Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម បានអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមឲ្យ មកពិនិត្យ ថែទាំ សុខភាព ឲ្យ បាន គ្រប់ៗគ្នា ចាប់ពី ពេល ពពោះ រហូត ដល់ពេល សម្រាល និងកូន ដល់ អាយុ ២ឆ្នាំ ដែល ជា យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ក្នុង ការ លេីក កម្ពស់ សុខុមាលភាព នៅកម្ពុជា។

ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រឹកមិញនេះ។

លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះ ទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ២ឆ្នាំ។
ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើត ជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ និងមានសុខភាពល្អ ។

ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ពីមេរោគកូវីដ ១៩ នេះ លោកបានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជន ឆ្នើម ថ្នាក់ជាតិ បានផ្តល់ ជូន ស្ត្រី ចំនួន ១៥៨ នាក់ នោះ ម្នាក់ៗ ទទួលបាន៖ មី ជាតិ១ កេស , ឃី ត ១ កញ្ចប់ , ស្ករស ១ គ . ក . ទឹកដោះខាប់ ១ កំប៉ុង , ម្សៅ លាប ខ្លួន ទារក ១ ដប , សាប៊ូ ដុស ខ្លួន ទារក ១ ដប , ខោ ទឹកនោម ទារក ១ យួរ និង ថវិកា ២០,០០០ រៀល។  ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ដែល ត្រូវ ឪពុកចុង ចាប់រំលោភ មាន ផ្ទៃពោះ ត្រូវបាន ផ្តល់ជូន ទឹកប្រាក់ ចំនួន ២០០,០០០ រៀល ។

សូម ជម្រាប ផងដែរ ថា បន្ទាប់ពី ពិធី សំណេះសំណាល និង ចែក អំណោយ ដល់ ស្ត្រី នៅ មន្ទីរ សុខាភិបាល ខេត្ត លោកជំទាវ ញូ ង ចរិយា អ៊ុន ចាន់ ដា និង ក្រុមការងារ បាន បន្តដំណើរ អញ្ជើញ ចុះសួរសុខទុក្ខ អ្នក ជំងឺជាស្ត្រីទើបសម្រាលកូន កំពុង សម្រាក ក្នុងមន្ទីរពេទ្យខេត្ត និង បាន ឧបត្ថម្ភ ថវិកា ជូន ក្នុង ម្នាក់ៗ ៥០,០០០ រៀល ផងដែរ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ សមាជិកសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ តំណាង សភាពាណិជ្ជកម្មខេត្ត សៀមរាប-ឧត្តរមានជ័យ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២១។

ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នេះធ្វើក្នុងគោលដៅទី២ នៅស្រុកវ៉ារិន និង ស្រុកអង្គរជុំ ដែលបានប្រារព្ធធ្វើឡើង នៅសាលាស្រុកអង្គរជុំ ក្រោមវត្តមាន លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរង តំណាង លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

សូមជម្រាបថាក្នុងវេទិកានេះ លោក អ៊ាន ឃុន ប្រធានអង្គប្រជុំ បានទទួលយក សំណួរ សំណូមពរ របស់ប្រជាពលរដ្ឋ ចំនួន១១ ចំណុច ដោយបានដោះស្រាយផ្ទាល់បាន ៩ចំណុច និង ២ចំណុចទៀត ដោះស្រាយ ជាលាយលក្ខ័អក្សរក្នុងពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖ក្នុងឱកាសប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ២០២១ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារកក្នុងអំឡុងពេលការរាតត្បាត ជាសាកលនៃជំងឺកូវីដ-១៩» លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាន អំពាវនាវ ដល់មាតា និង ទារក ទាំងអស់ ឲ្យ ពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង មុនពេលសម្រាល ក្រោយឆ្លងទន្លេរួច ត្រូវបំបៅកូនដោយទឹកដោះយ៉ាងតិចណាស់៦ខែ ព្រោះ ក្នុងទឹកដោះម្តាយ សំបូរដោយជីវជាតិ មានអង់ទីគ័រការពារជំងឺខ្ពស់ប្រឆាំងការពារជំងឺផ្សេងៗ ជាពិសេស ត្រូវនាំកូនតូចៗចាក់វ៉ាក់សាំង១១មុខ បង្ការជំងឺផ្សេងៗ ផងដែរ ។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែង ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិត ជា បានខិតខំប្រឹងប្រែងណាស់ ក្នុងការលើកកម្ពស់សុខភាពស្ត្រីក្នុងប្រទេសខ្មែរ ពិសេសមាតា និងទារក ដោយម្តាយដែលមានកូនអាយុ២ឆ្នាំចុះ ទទួលប្រាក់ឧបត្ថម្ភពី សម្តេចតេជោ ថវិកាចំនួន៧៦មុឺនរៀល ក៏ដូចជាពីកាកបាទក្រហមកម្ពុជាផងដែរ។ ដោយឡែកកម្មការិនី ទទួលបានសេវាសុខភាពសង្គមដោយឥតគិតថ្លៃ តាមរយៈប័ណ្ណ ប.ស.ស ទាំងនេះជាឆន្ទៈដ៏មុះមុតដែលសម្តេចទាំងទ្វេខិតខំសម្រេចបាន។

ក្នុងបរិបទជំងឺកូវីដ១៩ លោក បានអំពាវនាវដល់បងប្អូនទាំងនៅទីនេះ និងទូទាំងខេត្ត ត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តន៍តាមវិធានការ ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះ គណៈអធិបតី និងឯកឧត្តមលោកជំទាវ គណៈកម្មធិការសាខាកាកបាទក្រហមខេត្ត កងកម្លាំង អាជ្ញាធរ និងលោកគ្រូអ្នកគ្រូពេទ្យ អញ្ជើញចែកអំណោយជូនមាតាដែលចូលរួម និងកំពុងសម្រាកនៅមន្ទីរពេទ្យនោះ ចំនួន២០៦នាក់ ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តសៀមរាប៖នៅក្នុងលោកយើងនេះគ្មានអ្នកណាមួយ កើតមកហើយភ្ជាប់មកជាមួយជំនាញទំនាក់ទំនងឡើយ។

ចំពោះអ្នកពូកែទំនាក់ទំនង ” ពួកគាត់ពូកែ ពីព្រោះពួកគាត់រៀនកែលម្អឲ្យមានគុណភាព ទំនាក់ទំនង ប្រសើរឡើងៗ ” ពួកគាត់យល់អំពីហេតុផល នៃការអភិវឌ្ឍន៍ខ្លួនឯង ជាពិសេស គឺការឲ្យគុណតម្លៃ រាល់ការជួប នឹងប្រាស័យទាក់ទងជាមួយគ្នា។

” ហេតុអ្វីទើបពួកគាត់មាន ជំនាញទំនាក់ទំនង ?”
# ចម្លើយ : អនុវត្តន៍ ទំនាក់ទំនងបានច្រើន និងរៀនបានច្រើន ហើយយល់ច្រើន និងការកែប្រែបានច្រើន។

ដូច្នេះហើយអ្នកពូកែទំនាក់ទំនងគឺតែងតែយល់អ្នកណាដែលអាចយល់អំពីតម្លៃនៃភាពទំនាក់ទំនងជាមួយខ្លួន ឬ យល់ អំពីហេតុផលនិមួយៗ ដែលបានកើតឡើង។
ក្នុងពិភពធ្វើជំនួញ អ្នកត្រូវតែចេះភាពទំនាក់ទំនង ពីព្រោះទំនាក់ទំនង គឺជាការ តភ្ជាប់ រវាងមនុស្សជាមួយ និងមនុស្ស ហើយរវាង មនុស្សជាមួយនិងផលិតផល ព្រមទាំងការយល់ ពីរកម្រិតដៃគូ ក្នុងភាពទំនាក់ទំនង ឱ្យ ប្រសើរឡើង។

មានសំនួរមួយចំនួនដើម្បីឲ្យលោកធ្វើការពិចារណាដូចខាងក្រោមនេះ

* តើអ្នកអាចចងចាំបានទេនៅក្នុងជីវិតរបស់អ្នកមកដល់ថ្ងៃនេះ តើអ្នកសម្រេចចិត្តឈប់រាប់អានគេ ប៉ុន្មាននាក់ហើយ ? តើនោះមកពីមូលហេតុអ្វី ?

ប្រហែលជាអ្នកមិនចង់និយាយរកពួកគេទៀត ឬ ក៏មិនចង់ជួបមុខពួកគេ ដោយយោងទៅតាមហេតុផលណាមួយនោះ ប៉ុន្តែទុកអស់នោះប្រហែលជា ចេញមកពីហេតុផលផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ដោយយោងតាមសភាពការសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដោយសារជម្ងឺរាតត្បាត Covid-19 អាត្រាភាពក្រីក្របានកើនឡើង ភាពមិនចុះសំរុងគ្នាក្នុងគ្រួសារ នៅក្នុងស្ថាប័នការងារ និងក្នុងពិភពលោកបានកើនឡើងជារៀងរាល់ថ្ងៃផងដែរ ទាំងនោះដោយសារតែខ្វះតុល្យភាពការស្ដាប់និងការនិយាយ ” នៅពេលដែលគ្មានទំនាក់ទំនងល្អ ជម្លោះនិងវិវាទ តែងតែកើតឡើង” ។

” ភាពមិនចុះសំរុងគ្នាកើតឡើង នៅពេលដែលពួកគេបានធ្វើឲ្យធ្លាក់ចុះនៃតម្លៃក្នុងការស្តាប់គ្នាទៅវិញទៅមក ” ប្រសិនបើអ្នកព្យាយាមនិយាយ ឬ ពន្យល់ អ្នកនឹងបាត់បង់ការយកចិត្តទុកដាក់ចំពោះការស្ដាប់” ប៉ុន្តែជីវិតរបស់មនុស្សខ្លីណាស់ អ្នកមិនគួរចំណាយពេលដើម្បី ពន្យល់ដល់អ្នកដែលមិនចង់ស្ដាប់ឡើយ ” ម្យ៉ាងវិញទៀតអ្នកប្រហែលជាយល់ហើយថា មនុស្សចង់ស្ដាប់តែអ្វីដែលគេចង់តែប៉ុណ្ណោះ ហេតុដូច្នេះហើយ ការស្វែងយល់ តើដៃគូរបស់អ្នក អ្នកត្រូវនិយាយទៅកាន់ ឬទំនាក់ទំនងជាមួយ តើពួកគេត្រូវការអ្វី?

១. ប្រកាន់យកការស្តាប់ហើយពិចារណាឲ្យបានច្រើន:
” ជំនាញស្ដាប់គឺជាទម្លាប់ ដែលអ្នកអាចធ្វើបាន ”

អ្នកដែលមានទំនាក់ទំនងល្អពួកគាត់មិនមែនពូកែនិយាយច្រើន ឬ និយាយដើម្បីបញ្ជាក់ថាខ្លួនអ្នកចេះ ឬ ខ្លួនជាអ្នកខ្លាំងជាងអ្នកដទៃឡើយ ពីព្រោះពួកគាត់យល់ថាមានតែ ការស្ដាប់ប៉ុណ្ណោះទើបធ្វើឲ្យពួកគាត់យល់អំពីហេតុផល ក្នុងជំនួបទំនាក់ទំនង ” សូមធ្វើជាអ្នកស្តាប់ដើម្បី ដើម្បីឲ្យមានការយល់ប្រាកដ ប្រសើរជាងស្តាប់ដើម្បីរង់ចំាឱកាស ដើម្បីនិយាយតបតការពារខ្លួន ។

២. ប្រកាន់ឲ្យមានតុល្យភាពក្នុងការទំនាក់ទំនង:

” ការសន្ទនាល្អ គឺជាការសន្ទនាដែលមានតុល្យភាពរវាងអ្នកនិយាយនឹងអ្នកស្ដាប់ ”

នៅក្នុងអង្គភាព ឬ សង្គមគ្រួសារ មេដឹកនាំមានការងារដ៏ធំមួយចំពោះការបង្កើតឲ្យមានតុល្យភាពឲ្យសមាជិករបស់ខ្លួនរៀនពីគ្នាទៅវិញទៅមកពោល គឺពួកគេចេះស្តាប់គ្នានិងគោរពគ្នាទៅវិញទៅមក។
ប្រសិនបើភាគីម្ខាងចេះតែនិយាយហើយភាគីម្ខាងទៀតចេះតែស្តាប់នោះមិនមែនជាបរិយាកាសទំនាក់ទំនងឡើយ។

៣. ទទួលយកការពិត: ” Accept the reality “

” មនុស្សជឿនូវការពិត ជាជាងសម្ដី នោះមានន័យថាពួកគេជឿលើសកម្មភាពនិងលទ្ធផល ឬក៏សកម្មភាពល្អសម្រាប់ពួកគេ ”

នៅក្នុងដំណើរជីវិតមនុស្សម្នាក់ៗ មានលក្ខណៈអត្តចរិកផ្សេងៗគ្នាទៅតាមកម្រិតនៃបុគ្គលនីមួយៗ ទាំងអស់នោះជារឿងពិតដែលត្រូវតែទទួលស្គាល់ ទៅលើសកម្មភាពនិងលទ្ធផលដែលពួកគេបានធ្វើ នៅក្នុងកម្រិតណាមួយដែលអ្នកគួរតែកត់សម្គាល់ ទោះបីជាពួកគេអាចគិត
ផ្ទុយពីនាក់ សកម្មភាពផ្ទុយពីអ្នក លទ្ធផលក៏ផ្ទុយពីអ្នក
ប៉ុន្តែពួកគេនៅតែមានផ្នែកណាមួយ សម្រាប់បើកផ្លូវទំនាក់ទំនងជាមួយមិត្តភាព ឬ ហេតុផលការងារណាមួយ នៅថ្ងៃក្រោយ ពីព្រោះផែនដីតូចណាស់ គង់មានថ្ងៃណាមួយនឹងជួបគ្នា ។
សូមកុំព្យាយាមកែប្រែមនុស្សឲ្យដូចអ្នកចង់បាន តាមតែពាក្យសម្ដីរបស់អ្នក ” ពួកគេអាចកែ ប្រសិនបើអ្នក
កែខ្លួនឯងជាមុនសិន ” វាពិតជាលំបាកខ្លាំងប្រសិនបើអ្នកកាន់កែវស្រា ហើយប្រាប់អ្នកដទៃទៀតកុំឲ្យផឹកស្រានោះ ។

៤. សូមកុំវិនិច្ឆ័យចេញពីគំនិតអ្នក:

” Avoid judgment and personal comparison”

គំនិតខ្លួនឯង ឬ ការវិនិច្ឆ័យគឺសម្រាប់តែពាក្យចុងក្រោយ ” Saying Good Bey ” នៃទំនាក់ទំនងតែប៉ុណ្ណោះជំនួសមកវិញអ្នកអាចបង្ហាញអ្វីដែលជាផលប្រយោជន៍ចេញពីភាពទំនាក់ទំនងនៅក្នុងកម្រិតណាមួយ នៅក្នុងលោកនេះ គ្មានអ្វីដែលអត់ប្រយោជន៍ឡើយ ប្រសិនបើយើងមើលគ្រប់់ជ្រុងជ្រោយនោះ។

៥. រក្សាបច្ចុប្បន្នភាព: ” Keep the moment alive “

ការរៀបចំចិត្តគំនិតនិងស្មារតីឲ្យនៅជាប់ខ្លួនក្នុងពេលទំនាក់ទំនង គឺជាឬសគល់នៃការយកចិត្តទុកដាក់ទៅលើតម្លៃនៃភាគីម្ខាងទៀត ពីព្រោះអ្វីដែលជួប ” គឺបច្ចុប្បន្នដែលបង្កើតឲ្យមានគុណភាព ទំនាក់ទំនង
និពន្ធដោយ លោក : សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពគម្រោង សាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងជួបពិភាក្សាការងារបច្ចេកទេសសាងសង់ ជាមួយអង្គភាពសាងសង់ នៅក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាព សាងសង់ទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួលខុសត្រូវខ្ពស់ ក៏ដូចជាដើម្បីពិនិត្យគុណភាពនៃការសាងសង់ ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងខាតបង់ពេលវេលាផងដែរ។ សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់ការដ្ឋាន ក៏ជាបញ្ហាដែលត្រូវបានយកចិត្តទុកដាក់ផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លាន ដុល្លារ អាមេរិក និងថវិកា ប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹក ភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយចំណាយពេល សាងសង់ ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប ដើម្បី ពិនិត្យលើ លក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាបច្ចេកទេស ធានា បាននូវ គុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន ប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

គួរកត់សម្គាល់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹក កខ្វក់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្ម ទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសុវត្ថិភាព សុខ ភាពសាធារណៈ និងការអភិរក្សជីវចម្រុះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការ ដ្ឋានសាងសង់ និងចូលរួមសហការល្អជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យដំណើរការគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះអនុវត្តទៅដោយរលូន និងអាចប្រែក្លាយទីក្រុងសៀមរាប ទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុងឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page1,061 Page1,062 Page1,063 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!