Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០

ខេត្តសៀមរាប៖ក្រុមចោរប្លន់ប្រដាប់ដោយអាវុធច្នៃចំនួន០៤នាក់ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាព។
ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង  ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ថាជនសង្ស័យទាំង០៤នាក់ ពាក់ព័ន្ធករណី ប្លន់ផ្ទះអ្នកលក់ចាបហួយ ត្រង់ចំណុចភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែងខេត្តសៀមរាប ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលស្រុកជីក្រែងនិងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប។
ជនសង្ស័យទាំងនោះ មានឈ្មោះទី៖០១.ឈ្មោះ សំ សី ហៅម៉ី ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ។
០២.ឈ្មោះ ឡុន ធុង ហៅ ថុង ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស។០៣.ឈ្មោះ ឡឹង ប៊ឿប ហៅ ប៊ឿក ភេទប្រុសអាយុ ២២ឆ្នាំមុខរបរ គ្មាន។០៤.ឈ្មោះ សុត សំអុល ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរ កម្មករសំណង់។ ជនសង្ស័យទាំង៤នាក់នេះ បច្ចុប្បន្នរស់នៅភូមិក្របៅ ឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ ទុន បឿត ភេទស្រីអាយុ៥១ ឆ្នាំ មុខរបរ លក់ដូរកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
បើតាមសមត្ថកិច្ចថានៅវេលាម៉ោង៣ និង០០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ មានជនសង្ស័យមួយក្រុម មានគ្នា ០៤នាក់ស្លៀកពាក់ខោអាវប៉ារ៉ា ពាក់មួកការពារសុវត្ថិភាពពណ៌ខ្មៅ បានធ្វើសកម្មភាពយកកាំភ្លើងកែច្នៃ (កាំភ្លើងបាញ់ខ្យល់) គោះទ្វារហៅជនរងគ្រោះដើម្បីទិញស្រា នៅពេលជនរងគ្រោះបើកទ្វា ក្រុមជនសង្ស័យ បានយកកាំភ្លើងខ្យល់ ភ្ជង់ទៅលើជនរងគ្រោះ យកប្រាក់ ចំនួន ៥០០ដុល្លារ និងខ្សែកមាសមួយខ្សែទម្ងន់៣ជី។ ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៤នាក់ ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន ដោយឈ្មោះ ឡឹង បឿកបានចំណែក១០០ដុល្លារ, ឈ្មោះ សុត សំអុល បានចំណែក១០០ដុល្លារ, ឈ្មោះ ឡុន ធុង ហៅ ថុង បានចំណែក១០០ដុល្លារ,ចំណែកឈ្មោះ សំ សី ហៅ មុី បានចំណែក២០០ដុល្លារ និងខ្សែក១ខ្សែ ប៉ុន្តែឈ្មោះ សំ សី ហៅ មុី ឆ្លើយថា ខ្សែកនោះ នៅពេលជិះម៉ូតូមកវិញ ខ្លូនបានធ្វើជ្រុះបាត់។
ដកហូតវត្ថុតាងបាន: កាំភ្លើងកែច្នៃ ( កាំ ភ្លើងស្នប់ចំនួន ០១ ) , ម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង , ខោអាវប៉ារ៉ា ០១កំផ្លេ ជារបស់ឈ្មោះ សំ សី ហៅមុី ពាក់ធ្វើសកម្មភាព។លោកបញ្ជាក់ថានគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ ស្រវឹងស្រា ចង.ក សម្លាប់ខ្លួន ចោលប្រពន្ធនិងកូន បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០ម៉ោងប្រហែល២០និង៣០នាទីចំណុចលើផ្ទះរបស់ខ្លួន ក្នុងភូមិស្នោរ ឃុំល្វា ស្រុកពួក។
លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅព្រឹកនេះថាជនរងគ្រោះឈ្មោះ សួង ជា ហៅប៉ក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ។ មុខរបរកសិករ បានចង.កសម្លាប់ខ្លួនដោយខ្សែអង្រឹងសំប៉ែតប្រវែង២,៥០ម៉ែត្រ ជាប់ទៅនិងធ្នឹមផ្ទះខ្លួន ដែលមានកំពស់២,៤០ម៉ែត្រ មកទល់ក្ដារក្រាល។
លោកអធិការថា ក្រោយទទួលសេចក្ដីរាយការណ៍នៅព្រឹកថ្ងៃទី២១ខែមេសានេះ លោក
បានចុះស្រាវជ្រាវ ពិនិត្យសាកសព រួមមានសមាសភាពចូលរួម ៖
-លោកវ.ទោ នឹម សារ៉ាត់ អធិការរង ដឹកនាំក្រុមការងារន-បព្រ/ទ+ន-បផ្នែកបច្ចេកទេសស្រុក
-លោកអនុ.ឯក. ឯក ស៊ីផុន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក+ក្រុមការងារ
-លោកអនុ.ឯក ឡោ​ ឡាយ នាយប៉ុស្តិ៍ល្វា
-លោក ម៉ង់ សម្បត្តិ ជាគ្រូពេទ្យប្រធានមន្ទីរពេទ្យបង្អែកពួក។
ការសន្និដ្ឋាន៖សមត្ថកិច្ចស្រុក៖ពិនិត្យលើសាកសពឈ្មោះ សួង ជា ហៅប៉ក់ ឃើញមានស្នាមជាំចំណុច.ក​(ចងរឹតខ្សែ)-មានលេចអាចម៍.ចេញទឹកកាម លើដងខ្លួនគ្មានស្លាកស្នាមគួរកត់សម្គាល់ពាក់ព័ន្ធបទឃាតកម្មនោះទេ។ គ្រូពេទ្យបញ្ជាក់ថាៈស្លាប់មូលហេតុស្ទះផ្លូវដង្ហើមបណ្ដាលឱ្យបេះដូងគាំងស្លាប់។
តាមការបំភ្លឺប្រពន្ធរបស់សាកសព ឈ្មោះ
ភោគ អើយ អាយុ៣០ឆ្នាំ បានឱ្យដឹងថា ប្រវត្តិប្ដី(សព)ធ្លាប់ឱ្យតែផឹកស្រាស្រវឹងរករឿងប្រពន្ធ-និងនិយាយថាអញនិងចង.កឱ្យងាប់ តែមិនដែលធ្លាប់ប្រព្រឹត្តចង.កទេ។
ជាក់ស្ដែងនៅយប់កើតហេតុប្តីគាត់ស្រវឹងស្រាទំនាស់ក្នុងគ្រួសារ(វាយកូន)គាត់ឃាត់កុំឱ្យវាយកូន រករឿងជេរស្ដីគាត់ និងនិយាយថា អញ!និងចង.ក ពេលនោះគាត់ខ្លាចប្ដីវាយក៏គេចចេញពីផ្ទះ។ លុះមួយសន្ទុះគាត់មានការសង្ស័យ ត្រឡប់មកផ្ទះវិញឃើញប្ដីធ្វើអត្តឃាតចង.ក និងខ្សែអង្រឹងជាប់ទៅធ្នឹមដំបូលផ្ទះស្លាប់បាត់ទៅហើយ។
ដូច្នោះគាត់ហៅអ្នកជិតខាងជួយមើលនិងរាយការណ៍ជូនសមត្ថកិច្ច។
គាត់បញ្ជាក់ថា៖ ការស្លាប់ប្ដីគាត់នេះពុំមានពាក់ព័ន្ធបទឃាតកម្មទេ។ មូលហេតុៈស្រវឹងស្រាជាកំហឹងវិបត្តិផ្លូវចិត្តរបស់ប្ដី។
ក្រោយពិនិត្យរួចរាល់បានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប បានទទួលអំណោយជាបរិក្ខាពេទ្យ មានម៉ាស់ N95ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ១០០កំប្លេរ និង ម៉ាស់ចំនួន១ម៉ឺនម៉ាស់ ពីរដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
ការទទួលនេះនៅថ្ងៃទី២០ខែមេសាម្សិលមិញ នៅសាលាខេត្តសៀមរាប ក្រោយវត្តមានរបស់លោក ទៀ សីហា អភិបាលខេត្ត។ ចំណែក រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាបផងដែរ។
លោក Mei Zhongmin ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន សំខាន់ខេត្តសៀមរាប និង ក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុងជួបវិបត្តិកូវិដ ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងនាមជាបងប្អូនរួមជីវិតតែមួយ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុង ខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។ ដូច្នេះនៅពេលកម្ពុជាបានកំពុងជួបវិបត្តិកូវិដ១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែកគ្នាជួយមិត្តក្នុងគ្រាលំបាក ក៏បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប យកទៅបម្រើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺ ឆ្លងកូវិដ១៩ ។ ក្នុងនោះដែរលោកក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយមកដល់ថ្ងៃនេះមិនរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ ហើយកត្តាទាំងនេះគឺវិធីសាស្ត្រដ៏ល្អក្នុងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង សុខាភិបាល ក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩។
លោក ទៀ សីហា ក៏បានលើកថាស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយជាបងប្អូនចិន-កម្ពុជា ។ ក្នុងនោះដែរអភិបាលខេត្តក៏បានលើកនូវ វិធីសាស្ត្រ និង ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជម្ងឺកូវិដ១៩ ដែលបានកំពុងតែ អនុវត្តនៅឡើយ។
អភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ហើយនឹងធ្វើការផ្តល់អំណោយទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ហើយម៉ាស់ទាំងនេះនឹងត្រូវបានចែកជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការងារ ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវិដ១៩នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២០

ខេត្តឧត្ដរមានជ័យ៖តាមសេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បាននិងកំពុង បើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងស្តុកឈើ មួយកន្លែងនៅក្នុងចម្ការស្វាយ ដែលស្ថិតក្នុង ស្រុកត្រពាំងប្រាសាទ។
ហេតុការណ៍បានធ្វើនៅរសៀលថ្ងៃនេះ ដែលស្ថិតនៅក្នុងចម្ការស្វាយមួយកន្លែងក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
បើតាមសេចក្ដីរាយការណ៍ថា ឈើជាច្រើនម៉ែត្រគូប ប្រភេទឈើលេខ០២ដែលឈ្មួញលាក់ទុក សម្រាប់លក់ចែកចាយបន្តទៅឲ្យបណ្ដាឈ្មួញផ្សេងៗទៀត។
ទោះបីយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតអំពីការបង្ក្រាបនេះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២០

ខេត្តកំពង់ចាម៖ក្រុមការងារអនុវត្តន៍គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ដឹកនាំ ដោយលោក ពោយ សុខជា ប្រធានសម្របសម្រួលគម្រោង ខេត្តកំពង់ចាម នៅព្រឹកមិញនេះបាន បរិច្ចាគ ថវិកាផ្ទាល់ ខ្លួនចំនួន១.៤០០០០០៛ ជូនដល់ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត ប្រយុទ្ធ នឹងជំងឺកូវីដ១៩បានថ្លែងអំណរគុណ ដល់ ក្រុមការងារអនុវត្តន៍គម្រោងកាត់បន្ថយភាព ក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម ខ្នាតតូចតំបន់ទន្លេសាប ជំហាន២ទាំងអស់ដែល បានចូលរួមចំណែក ក្នុង ការឧបត្ថម្ភជាថវិកាសម្រាប់គណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម សម្រាប់យកទៅ ប្រេីប្រាស់តាមតម្រូវការចាំបាច់ ក្នុងយុទ្ធនាការ នានាដេីម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។

គួរបញ្ជាក់ផងដែរថាសម្រាប់ខេត្តកំពង់ចាមទាំង មូលគឺមានអ្នកកេីតជំងឺកូវីដ១៩សុទ្ធសឹងតែជាជន បរទេសសរុបចំនួន១៦នាក់តែរហូតមកដល់ ពេល នេះគឺមិនមានទៀតទេដោយក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានធ្វេីការព្យាបាលអ្នកផ្ទុកវីរុស ទាំង នោះរហូត បានជាសះស្បើយ ឡើងវិញអស់ហើយ។ ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តការប្រុងប្រយ័ត្ន ខ្ពស់ដដែលដោយបាន បំពាក់ម៉ាស៊ីនស្វ័យប្រវត្តិបាញ់សម្លាប់មេរោគនៅតាមច្រកចេញចូលសំខាន់ៗដេីម្បីសម្រួលដល់ ការធ្វើអនាម័យព្រមទាំងបានបន្តការផ្សព្វផ្សាយសារអប់រំអំពីការធ្វើអនាម័យដើម្បីចៀសផុតពីការឆ្លងជំងឺនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ ២០២០ នៅចំណុចភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប។ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា។
ជនសង្ស័យ០១.ឈ្មោះជ្រឹង គឹមសៀង ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
០២,ឈ្មោះគង់ សុភី ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ករណីនេះដកហូតវត្ថុតាង
ម្សៅក្រាមសថ្លាចំនួន១៥កញ្ចប់ ទម្ងន់៤៥១,៥៥ក្រាម
.ថ្នាំwyចំនួន៨គ្រាប់ ទម្ងន់០,៩០ក្រាម
.ថ្នាំក្រវីពណ៌ផ្កាឈូកសញ្ញាក្បាលខ្មោចមួយគ្រាប់ ទម្ងន់០,៤១ក្រាម
-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកំលាំងអាវុធហត្ថបញ្ជូនទៅតុលាការនៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២០

ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះរឹបអូសឈើ ជាច្រើនដុំនៅឃុំគ្រញូងសែនជ័យ។ ការចុះរឹបអូសនេះធ្វើឡើងនៅថ្ងៃទី ១៨ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិប៉ោដើមចេក ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមសេចក្ដីរាយការណ៍ថាជាលទ្ធផលចាប់បានឈើចំនួន០៦ (កន្លែង)មានប្រភេទឈើដូចជា សុក្រម ឈើទាល គ្រឿងផ្ទះនិង ឈើស្រឡៅ (មិនទាន់ធ្វើការវាស់វែងនៅឡើយ)។

សូមបញ្ជាក់ផងដែរថាវត្ថុតាងបទល្មើសព្រៃឈើទាំងអស់នោះ នឹងប្រគល់ជូនមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើខ្សឹម ដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តកំពង់ចាម៖ទីតាំងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកកំពង់សៀម ចុះបង្ក្រាបនៅព្រឹកមិញនេះ។ កន្លែងជល់មាន់ស្ថិតនៅចំណុចភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ការបង្ក្រាបនេះដឹកនាំដោយ លោកវរសេនីយ៍ឯកឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម។

នគរបាលស្រុកកំពង់សៀមបានឲ្យដឹងថាលទ្ធផលបង្ក្រាបបានអ្នកលេងល្បែងជល់មាន់ ចំនួន០១នាក់ឈ្មោះហឿន ហាន ភេទប្រុស អាយុ ៣២ ឆ្នាំជាតិខ្មែរមានទីលំនៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយដកហូតបានវត្ថុតាងរួមមានដូចខាងក្រោម:
-ម៉ូតូម៉ាកវេវពណ៌ក្រហមគ្មានស្លាកលេខចំនួន០៤គ្រឿង។
-ជញ្ជីងថ្លឹងមាន់ចំនួន០១។
-មាន់ងាប់ចំនួន០១ក្បាលនិងស្គត់រុំជើងមាន់មួយចំនួនទៀតនៅហ្នឹងកន្លែង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរ និងរៀបចំកសាងឯកសារ សំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារឆក់ខ្សែភ្លើង។ សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១៩ខែមេសាឆ្នាំ២០២០នៅចំណុចភូមិស្ពានត្នោតឥ០១  ឃុំស្ពានត្នោតស្រុកជីក្រែង។ ជនរងគ្រោះមានឈ្មោះ ទន់ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិឃុំ កើតហេតុខាងលើ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាចំពោះហេតុការណ៍នេះគឺមូលហេតុដោយសារជនរងគ្រោះ ឡើងផ្សារដែកធ្វើសំយ៉ាបផ្ទះលើកដែកប៉ះខ្សែរភ្លើង បណ្តាលអោយឆក់ ធ្លាក់ពីលើសំយ៉ាបមកដីស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅរសៀលថ្ងៃទី១៨ខែមេសាម្សិលមិញ បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលេន៣១៧សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន៣១៧សៀមរាប បានអោយដឹងថា៖បច្ចុប្បន្នក្នុងមណ្ឌលមាន៣០០គ្រួសារក្នុងនោះមាន៖(យោធិនពិការចំនួន២៧៣គ្រួសារ,គ្រូបង្រៀនស្ម័គ្រចិត្ត២៥គ្រួសារ,ពេទ្យឆ្មបស្ម័គ្រចិត្ត០២គ្រួសារ, សមាជិកសរុបរួមមានចំនួន១៣០០នាក់។អំណោយរួមមាន អង្ករ ត្រីខ ម៉ី ស្កសរ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ចែកជូនស្មើរៗគ្នាទាំង៣០០គ្រួសារ ក្នុងនោះមាន១១គ្រួសារដែលក្រីក្រ ត្រូវបានផ្តល់ជូនថវិកាបន្ថែមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២០

ខេត្តប៉ៃលិន៖បុរស​ម្នាក់​ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយខ្លួនឯង នៅលើផ្លូវលំក្រាលគ្រួសក្រហម។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៩ និង​ ១៥នាទី​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន
ខេត្ដប៉ៃលិន ។

​ ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ដ សង្កាតប៉ៃលិន ក្រុងប៉ៃលិន​ ខេត្ដប៉ៃលិន។ បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W 6776 ទិសដៅពីលិចទៅកើត ។
​ បេីរ​តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ​ មុន​ពេល​កេីត​ ជនរងគ្រោះ​បាន​អង្គុយ​ផឹក​ស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្ដិ​នៅជិតកន្លែងកើតហេតុខាងលើ ក្រោយ​មក​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ លុះ​ដល់​កន្លែង​កើត​ហេតុ​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដួល​ស្លាប់​ភ្លាមៗ​តែម្ដង។
​ ករណីនេះកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការនគរបាលក្រុងប៉ៃលិន បានធ្វើការសន្និដ្ឋាននៅកន្លែងកើតហេតុថា ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP វ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ បាន​បំពាក់​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ដោយ​ស្វ័យប្រវត្តិ​ ចំនួន​០៦គ្រឿង​ នៅតាមទីសាធារណៈ សំខាន់ៗ នៅក្នុងក្រុងកំពង់ចាម​ ខណៈ​ដែល​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ ទាំង​១៦នាក់​ ក្នុង​ខេត្តកំពង់ចាម​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ហើយ​ ​គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២០នេះ​។

លោកអ៊ុនចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដាក់ចេញនូវ​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ដល់​មន្ត្រី​រាជការ​ អាជ្ញាធរ​មូលដ្ឋាន​ កងកម្លាំង​ប្រដាប់​អាវុធ​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង​គ្រួសារ​ កន្លែង​ធ្វើការ​ ក៏ដូចជា​នៅ​ទីសាធារណៈ​ ជៀសវាងការជួបជុំគ្នា​ក្នុង​ពិធី​ធំ​ៗ​ និង​ត្រូវ​ពាក់ម៉ាស់​នៅ​ទីប្រជុំជន ព្រមទាំង​លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និង​វាស់ស្ទង់​កម្ដៅ​ជា​រៀង​រាល់​ថ្ងៃ​ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ បេី​ទោះបីជា​ ខេត្តកំពង់ចាម​ មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ ចំនួន​១៦នាក់​ ហើយ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ អស់​ហើយ​ក្កី​ តែ​មិន​ត្រូវ​មាន​ការ​ធ្វេសប្រហែស​នោះ​ទេ​ គឺ​ប្រើ​វិធី​ការពារ​ វា​ប្រសើរ​ជាង​ព្យាបាល​ ដូច​ជា​ការ​បំពាក់​ម៉ាស៊ីន​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ ដោយ​ស្វ័យប្រវត្ត​នេះ​ ជា​វិធី​ការពារ​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page621 Page622 Page623 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×