Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២១

ខេត្តសៀមរាប៖ករណីជនដៃដល់ចំនួន២នាក់ ក្នុងចំណោម៤នាក់ ដែលបានវាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែត «អាណាចក្រខ្មែរ» កាលពីរំលងអាធ្រាតថ្ងៃទី ១៤ខែមីនាឆ្នាំ២០២១នេះ សមត្ថកិច្ចកំពុងសាកសួរបន្ថែម ដើម្បីឈានទៅកំណត់មុខសញ្ញាជនល្មើស។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត រួមទាំង នគរបាលស្រុកស្វាយលើ នៅព្រឹកថ្ងៃទី១៥ខែមីនានេះ បានកំពុងចុះសាកសួរ ជនរងគ្រោះ បន្ថែមនៅមន្ទីរពេទ្យឯកជន ហុង ឈីម នៅក្រុងសៀមរាប។

លោកស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានថ្លែងប្រាប់តាមទូរស័ព្ទថា ខាងលោកនៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់នៅឡើយទេ ព្រោះក្រោយកើតហេតុ ជនរងគ្រោះ ពុំទាន់បានមកដាក់ពាក្យបណ្តឹង ដោយកំពុងសម្រាកព្យបាលនៅឯខេត្ត ហើយមានតែបងប្អូន មកផ្តល់ព័ត៌មានខ្លះៗតែប៉ុណ្ណោះ។ ប៉ុន្តែករណីនេះទំនងពិបាកស្រាវជ្រាវ ព្រោះកើតហេតុពេលយប់។

លោកបន្តថា ចំពោះការវាយនោះ ថាតើ ជារឿងគំនុំឬយ៉ាងណានោះ លោកមិនអាចឆ្លើយនោះឡើយ ព្រោះជនរងគ្រោះ ដើរដេកពាសវាល ពាសកាល ទោះបីអាជ្ញាធរមានសមត្ថកិច្ចហាមយ៉ាងណា ក៏មិនស្តាប់ដែរ។ តែខណ:នេះ សមត្ថកិច្ចរបស់លោកកំពុងទៅសាកសួរ ជនរងគ្រោះបន្ថែម ដើម្បីឈានទៅកំណត់មុខសញ្ញា។

ជុំវិញហេតុការណ៍នេះ លោក ប្រន ស៊ាន ចាងហ្វាងកាផ្សាយកាសែតអាណាចក្រខ្មែរ បានប្រាប់អោយដឹងថា ករណីនេះ លោកនឹងដាក់ពាក្យបណ្តឹង ក្រោយពេលសមត្ថកិច្ចសាកសួរហើយ។ លោក ស៊ាន បន្តថា នៅយប់កើតហេតុ បន្ទាប់ពីរូបលោកចាកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ហើយងងុយដេក រូបលោកនិងអ្នករួមដំណើរម្នាក់ទៀត បានឈប់ឡានហើយចងអង្រឹងដេកក្បែរផ្លូវ មុខប្រាសាទបេងមាលា ក៏ស្រាប់តែជនដៃដល់២នាក់ ក្នុងចំណោម៤នាក់ប្រដាប់ដោយដំបង វាយមកលើរូបលោកប្រមាណជាង១០ដំបងបណ្តាលអោយរងរបួសធ្ងន់ធ្ងរតែម្ដង។

លោកចាងហ្វាងបន្ថែមថា ក្នុងចំណោមជនដៃដល់នោះ លោកបានស្គាល់ម្នាក់ ចឹងទេលោកនឹងផ្តល់អត្តសញ្ញាណទៅសមត្ថកិច្ច។ ការវាយមកលើរូបលោកពីសំណាក់ជនដៃដល់ គឺអាចជាការប៉ុនប៉ងមនុស្សឃាត ព្រោះថា បើរូបលោកមិនមានឳកាសរត់ចូលក្នុងឡានទាន់ទេ ពួកគេអាចវាយរហូតដល់ស្លាប់។

សូមរំលឹកថា កាលពីម៉ោងជាង១២យប់ឆ្លងចូលថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ មានក្រុមជនដៃដល់២នាក់ក្នុងចំណោម៤នាក់ ប្រដាប់ដោយដំបង បានព្រួតគ្នាវាយមកលើ លោកប្រន ស៊ាន ចាងហ្វាងកាសែតអាណាចក្រខ្មែរ បណ្តាលអោយរងរបួសមុខក្បាលនិងដៃយ៉ាងដំណំ។

ការព្រួតវាយនេះ ក៏ត្រូវបានប្រភពមួយបង្ហើបថា ដោយសាតែលោកចាងហ្វាងរូបនេះ ទៅចងអង្រឹងដេកតាមដងផ្លូវ ដែលជាការរំខានការដឹងជញ្ជូនបទល្មើសព្រៃឈើរបស់ក្រុមឈ្មួញ។ ត្បិតដងផ្លូវមួយខ្សែដែលតភ្ជាប់ពីខេត្តព្រះវិហារ ឆ្លងតាត់ស្រុកស្វាយលើ ឆ្ពោះមកខេត្តសៀមរាប និងកំពង់ធំនេះ ជាដង្ហើមនៃការដឹកជញ្ជូនបទល្មើសព្រៃឈើ។ ចឹងទេដើម្បីជាការបើកផ្លូវ និងជាការកំឡាច ដល់អ្នករារាំង ពួកគេនឹងធ្វើបែបអីចឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២១

ខេត្តសៀមរាប៖លោកប្រន ស៊ាន ចាងហ្វាងកាសែត “អាណាចក្រខ្មែរ” ត្រូវបានក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើលបវាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ខណៈចុះយកព័ត៌មាន នៅភូមិសាស្រ្ត ស្រុកស្វាយលើ នាយប់មិញ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ឈានចូលយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ម្ដុំមុខប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើ។

អធិការនគរបាលស្រុកស្វាយលើ លោកស៊ុន អេង បានប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខវាយបណ្ដាលឲ្យរបួសយ៉ាងដំណំហើយរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកថាករណីនេះ អាចជារឿងគំនុំ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនបង្កផងដែរ។

ជុំវិញអំពើហិង្សានេះ លោក ប្រ៊ន ស៊ាន ចាងហ្វាងសារព័ត៌មាន អាណាចក្រខ្មែរ បានអះអាងថាលោកត្រូវបានក្រុមជនល្មើសរកស៊ីបទល្មើសព្រៃឈើ លបវាយប៉ុនប៉ងមនុស្សឃាតនៅទល់មុខប្រាសាទបឹងមាលា បច្ចុប្បន្តកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ លោកសង្ឃឹមថាសមត្ថកិច្ចនឹងវែកមុខរកជនទាំងនោះមកផ្តន្ទាទោសតាមច្បាប់។

ទោះជាយ៉ាងណា គ្រួសារជនរងគ្រោះនឹងអ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ទទូចស្នើដល់អាជ្ញាធរសមត្ថកិច្ច ស្វែងរកចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលមកក្រុងសៀមរាប តាមច្រកស្រុកស្វាយលើ នៅតែបន្តកើតមាន បើទោះបីជាមានសមត្ថកិច្ចជំនាញ ជាច្រើនស្ថាប័ន បានដាក់ស្នាក់ការបណ្ដាក់គ្នាដូចខ្យង ដើម្បីទប់ស្កាត់យ៉ាងណាក៏ដោយ ក៏បទល្មើសដឹកជញ្ជូនឈើនៅតែកើតមានយ៉ាងអាណាធិបតេយ្យដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំពាវនាវ​ដល់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ សូម​ឲ្យ​មានការ​ចូលរួម​អនុវត្ត តាមកន្លងថ្មី ដោយ​មាន​ការ​ពាក់ម៉ាស នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ ចាប់ពីមួយម៉ែត្រកន្លះ និង​កុំបី​ចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និង​កុំប៉ះពាល់គ្នា​ ហើយ​សូម​ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ-១៩​ និង​ប្រើ QR Code Stop Covid​ ផងដែរ​។ ​

លោកថ្លែងយ៉ាងដូច្នេះនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​ព្រឹកមិញនេះ ក្នុងឱកាចុះពិនិត្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយ​ស្ម័គ្រ​ចិត្ត​ ប្រគេនដល់​ព្រះ​មន្ត្រី​សង្ឃ និងមន្ត្រីរាជការ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ ក្រោមការដឹកនាំ​និមន្តដោយ​ ព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ និងព្រះមន្ត្រីសង្ឃតាមបណ្តាលក្រុង-ស្រុកទាំង១០​។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ នៃការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដោយស្ម័គ្រចិត្ត​ និង​ឥតគិតថ្លៃ ជូនដល់​មន្ត្រី​រាជការ​ កងកម្លាំង​ជួរមុខ​ ​ដែលប្រឈមខ្លាំង ក្នុងខេត្តកំពង់ចាម បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ រហូតដល់ពេលនេះ ចាក់បាន ចំនួន ៤.៨៩៤ នាក់។​ ជាមួយគ្នានោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង មានចំនួន ៩ទីតាំង រួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកកងមាស ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២១

ភ្នំពេញ៖មេបញ្ជាការកងទ័ពជើងគោក លោកហ៊ុន ម៉ាណែត បានថ្លែងសារអំពាវនាវ សូមឲ្យបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តនៅវិធានសុខាភិបាល។

តាមរយៈទំព័រហ្វេសប៊ុក របស់លោកហ៊ុន ម៉ាណែត នៅព្រឹកនេះ បានអះអាងថា៖អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ក្នុងការរៀបចំមន្ទីរពេទ្យបម្រុងសម្រាប់ ព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការចាំបាច់ ក្រុមការងារយើង បានខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា ឲ្យមន្ទីរពេទ្យនេះ អាចចាប់ផ្ដើមដំណើរការត្រៀមលក្ខណៈព្យាបាល ក្នុងពេលយ៉ាងខ្លីបំផុត ដែលអាចធ្វើទៅបាន។

លោកហ៊ុន ម៉ាណែត បានបន្តថា៖ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២១

េត្តព្រះវិហារ៖ក្មេងអាយុ ២ឆ្នាំម្នាក់បានលង់ទឹកធុងដាលឲ្យស្លាប់ខណៈម្ដាយជាប់រវល់។

ក្មេងរងគ្រោះឈ្មោះ ប៉ោ សម្បត្តិ រស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ម្ដាយឈ្មោះ ពូន ណាន។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុ៖ កូនយំទារងូតទឹក ម្តាយដោះសម្លៀកបំពាក់កូនរួច ស្រាប់តែមានកូនសិស្ស ចូលមកទិញនំចំណី គាត់ក៏ នៅលក់នំចំណីអោយកូនសិស្ស មួយសន្ទុះក្រោយមក ក៏ដើររកកូនស្រាប់តែឃើញកូនរបស់គាត់ដាំក្បាលចូលក្នុងធង់ទឹកពណ៌ខ្មៅ «មានទឹកក្នុងធុង»ឈ្លក់ស្លាប់រួចទៅហើយ។

សូមជម្របថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅផ្ទះរបស់ឈ្មោះ ពូន ណាន ភេទស្រី ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២១

ខេត្តសៀមរាប៖គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ចំនួន ០៣គ្រួសារ (រលំទាំងស្រុង១គ្រួសារ នឹង របើកដំបូលធ្ងន់ធ្ងរ២គ្រួសារ)នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា។

ការទទួលបានអំណោយនេះ នៅថ្ងៃទី ១៣ ខែមីនា ព្រឹកមិញ ខណ:ដោយលោកស្រី ស៊ុម សុភាព អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ និងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារមាន៖ សង្ក័សី ១០សន្លឹកមុង១ ភួយ១ សារុង១ ក្រមា១ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ កន្ទេល១ ទឹកបរិសុទ្ធសុទ្ធ ៣យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ អាល់កុលកន្លះលីត្រ និងថវិកា១សែនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២១

ខេត្តព្រះវិហារ៖មន្ត្រីឥណទាន អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី ម្នាក់បានស្លាប់ភ្លាមៗ ខណ:កំពុងបើកម៉ូតូ ត្រូវបានរថយន្តធុនធំបុកចំពេញទំហឹង។

គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៥ និង៥៥នាទី លើផ្លូវជាតិលេខ៦៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ត្រង់ចំណុចផ្លូវកោងចុងភូមិដាន ក្នុងភូមិសាស្ត្រភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

សមត្ថកិច្ចស្រុកគូលែនបានប្រាប់ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍ ថារថយន្តបង្កម៉ាកហ្វុយសូ ប្រភេទវេអងពណ៌ខៀវ សឺមីរឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A 3441  ក្បាលពាក់ស្លាកលេខ ប៉ៃលិន 3A 5168 ខូចខាតស្រាល អ្នកបើកបររត់គេចពីកន្លែងកើតហេតុ មកឈប់រថយន្តប្លុងចោល នៅចំណុចដីឈ្មោះ ចក់សៀន ខាងកើតអធិការដ្ឋាននគរបាលស្រុកលែន ចម្ងាយប្រហែល៥០០ម៉ែត្រ និងចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥០០ម៉ែត្រ ហើយតៃកុងក៏បានរត់គេចខ្លួនបាត់តែម្ដង។

សមត្ថកិច្ចបន្តថាជនរងគ្រោះឈ្មោះសូត ធា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមន្ត្រីឥណទាន អិលអូអិលស៊ី (ខេមបូឌា)ភីអិលស៊ី សាខាខេត្តព្រះវិហារ មានស្រុកកំណើត ភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

បច្ចុប្បន្ននៅភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម1R 5288 ខូចខាតធ្ងន់។

បើតាមសមត្ថកិច្ចបញ្ជាក់ថា«មូលហេតុ មិនគោរពសិទ្ធិអទិភាព អ្នកបើករថយន្តបង្ក មកដល់ចំណុចផ្លូវកោង»ក៏ជ្រុលចង្កូត ចូលទៅចំណែកផ្លូវម៉ូតូ ហើយក៏បុកតែម្ដង។ករណីនេះកម្លាំងជំនាញចរាចរណ៍ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ធ្វើការប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ និងប្រមូលយកវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកគូលែនដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២១

ភ្នំពេញ៖ក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នឹងទទួលបានថវិកា ១លានរៀល ក្នុង១ម្នាក់ៗ ជារៀងរាល់ខែ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ចាប់ពីខែមីនានេះ រហូតដល់បញ្ចប់កិច្ចប្រតិបត្តិការ។

សូមជម្រាបថានៅថ្ងៃសៅរ៍ ទី១៣ ខែមីនា ព្រឹកមិញនេះ លោក ជា សុគន្ធា នាយករងខុទ្ទកាល័យ និងតំណាង សម្ដេច ស ខេង ព្រមទាំង សហការី បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះខាងលើ។

បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។

តាមគម្រោងប្រតិបត្តិការ ស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីនាវាច្បាំង ដែលលិចក្នុងទន្លេ គ្រោងនឹងបញ្ចប់នៅអំឡុងខែឧសភា ឆ្នាំ២០២១នេះ។

តាមការស្រាវជ្រាវ ក្រុមការងារអន្តរក្រសួងគ្រោងនឹងបន្តប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នឹងស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២១

ខេត្តត្បូងឃ្មុំ៖នគរបាលរដ្ឋបាល សេដា នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះកិច្ចប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង)មួយកន្លែង ស្ថិតនៅចំណុចភូមិអណ្ដូងពេជ្រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយចាប់បាន ផ្ទាំងហាន់តោមួយផ្ទាំង កាតាបពណ៌ខ្មៅចំនួន០១ ក្នុងកាតាប មានកូនសោរម៉ូតូចំនួន ០២ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មួយសន្លឹកឈ្មោះ អូត មាង ភេទប្រុស និងស្បែកជើងចំនួន ០៥គូរ។

ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ​ម្សិលមិញ ខណៈពេលកម្លាំង​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ធ្វើឲ្យអ្នកលេងល្បែងឃើញពីងាយក៏រត់ជែកជើងគ្នាអស់។

វត្ថុតាងខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២១

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិនៃកម្ពុជា សម្ដេចហេង សំរិន បានអំពាវនាវ សូមបងប្អូនជនរួមជាតិចូលរួមគោរពច្បាប់កូវីដ-១៩ ទាំងអស់គ្នាដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្ដេចហេង សំរិន បានលើកឡើងថា៖ ប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលនេះ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម កាលពីថ្ងៃទី១១ មីនា កន្លងទៅថ្មីៗនេះ។ ដូច្នេះសូមបងប្អូនជនរួមជាតិ អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកម្ពុជាយើងក៏ដូចជាសកលលោក កំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។

សម្តេចហេង សំរិន បានបន្តថា៖ការចូលរួមគោរពច្បាប់ អនុវត្តនូវរាល់វិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាល ដាក់ចេញ ដូចជា ការធ្វើអនាម័យ ការពាក់ម៉ាស ការក្សាគម្លាតសុវត្ថិភាពសង្គម ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់ឱ្យដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដើមនោះ គឺជាកាតព្វកិច្ចរបស់យើងម្នាក់ៗ ដែលជាប្រជាពលរដ្ឋល្អត្រូវធ្វើ ដើម្បីផលប្រយោជន៍រួមរបស់យើងផ្ទាល់ ក៏ដូចជាសង្គមជាតិរបស់យើង។

សម្ដេចហេង សំរិន បន្ថែមថា៖ការចូលរួមគោរពច្បាប់ឱ្យបានពេញលេញ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាការថែរក្សាសុខុមាលភាពសង្គមជាតិរបស់យើង ឱ្យចៀសផុតពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលបង្កឡើងពីមេរោគដ៏កាសសាហាវនេះ។ ការដែលយើងមិនចូលរួមគោរពអនុវត្តច្បាប់ ប្រៀបដូចយើងបានបំផ្លាញសុខភាពយើង សុខភាពគ្រួសារយើង និងសង្គមសេដ្ឋកិច្ចជាតិយើង ហើយនឹងត្រូវទទួលរងការពិន័យនិងផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមានទៀតផង។ សូមជនរួមជាតិបានប្រកបដោយសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារនាចុងសប្តាហ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២១

ភ្នំពេញ៖ក្នុងនាមជាមាតាមួយរូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ ស្ត្រីជាមាតាគ្រប់រូបដែលបានលះបង់គ្រប់បែបយ៉ាង ដែលក្នុងស្ថានភាពជាស្ត្រី មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស ពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័ន ផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក និងបន្តដល់ពេលពេញវ័យផង និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

យ៉ាងណាម៉ិញ បន្ទាប់ពីបានឃេីញករណីលោកស្រី អនុសេនីយ៍ ទោ ស៊ីថុង សុខា បានបំបៅកូននៅតុការងារតាមផ្លូវ ក្នុងពេលបំពេញការងារផងនោះ នៅថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រី អនុសេនីយ៍ ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា ករណីរបស់លោកស្រីបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហេីយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី បានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដេីម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២១

ខេត្តសៀមរាប៖ក្រុមមន្ត្រីបាននាំគ្នាដុតបំផ្លាញចោលទំនិញខូចគុណភាព និងក្លែងបន្លំម៉ាកសញ្ញាចំនួន៩មុខ ទង្ងន់ជាង១តោន ដែលបានបង្ក្រាបកាលពីឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថា ការដុតកម្ទេចទំនិញទាំងនេះ ធ្វើឡើងនារសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០២១នេះ នៅទីលានចាក់សំរាម ក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រសាទបាគង។

លោកបន្តថា ទំនិញទាំងនេះ គឺបានបង្ក្រាបកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ ១១២-១១៤ ក្នុង ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ម្ចាស់ផ្ទះឈ្មោះ ផុក ឆៃ អាយុ៤៧ឆ្នាំ សញ្ញ្ជាតិខ្មែរ និងប្រពន្ធឈ្មោះ អ៊ឹង ជូ អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ។ ក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតទំនិញខូច គុណភាព និងក្លែងបន្លំម៉ាកសញ្ញា និងផុតកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន០៩មុខ ស្មើនឹងទម្ងន់ជាង០១តោន។

ករណីនេះម្ចាស់ផ្ទះ ដែលជាជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់រួចហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page439 Page440 Page441 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×