Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ភ្នំពេញ៖​អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានផ្ញើលិខិតមួយច្បាប់ជូនលោកនិពន្ធយកកាសែតភ្នំពេញប៉ុស្តិ៍ លើការចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មាន ដែលមានចំណងជើងថា «លោក ស ខេង ឱ្យបំបាត់សំឡេងរំខានលើសកម្រិតពីយានយន្ត»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ជូនសាធារណៈជន និងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីក្រសួងមហាផ្ទៃ បានដាក់ចេញសេចក្តីណែនាំ ស្តីពីការលុបបំបាត់ការបង្កសម្លេងរំខានដោយយានយន្តគ្រប់ប្រភេទ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅលុបបំបាត់រាល់សកម្មភាពបែបអនាធិបតេយ្យក្នុងការបញ្ជាយានយន្តគ្រប់ប្រភេទ ដែលបង្កសម្លេងរំខានលើសកម្រិតកំណត់ និងដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១រួចមក ប្រជាពលរដ្ឋទូទៅបានសម្តែងការអបអរសាទរ និងសន្យាចូលរួមអនុវត្តយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ
ក៏មានមតិមួយចំនួនសម្តែងការយល់ឃើញផ្សេងៗថា ការណែនាំឲ្យលុបបំបាត់ ការបង្កសំឡេងពីយានយន្តកែច្នៃ គឺជារឿងល្អក្នុងការកាត់បន្ថយការរំខានដល់ពលរដ្ឋ ប៉ុន្តែវាមិនមែនជាចំណុចដែលមានហានិភ័យខ្ពស់ ក្នុងការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតនោះទេ។

ស្របពេលនោះដែរ ក៏មានប្រតិកម្មបែបចំអក និងមើលស្រាលចំពោះវិធានការនេះ ហាក់ដូចជាមានការរើសអើង និងមិនបានគិតគូរគ្រប់ជ្រុងជ្រោយ ដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ឬអ្នករងគ្រោះដោយប្រយោល ដោយសារសំឡេងរំខានទាំងនេះឡើយ។ តែបើទោះបីសំឡេងរំខាន អាចមិនចោទជាបញ្ហាសម្រាប់អ្នកដែលពុំមានបញ្ហាសុខភាព ហើយទោះបីសំឡេងរំខានទាំងនេះ មិនសម្លាប់ជីវិតមនុស្សក៏ពិតមែនប៉ុន្តែវាបង្កការប៉ះពាល់ដល់សិទ្ធិរស់នៅ និងអារម្មណ៍របស់អ្នកដទៃ ជាពិសេសអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ ឬនៅលំនៅដ្ឋាន ដែលត្រូវការភាពស្ងប់ស្ងាត់ជាប្រចាំ និងសិស្ស-និស្សិតដែលត្រូវការផ្តោតអារម្មណ៍លើការសិក្សារៀនសូត្រ ទោះនៅតាមគ្រឹះស្ថានអប់រំនានាក្តី ឬនៅតាមលំនៅដ្ឋានក្តី៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានលើកឡើងថា
ខ្ញុំពិតជាចង់ឃើញ បងប្អូន ប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នា ដាំដំណាំហូបផ្លែ ឱ្យបានច្រើន ជាពិសេស ប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយ សម្រាប់ វិស័យទេសចរណ៍ ហើយរៀបចំចម្ការ និងកសិដ្ឋាន របស់ខ្លួនឱ្យទៅជារមណីយដ្ឋាន សម្រាប់ មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញ ឱ្យអ្នកទេសចរមកលេងស្រុករបស់យើង កាន់តែច្រើន ព្រមទាំងអាច”នាំចេញនៅនឹងកន្លែង”នូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។

លោកឃឹម ហ្វីណង់ បន្តថា រដ្ឋបាលស្រុក បានត្រៀមខ្លួន រួចជាស្រេច ក្នុងការជម្រុញទីផ្សារ និងផ្តល់ការគាំទ្រ គ្រប់រូបភាព ធ្វើយ៉ាងណា ដើម្បីឱ្យ បន្ទាយស្រី សម្រេចបាននូវ ចក្ខុវិស័យ ជា«ដែនដីកសិទេសចរណ៍» ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។

បើតាគណនេយ្យផេកហ្វេសប៊ុគរបស់ លោកឃឹម ហ្វីណង់ បានសរសេរថា៖«តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត។

តោះអ្នកសៀមរាប! មកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែន ក្នុងខេត្តយើងម្តង! ប្រហែលជានៅមិនទាន់ មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែន មានចម្ការតាង៉ែន ដ៏គួរឱ្យចង់មកលេងមួយនេះ។

ដើម្បីចូលរួមជម្រុញ ឱ្យមានការ រីកចម្រើន និងបង្កើនភាពទាក់ទាញ
ខាងផ្នែកកសិទេសចរណ៍ នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការ បានយល់ព្រមសហការ ជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស (ត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរ ដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម”ម៉ាសេរី”ដោយមិនគិតថ្លៃបន្ថែមទៀតផង!។

បញ្ជាក់៖ ដើមតាង៉ែនទាំងនេះ មិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០% សម្រាប់ការ បេះហូបភ្លាមៗ ពីដើមផ្ទាល់ តែមានលក្ខខណ្ឌ តម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ 😅)។

ទីតាំង៖ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
(https://goo.gl/maps/McH6wBf84a3TSDte6)
ម្ចាស់ចម្ការ៖ មីងសំណាង (085 406 668 / 097 8282 897)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២១

ខេត្តព្រះវិហារ៖ទីតាំងទីតាំង សិប្បកម្មកែច្នៃឈើ មួយកន្លែងត្រូវបានរដ្ឋបាលព្រៃឈើឆែប ចុះបង្ក្រាប។

ហេតុការណ៍ ធ្វើឡើង នៅរសៀល ថ្ងៃទី ១៩ ខែមករា ម្សិលមិញ ស្ថិតនៅភូមិឆែបកើត ស្រុកឆែប ដឹកនាំដោយ លោក វុធ សាវី ព្រះរាជអាជ្ញា រងអមសាលា ដំបូងខេត្តព្រះវិហារ។

សមត្ថកិច្ចខេត្តបានឲ្យដឹងថាម្ចាស់រោងសិប្បកម្ម នេះ មានឈ្មោះ រ័ត្នភេទ ប្រុស រស់នៅភូមិ ឃុំខាងលើ។ ប្រតិបត្តិការ នេះ រឹបអូសបានឈើ អារ ប្រភេទត្រសេក នឹងកកោះ មួយចំនួន ត្រូវបាន ដឹកយកមករក្សាទុក នៅផ្នែករដ្ឋាលព្រៃឈើឆែប ដើម្បីធ្វើការវាស់វែង អនុវត្តផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២១

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានអះអាងថា«ទីបំផុត ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១០គ្រួសារ ដែលបានអូសបន្លាយជាង១៥ឆ្នាំ បានជ្រើសយកការចាប់ដៃគ្នា សម្បទានទៅវិញទៅមក និងទទួលយកដំណោះស្រាយដោយស្នាមញញឹមរៀងៗខ្លួន ហើយយល់ព្រមផ្តិតមេដៃបញ្ចប់វិវាទនៅចំពោះមុខរដ្ឋបាលស្រុក»។

លោក ឃឹមហ្វីណង់ បានបន្តថា៖១៥ឆ្នាំនៃទំនាស់នេះបានក្លាយជាឧបសគ្គដល់ការរស់នៅប្រកបដោយសុវត្ថិភាព និងស្ងប់អារម្មណ៍សម្រាប់ភាគីជម្លោះទាំងសងខាង ខាតបង់ពេលវេលា និងបាត់បង់ឱកាសប្រើប្រាស់ដីធ្លីរបស់ខ្លួនអោយអស់សក្តានុពល សូម្បីតែអាជ្ញាធរក៏ជាប់រវល់ដោះស្រាយ និងខាតបង់ពេលវេលាដើម្បីអភិវឌ្ឍមូលដ្ឋានមិនតិចដែរ។ សង្ឃឹមថាករណីនេះ នឹងធ្វើឱ្យករណីវិវាទដទៃទៀតមានការបន្ទន់ឥរិយាបថ និងព្រមទទួលយកដំណោះស្រាយដែលអាជ្ញាធរបានប្រឹងប្រែងស្វែងរកជូន។

បើតាមលោក ឃឹម ហ្វីណង់ ក្នុងឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលស្រុកនឹងបើកយុទ្ធនាការដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ច នូវពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាដីធ្លី សរុបជាង១០០ករណី ដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បីត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាពរឹងមាំច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលមានការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។

ពិធីប្រារព្ធនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃអង្គារ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថាផែនការសកម្មភាពជាតិនេះ គឺជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័ន ប្រតិបត្តិករនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តការងារបង្ការទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្ត្រីនិងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកជំទាវបន្តថាយុទ្ធសាស្រ្តនៃផែនការសកម្មភាពជាតិនេះ ផ្តល់អភិក្រម និងមូលដ្ឋានច្បាស់លាស់ដើម្បីលើកកម្ពស់ការបង្កើនកិច្ចអន្តរាគមន៍បង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការបង្កើនការទទួលបានសេវាប្រកបដោយគុណភាព ដោយបានដាក់ចេញយុទ្ធសាស្រ្ត៤រួមមាន ការបង្ការទប់ស្កាត់, កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ, ការបង្កើតនិងការអនុវត្តច្បាប់ និងគោលនយោបាយ, ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ។

សម្ដេច ស ខេង ក្នុងនាមរាជរដ្ឋាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្រ្តី ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រតិបត្តិករទាំងអស់ ដែលជាការរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់តាមគោលការណ៍នីតិរដ្ឋ។

សម្ដេច បានគូសបញ្ជាក់ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀន នៅតែជាកង្វល់ដែលទាមទារការចិត្តទុកដាក់ប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាជន ពិសេសស្ត្រីដែលមានរហូតដល់៥២ភាគរយ អាចរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមបានមានប្រសាសន៍អំពីដំណើរការរៀបចំគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្រសួងមហាផ្ទៃកំពុងសហការជាមួយគ្រប់ក្រសួងស្ថាប័ន ក្នុងនាមជារាជរដ្ឋាភិបាលតែម្ដង ហើយដែលក្នុងនោះលក្ខណៈសម្បតិ្តទី៣នៃគោលនយោបាយដែលមានលក្ខណៈសម្បត្តិ៨ចំណុច ក៏បានចែងថា គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។

សម្ដេចបានអំពាវនាវប្រតិបត្តិករទាំងអស់ សូមបន្តគាំទ្រនិងរួមចំណែកឱ្យបានខ្លាំងក្លាក្នុងការប្រែក្លាយឯកសារផែនការសកម្មភាពជាតិឱ្យទៅជាសកម្មភាពជាក់ស្តែង និងអនុវត្តប្រកបដោយភាពជោគជ័យ សំដៅលុបបំបាត់អំពើហិង្សាលើស្រ្តី លើកកម្ពស់សមធម៌ បរិយាប័ន្ន និងភាពសុខដុមរមនាក្នុងសង្គម ដែលប្រការនេះនឹងផ្តល់តម្លៃបន្ថែមនូវកាលានុវត្តភាពដល់ស្រ្តី និងក្មេងស្រី ហើយពួកគេអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីរួមគ្នាពន្លឿនកិច្ចអភិវឌ្ឍជាតិ។

ពីវេទិការអធិបតីនេះ សម្ដេចបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង ស្ថាប័នជាតិ ផ្នែកឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូប ក្នុងនោះក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ចូលសកម្មភាពដែលពាក់ព័ន្ធនឹងការងារបង្ការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើស្រ្តីទៅក្នុងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នសាមី ដើម្បីលើកគម្រោងចំណាយ និងការពារថវិកាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សម្ដេចបានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ដើម្បីជំរុញការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅគ្រប់រាជធានីខេត្តសំដៅពង្រឹងការផ្តល់សេវាឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រីប្រកបដោយគុណភាព មានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការធ្វើកិច្ចសហការគ្នានៃអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធទាំងអស់។

សម្ដេចបានណែនាំឱ្យបន្តពង្រឹងកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់របស់អ្នកផ្តល់សេវា ក៏ដូចជាកិច្ចសហការល្អ និងជិតស្និទ្ធរវាងនគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាមួយមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារីប្រតិបត្តិករពាក់ព័ន្ធទាំងអស់ដែលធ្វើកិច្ចអន្តរាគមន៍ ការផ្តល់កិច្ចការពារនិងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,113 Page1,114 Page1,115 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!