Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖សម្ដេចហេង សំរិន រំលឹកថាតំបន់នេះ កន្លែងនេះ គ្មានផ្លូវគមនាគមន៍ មកដល់ទេ សុទ្ធតែព្រៃ គ្មានសាលា គ្មានផ្លូវ ហើយប្រជាជននៅតំបន់កន្លែងនេះ គ្មានចំណេះដឹង កាលនោះចេះតែប្រុសៗទេ ស្រ្តីគ្មានចំណេះដឹងទេ ហ្នឹងសម័យមុន។ បើបានរៀនសូត្រ គឺរៀនតាមវត្ត ក្នុងកុដិ សាលាឆាន កាលនោះមិនងាយចេះទេ។

ភាគច្រើនអ្នកបន្តបានរៀនសូត្រ មានតែអ្នកបួសរៀន ទើបបានបន្តសិក្សាជាមួយវិស័យព្រះពុទ្ធសាសានាជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

ដោយសារកំណើនសិស្ស ពីមួយថ្ងៃទៅមួយថ្ងៃ ទើបថ្ងៃនេះសម្ដេចហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិនសម្រេចផ្តល់ជូនអាគារ ទទួលបានអគារ ២ជាន់ ១២បន្ទប់ មុនគេនៅតំបន់នេះ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នេះជាចំណងដៃបន្ថែមរបស់សម្តេចជូនពលរដ្ឋក្នុងមូលដ្ឋាននេះ លើសមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងក្មេងៗជំនាន់ក្រោយ។

ក្នុងឱកាសប្រារព្ធពិធីបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មីនេះ នាព្រឹកថ្ងៃទី១៩កុម្ភៈឆ្នាំ ២០២១នេះ សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវ ដល់មាតាបិតាសិស្សទំាងអស់ ត្រូវបញ្ជួនកូនទៅសិក្សាឱ្យបានគ្រប់គ្នា។

សម្តេចបានសង្កត់ធ្ងន់ថា «បើមានសាលារៀន ប៉ុន្តែមាតាបិតាសិស្ស មិនបានបញ្ជួនកូនទៅសិក្សានោះគ្មានទេ»។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនក្នុងការគ្រប់គ្រងនិងអភិវឌ្ឍប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ហើយក្លាយជាយុវជនគំរូ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគតទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារផងដែរ។

ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបពលរដ្ឋ អាជ្ញាធរមូលដ្ឋានពីសភាពការប្រទេសជាតិ ការីកចម្រើនរបស់សង្គមជាតិនៅក្រោមម្លប់សុខសន្តភាព ពិសេសការវិវឌ្ឍន៍ៗ នៃជំងឺកូវីដ១៩។
សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបានគ្រប់គ្រងនិងដោះស្រាយ វិបត្តិនេះ បានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដូចជាកម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងកូវីដ១៩ ការឧបត្ថម្ភ សាច់ប្រាក់ ពលកម្ម ជូនកម្មករបាត់បង់ការងារ ការឧបត្ថម្ភសាច់ប្រាក់ ចំពោះស្រ្តីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានកំពុងស្វះសែងរកវ៉ាក់សំាង ការពារ មកចាក់ជួនពលរដ្ឋដោយឥតគិតប្រាក់ នៅក្នុងនោះកាលពីពេលថ្មីៗនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងពីមិត្តចិន ប្រមាណ ៦០ ម៉ឺនដូស ហើយបានកំពុងដំណើរចាក់ជូនបុគ្គលិកអាទិភាពនានា ជាពិសេសមន្រ្តីសុខាភិបាលជួរមុខ នគរបាល និងកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាអ្នកប្រឈមខ្លាំង និងផ្ទាល់ទៅនឹងជំងឺកូវីដ១៩។

សម្តេចប្រធានរដ្ឋសភា បានក្រើនរំឭកចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តត្បូងឃ្មុំ ត្រូវបន្តរួមគ្នាធ្វើអន្តរាគមន៍ ដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ពេលវេលាចំបញ្ហាចំពោះមុខ ជាពិសេសត្រូវបន្តជំរុញលើកទឹកចិត្តពលរដ្ឋអនុវត្តវិធានការពារជំងីកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជូន មិនអាចធ្វេសប្រហែសបានឡើយដោយសារសកលោក នៅតែប្រឈមនឹងជំងឺរាតត្បាតនេះរៀងរាល់ថ្ងៃនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី លោកដួង តារា បានបញ្ជាក់នៅលើគណនេយ្យហ្វេសប៊ុកផ្លូវការ ថា
«ជនរងគ្រោះម្នាក់សន្លប់ធំដេកលើគ្រែពេទ្យ១៤ថ្ងៃ នៅមិនទាន់ដឹងខ្លួនដោយសាគ្រោះថ្នាក់ចរាចរណ៍»។

លោកដួង តារា បានលើកឡើងបន្តថា៖កាលពីយប់មិញប្រពន្ធជនរងគ្រោះបានស្នើសុំមកខ្ញុំជួយប្តីគាត់ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ មន្រ្តីនគរបាល។

គ្រោះថ្នាក់ចរចារណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១ ហើយមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ម្សិលមិញ នៅមិនទាន់បានដោះស្រាយឬសំណងអ្វីឡើយដល់ជនរងគ្រោះ។ យប់មិញ ខ្ញុំបានទាក់ទងទៅមន្រ្តីនគរបាលនៅខេត្តបាត់ដំបង សុំអោយមានការទទួលខុសត្រូវដោះស្រាយជួយជនរងគ្រោះដែលពេលនេះកំពុងសន្លប់ធំ (១៤ថ្ងៃមកហើយ) នៅមិនទាន់ដឹងខ្លួននៅឡើយ។

ទើបកាលពីព្រឹកមិញនេះ មានការសម្របសម្រួលគ្នារវាងភាគីទាំង២ ហើយក៏បានឈានដល់ការយល់ព្រមបង់និង ទទួលសំណង។ ខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ ដែលកំពុងធ្វើអោយជីវិតមនុស្សម្នាក់មិនដឹងថាស្លាប់ឬរស់នៅឡើយ។

មិនថាតែប្រជាពលរដ្ឋធម្មទេ ទោះបីយើងជាមន្រ្តីរាជការក៏ដោយ គឺត្រូវបើកបរមានការទទួលខុសត្រូវ បើបង្កគ្រោះថ្នាក់ហើយគឺត្រូវទទួលខុសត្រូវដោះស្រាយអោយភាគីទាំងសង្ខាងអាចទទួលយកបានដើម្បីបញ្ចប់បញ្ហា ព្រោះថាបើមិនដោះស្រាយពេលនេះទេ ក៏ត្រូវតែដោះនៅពេលណាមួយគឺចៀសមិនផុតទេ។

គ្រោះថ្នាក់ចរាចរណ៍អាចកើតមានគ្រប់វិនាទី ប្រសិនបើមិនមានការប្រុងប្រយ័ត្នទេនោះ។ ទោះបីយើងបើកបរលើផ្លូវត្រឹមត្រូវក៏ដោយ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមមួយកម្រិតទៀត ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ទីកន្លែង។

ទន្ទឹមនឹងថែរក្សាសុវត្ថិភាពក្នុងការបើកបរ យើងត្រូវថែរក្សាសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តកំពង់ធំ៖ស្ត្រីម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តដឹកគ្រឿងចក្របុកចំពេញទំហឹង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ទី១ឈ្មោះ រឹន សុខណា ភេទស្រី អាយុ២៥(ស្លាប់) ទី២ឈ្មោះ មាន សុភ័ណ្ឌ ភេទស្រី អាយុ២១ឆ្នាំ (របួសធ្ងន់បាក់ដៃ)ទី៣ឈ្មោះមាន សៀវម៉ី អាយុ៤ឆ្នាំ
(របួសធ្ងន់ត្រូវជាក្មួយបង្កើត) អ្នកទាំង៣ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ គេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូឌុបគ្នា វ៉ាជែងរថយន្តខាងស្តាំហើយបត់ឡើងថ្នល់ជាតិវិញ អ្នកបើករថយន្តអកស៊័រជាន់ហ្វ្រាំងមិនជាប់ ក៏បុកតែម្ដង។ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់។វត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក ដើម្បីរងចាំធ្វើការដោះស្រាយ៕SRPអ៊ុងសំអាត

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេច ស ខេង បានបង្ហាញការកត់សំគាល់ថានៅឆ្នាំ២០២០កន្លងទៅ កម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែបានរងផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងនេះការអនុវត្តន៍ គោលដៅយុទ្ធសាស្ត្រ នីមួយៗ នៃផែនការថ្នាក់ជាតិ ស្ដីពីអត្តសញ្ញាណកម្ម ក៏រងផលប៉ះពាល់ផងដែរ។

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង បានគូសបញ្ជាក់នូវកិច្ចការចម្បងមួយចំនួន ដែលត្រូវខិតខំសម្រេច ឱ្យបានក្នុងដំណាក់កាលនេះ និងបានដឹកនាំឯកឧត្តម អស់លោក ជាសមាជិកគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិនិត្យពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា បានប្រកាសថានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ នឹងបិទការចេញចូល នៅខ្លោងទ្វារ «តាកាវ» ជាបណ្តោះអាសន្ន ដើម្បីបើកការដ្ឋានជួសជុលឡើងវិញ។

ការជួសជុលនេះ ត្រូវបានសហការ ជាមួយវិស័យឯកជន ដែលប្រារព្ធឡើងក្រោមវត្តមានលោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បើតាមសេចក្ដីជូនដំណឹង របស់ អាជ្ញាធរជាតិអប្សរា បានបន្ថែមថា នៅថ្ងៃទី២១ខែកុម្ភៈខាងមុខនេះ អ្នកជំនាញចាប់ផ្ដើមជួសជុល ខ្លោងទ្វារ តាកាវ នេះ ដែលទទួលបានថវិកា ពីសប្បុរសជន។

អាជ្ញាធរសង្ឃឹមថា សាធារណជន ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការ បានយ៉ាងល្អប្រសើរ ដើម្បីភាពរលូន នៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា។

សូមជម្រាបថា ខ្លោងទ្វារ តាកាវ ជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។

សូមរំលឹកថា កាលពីខែមេសាឆ្នាំ២០២០ អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលក្លោងទ្វារ ចូលបរិវេណ ក្រុងអង្គរធំ ពីខាងលិច ឬហៅថា ក្លោងទ្វារតាកៅ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេល ដែលមអគ្គនាយិកា រូបនោះ ទស្សនាសមិទ្ធផល ដែលខ្លួនបានជួយជួសជុលកម្លងមក រួមមានប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ ជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរ។
លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអោយដឹងថា ការឧបត្ថម្ភថវិកានេះ ដើម្បីលើកស្ទួយវប្បធម៌ជាតិ និងដើម្បីអភិរក្ស បេតិកភណ្ឌជាតិ អោយកាន់តែមានសោភណ្ឌភាព ស្រស់ស្អាត ឡើងវិញ និងធ្វើអោយមានការទាក់ទាញ អ្នកទេសចរណ៍ចូលទស្សនាប្រាសាទបុរាណ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page1,066 Page1,067 Page1,068 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!