Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ ត្រូវ រណាអារឈើ ដាច់ វ័តចំក បណ្តាល ឲ្យស្លាប់ភ្លាមៗ។

ហេតការណ៍ បានកើតឡើង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្នុងរោងសិប្បកម្មកែច្នៃឈើ មួយកន្លែង ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

បើតាមប្រភពបានរាយការណ៍ថា
ជនរងគ្រោះ មានឈ្មោះ អ៊ូ ខៃ អាយុ៣៩ឆ្នាំ រស់នៅភូមិសង្កាត់ ខាងលើ។

សមត្ថកិច្ច នៅពុំទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយនោះទេ។ ប៉ុន្តែការសន្និដ្ឋានអាច ដោយសារតែមានការធ្វេសប្រហែស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២១

ខេត្តព្រះវិហារ៖ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា សូមសំដែងនូវការអរគុណ ដល់សហគមន៍ព្រៃឈើ ក៏ដូចជា សមាជិក សហគមន៍ ទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការ ការពារធនធាន ព្រៃឈើ សត្វព្រៃ ឱ្យនៅគង់វង្សយូរអង្វែង សម្រាប់ ជាប្រយោជន៍ ដល់សមាជិកសហគមន៍ ក្នុងមូលដ្ឋាន ក៏ដូចជា សម្រាប់ទុក ជា កេរ្តិ៍តំណែល កូនចៅជំនាន់ ក្រោយៗផងដែរ។

លោក ពឹង ទ្រីដា បានឱ្យដឹងថា សហគមន៍ព្រៃឈើ ដែលទទួលបានសម្ភារ បម្រើឱ្យការងារល្បាតព្រៃ នៅពេលមាននេះមាន៖

  • សហគមន៍ព្រៃឈើត្រពាំងក្បាលដំរី
  • សហគមន៍ព្រៃឈើឆែបលិច
  • សហគមន៍ព្រៃឈើសង្កែ
  • សហគមន៍ព្រៃឈើខ្លុងត្រពាំងស្អាង
  • សហគមន៍ព្រៃឈើក្រសាំង
  • សហគមន៍ព្រៃឈើសាអែម
  • សហគមន៍ព្រៃឈើភ្នំដំបូក
  • និងសហគមន៍ភ្នំព្រះឥន្ទទ្រង់។

ដោយសាហគមន៍នីមួយៗទទួលបានអង្រឹង ក្រម៉ា អាវភ្លៀង សាក់កាដូ តង់កៅស៊ូ ពិលឆ្លុះ ខ្សែចំណង និងសម្ភារ ការិយាល័យ មួយចំនួន ក៏ដូចជាកូនឈើ ប្រណិត គ្រញូង និងកូនឈើហូបផ្លែ សម្រាប់ យកទៅដាំដុះ ផងដែរ។

លោកប្រធានមន្ទីរ ក៏បានការណែនាំ ដល់សហគមន៍ ទាំងអស់ ពេលទទួលបានសម្ភារទាំងអស់នេះ ត្រូវថែរក្សា ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ឱ្យការប្រើប្រាស់ បានយូរអង្វែង។
ជាពិសេស សូមចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការករាលដាល មេរោគកូវីដ-១៩ កុំឱ្យកើតលើយើង ក្រុមគ្រួសារ និងសហគមន៍ របស់យើង។

លោកមានប្រសាសន៍បែបនេះ នៅថ្ងៃទី០៨ ខែ មករា ម្សិលមិញ ស្ថិតនៅទីស្នាក់ការ សហគមន៍ព្រៃឈើឆែបលិច ស្ថិតក្នុងស្រុកឆែប ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីនាំយក សម្ភារជាច្រើនប្រភេទ និងកូនឈើប្រណិត កូនឈើ ហូបផ្លែជាច្រើនប្រភេទផ្សេងទៀត ផ្តល់ជូនសហគមន៍ចំនួន៨ ក្នុងស្រុកឆែប ខេត្តព្រះវិហារ សម្រាប់ បម្រើឱ្យការងារ ចុះល្បាត ការពារព្រៃឈើ នៅតាមសហគមន៍ នីមួយៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរ បានព្រមាន ចាត់វិធានការ ចំពោះរាល់ក្រុមហ៊ុនណា ដែលនៅបន្ត បិទស្លាក ផ្សព្វផ្សាយ ពាណិជ្ជកម្មលើដើមឈើ តាមដងផ្លូវជាតិទៅកាន់ប្រាសាទបន្ទាយស្រី។

ការព្រមាននេះ គឺបន្ទាប់ពីកម្លាំងចម្រុះ ស្រុកបន្ទាយស្រី ចុះបក និងហែកក្រដាសស្លាកពាណិជ្ជកម្ម តាមដើមឈើ ក្នុងមូលដ្ឋាន របស់ខ្លួន។

យោងតាមផេកផ្លូវការ របស់ លោកឃឹម ហ្វីណង់ អភិបាល ស្រុកបន្ទាយស្រី ដែលបានបង្ហោះនៅរសៀលថ្ងៃនេះ ថា៖ ចាប់ពីថ្ងៃនេះតទៅ នឹងមិនអនុញ្ញាត ឱ្យអ្នកផ្សាយពាណិជ្ជកម្ម ដើរបិទស្លាកផ្សព្វផ្សាយ ពាសវាល ពាសកាល តាមដើមឈើទៀតទេ! ក្រុមការងារចម្រុះ មួយ នឹងចាប់ផ្តើមដើរបកស្លាក ទាំងអស់នេះចេញ និងមិនឱ្យបិទឡើងវិញឡើយ។

សកម្មភាពទាំងនេះ តែងតែទើសភ្នែក យូរហើយ ស្ទើរតែគ្រប់ដើមឈើ ទាំងអស់ នៅតាមបណ្តោយផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្អេកស្កះ យ៉ាងអនា ធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឱ្យប៉ះពាល់ទៅដល់សោភ័ណភាព សាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើម ឈើ ក៏មិនមែនជាកន្លែង សម្រាប់ផ្សាយពាណិជ្ជកម្ម ដោយគ្មានការ ទទួលខុសត្រូវនោះដែរ។ អាចចាត់ ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុន ទៅដល់ក្រុមហ៊ុនទាំងឡាយ ដែលបានប្រព្រឹត្តសកម្មភាព ទាំងនេះក្នុងពេលកន្លងមក។

អាជ្ញាធរមូលដ្ឋាន នឹងចាប់ឱ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យ ដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ។

យោងតាមការអះអាង របស់អភិបាលស្រុក គេរំពឹងថា ដងផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី នឹងមិនមានភាពអនាធិបតេយ្យ តាមដើមឈើដូចពេលកន្លងមកនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២១

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ក្រេីន​រំលឹក​ដល់​មន្ត្រី​នគរបាល​ ឲ្យមានការ ប្តេជ្ញា ចិត្ត ដោយមោះមុត ក្នុងការការពារ និង​ថែរក្សា​រាជរដ្ឋាភិបាល​ ស្របច្បាប់ ដែលកេីតចេញពីឆន្ទៈរបស់ ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​ទប់ស្កាត់​ការ​បង្ក​អុកឡុក​ និង​បំពុល​សង្គម​ ពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់។

ការ​ស្នើ​ឡើង​ យ៉ាងដូច្នេះ ក្នុងឱកាសចូលរួមពិធីបេីកវគ្គបំប៉នជំនាញ​ ការពារថ្នាក់ដឹកនាំ អន្តរាគមន៍​ តម្រួត​បទ​បញ្ជា​ ចរាចរ​ នៅថ្ងៃទី០៨ ខែមករា​ ព្រឹកមិញនេះ នៅ​ស្នងការរដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​។

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​​កោតសរសើរ​ ដល់កងកម្លាំងទាំង៣ភេទ រួមនឹង​កម្លាំង​ប្រជាការពារ​ នៅតាមឃុំ-សង្កាត់ ដោយ​ក្នុង​ឆ្នាំ​២០២០ កន្លងមកនេះ បាន​ប្រឹងប្រែង​ពុះពារ​គ្រប់​ឧបសគ្គ​ ក្នុង​ការ​សម្រេច​ភារកិច្ច​ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ អនុវត្ត​តាម​គោល នយោបាយ របស់ រាជរដ្ឋាភិបាល ដោយ​លះបង់​កម្លាំង​កាយ​ចិត្ត​ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​ ដេីម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ប្តូរផ្តាច់​ការពារ​ រាជរដ្ឋាភិបាលស្របច្បាប់ ដោយ​មិន​អនុញ្ញាត​ ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ធ្វេី​សកម្មភាព​បង្ក​ អសន្តិសុខបានឡើយ។

អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវមានការយកចិតទុកដាក់បង្កេីនការអភិវឌ្ឍ ចំណេះដឹងរបស់ខ្លួន ក្នុង​នោះ​ត្រូវ​​បន្ត​អនុវត្ត​ផែន ការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និង​​បន្ត​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោក​ ​ដេីម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​​ ព្រមទាំង​ទប់ស្កាត់​ អំពើជួញដូរមនុស្ស និង​ទប់ស្កាត់​ការ​ដាក់​ប៉ុស្តិ៍​ អាណាធិបតេយ្យទៀតផង ចំពោះ​កម្លាំង​ នគរបាលអគ្គីភ័យ ​ត្រូវ​ត្រៀម​លក្ខណៈ​ សម្បត្តិ ទុកជាមុន ដេីម្បី​ចេញ​អន្តរាគមន៍​ ឲ្យបានទាន់ពេលវេលា ក្នុង​ពេល​ដែលមាន​ អគ្គីភ័យកេីតឡើង។

យោងតាម លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​​ ក្នុង​រយៈពេល​​១ឆ្នាំ​២០២០កន្លង​មក​នេះ​ បទល្មើស​ព្រហ្មទណ្ឌ​ កេីតឡេីង៤៤លេីក ប្រៀបធៀប​ នឹងឆ្នាំមុនថយចុះ២៤លើក ក្នុង​នោះ​បង្គ្រាប​បាន​៤៣លេីក​ ឃាត់​ខ្លួន​៧៦នាក់​ បទល្មើស​រំលោភ​ សេពសន្ថវៈ៨លេីក ឃាត់​ខ្លួន​៩នាក់​ បទល្មើស​គ្រឿងញៀន​២៥៤លេីក​ ការ​បង្គ្រាប​កេីនឡេីង​៦៩លេីក​ ក្នុង​នោះ​ករណី​ជួញ​ដូរ​បាន​២៣៣លេីក​ និង​ករណី​ប្រេីប្រាស់​បាន​២១លេីក​ ឃាត់​ខ្លួន​៩៨២នាក់​ បទល្មើស​ល្បែង​ស៊ីសង​ខុសច្បាប់​៩១លេីក​ កេីនឡេីង​៥៧លេីក​ ឃាត់​ខ្លួន​២៦៤នាក់​ បទល្មើស​សេដ្ឋកិច្ច​៣៩លេីក​ ថយចុះ​៣២លេីក​ ឃាត់​ខ្លួន​១០នាក់​ ករណី​គ្រោះថ្នាក់​ចរាចរ​ ១៧៦លេីក​ ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ថយចុះ​២៦លេីក​ បណ្តាល​ឲ្យ​ស្លាប់​៩៦នាក់​ ថយចុះ​២៤នាក់​ និង​របួស​២៥២នាក់​ ថយចុះ​២៣នាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាកែសម្រួល លក្ខណៈសម្បត្តិ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

យោងតាមសេចក្ដីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិ៨យ៉ាង ដូចខាងក្រោម៖

១. គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។

២. គ្មានបទល្មើសគ្រឿងញៀន។

៣. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។

៤. មានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។

៥. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជម្អឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

៦. ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

៧. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៨. គ្មានគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថាពាក់ព័ន្ធនឹងការលើកកម្រិតចេញជាគោលនយោបាយនេះ គឺដោយសារមានសំណូមពរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះការងារនេះត្រូវតែធ្វើឡើងជាសមូហភាព ដោយមានស្ថាប័នទាំងអស់ចូលរួម ដើម្បីបាញ់ឆ្ពោះទៅមូលដ្ឋាន ។

សម្ដេចបន្តថាពេលនេះយើងសរសេរគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយការថែមសង្កាត់នេះ គឺដោយសារបណ្ដាក្រុងតាមខេត្តក៏មានសង្កាត់ដែរ ម្យ៉ាងនៅរាជធានីភ្នំពេញក៏មានសង្កាត់ដូចគ្នាដែរ។ សម្ដេចបន្តថាគោលនយោបាយនេះ បានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ ។

សម្ដេចបានពន្យល់ទៀតថា ការដាក់ច្បាស់ៗនូវអ្វីដែលចង់បានក្នុងគោលនយោបាយនេះ គឺដើម្បីបញ្ចប់ភាពស្រពិចស្រពិល ដូច្នេះគោលនយោបាយកែសម្រួលនេះ បានកំណត់ឱ្យច្បាស់តែម្ដង ដូចជាពាក្យគ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពលួចឆក់ប្លន់ ឬគ្មានបទល្មើសគ្រឿងញៀនជាដើម ដោយមានផ្នែកបន្ទាប់ពន្យល់យ៉ាងលម្អិត។

យោងតាមសេចក្ដីព្រាង លក្ខណសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការនៅមូលដ្ឋាន ។

គ្រប់ចំណុចនៃគោលនយោបាយនេះ គឺដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដោយបំផុសឱ្យមានកិច្ចសហការចូលរួមពីជាមួយសមត្ថកិច្ចផ្នែកសាធារណៈ ផ្នែកឯកជន ផ្នែកពាក់ព័ន្ធ និងប្រជាជនទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,126 Page1,127 Page1,128 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!