Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៥

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបឯកឧត្តមប្រាក់ សោភ័ណ បានដាក់បទបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានសន្តិសុខស្ដាប់ធ្នាប់សាធារណៈល្អជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។

មានប្រសាសន៍ថ្លែងនៅក្នុងឱកាសបូកសរុបលទ្ធផល សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី១ ម្សិលមិញ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានធ្វើការណែនាំជាគោលការណ៍ និងវិធានការគន្លឹះសំខាន់ៗ ក្នុងការបន្តអនុវត្តការងារ និងដោះស្រាយ បញ្ហាប្រឈមនានា ហើយត្រូវអនុវត្តការងាររួមគ្នាសម្រាប់ឆ្នាំ២០២៥។

អភិបាលខេត្តសៀមរាបរូបនេះបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច​ ក្រុង​ ស្រុកត្រូវធានា បានការងារសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសល្បែងស៊ីសង ក្មេងទំនើង និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងចលនាប្រឡងប្រណាំង និងបន្តការគ្រប់គ្រងកម្លាំងប្រជាការពារ និងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងចលនា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍ ក្នុងករណីមានបាតុភាព ឬករណីសង្ស័យណាមួយ មកសមត្ថកិច្ច បន្តរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពផងដែរ។

ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្ត​ បានថ្លែងបន្ថែមថា ត្រូវបន្តការធ្វើទេសន្តរប្រវេសន៍ ការងារដោយស្របច្បាប់ និងត្រូវជំរុញចុះបញ្ជីជនបរទេស ដែលស្នាក់បណ្តោះអាសន្នចូលក្នុងប្រព័ន្ធ។ ទន្ទឹមនឹងនេះ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រប់ប្រភេទនៅមូលដ្ឋាន ពិសេសទំនាស់ដីធ្លី​ ព្រមទាំងជំរុញការចុះបញ្ជីដីរដ្ឋ ការរៀបចំផែនទីព្រំប្រទល់រដ្ឋបាល ផែនទីបច្ចុប្បន្នភាព ផែនទីប្រើប្រាស់ដី និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ត។

នៅក្នុងពិធីឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា​ រដ្ឋបាលក្រុង​ ស្រុក ត្រូវធ្វេីការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ សំណង់ខុសច្បាប់គ្រប់ប្រភេទ​ និងការគ្រប់គ្រង សេវាសុខាភិបាលឯកជន និងឱសថស្ថាន ដោយលុបបំបាត់ទាំងស្រុងសេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៥

សាលាដំបូងខេត្តតាកែវបានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពីបទ ស៊ីសំណូក និងរំលោភអំណាច។

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៥

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមាន​ប្រសាសន៍​បញ្ជាក់ប្រាប់វិទ្យុបាយ័ននៅរសៀលថ្ងៃទី២០ ខែមករា នេះថា សត្វ​ក្រពើ​ចំនួន ០៩ក្បាល ដែលងាប់អណ្តែតនៅក្នុងស្ទឹងសង្កែ មិនមែនជាសត្វ​ក្រពើនៅក្នុងស្ទឹងសង្កែនោះទេ គឺជាសត្វក្រពើដែលងាប់នៅក្នុងសិដ្ឋាន​ ហើយត្រូវបានជនខិលខូច ដឹកយកមកទម្លាក់ចោលនៅក្នុងស្ទឹង។ ហើយបានបញ្ជាឲ្យខាងស្រុកស្រាវជ្រាវតាមដានរកជនខិលខូចដើម្បីយកមកធ្វើកិច្ចសន្យាអប់រំ ឬពិន័យតាមកម្រិតណាមួយ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ៖ “ក្រពើចំនួន ០៩ក្បាលនេះ ត្រូវបាន​បងប្អូនយើងបានស្រង់យកទៅកប់អស់ហើយ គឺមិនមានបញ្ហាក្រពើងាប់​នៅក្នុងស្ទឹងនោះទេ។ ងាប់នៅកសិដ្ឋានហើយមិនព្រមកប់យកមកបោះ​ចោល”។

សូមជម្រាបថាទៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025 នេះ គេប្រទះឃើញសត្វក្រពើងាប់នៅស្ទឹងសង្កែចំនួន 9 ក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៥

ភ្នំពេញ៖មនុស្ស៥នាក់ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការចាប់ខ្លួន ដែលបានក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទី១៩ ខែមករា ឆ្នាំ២០២៥ នេះ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថាចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម៖

១-  ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។
២-  ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។
៣-  ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។
៤-  ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។
៥-  ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។

អំពីដំណើររឿង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ទៅ៥នាក់ បានចាប់ឆែកឆេររថយន្តនិងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ១០.០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ចយើងខ្ញុំ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៥

អ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។

ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។

ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន រួមទាំងថ្នាក់ដឹកនាំដទៃទៀត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរ។

សុខសន្តិភាពរយៈពេល ២៦ឆ្នាំ កន្លងទៅនេះគឺជាគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនមិនធ្លាប់មានពីអតីតកាល ហើយដែលខ្មែរគ្រប់គ្នាបាននិងកំពុងទទួលផលពីសុខសន្តិភាពជារៀងរាល់ថ្ងៃ។ នរណាក៏ដោយឱ្យតែមានឈាមជ័រជាខ្មែរសុទ្ធតែជាសាក្សីនៃការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយនៅកម្ពុជាទាំងនយោបាយ សង្គម សេដ្ឋកិច្ច ទាំងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន។

ប៉ុន្តែ នៅមានសភាវដ៏អាក្រក់មួយដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលដើរតួជាអ្នកគំរាមកំហែងសុខសន្តិភាពនិងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។ កាលពីមុន ពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថាជាការលាបពណ៌។ ប៉ុន្តែ ពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផង។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវ។

ចលនាបដិវត្តន៍ពណ៌គឺជាចលនាប្រឆាំងនឹងច្បាប់រដ្ឋ ប្រឆាំងរបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រឆាំងសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បទពិសោធរបស់ពិភពលោកបង្ហាញច្បាស់ថា គ្មានចលនាបដិវត្តន៍ពណ៌ណាមួយអាចនាំប្រទេសទៅរកស្ថានភាពល្អប្រសើរជាងមុនឡើយ ក្រៅពីការរុញច្រានប្រទេសទៅរកភ្លើងសង្គ្រាមដ៏វិនាសហិនហោចរកទីបំផុតគ្មាន។

ដូច្នេះ មានហេតុផលគ្រប់គ្រាន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ដ៏លេលានេះដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ៕SRP
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មលេី ស្ត្រី វ័យក្មេងម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ Lee Tai Sik ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិ កូរ៉េ ខាងត្បូង ត្រូវបានកំពុងសាកសួរ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាត់តាមច្បាប់។

សូមបញ្ជាក់ថា ៖មានករណីស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៦នឹង ១០នាទីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

លោកស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជម្រុញមន្ត្រីទទួលបន្ទុកការងារព័ត៌មាន នៃរដ្ឋបាលគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ ត្រូវចងក្រងបណ្តាញ ក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានស្ថិតស្ថេរ។

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គសពស លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការ ថ្នាក់ដឹកនាំជាអភិបាលរងទទួលបន្ទុកការងារព័ត៌មានមកពីខេត្តចំនួន៣ គឺព្រះសីហនុ កែប និងកោះកុង ក្រុមមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត៣០០នាក់។

លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានធ្វើរបាយការណ៍ស្តីពីស្ថានភាពទូទៅនៃសក្តានុពលក្នុងខេត្ត ជាពិសេសវិស័យទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក បានឱ្យដឹងថា ដើម្បីពង្រឹងការងារឆ្លើយតបបានលឿនរហ័ស ខេត្តកំពត ក៏បានចាត់តាំងឱ្យមានលេខាធិការដ្ឋានប្រចាំការនៅរដ្ឋបាលខេត្តផងដែរ សំដៅក្តាប់បាននូវព័ត៌មានទាន់ហេតុការណ៍ និងការផ្សព្វផ្សាយបានទូលំទូលាយ ជ្រួតជ្រាបដល់ប្រជាជន។ លោកប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់មន្ត្រីព័ត៌មានក្នុងខេត្តគ្រប់កម្រិត ត្រូវប្រើប្រាស់នូវព័ត៌មានពិត ដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងចូលរួមធ្វើការឱ្យសកម្មដើម្បីការពារសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្ត ឱ្យបានគង់វង្ស។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្នមានការវិវឌ្ឍយ៉ាងលឿនរហ័ស នៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួមនឹងការចងក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការរវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងន័យ ផ្សាភ្ជាប់អ្នកនៅមូលដ្ឋាន និងអ្នកចុះមូលដ្ឋាន នឹងបង្កើនបាននូវកម្លាំងសរុបមធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងនូវអំណរគុណចំពោះលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានឧបត្ថម្ភគាំទ្រសម្រាប់ការបើកវគ្គបណ្តុះបណ្តាលនេះ និងអរគុណដល់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តដែលបានសហការរៀបចំដំណើរការវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃយ៉ាងជិតស្និទ្ធ។

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងសមត្ថភាព ចំណេះ ជំនាញ សម្រាប់មន្ត្រីទទួលបន្ទុកការងារព៏ត៌មាន និងសាធារណមតិ ការរៀបចំចងក្រងបណ្តាញ រចនាសម្ព័ន្ធក្រុមការងារជាប្រព័ន្ធតួអង្គតែមួយ ក៏ដូចជាលើកកម្ពស់ស្មារតី និងឆន្ទៈ សម្រាប់ការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត។ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកកម្លាំងសរុបនៃមន្ត្រីព័ត៌មានក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ មានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើកឡើង ៦ចំណុច បូក១ ដែលបញ្ជាក់ថា «មេដឹកនាំកម្ពុជាមិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥»។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា មានដូចជា :
១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,

២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៊ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយក្នុងប្រទេសខ្មែរម្លេះ

៣- ឃាតករ ដែលធ្វើសកម្មភាពរួច បែជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគំរោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែល ជួលមនុស្សឲ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឲ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ,

៤- កម្ពុជា មិនបានបណ្តោយឲ្យឃាតករ រត់ឬលាក់ខ្លួនក្នុងដីខ្លួនទេ ! ចាប់ខ្លួនហើយរៀបចំបញ្ជូនឲ្យភាគីថៃភ្លាមៗ ដើម្បីម្ចាស់ការសាកសួរនិងស៊ើបអង្កេត,

៥- ភ្លាមៗ សម រង្ស៊ី និងក្រុមបក្ខពួក ព្រមទាំងវិទ្យុដែលគាំទ្រ សម រង្ស៊ី នៅក្រៅប្រទេស ខំផលិតមាតិការ ជាប្រព័ន្ធធ្វើការផ្សាយស្រោចចោទប្រកាន់មកលើមេដឹកនាំកម្ពុជា ទាំងខាងនគបាលថៃ មិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយនៅឡើយ… គឺចេតនាបង្កើតព័ត៌មានប្រដិតឲ្យប្រឆាំងលុបលើលទ្ធផលស៊ើបអង្កេតរបស់នគរបាលថៃ នៅពេលខាងមុខ,

៦- មកដល់ពេលនេះ បុគ្គល ២រូប ដែលតុលាការថៃបានចេញដីកាចាប់ខ្លួន គឺម្នាក់ជាអតីតៈជំនិត ជាអង្គរក្ស ជាមេចលនារបស់ សម រង្ស៊ី និងជាអ្នករកស៊ីលុយកាក់រកចំណេញជាមួយមេដឹកនាំនិងអតីតៈតំណាងរាស្ត្រសង្គ្រោះជាតិ (ខាង សម រង្ស៊ី) រាប់ទសវត្សមកហើយក្នុងទឹកដីថៃ… និងម្នាក់ទៀតមានការនិយាយលើកថា ជាប្អូន របស់មេគណបក្សនយោបាយ មួយផ្សេងទេ… និងដោយឡែក នគរបាលព្រហ្មទណ្ឌថៃ បានចេញមកបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅចំពោះមុខអ្នកសារព័ត៌មានថា «ឃាតកម្មសម្លាប់លោក លិម គិមយ៉ា គឺជាគំនុំជម្លោះរកស៊ីផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនិងនយោបាយកម្រឹតប្រទេសទេ» នគរបាលព្រហ្មទណ្ឌថៃក៏បានបញ្ជាក់ច្បាស់ថា ៖ ប៉ូលីសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ… ។

លោកបន្តថា សន្និដ្ឋានតាមរយៈការឆ្លុះបញ្ចាំង ៦ ចំណុច និងបូក ១ ជាការប្រកាសពីខាងនគរបាលព្រហ្មទណ្ឌថៃនេះ គឺបង្ហាញថាឃាតកម្មលើលោក លិម គិមយ៉ា មិនមានជាប់ពាក់ព័ន្ធជាមួយមេដឹកនាំកម្ពុជាទេ ! ផ្ទុយទៅវិញ កម្ពុជានិងមេដឹកនាំកម្ពុជា គឺជាក្រុមភាគីរងគ្រោះ ដែលត្រូវបាន សម រង្ស៊ី និងបក្ខពួកប្រព្រឹត្តិហើយយកអំពើរដែលពួកគេប្រព្រឹត្តិនោះមកជះទម្លាក់កំហុសលើយ៉ាងអយុត្តិធម៌ និងធ្វើជំនួញនយោបាយដើម្បីមហិច្ឆតានយោបាយអាក្រក់របស់ក្រុមខ្លួន ។

លោក សួន សេរីរដ្ឋា បន្តទៀតថា យុត្តិធម៌និងភាពស្អាតស្អំរបស់មេដឹកនាំកម្ពុជាដែលប្រកាន់ជំហរសន្តិភាពនិយម សាមគ្គីរួមរួមជាតិនិយម និងជំហរនយោបាយអន្តរជាតិគឺ ឯករាជ្យផ្អែកលើច្បាប់ ! នោះនឹងបង្ហាញឆាប់ៗតាមរយៈការស៊ើបអង្កេតដោយឯករាជ្យរបស់ នគរបាលព្រហ្មទណ្ឌនិងព្រះរាជអាជ្ញាថៃ ដែលជាម្ចាស់ទីតាំងនៃអំពើរឃាតកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ខេត្តព្រៃវែង៖ទីតាំងល្បែងស៊ីសងដ៏ធំមួយកំពុងដំណើរការលេងជាចំហរ ករណីនេះអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចុះបង្ក្រាបនៅឡើយ។

ប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ នៅក្នុងរបងស័ង្កសីព័ណ៌ខៀវ១កន្លែងស្ថិត នៅភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលកំពុងដំណើរការសព្វថ្ងៃនេះ មានអ្នកមានល្បែង ចូលមកលេងល្បែងជល់មាន់ និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរជំនាញពាក់ព័ន្ធនឹងរក្សារភាពស្ងប់ស្ងាត់មិនទាន់ហ៊ានចុះបង្ក្រាបនៅឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បាននិយាយថា ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងម្ចាស់ទីតាំងហ្នឹងអាជ្ញាធរជំនាញពាក់ព័ន្ធនោះទេ ទីតាំងល្បែងសុីសងដ៏ធំមួយនេះមិនអាចដំណើរការដោយរលូនបានឡើយ។

ប្រភពបន្ថែមទៀតថា ក្តីកង្វល់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ដោយហេតុថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ,មិនឆាប់ទេ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច,ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សាក្នុងគ្រួសារមិនខានឡើយ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង នៅឡើយទេករណីល្បែងស៊ីសងមួយកន្លែងនេះ។

ទោះជាយ៉ាងប្រជាពលរដ្ឋសំណូមពរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងល្បែងជល់មាន់ និងល្បែងខុសច្បាប់គ្រប់ប្រភេទផ្សេងៗខាងលើនេះផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានចេញដីកាសម្រេច ការបញ្ចប់មុខតំណែង តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្តសៀមរាប។

សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖ស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់មិនទាន់ដឹងមូលហេតុ បង្កភ្ញាក់ផ្អើល។ នេះបើតាមព័ត៌មានបឋម ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទទួលបាន។

ហេតុការណ៍ វេលាម៉ោង ០៦នឹង ១០នាទីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង។

ករណីនេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ។

មេប៉ូលិសរាជធានីភ្នំពេញ មិនទាន់បញ្ជាក់លម្អិតនៅឡើយទេចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២៥

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាបបានសម្រេចចេញដីកា បង្គាប់ឲ្យចាប់ខ្លួនពីបទ ( គំរាមកំហែងហែកកេរ្តិ៍ ) នៅលើបណ្តាញសង្គមហ្វេសប៊ុក។

សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថាបានឃើញ យោបល់របស់ព្រះរាជអាជ្ញា៖ ឯកភាពលើដីកាបង្គាប់ឲ្យចាប់ខ្លួន។

–ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vi Da ។ (គេចខ្លួន)

ត្រូវបានចោទប្រកាន់ពីបទៈ ( គំរាមកំហែងហែកកេរ្តិ៍ ) ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាល ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

យល់ឃើញថា ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។

យល់ឃើញថា តាមពាក្យបណ្ដឹង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុករបស់គាត់ឈ្មោះ Vi Da ឆាតមកគម្រាម ខ្ញុំបាទថា “មិចហើយបងលុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំនឹងដោះស្រាយសងអោយខ្ញុំ និងមិនសងទេ? បើមិនដោះ គេចវេសមិនសងអោយខ្ញុំដឹងមួយមាត់ ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយអោយសារ ពត៌មាន រកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ” និងបន្តផ្ញើសារទៀតថា ខ្ញុំមានទាំងសំលេងនិយាយទូរស័ព្ទ ប្រពន្ធ បងវាខ្ចីលុយខ្ញុំបង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបងនឹងប្រពន្ធបងមិនព្រមដោះស្រាយរឿងលុយអោយខ្ញុំ ទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំលេងអោយអ្នកសារពត៌មានជួយចុះផ្សាយ ពីរឿងប្រពន្ធលោកផ្កាយ១ ខេត្ត បន្ទាយមានជ័យខ្ចីលុយគេអោយប្តីឡើងផ្កាយហើយគេចវេសមិនសង មិនចេញមុខដោះស្រាយគឺអាច និងល្បីខ្លាំង ណាបងៗ។

យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរស្វែងរកការពិត គប្បីសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជន ត្រូវចោទរូបនេះយកមកកាន់តុលាការសាម៉ី។

ហេតុដូច្នេះសម្រេច

១ .បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណ ដូចបានរៀហាប់ខាងលើនេះ មកប្រគល់ជូនតុលាការសាម៉ីចាត់ការតាមច្បាប់។

២.ក្នុងករណី មានកាលៈទេសៈ ដែលមិនអាចនាំជនត្រូវចោទ មកជូនតុលាការ សាម៉ីទាន់ពេលវេលា បង្គាប់ ឲ្យប្រធានមន្ទីរឃុំឃាំងខេត្ត-រាជធានី ទទួល និងឃុំខ្លួនឈ្មោះខាងលើ តាមដីកាបង្គាប់ឲ្យចាប់ខ្លួននេះ។ បុគ្គលដែលបានឃុំខ្លួននេះ ត្រូវនាំមកបង្ហាញខ្លួន ដល់ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត។

នេះបើតាមដីកា របស់សាលាដំបូងខេត្តសៀមរាប ទីភ្នាក់ងារសារព័ត៌មាន សៀមរាបប៉ុស្តិ៍ ទទួលបាន។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកស្រី ចិន ស្រីដា ដើម្បីអត្ថាធិប្បាយបំភ្លឺបាននៅឡើយទេរហូតដល់ថ្ងៃសុក្រទី១៧ ខែមករា ឆ្នាំ២០២៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page55 Page56 Page57 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×