ខេត្តកំពង់ចាម៖គណសង្ឃនាយកសាលាគណខេត្តកំពង់ចាម និមន្តដឹកនាំដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងចូលរួមនិមន្តមន្ត្រីសង្ឃក្រុង-ស្រុក១០ទូទាំងខេត្ត នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកបច្ច័យមូលនិធិសម្រាប់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោក អ៊ុន ចាន់ដា បានថ្លែងអំណរព្រះគុណដល់ព្រះមន្ត្រីសង្ឃដែលបានបរិច្ចារបច្ច័យក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជាដេីម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ និងបន្តធ្វេីសកម្មភាពមនុស្សធម៌រួមគ្នាបន្តទៀត។
គូសបញ្ជាក់ថា បច្ច័យមូលនិធិ ដែលបានចូលរួមពីតាមបណ្តាលវត្តទូទាំងខេត្ត សរុប៦៣,៧៧៩,០០០រៀល ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕SRP







