Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តព្រះវិហារ៖លោកស្រី ជិន អូន រងការរិះគន់ថា បានប្រមូលទិញឈើនៅស្រុកជ័យសែន យ៉ាងអាណាធិបតេយ្យ ប៉ុន្តែចំពោះការចោទប្រកាន់បែបនេះ លោកស្រី ជិន អូន បានបដិសេធ ទាំងស្រុងថាមិនបានប្រមូលទិញឈើនៅតំបន់ស្រុកជ័យ សែន ដូចការចោទប្រកាន់នោះទេ។

តាមប្រភពបានឱ្យដឹងថាចែ អូន បានកៀងគរដៃគូ ប្រមូលទិញឈើ នៅស្រុកជ័យសែន ខេត្តព្រះវិហារ។ ការប្រមូលទិញឈើពីសំណាក់ចែអូន ពីបន្ទាប់ពី ចែ អូនបានសម្រាប់ការទិញឈើមួយរយៈកន្លងមក។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រភពឈើទាំងនោះ គឺត្រូវបានប្រជាពលរដ្ឋ ដឹកតាមគោយន្ត នៅពេលមកដល់ក្នុងភូមិ ឈ្មួញ ទាំងនោះ ហៅឡានឆ្នៃ ឬឡានកូរ៉េ អោយទៅដឹកយកមកស្តុបទុក ដើម្បីដឹកចេញ តាមឡានធំវេអង ទៅលក់អោយថៅកែ នៅខេត្តផ្សេងៗ លើកលែង តែខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្នុងខែ ៧ ឆ្នាំ ២០២២ លោកស្រី ជិនអូន បានមកទិញឈើនៅតំបន់ខាងលើ ទៅចែកចាយ ទីតាំងរបស់ខ្លួន។

ពាក់ព័ន្ធទៅនឹងព័ត៌មានថាបទល្មើសព្រៃឈើនៅស្រុកជ័យសែនកើតមានយ៉ាងអនាធិបតេយ្យនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ ទទួលបានការបំភ្លឺបានពីអាជ្ញាធរជំនាញ ខេត្តព្រះវិហារ នៅឡើយទេ។

ទោះជាយ៉ាងណា ជុំវិញការចោទប្រកាន់ខាងលើ លោក ស្រី ជិន អូន បានបញ្ជាក់ថា លោកស្រីឈប់រកស៊ី ព្រៃឈើជាច្រើនខែមកហើយ ចំពោះព័ត៌មានដែលថាលោកស្រី ប្រមូលទិញឈើនៅស្រុកជ័យ សែន ជាព័ត៌មានមិនពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមផ្ញើសារលិខិត គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលប្រព្រឹត្តទៅ នាថ្ងៃ សុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកសូទ្រនិគម ឃាត់ខ្លួនពាក់ព័ន្ធករណី អំពើអាស លើអនីតិជនអាយុក្រោម១៥ឆ្នាំ។ ហេតុការណ៍អំពើអាសកើតឡើងនៅថ្ងែទី០២ ខែសីហា ឆ្នាំ២០២២  វេលាម៉ោង ១៤ នៅចំណុចផ្ទះសំណាក់ពន្លឺចន្ទ្រា ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទីទី០៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្រោយពីទទួលបានពាក្យបណ្ដឹង។ ជនសង្ស័យឈ្មោះ លន់ សុខលី ភេទ ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំ្រងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចំណែកជនរងគ្រោះ ឈ្មោះ ឡ.ច.យ ភេទស្រី អាយុ ១៣ឆ្នាំ រស់ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជុំវិញករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងតាមបន្តនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖នារីបម្រើការងារនៅក្នុងហាងម៉ាក់ប្រាងថ្មី ម្នាក់ត្រូវបានបុរសចំនួន២នាក់ តេហៅយកទៅរំលោភបូក នៅក្នុងព្រៃឧទ្យានអង្គរ។ កំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈ​បានកើតឡើងថ្ងៃ ព្រហស្បតិ៍  ទី០៤  ខែសីហា  ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុងក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

កំណត់ហេតុបានបន្តថាជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាក់ប្រាងថ្មី មានទីលំនៅកំណើត ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ កម្ពស់១៧០m មាឌធំ សម្បុស ច្រមុះស្រួច ភ្នែកធំៗ ពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែង ម៉ូតូសង់ពណ៌ខ្មៅ មិនចាំសេរី មិនចាំផ្លាកលេខ។

កំណត់ហេតុបញ្ជាក់ថាករណីនេះមូលហេតុ ជនសង្ស័យបានខលទូរស័ព្ទទៅជនរងគ្រោះ ថា មានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួល ស្ថិតភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឈឺធ្ងន់អោយទៅជួយមើល។ ប៉ុន្តែជនរងគ្រោះ ប្រាប់ថា មិនមានម៉ូតូជិះ​​ ក៏អោយជនសង្ស័យ មកយកដើម្បីទៅមើលមិត្តភ័ក្កដែលឈឺ។ នៅពេលជនសង្ស័យ ទៅយកជនរងគ្រោះ ខាងលើ ក៏បានឌុបមកដល់ចំណុច កើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបូក បានសម្រេចតែម្ដងទៅ។ ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ជុំវិញករណីនេះជនរងគ្រោះ ត្រូវបានកម្លាំងអធិការក្រុងសៀមរាប នាំយកទៅសួរនាំដើម្បីបន្តនិតិវិធី។ តែទោះជាយ៉ាងណាជនរងគ្រោះ ចាំបានភិនភាគជនសង្ស័យបានតែម្នាក់ផងដែរ។ ពាក់ព័ន្ធហេតុការណ៍បែបនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ភ្នំពេញ៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែង អភិបាលខេត្តព្រះវិហារ។

សូមជម្រាបថាលោក គីម រិទ្ធី អតីតអភិបាលរងខេត្តកណ្តាល នៅអំឡុងឆ្នាំ២០១៤ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែលនឹងត្រូវដាក់ឲ្យចូលនិវត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ផ្ញើសារលិខិតជូនពរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបចម្រើនជន្មាយុ ៧០ ឈានចូល៧១ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តតាកែវ៖នគបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ ពីររូប ដែលជាតំណាងក្រុមហ៊ុនយូនីស៊ីធី ដែលត្រូវបានចោទប្រកាន់ថា បានឆបោកប្រាក់់ប្រជាពលរដ្ឋ នៅក្នុងកំពត និងខេត្តតាកែវ កន្លងមកអស់រាប់ម៉ឺនដុល្លារ។

លោកឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ នៅថ្ងៃម្សិលមិញ
បន្ទាប់ពីមានប្រជាពលរដ្ឋ ចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹង ដល់សមត្ថកិច្ចស្រុកត្រាំកក់។

ជនសង្ស័យចំនួន២នាក់៖

ទី១ ឈ្មោះជៀន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុនយូនីស៊ីធី។ ទី២ ឈ្មោះ ឈិន វ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត មុខងារជាតំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធី។ ដោយចោទប្រកាន់ពីបទ ឆបោក។

អធិការស្រុកត្រាំកក់ បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។
ទី២ ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារ។
ទី៣ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧០០០ដុល្លារ។
នទី៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០០០០ដុល្លារ។

អធិការស្រុកត្រាំកក់បានបន្ថែមថា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយឡែក លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង ៤នាក់ ខាងលើបានឲ្យដឹងថា ជនរងគ្រោះ សង្ឃឹមថាសមត្ថកិច្ចក៏ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៏ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធី សងប្រាក់ ត្រលប់មកពួកគាត់វិញព្រោះលុយ ដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រិះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការនិងដើមចេះតែឡើងរៀងរាល់ថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តសៀមរាប៖លោក Park Sungjin បានឱ្យដឹងថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប និង មានភាពប្រសើរឡើងវិញ។ ម៉្យាងទៀតលោម ក៏និងជម្រុញដល់កិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀតផងដែរ។

លោក Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បញ្ជាក់បែបនេះនៅថ្ងៃទីពុធ នេះ ក្នុងឱកាស លោកទៀ សីហា អភិបាលខេត្តសៀមរាប បាន អនុញ្ញាត លោកចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលបញ្ចប់អាណត្តិ អគ្គកុងស៊ុលប្រចាំខេត្ត នៅសាលាខេត្តសៀមរាប។

លោក Park Sungjin បានសម្តែងកោតសរសើរ ពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ក៏ដូចពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវីដ-១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប ដែលជាក្រុងគោលដៅ ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង។

លោកក៏បានថ្លែងអំណរគុណផងដែរ ពីភាពយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយមិនបានប្រកាន់ពូជសាសន៍ពណ៌សម្បុលដោយឥតគិតថ្លៃ សំខាន់ប្រជាជនកូរ៉េ នៅកម្ពុជាបានចាក់គ្រប់ៗគ្នាផងដែរ។ ម៉្យាងទៀត ក៏បានយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពជូនដល់ ប្រជាជនកូរ៉េ ហើយដែលមានប្រជាជនកូរ៉េ ប្រមាណ ២​ ០០០នាក់កំពុងរស់នៅប្រកបមុខរបរការងារអាជីកម្មនៅខេត្តសៀមរាប។ លោកក៏បានបញ្ជាក់ថា ដោយបញ្ហាវិបត្តិកូវីដ បានធ្វើឱ្យមានភាព អសកម្មលើកិច្ចទំនាក់ទំនងសហប្រតិបត្តការ រវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី នៃសាធារណរដ្ឋកូរ៉េ ជាមួយ ខេត្តសៀមរាប។

ក្នុងជំនួនលោក ទៀ សីហា បានលើកឡើងថាក្នុងរយៈពេល៣ឆ្នាំមកនេះ លោកអគ្គកុងស៊ុល បានធ្វើកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប ទទួលបានលទ្ធផលជាផ្លែផ្កាគួឲ្យកត់សម្គាល់។ ម៉្យាងទៀតក្នុងពេលកន្លងមក អគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត ក៏បានធ្វើការសម្របសម្រួល នូវការងារមួយចំនួន ជាមួយបណ្តាខេត្ត ក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប។

លោក ទៀ សីហា ក៏បានលើកផងដែរថា ចំពោះកិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រី ជាមួយខេត្តសៀមរាប ដែលបានអសកម្ម កន្លងមកដោយបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យមានការអាក់ខាន ក៏ពិតមែន តែកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពនឹងទៅមុខជានិច្ច។ ម៉្យាងទៀត នៅខែតុលាខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប រៀបចំក្រុមប្រតិភូមួយ ដឹកនាំដោយលោកអភិបាលខេត្តផ្ទាល់ ទៅបន្តការចុះហត្ថលេខាកិច្ចការយោគយល់គ្នារ វាងខេត្ត​ ក្រុងសម្ព័ន្ធមេត្រី ក្នុងការរឹតចំណងមិត្តភាពនៃប្រទេស និង ប្រជាជនទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

លោក ទៀ សីហា ក៏បានលើកផងដែរ ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ កន្លងមក លើវិស័យអប់រំ សុខាភិបាល កសិកម្ម ការផ្តល់អាហារូបករណ៍ទៅសិក្សា ព្រមទាំងការផ្តល់នូវសម្ភារៈផ្សេងៗជាច្រើនទៀត សំខាន់ក្រុងស៊ូវ៉ុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ព្រមទាំងសាងសង់ អគារសិក្សាថ្នាក់បឋម , អនុវិទ្យាល័យ និងវិទ្យាល័យទៀតផង។

អភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជា នៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់ មកខេត្តសៀមរាប នឹងធ្វើឲ្យវិស័យទេសចរណ៍ នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តកំពង់ចាម​។

មាមានប្រសាសន៍បែប​នេះ​ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​​ប្រតិភូសមាគមន៍សាសនាចក្រ​ នៃព្រះយេស៊ូគ្រីស្ទ​ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការ​កែលំអ​មន្ទីរពេទ្យ​បង្អែក​ស្រុកព្រៃឈរ​ នៅថ្ងៃទី​៣​ ខែសីហា​ ឆ្នាំ​២០២២​ នៅ​សាលាខេត្តកំពង់ចាម​​។

គួររំលឹក​ថា​ កន្លងមក​នេះថ្នាក់ដឹកនាំ​សមាគម​និកាយ​សាសនា​ចក្រ​ នៃ​ព្រះ​យេស៊ូគ្រិស្ត​ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ បានជួយ​ឧបត្ថម្ភ​ ជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​ ​ដេីម្បី​​ជួយ​សង្គ្រោះ​ ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​​ ព្រមទាំង​បាន​ជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ដល់​មន្ត្រី​សុខាភិបាល​ នៅ​តាម​មណ្ឌលសុខភាព​ និង​មន្ទីរពេទ្យ​បង្អែក​មួយ​ចំនួន​​ ក្នុង​នោះ​ក៏​មាន​ការ​ជួយ​ដល់​​​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​ជេីងព្រៃ​ ដែលមានទំហំទឹកប្រាក់​ប្រមាណ​ជាង២២​ម៉ឺន​ដុល្លារ​ ដោយបាន​ធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកា​ជាង១៥ម៉ឺន​ដុល្លារ​ និង​បំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាជាង៦ម៉ឺន​ដុល្លារ។​

ចំពោះ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់​ប្រមាណ​ជាង ២៦ម៉ឺនដុល្លារ ក្នុងនោះ​កែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥​ម៉ឺន​​ដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាជាង ១០​ម៉ឺន​ដុល្លារ​។​ ចំណែកមន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់​ប្រមាណ​ជាង៧ម៉ឺន​ដុល្លារ ក្នុងនោះ​កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាជាង៤ម៉ឺន​ដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ)​ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ១មុខ ស្មើនឹង ១ គ្រឿង គិតជាថវិកាចំនួន ៣ម៉ឺន​ដុល្លារ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តត្បូងឃ្មុំ​៖ប្រជាពលរដ្ឋ ចំនួន៧៥២គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលរងការខូចខាតដំណាំស្រូវលើផ្ទៃដីប្រមាណ៥៤២ហិចតា ដោយទឹកជំនន់ក្នុងឆាំ្ន២០២២នេះ ត្រូវបាន សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ស្រូវពូជជាង៥៦តោន ដើម្បីជួយសម្រួលឲ្យបងប្អូនប្រជាកសិករ ធ្វើស្រែចំការស្តារជីវភាពឡើងវិញ​។

ការផ្ដល់នេះធ្វើឡើងក្នុងបរិវេណវត្តព្រៃនគរក្រៅ ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោយ​វត្តមាន​ លោក វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា ដោយក្នុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមក រួមផ្សំ ទឹកហូរពីផ្នែកខាងលើផង បានបណ្ដាលឲ្យស្រូវពង្រោះ របស់ប្រជាកសិករមួយចំនួនដែលទើបធ្វើការ ដាំដុះ បានរងនូវការជន់លិចខូចខាត ទាំងស្រុងជាច្រើនលើកច្រើនសារ រួមជាមួយផលប៉ះពាល់នៃវិបត្តិ ជំងឺកូវីដ-១៩ បណ្តាលឱ្យប្រជាកសិករ មានការខ្វះខាតពូជស្រូវយ៉ាងខ្លាំង សម្រាប់បង្កបង្កើនផលនៅ ពេលទឹកបានស្រុកទៅវិញ ។

ជាការឆ្លើយតបភ្លាមៗ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យរដ្ឋបាលស្រុកពញាក្រែក សហការ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ឃើញថាក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះ ចំនួន ៧៥២ គ្រួសារ លើផ្ទៃសរុប ៥៤២.៥៨ ហិកតា ត្រូវការគ្រាប់ពូជសរុបចំនួន ៥៦,៥៥០ គីឡូ ក្រាម ដើម្បីរាយការណ៍ និងស្នើសុំទៅគណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា ហើយក៏ទទួល បាននូវគាំទ្រ និងនាំយកគ្រាប់ស្រូវពូជមកចែកជូនបងប្អូនប្រជាកសិករដោយឥតគិតថ្លៃនាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តសៀមរាប៖រថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកភ្ញៀវទេសចរណ៍ ជនជាតិបរទេស បានបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់និងរបួសធ្ងន់ស្រាលចំនួន៥នាក់។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៧និង០០នាទី នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកនេះថា រថយន្តក្រុងម៉ាក Hyundai ពណ៌ស.ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើក បរ ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ ក្នុងទិសដៅពីកើតទៅលិច មានអ្នករួមណើរជាភ្ញៀវបរទេសចំនួន០៨នាក់។

ចំណែកអ្នកបើកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិច ទៅកើត មានអ្នករួមដំណើរជាមួយចំនួន៨នាក់។

ប្រភពបានបញ្ជាក់ថា មូលហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី អ្នកបើកបរ រថយន្តមិនប្រកាន់ស្តាំ។

លោកសោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យនឹងប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page227 Page228 Page229 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×