ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមពិធីបុណ្យសព បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ ឈ្មោះ យ៉ា ស្លេះ អាយុ៨៥ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់លោក ស្លេះ ពុនយ៉ាមីន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យសពនេះដែរ លោក អ៊ុន ចាន់ដា បានចូលរួមរំលែកទុក្ខ និងចូលជាបច្ច័យចំនួន០១លានរៀល ដេីម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ លោកតា យ៉ា ស្លេះ សូមឲ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរកត់សម្គាល់ផងដែរថា កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ លោកអភិបាលខេត្តកំពង់ចាម រួមនឹងថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ តែងតែមានការយកចិត្តទុកដាក់ និងចុះសាកសួរសុខទុក្ខដោយផ្ទាល់ ចំពោះមន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ គ្រាដែលមានទុក្ខធុរៈក្នុងគ្រួសារម្តងៗ ដោយមិនប្រកាន់ពួជសាសន៍ពណ៍សម្បុរ សាសនា និងនិន្នាការនយោបាយអ្វីឡើយ គឺទីណាដែលមានទុក្ខលំបាក ទីនោះតែងតែមានវត្តមានរបស់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ ដែលជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ នៅរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ផងដែរ៕SRP

