Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៣

លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអះអាងថា​ ក្នុងរយៈកាលកន្លងមកនេះ សម្តេចតេជោ តែងបានប្តេជ្ញាកសាងសាលារៀន ឱ្យបានកៀកជិត ទៅនឹងមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈឱ្យកូនចៅ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុ សិស្ស ជានារី ឱ្យទទួលបានឱកាសសិក្សារៀនសូត្រ ដោយពុំចាំបាច់ធ្វើដំណើរផ្លាស់ទីទៅឆ្ងាយ។

លោកហ៊ុន ម៉ាណែត ថា ជាក់ស្តែង ក្នុងស្រុកស្ទឹងត្រង់នេះផ្ទាល់ មានសមិទ្ធផល អគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចទាំងទ្វេ ចំនួន៦៥ ខ្នង ស្មើនឹង​ ៤៦០បន្ទប់ សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅរបស់ ប្រជាពលរដ្ឋ ដែលនឹងផ្តល់នូវផលផ្លែផ្កាសម្រាប់បុគ្គល​ គ្រួសារ និងសង្គម។

លោកថ្លែង​បែប​នេះក្នុងពិធីសម្ពោធសាលាបឋមសិក្សា-អនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដងក្តារ, អគារសម្ពពនៃមណ្ឌលសុខភាពដងក្តារ និងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅ
ថ្ងៃចន្ទម្សិលមិញ។

លោកហ៊ុន ម៉ាណែត ក៏បាន​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ ក៏ដូចជាក្នុងខេត្តកំពង់ចាមទាំងមូល ដែលតែងជឿជាក់លើរាជរដ្ឋាភិបាលក្រោមដឹកនាំ របស់ សម្តេចតេជោ នាយករដ្ឋមន្តី្រ ជាពិសេស តាមរយៈការទទួលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងប្រទេសជាតិទាំងមូល។ សក្ខីភាពនេះបានបង្ហាញថា ប្រជាពលរដ្ឋយើងនៅតែគាំទ្រ និងផ្តល់ទំនុកចិត្តចំពោះ សម្តេចតេជោ ក្នុងការដឹកនាំការពារ និងសង្គ្រោះអាយុជីវិតនៅគ្រប់ដំណាក់កាល លំបាកបំផុត ជាពិសេស នៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងកូវីដ-១៩ កន្លងមកនេះ សម្តេចតេជោ បានបង្ហាញនូវភាពជាអ្នកដឹកនាំដ៏គួរស្ញប់ស្ញែង តាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ, យុទ្ធសាស្ត្រច្បាស់លាស់ និងភាពអារកាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាល, ការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារ នៅទូទាំងប្រទេស ហើយនៅក្នុងដំណាក់កាលនីមួយៗនេះ គឺអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ត្រូវបានតម្កល់ជាកត្តាអាទិភាពចម្បងបំផុត​។

បេីតាម​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឱ្យដឹងថា​ ខេត្តកំពង់ចាម មានសាលាមត្តេយ្យសិក្សា ៤៦៦សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យ សិក្សាដាច់ដោយឡែក ០៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៥កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦២កន្លែង សាលាបឋមសិក្សា ៤០៧កន្លែង (សាលាបឋមសិក្សាឯកជន ០៧កន្លែង អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ០២កន្លែង វិទ្យាល័យអប់រំពិសេស ០១កន្លែង) អនុវិទ្យាល័យឯកជន ១កន្លែង និងវិទ្យាល័យឯកជន ៤កន្លែង។
ក្នុងនោះអគារសិក្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៤ខ្នង ស្មើនឹង ២.៤៣១បន្ទប់ (អគារកម្ពស់៣ជាន់ មានចំនួន ១៦អគារ) រួមនឹងទីចាត់ការ ២៣ខ្នង អគារកាត់ដេរចំនួន ១២ខ្នង ក្នុង នោះស្រុកស្ទឹងត្រង់ មាន ៦៥ខ្នង ស្មើនឹង ៤៦០បន្ទប់។

ចំពោះវិស័យសុខាភិបាល នៅក្នុងខេត្ត កំពង់ចាម មានមន្ទីរពេទ្យបង្អែកចំនួន០៩កន្លែង មណ្ឌលសុខភាព ចំនួន ៩១កន្លែង ក្នុងនោះស្រុក ស្ទឹងត្រង់ មានមន្ទីរពេទ្យបង្អែកចំនួន ០១កន្លែង ទទួលបានចំណាត់ថ្នាក់ សំណុំ សកម្មភាពបង្គ្រប់ កម្រិត ១ (CPAI) ជាអង្គភាពផ្តល់សេវាសុខាភិបាលល្អលេខ៣ និងមណ្ឌលសុខភាពចំនួន ១២ កន្លែង មាននៅគ្រប់ឃុំ។ ក្នុងនោះមណ្ឌលសុខភាពដងក្តារ បាននឹងកំពុងបម្រើសេវា សុខាភិបាល ក្នុងការ ពិនិត្យ ព្យាបាលជំងឺជូន ប្រជាពលរដ្ឋ និងផ្តល់សេវាថែទាំសុខភាពជូន ប្រជាពលរដ្ឋ នៅក្នុងឃុំដងក្តារ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២៣

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា«ដើម្បីមន្ទីរពេទ្យកុមារអង្គរ »។ ការលើកយ៉ាដូច្នេះក្នុងឱកាសលោក ដឹកនាំការរត់ម៉ារ៉ាតុន ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងដើម្បីរកថវិកា ជួយឧបត្ថម្ភ ដល់មន្ទីរពទ្យកុមារអង្គរ ដោយមានអ្នក ចូលរួមច្រើនជាង ១៤០០នាក់ ប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី និងជនបរទេសផងដែរនៅព្រឹកមិញនេះ។

នៅក្នុងកម្មវិធីរត់មានរយៈចម្ងាយ ៣ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ, និង២១គីឡូម៉ែត្រ ដែលអ្នករត់ទាំងអស់ចាប់ផ្ដើមចេញដំណើរពីមុខបរិវេណខាងមុខប្រាសាទ អង្គរវត្ត ឆ្ពោះតាមច្រកទន្លេអុំ បន្តរត់កាត់តាមប្រាសាទ បាយ័ន ឆ្ពោះទៅព្រលានជល់ដំរី និងបន្តទៅកាន់ក្លោងទ្វាជ័យ វង់ទៅតាមស្រះស្រង់ និងចុងបញ្ចប់ត្រឡប់មកកាន់កន្លែងដើមវិញ។

តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ថវិកា ដែលប្រមូលបានតាមរយៈ ការរត់ម៉ារ៉ាតុនឆ្នាំនេះ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ឆ្នាំនេះ និងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់ដែលកំពុងត្រូវការការព្យាបាល។

ការចូលរួមយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីរត់ម៉ារ៉ាតុននេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីទឹកចិត្តស្រលាញ់វិស័យកីឡា ថែមទាំងបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីគ្នា ក្នុងមហាគ្រួសារខ្មែរ ដើម្បីអបអរ នូវព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាចូលរួមបំផុសនូវស្មារតីកីឡាមុននឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់បន្ថែមទៀតពាក់ពន្ធ័នឹងករណីអំពើលួច(ឆក់កាបូប) ត្រូវបានឃាត់ខ្លួន។

ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថាការឃាត់ខ្លួន នៅសុក្រម្សិលមិញ ដោយកម្លាំងការិយាល័យនគរបាលព្រហម្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកសូទ្រនិគម ដោយមានការសម្របសម្រួលពី លោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បនុ្តថា ករណីឆក់កាបូប​ បានកើតឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ១.ឈ្មោះ ណីប ស៊ីណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

២.ឈ្មោះ ភា  ស៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអង្គុញដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុតនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនដៃដល់ចំនួន២នាក់ពាក់ព័ន្ធករណីហិង្សារហូតជនរងគ្រោះស្លាប់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថាករណីហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាព បានកើតឡើងកាលរំលងអាធ្រាតឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរវង្វង់មូលព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថាដោយមានការសម្របសម្រួលពីឯកឧត្តមមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប​ តាមរយះលោកឧត្តមសេនីយ៍ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយវរសេនីយ៍ឯក សុខ ម៉េងអ៊ាងបានស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖

១-ឈ្មោះ ឆាយ សាន់ទិក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ (គ្មាន) កើតនៅភូមិអូរស្មាច់ ឃុំដើមជ្រៃ ស្រុកសំរោង ខេត្តឧត្តមានជ័យ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រងសៀមរាប។

២-ឈ្មោះ សៅ ស៊ីវយុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន កើតនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រងសៀមរាប។

សូមរំលឹកថា- នៅវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត ឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានករណីក្មេងទំនើងមួយក្រុមប្រដាប់ដោយដាវ, កាំបិតភ្គាក់ និងដុមថ្ម បានបើកម៉ូតូប្រដេញក្នុងគោលបំណងកាប់ និងគប់ទៅលើជនរងគ្រោះ ឈ្មោះ តាន់ រាត្រី ហៅកិញ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សឿប សាន់ ភេទប្រុស  អាយុ ១៤ឆ្នាំ ចេញពីចំណុចមុខសណ្ឋាគារមហាសណ្ឋាគារអង្គរ (Grand Hotel) បត់ឡើងមកទិសខាងត្បូង ក្នុងល្បឿនលឿន ជិតដល់ចំណុចរង្វង់មូលព្រះរាជដំណាក់។  ម៉ូតូជនរងគ្រោះម៉ាកទ្រីមសង់ ពណ៌ក្រហម សេរីឆ្នាំ២០២១ (គ្មានស្លាកលេខ) បានបើកគេចទៅបុកនឹងឃឿនថ្នល់ ហើយរេទៅបុកបង្គោលដែកបណ្តាលឲ្យម៉ូតូបើងទៅលើឃឿនផ្លូវខាងត្បូងរង្វង់មូល ដោយជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ជាអ្នកជិះក្រោយរងរបួសធ្ងន់ស្លាប់ភ្លាមៗ។ ចំណែកអ្នកបើកឌុបឈ្មោះ សឿប សាន់  មានពាក់មួកសុវត្តិភាពរងរបួសស្រាល។

បើតាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ថាជនសង្ស័យ ឈ្មោះ ឆាយ សាន់ទិក បានឆ្លើយសារភាពថា៖ រូបខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន។  ដោយនៅយប់កើតហេតុឈ្មោះ អាដែន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៧ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំរាយឌុបរូបគេ ប្រដាប់ដោយដាវ ផ្លែកដង ដងដែករុំក្រណាត់ពណ៌លៀង ប្រវែងប្រហែល ១ម៉ែត្រ  ចំណែកឈ្មោះ អាចិន (មិនស្គាលត្រកូល) ភេទប្រុស អាយុ ១៩ឆ្នាំ បានបើកម៉ូតូម៉ាកទ្រីមសង សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ កាំសន្ទះពណ៌ខ្មៅ ឌុបឈ្មោះ អាតុង (មិនស្គាលត្រកូល) ប្រដាប់ដោយកាំភ្គាក់ ផ្លៃដែក ដងឈើ មានប្រវែងប្រហែល ជាង ១ម៉ែត្រ។​ ចំណែកឈ្មោះ សៅ សៀវយុន និងបក្ខពួកផ្សេងទៀតប្រដាប់ដោយដុំថ្ម និងខ្សែក្រវ៉ាត់ បើកម៉ូតូប្រដេញជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូស្លាប់និងរងរបួសពិតមែន។

២-ឈ្មោះ សៅ ស៊ីវយុន បានឆ្លើយសារភាពថា៖ នៅក្នុងសកម្មភាពល្មើសខាងលើ រូបគេបានបើម៉ូតូម៉ាក NextII ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AO: 5587 ឌុបឈ្មោះ គល់ ផានិត ហៅចែម ភេទប្រុស អាយុ ១៧ឆ្នាំ ប្រដេញជនរងគ្រោះពិតប្រាកដមែន លុះពេលជនរងគ្រោះបានដួលម៉ូតូ ពួកខ្លួននិងបក្ខពួកបាននាំគ្នាបើកម៉ូតូគេខ្លួនតែម្តង។

ជនសង្ស័យបញ្ជាក់បន្ថែមថា៖មូលហេតុដែលនាំឲ្យពួកគេដេញកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះទាំង២នាក់ បើកម៉ូតូកាត់មុខពួកខ្លួនហើយរោទ៍សម្លេងខ្លាំងៗឌឺដងដាក់ពួកខ្លួន ទើបខ្លួនដេញកាប់តែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការផ្តួចផ្តើម ឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ។

លោក ហ៊ុន ម៉ានី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការសាងសង់សំណង់នាៗ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃសៅរ៍ បានមានប្រសាសន៍ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៣ មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណី វប្បធម៌ខ្មែរ ក្នុងនោះការសាងសង់សំណង់នាៗ ក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។

លោកម៉ានី បញ្ជាក់ថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ហើយនឹងបច្ចុប្បន្ន២០២៣ ស្មារតីជារួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយក្នុងនោះរចនាបទខ្មែរ ក៏ដូចគ្នាដែរ អីចឹងហើយនៅទិដ្ឋភាព នៅទីតាំងនីមួយៗយើងតែងតែធ្វើការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ នៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទ របស់យើង ដូចជាទីតាំងដែលយើងកំពុងឈរនៅទីនេះ ភូមិខ្ញុំ ទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយសម្លៀកបំពាក់ណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាល តែមួយឬលើសពីមួយទាំងអស់នេះយើងតែងតែ ឆ្លងសួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ ពីលោកគ្រូ អ្នកគ្រូ សាលាវិចិត្រសិល្បៈ មុនយើងសម្រេចការសាងសង់ជារចនាបទឲ្យស្របទៅនឹងដំណាក់កាល ហើយដោយសារជាព្រឹត្តិការមួយ ដែលលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌យើង អីចឹងរចនាបទទាំងអស់ ស្ទើរតែទាំងស្រុង ទៅក្នុងការយកគំរូតាមអ្វី ដែលជារចនាបទខ្មែរ។ ប៉ុន្តែកន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗ លេងទឹកឬក៏អី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទទេ“ ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃស.ស.យ.ក. បានពង្រីកទីតាំងលេងកម្សាន្តដល់៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក៏មានយុវជនស្ម័គ្រចិត្តជាង៥០០០នាក់មកចូលរួមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

មានប្រសាសន៍ នៅកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ នៅរសៀលថ្ងៃសុក្រម្សិលមិញ លោក ទៀ សីហា អភិបាលខេត្ត បានថ្លែងជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាប ទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ លោក ទៀ សីហាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋាន ក៏ដូចជាព្រឹត្តិការណ៏អង្គរសង្ក្រាន្ត ឱ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។ នៅក្នុងកិច្ចប្រជុំ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ ក្នុងខេត្តបានល្អប្រសើរ ការចូលរួមទប់ស្កាត់ បាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានអនុវត្ត ការងារសម្រេចជោគជ័យ ទៅតាមទិសដៅផែនការ ដែលរដ្ឋបាលខេត្ត បានដាក់ចេញតាមខែនីមួយៗ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ទៀ សីហា បានចាត់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ចំនួន២២គ្រួសារ (រលំ៦ខ្នង និងរបើកដំបូល១៦ខ្នង) ក្នុងនោះ៖
– ឃុំរុនតាឯក ចំនួន ១៩គ្រួសារ (រលំ៤ខ្នង របើកដំបូល១៥ខ្នង)
– ឃុំឃុនរាម ចំនួន ៣គ្រួសារ (រលំ២ខ្នង និងរបើកដំបូល១ខ្នង)។

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ នេះប្រារព្ធនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅថ្ងៃសៅរ៍នេះ។

លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់មចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាត ផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ ចង់ជួបប្រទះឡើយ។

លោកស្រី បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូន នាពេលនេះ មានចំនួនមិនសមល្មម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ក៏បានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
– គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។ លោកស្រី និងប្រតិភូអមដំណើរបានអញ្ជើញទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តសៀមរាប៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកថ្ងៃសៅរ៍ ទី ០៨ ខែមេសា ឆ្នាំ ២០២៣ នេះ បានអញ្ជើញបើក “កម្មវិធីជិះកង់អង្គរសង្ក្រាន្ត” នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនចំនួន ១៤ ក្រុម សរុបប្រមាណ ៤១២ នាក់។

ថ្លែងក្នុងពិធីបើកនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានលើកឡើងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។

លោកបានបន្តថា ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ មេសា ក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ក៏​ដូច​ជា​មិត្តភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំ​គ្នា​រីករាយ និង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

សូមជម្រាបថា កម្មវិធីជិះកង់នេះមានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរ ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន និងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២៣

ខេត្តត្បូងឃ្មុំ៖យ៉ាងហោចណាស់មានមានផ្ទះ៤ ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង និងផ្ទះ២ ខ្នងទៀតត្រូវភ្លើងឆេះតែជញ្ជាំងអស់ម្ខាង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ និង៥៨ នាទី នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិកៀនរមៀត ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពលរដ្ឋ នៅផ្ទះជិតផ្ទះកើតហេតុបានឮសំឡេងផ្ទុះ ចេញពីផ្ទះរងគ្រោះ រួចក៏មានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។

សមត្ថកិច្ចបានបន្តថានៅក្នុងហេតុការណ៍ នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត និងក្រុងស្រុកចំនួន៥ គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចំនួន១គ្រឿង សហការ រថយន្តពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចំនួន២គ្រឿង,រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងសួងចំនួន១គ្រឿង,រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកអូរាំងឪចំនួន១គ្រឿងសរុបចំនួន៥គ្រឿង ដែលប្រើប្រាស់ទឹកសរុបប្រមាណ១០ រថយន្តដើម្បី ជួយអន្តរាគមន៍ ពន្លត់គ្រោះអគ្គីភ័យ ឱ្យរលត់អស់ទាំងស្រុងនៅវេលាម៉ោងប្រមាណជិត១២ ថ្ងៃត្រង់នៅថ្ងៃដដែលនោះ។

សមត្ថកិច្ចបានបញ្ជាក់ថាផ្ទះរងគ្រោះទាំង៥ ខ្នងផ្ទះនោះទីមួយ1/ ផ្ទះឈ្មោះ អ៊ែល ឡី ស/57ឆ្នាំ ជាស្ត្រីមេម៉ាយ ដែលជាផ្ទះកើតហេតុមុនគេ ខណៈស្ត្រីជាម្ចាស់ផ្ទះទៅធ្វើការនៅស្រុកឆ្ងាយ។ ដោយផ្ទះរបស់គាត់សង់ខ្ពស់ផុតពីដីទំហំ6m×7m មានពីរដំបូល ប្រក់ក្បឿង ជញ្ជាំងឈើ+ដែក (ឆេះទាំងស្រុង)។
ទី2/ ម្ចាស់ផ្ទះឈ្មោះ សឹម+អៃសះ ដែលផ្ទះរបស់គាត់សង់ខ្ពស់ផុតពីដី ទំហំ7m×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។ ទី3/ម្ចាស់ផ្ទះឈ្មោះ ម៉ាត់+អាំណះ
-ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ7×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។ ទី4/ផ្ទះប្តីប្រពន្ធឈ្មោះ សេន+ស៊ះ
ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ7×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។ ទី5/ផ្ទះឈ្មោះ ស្លេះ សាលី ស/45ឆ្នាំ ផ្ទះសង់ខ្ពស់ផុតដី ទំហំ7×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះរោលក្តារជញ្ជាំង ជួយសង្គ្រោះបាន)។ និងទី6/ផ្ទះឈ្មោះ ម៉ាន ស៊ុលវ៉ះ ស/43ឆ្នាំផ្ទះសង់ខ្ពស់ផុតពីដី ទំហំ6×7m មានពីរដំបូល(ឆេះរោលក្តារជញ្ជាំង ជួយសង្គ្រោះបាន)។

សមត្ថកិច្ចបានបន្តថា ចំពោះការខូចខាត ទ្រព្យសម្បត្តិក្នុងផ្ទះ គឺ ផ្ទះដែលកើតហេតុដំបូង មិនទាន់ដឹងចំនួន ខូចខាតនៅឡើយទេដោយសារម្ចាស់ផ្ទះគាត់មិននៅដោយទៅធ្វើការ បេះស្វាយចន្ទីនៅខេត្តក្រចេះ។ ដោយឡែកផ្ទះចំនួន៥ ផ្សេងទៀតត្រូវបានម្ចាស់ផ្ទះនិងបងប្អូនប្រជាពលរដ្ឋក្នុងភូមិជួយជញ្ជូនចេញពីផ្ទះបានទាន់ពេល ដោយឆេះខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់សៀមរាប ប៉ុស្តិ៍ថា នៅថ្ងៃសុក្រទី ៧ ខែមេសាឆ្នាំ ២០២៣ ព្រឹកមិញនេះ មានករណីឃាតកម្ម មួយកើតឡើងបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់និង២នាក់ទៀត រងរបួសធ្ងន់ ដោយជនដៃដល់បានបាញ់ប្អូនថ្លៃស្លាប់នៅនឹងកន្លែង ហើយបន្ត បាញ់អតីតប្រពន្ធ ប្អូនថ្លៃម្នាក់ទៀត រួចជនដៃដល់បាញ់ខ្លួនឯងតែតាមក្រោយ។

របាយការណ៍របស់សមត្ថកិច្ចដែល សៀមរាប ប៉ុស្ដិ៍ ទទួលបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ ផា  លាងហៃ ភេទប្រុស អាយុ៤១ មុខរបរ មិនពិតប្រាកដ (អតីតជាប្តី បងថ្លៃ ប្អូនថ្លៃ ) ដែលបានលែងលះគ្នាប្រហែលមួយឆ្នាំមកហើយ បានបាញ់ទៅលើប្អូនថ្លៃឈ្មោះ ហាក់  ដារ៉ុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរលក់បន្លែ ស្លាប់ក្នុងផ្ទះ នៅចំនុះភូមិតាវៀន សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ភ្លាមៗនោះ ជន ដៃដល់បានជិះម៉ូតូ ម៉ាកវ៉េវទៅផ្សារលើធំថ្មី ភូមិដកពោធិ៍   សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅបាញ់អតីតប្រពន្ធ ឈ្មោះយ៉ង  ផល្លី  អាយុ៣៧ ឆ្នាំ មុខរបរ លក់បន្លែ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបាញ់អតីតបងថ្លៃប្រពន្ធឈ្មោះ យ៉ង់ ស្រីមុំ បណ្តាលឲ្យរបួសធ្ងន់។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច បានបាញ់ខ្លួនឯងក្រោមចង្ការបួសធ្ងន់ផងដែរ។​

បើតាមរបាយការណ៍ ករណីឃាតកម្មនេះមូលហេតុ សង្ស័យ អាចជាគំនុំគ្រួសារ (ជនសង្ស័យញៀនល្បែង មិនចង់លែងលះ ប្រពន្ធ និងគ្រួសារ ដាច់ខាត តែលែង )។

ពាក់ព័ន្ធករណីនេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ប្រភព​អាវុធ​ និងមូលហេតុបន្ថែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ នេះបានអញ្ជើញប្រកាសតែងតាំងអធិការនគរបាលស្រុកក្រឡាញ់ថ្មី។

ពិធីប្រកាសតែងតាំងភារកិច្ចអធិការនគរបាលស្រុកក្រឡាញ់ ធ្វើឡើងនៅអធិការនគរបាលស្រុកក្រឡាញ់ ដោយមានការចូលរួមពី ស្នងការរង ប្រធានការិយាល័យ អភិបាលស្រុកប្រធានក្រុមប្រឹក្សាស្រុកនិងមន្ត្រីអង្គភាពពាក់ព័ន្ធផងដែរ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ហ៊ន បូវុធ នាយរងការិយាល័យកិច្ចការប៉ុស្ដិ៍ នៃស្នងការនគរបាលខេត្តសៀមរាបត្រូវបានតែងតាំងជាអធិការនគរបាលស្រុកក្រឡាញ់ ជំនួសលោកវរសេនីយ៍ឯក ជី បេងជន ដែលត្រូវចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា ករណីបា..ញ់នៅក្រុងសៀមរាប ព័ត៌មានបឋម បណ្ដាលឱ្យស្លាប់២នាក់ កំពុងសង្គ្រោះបន្ទាន់ពីរនាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីបាញ់ប្រហារនៅក្រុងសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់សៀមរាប ប៉ុស្តិ៍ ថា ជនសង្ស័យបានធ្វើសកម្មភាពចំនួន ៣ ទីតាំង ទី១ បាញ់ប្អូនថ្លៃប្រុសស្លាប់ នៅភូមិតាវៀន សង្កាត់សាលាកំរើក ទី២បាញ់បងថ្លៃស្រី ទី៣ បាញ់ប្រពន្ធនៅផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប កន្លែងលក់ដូរ ហើយជនសង្ស័យបាញ់ខ្លួនឯងតែម្ដង ដោយជនសង្ស័យ ជាជនស៊ីវីល។

បើតាម លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត សង្ស័យនិងប្រពន្ធកំពុងមានការប្ដឹងផ្ដល់គ្នានៅតុលាការផងដែរ។

លោកវរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ហេតុការណ៍នេះស្លាប់ពីរនាក់៖ ទី១ ប្រពន្ធឈ្មោះ យ៉ង ផល្លី  ទី២ ប្អូនថ្លៃឈ្មោះ ហាក់  ដារ៉ុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរលក់បន្លែ ស្លាប់ក្នុងផ្ទះ។ ជនដៃដល់និងបងថ្លៃស្រី កំពុងសង្គ្រោះបន្ទាន់។

ជនរងគ្រោះទី ១ ឈ្មោះ យ៉ង ផល្លី ភេទស្រី អាយុ៣៨ឆ្នាំមុខរបរ លក់បន្លែ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ជាអតីតប្រពន្ធ។ ទី២ ឈ្មោះ យ៉ង់ ស្រីមុំ អាយុ៤៧ឆ្នាំ រងរបួសធ្ងន់។ ចំណែកជនសង្ស័យមឈ្មោះ ផា លាងហែ ភេទប្រុសអាយុ ៤៣ ឆ្នាំ ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page171 Page172 Page173 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ក្រុមហ៊ុនវីរៈប៊ុនថាំ លួចដឹកឈឺខុសច្បាប់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×