
ខេត្តសៀមរាប៖កុដ្ឋ វត្តគគី មួយត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្រិតខាងកេីត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងខេត្តសៀមរាប ក្នុងបរិវេណវត្តគគី។
សមត្ថកិច្ចស្រុកប្រាសាទបាគងបានដឹងថា អគ្គិភ័យ នេះបានបំផ្លាញ អស់កុដ្ឋ ចំនួន១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រកម្ពស់៥ម៉ែត្រ ធ្វេីអំពីឈើ ប្រកស៊ីប្រូ។
ទោះយ៉ាងណាករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់ជីវិតមនុស្ស និងសត្វឡេីយ។ ដោយ កុដ្ឋ នេះ មានសភាពចាស់ ទ្រុឌទ្រោម ពុំមានព្រះសង្ឃ ឬមនុស្សស្នាក់នៅឡេីយ។ ប៉ុន្តែ រងការខូចខាត ឆេះគ្រែ១ ខ្សែភ្លេីងបណ្តាញក្នុងវត្តអស់១ចំនួន ស្បង់ ជីពរ កន្ទេល ខ្នើយ ចាន ឆ្នាំង និងសម្ភារផ្សេងៗ ទុកប្រេីប្រាស់ក្នុងវត្តមួយចំនួនទៀត។
មូលហេតុ:ទូស្សេខ្សែភ្លេីង៕SRP


ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប សូមផ្ញើសារលិខិត ជូនពរសូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្វសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។
ខេត្តសៀមរាប៖លោក លី សេងហួត តំណាង លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង «អគ្គនាយិការ ក្រុមហ៊ុន លី អ៊ុំអេង» បាននាំយកអង្ករចំនួន៥តោន ឧបត្ថម្ភ ជូនរដ្ឋបាលខេត្តសៀមរាប។