Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២២

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត ក្រុង.ស្រុកបន្ថែមមួយចំនួនទៀត។ នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេខនាយករដ្ឋមន្ត្រីហ៊ុន សែន ដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។

បើតាមអនុក្រឹត្យ បានបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ និងឃុំចំនួន ០៥ ពីស្រុក ល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។ ព្រំប្រទល់រដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

ក្រុងអរិយក្សត្រ មានសង្កាត់ចំនួន១១ គឺ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។

សម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន០៥ ពីស្រុកកោះធំ។

បានសម្រេចបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។

 

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២២

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ​​​ ក្នុងភូមិ​ឡឥដ្ឋ សង្កាត់បឹកុក ក្រុងកំពង់ចាម​ បានលើកឡើងបានទិញ​ដី​បង់​រំលស់ ពី​លោក​ ម៉ៅ​ ហេង​ នៅ​ភូមិ​ឡឥដ្ឋ​ ជាច្រើន​ឆ្នាំ​ហើយ​ តែ​ពុំ​ទាន់មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​នៅឡេីយ​។

ការលើកឡើងរបស់ប្រជាពលរដ្ឋ នៅថ្ងៃសុក្រនេះ ក្នុងពេលដែល លោក អ៊ិត​ ប្រាំង​ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម​ ចុះស្វែងយល់ការពិត នៃបញ្ហាលំបាក និងសំណូមពរពាក់ព័ន្ធ និងជីវភាពរស់នៅ របស់ពួកគាត់។

លោក អ៊ិត​ ប្រាំង បានឆ្លើយតប និងបកស្រាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែលមានដូចជា ការស្នេីសុំ​ដោះស្រាយ​ បញ្ហា​បង់​ព័ន្ធ​ដី សុំលូ​រំដោះ​ទឹក​ភ្លៀង​ សុំ​ផ្លូវ​ និងសុំ​ភ្លេីង​បំភ្លឺ​ផ្លូវ​ ជាពិសេស​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ បន្ទាប់​ពី​ ប្រជាពលរដ្ឋ​ជាង​១០០គ្រួសារ​ បាន​ទិញ​ដី​បង់​រំលស់មពី​លោក​ ម៉ៅ​ ហេង​ នៅ​ភូមិ​ឡឥដ្ឋ​ ជាច្រើន​ឆ្នាំ​ហើយ​ តែ​ពុំ​ទាន់ទទួល បានប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​នៅឡេីយទេ។

ពាក់ព័ន្ធនឹង​បងប្អូន​ប្រជាពលរដ្ឋ​ ដែលបាន​ទិញដី​ពី​លោក​ មៅ​ ហេង​ នៅ​ភូមិ​ឡឥដ្ឋ​ តែ​គ្មាន​​​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​​ដីធ្លី​ស្របច្បាប់​ត្រឹមត្រូវ​​នោះ​ លោក អ៊ិត​ ប្រាំង បាន​សន្យា​ថា​ លោកនឹង​ស្នើ​សុំឡើង​ទៅ​ថ្នាក់​ជាតិ​ ​ដេីម្បី​ធ្វើ​ការ​ដោះស្រាយ​ បញ្ហា​នេះ​មជូន​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ក្នុងឱកាសនោះផងដែរ លោក អ៊ិត​ ប្រាំង​ បាន​ថ្លែង​ថា​ ក្នុង​ការជួបសំណេះសំណាលនេះ ពុំមានមន្ត្រីសង្កាត់ និងភូមិ ចូលរួមជាមួយទេ ដូច្នេះ​សូមបងប្អូន ប្រជាពលរដ្ឋចូលរួមលើកមតិយោបល់ ដោយសេរី​ ដើម្បីស្វែងយល់ការពិត នៃបញ្ហាលំបាក និងសំណូមពរពាក់ព័ន្ធ និងជីវភាពរស់នៅ រួមមាន​ មុខរបរ សេវារដ្ឋបាល ការធ្វើអត្តសញ្ញាណប័ណ្ណ ការធ្វើលិខិតស្នាម ផ្សេងៗ សន្តិសុខ សណ្ដាប់ធ្នាប់ ល្បែងស៊ីសង ថ្នាំញៀន សេវាសាធារណៈ អគ្គិសនី ទឹក ផ្លូវ លូ បរិស្ថាន សុខភាព អនាម័យ ការព្យាបាល មន្ទីរពេទ្យ ការរៀនសូត្រ សាលារៀន ការលក់ដូរ បញ្ហានៅ ក្នុងផ្សារ ការអភិវឌ្ឍភូមិ តុលាការ និងការថ្នាំងថ្នាក់ ឬការមិនពេញចិត្ត នឹងគោលនយោបាយ ថ្នាំងថ្នាក់នឹង មន្ត្រី និងអ្នកជិត ខាង។ល។ ជាពិសេសការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ (រៀនរស់ជាមួយកូវីដ-១៩) ការចាក់ ថ្នាំជំរុញបង្ការជំងឺកូវីដ-១៩ និងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២២

ខេត្តបាត់ដំបង៖លោក សុខ លូ ប្រធានគណៈកម្មាធិការសាខានិងជាប្រធាន ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត  នៅថ្ងៃសុក្រនេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ១០០គ្រួសារ រស់នៅឃុំរការ ស្រុកសង្កែ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានវិសមភាព»។

នៅបរិវេណវត្តរការ ឃុំរការ លោក សុខ លូ  ប្រធានគណ:កម្មាធិការសាខាបានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែ សម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកសុខ លូ ក៏បានលើកឡើងពី គំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាស្ត្រីទី១នៃកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ នៅកម្ពុជា ជាពិសេសការអប់រំផ្សព្វផ្សាយ សកម្មភាពស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីភាពមិនរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ ការចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ ពីម្តាយទៅកូន។ល។

ក្នុងពិធីលោកលោក សុខ លូ  បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងចរន្តជាតិតែមួយ ដើម្បីបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ហើយចំពោះក្មួយៗចៅៗ ជាយុវជនត្រូវខិតខំសិក្សារៀនសូត្រ កុំប្រព្រឹត្តផ្តេសផ្តាស់ក្នុងវ័យសិក្សា ជាពិសេសត្រូវធ្វើជាមិត្តអប់រំមិត្ត ជាគំរូល្អដល់អ្នកដទៃ។

លោកក៏បានបានពាំនាំសេចក្តីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ និង «ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖

១- សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ

២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង

៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា

៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក

៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា

៦- សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត

សូមបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ទាំង ១០០គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២២

ខេត្តសៀមរាប៖មន្ត្រីនគរបានបានធ្វើការបដិសេធថា មិនមាន សិស្ស ចងករ សម្លាប់ខ្លួន ដោយសារប្រលងធ្លាក់សញ្ញាបត្របាក់ឌុបនោះទេ។

ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះ អធិការស្ដីទីនៃនគរបាលស្រុកអង្គរធំ បញ្ជាក់ថា៖ ការផ្សាយព័ត៌មាននៅក្នុងបណ្តាញសង្គមមួយចំនួន ដែលថាសិស្សបានចងករសម្លាប់ខ្លួន ដោយសារប្រលងធ្លាក់សញ្ញាបត្របាក់ឌុប ជារឿងមិនពិតនោះទេ។ ដោយករណីនេះជារឿងមិនពិត ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។

បើតាមអធិការរូបនេះថា៖ រូបភាពនេះ បានកើតឡើងតាំងពីឆ្នាំ ២០១៨ មកម្លេះ ជាករណីយុវតីចងករដោយសារខឹងម្ដាយស្ដីបន្ទោសរឿងខ្លួនមានសង្សា។ មិនមែនជាករណីប្រលងធ្លាក់សញ្ញាបត្របាក់ឌុបោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២២

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្ដីសម្រេច ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។

យោងតាមសេចក្ដីសម្រេច សៀមរាប ប៉ុស្តិ៍ ទទួលបាននូវព្រឹកថ្ងៃសុក្រនេះ ដូចខាងក្រោម៖

ទី១-​ តែងតាំងលោក ឈិន គឹមធុយ ពីអធិការនគរបាលខណ្ឌព្រែកព្នៅ ជាស្នងការរងនគរ​បាលរាជធានីភ្នំពេញ។

ទី២-​ ផ្ទេរភារកិច្ចលោក ស៊ឹម ពិសិដ្ឋ ពីអធិការនគរបាលខណ្ឌបឹងកេងកង ទៅជាអធិការនគរបាលខណ្ឌទួលគោក។

ទី៣-​ ផ្ទេរភារកិច្ចលោក សុខ ហេង ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌព្រែកព្នៅ។
ទី៤-​តែងតាំងលោក វុឌ្ឈ ផូសារវ័ន្ត ពីអធិការរងនគរបាលខណ្ឌច្បារអំពៅ ទៅជាអធិការនគរបាលខណ្ឌបឹងកេងកង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២២

ខេត្តបាត់ដំបង៖ក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា៖ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖

១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
២- រៀបចំធនធានមនុស្សឱ្យស្របនឹងសមត្ថភាពជំនាញ និងនិស្ស័យ
៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
៤- ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។ ម្យ៉ាងវិញទៀត ក៏ដើម្បីប្តូរបរិយាកាសការងារ បង្កើនសមត្ថភាពតាមរយៈការសិក្សារៀនសូត្រ។
លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិ ៤យ៉ាងគឺ៖
១- សុខភាពល្អ កាយសប្បទាមាំមួន
២- មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ
៣- មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន
៤- ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។

ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល ចំនួន ៣គឺ៖
១- ការងារគ្រប់គ្រង
– ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងនិងអនុវត្ត ៧ចំណុច ដូចខាងក្រោម៖
ក- ហូប
ខ- ស្លៀកពាក់
គ- ស្នាក់នៅ
ឃ- សុខភាព
ង- អប់រំ រៀនសូត្រ
ច- មធ្យោបាយធ្វើដំណើរ
ឆ- កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក
– ការងារ ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់
– ការងារ គ្រប់គ្រងអចលនទ្រព្យ
– ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព
២- ការងារកសាងអង្គភាព
– ទីកន្លែងធ្វើការងារ (អគារ,ការិយាល័យ និងកន្លែងធ្វើការងារ)
– ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ
– ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព
៣- ការងារដឹកនាំ គ្រប់គ្រង បញ្ជា
អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។ ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចខាងលើ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា ដូចខាងក្រោម៖
1) ចំពោះប្រទេសជាតិ ត្រូវតែការពារ
2) ចំពោះប្រជា ត្រូវតែបម្រើ
3) ច្បាប់ ត្រូវតែគោរព
4) បទល្មើស ត្រូវតែបង្ក្រាប
 សូមបញ្ជាក់ថា៖ បុគ្គលិកគឺមានចំនួនដដែល ថវិកាក៏មានចំនួនដដែល ឱកាសគឺ ៥ឆ្នាំ បើធ្វើបានល្អ បន្ថែម ៥ឆ្នាំបន្ត ប៉ុន្តែ រយៈពេល ២ឆ្នាំកន្លះ នឹងត្រូវធ្វើការត្រួតពិនិត្យ-វាយតម្លៃ បើគ្មានការវិវឌ្ឍជឿនលឿនថ្មី តាមការចង្អុលបង្ហាញដូចដែលបានរៀបរាប់ខាងលើទេ ត្រូវធ្វើការពិនិត្យ-វាយតម្លៃ ដើម្បីផ្លាស់ប្តូរ រកអ្នកមានសមត្ថភាព និងលក្ខណៈសម្បត្តិដូចបានលើកឡើងខាងលើ។ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវប្រកាន់ខ្ជាប់ការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស រីឯការអនុវត្តតួនាទី ភារកិច្ចផ្នែកនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់លើផ្នែកនីតិវិធី។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖ ខ្ញុំសង្ឃឹមជឿជាក់ លើស្មារតីទទួលខុសត្រូវរបស់អស់លោក តាមតួនាទី ភារកិច្ច រៀងៗខ្លួន។
១- ខ្ញុំសូមប្រគល់ជូនឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ជួយគាំទ្រ ដឹកនាំចង្អុលការតាមភារកិច្ចជាក់ស្តែង
២- ខ្ញុំសូមប្រគល់ជូនឯកឧត្តម ប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា ដឹកនាំសម្របសម្រួលកិច្ចការនគរបាលយុត្តិធម៌ ដោយមានការទទួលខុសត្រូវ
៣- ខ្ញុំសូមប្រគល់ជូនប្រជាជន តាមដាននូវការអនុវត្តការអនុវត្តន៍តួនាទី ភារកិច្ច និងវិន័យកងរាជអាវុធហត្ថ និងរួមគ្នាគោរពច្បាប់ ដើម្បីកសាងកម្ពុជាជា ព្រះរាជាណាចក្រនីតិរដ្ឋ
៤- ខ្ញុំសូមអំពាវនាវប្រព័ន្ធផ្សព្វផ្សាយ ជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាង កងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។

សូមជម្រាបថាលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ត្រូវបានផ្លាស់ប្តូរមុខតំណែងជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងតែងតាំង លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ជំនួសវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២២

ខេត្តកែប៖មានការបែកធ្លាយព័ត៌មានថា លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឆ្នាំ២០២២ នេះ បានទទួលលុយចំណេញមួយផ្នែកធំពីការចំណាយថវិកាជាតិ (826 000 000)រៀល សម្រាប់ថែទាំជួសជុល បន្តិចបន្តិច លើផ្លូវចំនួន០៣ ខ្សែ ដោយក្រាលល្បាយថ្មភ្នំ ប្រវែង ១០៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ និងសាងសងលូប្រអប់១កន្លែង។

រួមមាន៖ ទី១ ផ្លូវពីផ្លូវជាតិលេខ៣៣ (ចិរយាវង្ស) ដំណាក់ចំបក់ សង្កាត់អូរក្រសារ ៥ ៥០០ម
ទី២ ផ្លូវព្រែកក្រសារ (ផ្លូវជាតិលេខ៣៣) ផ្សារសេះសរ (ផ្លូវជាតិលេខ៣៣អា) ប្រវែង២៦០០ម និងសង់លូប្រអប់មុខ២ ទី៣ ផ្លូវពីផ្លូវជាតិលេខ៣៣ អង្គភ្នំតូច (ផ្លូវជាតិលេខ៣៣អា) សង្កាត់ព្រៃធំ ប្រែង២៤០០ម ដែលកន្លែងខួចតិចតួច ឬ ឈួសពង្រាប់ដីអោយស្មើនេះ បានផ្ដល់អោយ លោកប្រធានមន្ទីររូបនេះ ចំណេញប្រាក់លើស ពី៨០ភាគរយនៃថវិកា ដែលក្រសួងផ្ដល់អោយ (826 000 000រៀល) ប៉ុន្តែចំនួនចំណេញ និងការចំណាយ គឺជារឿងលាក់ការបំផុតរបស់លោកប្រធានមន្ទីរ។

យោងតាមប្រភពពីខេត្តកែប បានប្រាប់ថា នៅឆ្នាំ២០២២ នេះ លោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ពិតជាសប្បាយបិទម៉ាត់មិនជិត ព្រោះថា នៅសុខៗ ត្រូវរដ្ឋបាលខេត្តកែប បានប្រគល់កិច្ចជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ដើម្បីអនុវត្តន៏ការងាររៀបខឿនច្រាំងសមុទ្រ អំពីថ្មភ្នំកម្ពស់ ៦ម៉ែត្រ តាមបណ្ដោយឆ្នេរប្រវែង ៧៥ម៉ែត្រ ទទឹងឆ្នេរ (ចាក់ចូលសមុទ្រ) ប្រវែង៩០ម៉ែត្រ មានខឿនប្រវែង១៦៥ម៉ែត្រ ជណ្ដើរទល់ច្រាំង ចំនួន៥កន្លែង និងចាក់ខ្សាច់ ពង្រីងតាមបណ្ដោឆ្នេរ កម្ពស់៥ម៉ែត្រ ស្ថិតនៅទល់មុខសាលាខេត្តកែប បន្ដពីរូបសំណាកយាយ ម៉ៅទៅដល់រូបសំណាកក្ដាម ជូនរដ្ឋបាលខេត្តកែប ក្នុងតម្លៃ4 989 000 000រៀល ស្មើនិង1លានម្លៃបួនមុឺនដុល្លាអាមេរិក។

តាមសភាពជាក់ស្ដែង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប  គ្មានសមត្ថភាពបំពេញការងារនេះ បានទេ ដោយគ្មានអ្នកជំនាញ រួមនិងសម្ភារ ដូច្នេះមានយកកិច្ចសន្យានេះទៅបន្តអោយ ក្រុមហ៊ុនផ្សេង ដែលផ្ទុយពីការលិខិតទទួលស្គាល់កិច្ចសន្យា លេខ ១០៩៩៣ សហវ .អលសា ចុះថ្ងៃទី ១៨/១១ /២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថ ដែលបានហាមឃាត់ ថា ប្រសិនបើមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប គ្មានលទ្ធភាពក្នុងការអនុវត្តន៏ការងារនេះទេ ហាមដាច់ខាតមិនអោយយកបន្តទៅក្រុមហ៊ុន ឬអង្ភភាពផ្សេងអនុវត្តន៏ ដោយគ្មានការយល់ព្រមជាមុនពីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុនោះឡើយ។

ករណី សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកទេសរដ្ឋមន្ត្រី ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក អ៊ុក រ៉ាប៊ុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ រួមនិងលោកជំទាវ អគ្គសវនក នៃអាជ្ញាធជាតិសវនកម្ម មេត្តាពិនិត្យស្រាវជ្រាវ និងចាត់ការផង។

ជុំវិញការបែកធ្លាយនេះ សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីលោក ហង្ស​ សាវ៉ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២២

ខេត្តត្បូងឃ្មុំ៖កាស៊ីណូដូងប្រាំពីដើម បានបើកដៃឲ្យពលរដ្ឋខ្មែរ ចូលល្បែងយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីបម្រាមរបស់ក្រសួងដែលហាមមិនឲ្យពលរដ្ឋខ្មែរចូលលេង។ ទីតាំងកាស៊ីណូដូងប្រាំពីដើម នៅច្រកព្រំដែនដា នៅចំណុចទីតាំងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការដែលបើកដៃឲ្យពលរដ្ឋចូលលេងម៉ាសេរីបែបនេះ ត្រូវបានគេសង្ស័យថា មានការបើកភ្លើងខៀវពីអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។ កាស៊ីណូខាងលើ មានល្បែងជាច្រើនប្រភេទ ដូចជាជល់មាន់ផ្លែដែក បៀ​រ អាប៉ោង និងល្បែងជាច្រើនប្រភេទផ្សេងទៀត ដែលមានមេការ ឈ្មោះ តា លឹម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បញ្ជាផ្ទាល់ ដោយតម្រូវឱ្យក្រុមការងារអ្នកទទួលការគម្រោង ចាប់ផ្ដើមជួសជុលផ្លូវឡើងវិញ ឲ្យរួចរាល់នៅក្នុងខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

ការបញ្ជានៅថ្ងៃពុធនេះ ក្នុងឳកាសលោកចុះពិនិត្យស្ថានភាពជាក់ស្ដែង នូវចំណុចផ្លូវបេតុង ដែលរងផលប៉ះពាល់បាក់ស្រុត ខូចខាតដោយសារទឹកជំនន់ ស្ថិតនៅក្នុងឃុំពាមប្រធ្នោះ និងឃុំល្វេ ក្នុងស្រុកកោះសូទិន។

បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា ផ្លូវបេតុងស្ថិតនៅក្នុងឃុំទាំងពីរ ខាងលើ បានស្ថាបនារួចរាល់ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ ប៉ុន្តែដោយសារជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានធ្វើឲ្យមានការបាក់ស្រុតដី និងប៉ះពាល់ដល់ផ្លូវបេតុង ប្រវែងសរុបប្រមាណជាង ២០០ម៉ែត្រ។ ដោយក្នុងនោះ ភូមិព្រែកចង្ក្រាន ក្នុងឃុំល្វេប៉ះពាល់៣ន្លែង ជាង១០០ម៉ែត្រ និងនៅភូមិមហាលាភ ក្នុងឃុំពាមប្រធ្នោះរងផលប៉ះពាល់ផ្លូវជាង១០០ម៉ែត្រ ផងដែរ។

សូមបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ មានប្រវែងជាង ១៤Km ជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយតភ្ជាប់ ចាប់ពីឃុំពាមប្រធ្នោះ មកដល់ឃុំល្វេ ឆ្លងកាត់ភូមិចំនួន ១១ រួមមាន៖ ភូមិមហាលាភ, ដំណាក់ស្វាយ, រកាកោង, ព្រែកគល់, ទំពូង, បទស្រីទន្ទឹង, បំបែងចេះ, ល្វេលើ,ល្វក្រោម, ព្រែកតាកែវ និងភូមិព្រែកចង្រ្កាន ស្ថិតក្នុងឃុំ ពាមប្រធ្នោះ និងឃុំល្វេ ស្រុកកោះសូទិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តសៀមរាប៖ទីតាំងពេទ្យធ្មេញ១កន្លែងនៅក្រុងសៀមរាប បានរងនូវការឆាបឆេះ។​ ហេតុការណ៍បានកើតឡើងនៅថ្ងៃពុធនេះ ចំណុចផ្ទះពេទ្យធ្មេញ យីហោ(ម៉ៅ ឈីហុង សៀមរាប) តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបន្ទាយចាស់សង្កាត់ ស្លក្រាមក្រុងសៀមរាប។

មន្ត្រីដែលចុះជួយអន្តរាគមន៍បានឲ្យដឹងថាករណីនេះបណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង ទាំងស្រុង និង សម្ភារមួយចំនួនផងដែរ។ អគ្គិភ័យនេះ អាចមកពីទុស្សេខ្សែភ្លើង។ តែទោះជាយ៉ាងណា ខាងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តរកមូលហេតុនៃការឆេះនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តសៀមរាប៖សាខាពន្ធដារខេត្តសៀមរាបបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ពន្ធលើប្រាក់បៀវត្ស ពន្ធប៉ាតង់ ពន្ធតែមប្រិ៍លើផ្លាកយីហោ និងប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូល ប្រចាំឆ្នាំតាមអនឡាញ TOI e-Filing”។

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះនៅថ្ងៃពុធនេះ នៅសាលនៃសាខាពន្ធដារខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួម ពីម្ចាស់និងតំណាងសហគ្រាសអ្នកជាប់ពន្ធមធ្យម ចំនួន ១២៤នាក់ ក្រោមវត្តមានរបស់លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២២

ខេត្តកំពង់ចាម៖មេប៉ូលិសខេត្តកំពង់ចាមថ្មីនិងត្រូវប្រកាសនៅដើមឆ្នាំ២០២៣ គឺនៅថ្ងៃទី៣ ខែមករា បើពុំមានអ្វីប្រែប្រួលទេនោះ។ ពិធីផ្លាល់ប្ដូរក្រោមវត្តមាន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ចាម នឹងត្រូវឡើងជា ស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្ដមសេនីយ៍ទោ ឯម កុសល ដែលត្រូវដាក់ឱ្យចូលនិវត្តន៍៕SRP         លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាល ខេត្តកំពង់ចាម

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page199 Page200 Page201 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×