Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ បានអញ្ជើញ​ចូលរួម​ការ​រៀបចំកម្មវិធីធ្វើបទបង្ហាញ​ ស្តីពីលទ្ធភាពនៃការផ្តល់ឥណទាន​ ដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងអាជីវករជាម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម​ ដែល​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​២៨​ ខែឧសភា​ឆ្នាំ​២០២០​នេះ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង​សហការី ដោយមានការចូលរួមពី​ លោក​ លោកស្រី​អភិបាល​រង​ខេត្ត​ មន្ត្រី​ពាក់ព័ន្ធ​តាមបណ្តាក្រុង ស្រុក និងបងប្អូនប្រជាកសិករ សហគមន៍ ជាច្រើននាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានឃាត់ខ្លួន ក្រោយម្តាយប្រាប់សមត្ថកិច្ចថាបានលួចយកកាបូបរបស់ម្តាយម៉ីង ពីខេត្តកណ្តាល យកមកដើរចាយនៅខេត្តសៀមរាប។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០នៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនគណ្តាលព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តសៀមរាប
បានឲ្យថាជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប។ជនសង្ស័យក៏ពាក់ព័ន្ធបទ

ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។លោកបន្តរំលឹកថានៅថ្ងៃទី២៥ខែឧសភា

ឆ្នាំ២០២០ លោកសេចក្ដីរាយការណ៍ពីម្ដាយឈ្មោះ រឿង ស៊ីណាតអាយុ៤១ឆ្នាំរស់នៅភូមិវាល សង្កាត់គោកចក ថាខ្លួនបានទទួលព័ត៌មានពីឈ្មោះ វ៉ាន់ ដានី ហៅ ពៅ ភេទ ស្រីអាយុ៣៦ឆ្នាំរស់នៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ថាកូនបង្កើតបានលួចយកកាបូបលុយពណ៌ សូកូឡា។ ក្នុងនោះមានលុយ២៤០០ដុល្លារ លុយខ្មែរ៨០ម៉ឺនរៀល ចិញ្ចៀនលោហៈធាតុពណ៌លឿង ០៣វង់ ក្រវិលលោហៈធាតុពណ៌លឿង០១ គូ ប្លង់ដី០១ កាតធនាគារ០៣ អត្តសញ្ញាណ ប័ណ្ណ០១សន្លឹក ប័ណ្ណសំគាល់យានយន្ត០២ ប័ណ្ណបើកបរ០១ ខណៈពេល ដែលម្ដាយមីងទុកកាបូបចោលនៅក្នុងបន្ទប់។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែនដោយចាយវាយអស់មួយចំនួន និងបានទុកនៅជាមួយ នៅមិត្តភក្កិឈ្មោះ ហើម ហៅប៉ោ មិនស្គាល់ត្រកូលរស់នៅភូមិ មណ្ឌល៣ សង្កាត់ ស្លក្រាម ទុកសម្រាប់ទិញម៉ូតូ។
បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវតតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖ ជនសង្ស័យ០២នាក់បានយករថយន្តម៉ាកលុចស៊ីស RX300 របស់អ្នកស្គាល់គ្នាដែលគេផ្ញើយកទៅបញ្ចាំ ហើយនាំគ្នាគេចខ្លួន ត្រូវបាននគរបាលឃាត់ខ្លួន។

ការឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ខណៈជនរងគ្រោះបានហៅជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកឧត្តសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌស្នងការខេត្តសៀមរាប បានឲ្យដឹងថាជនសង្ស័យ

០១-ឈ្មោះ សាក់ ចិន្ដា ហៅ ញ៉ាញ់ ភេទប្រុស អាយុ៤១ឆ្នាំមុខរបរជាងបាញ់ថ្នាំរថយន្ត រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

០២-ឈ្មោះ ស៊ាន សឿន ភេទប្រុស អាយុ៣០ឆ្នាំមុខរបររកស៊ីដី រស់នៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកឧត្តសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថាហេតុការណ៍យករថយន្តទៅបញ្ចាំនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០១៩ ស្ថិតភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះថត សុផាត ភេទប្រុស អាយុ៤២ឆ្មាំរស់នៅភូមិកើតហេតុខាងលើបានយករថយនម៉ាកLexusRX300 ពណ៌ស ផលិតឆ្នាំ២០០០ ពាក់ផ្លាកលេខ សៀមរាប 2C-4414 លេខតួJT6HF10U2Y0147224 លេខម៉ាស៊ីន1MZ4409149 នឹងឯកសាររថយន្ត ទៅផ្ញើនឹងជនសង្ស័យឈ្មោះសាក់ ចិន្ដា ហៅញ៉ាញ់ ព្រមទាំងពឹង ឲ្យលក់ក្នុងតម្លៃ១៥៤០០ដុល្លារ។

ក្រោយពីជនសង្ស័យបានរថយន្តខាងលើហើយ ក៏ទាក់ទងជនសង្ស័យឈ្មោះស៊ាន សឿន ដើម្បីមកទិញរថយន្ត ក្រោយពីត្រូវរ៉ូវគ្នាឈ្មោះស៊ាន សឿន បានកក់ប្រាក់តាមរយៈជនសង្ស័យឈ្មោះសាក់ ចិន្ដា ហៅញ៉ាញ់ចំនួន១០០០ដុល្លារ លុះក្នុងកំឡុងខែមីនា ឆ្នាំ២០២០ ជនសង្ស័យទាំងពីរបានយកប័ណ្ណសម្គាល់យានយន្តខាងលើ រួមទាំងរថយន្តរបស់ជនរងគ្រោះទៅបញ្ចាំ បានប្រាក់ចំនួន១១៥០០ដុល្លារ ដោយជនសង្ស័យឈ្មោះស៊ាន សឿន បានចំណែកប្រាក់៧២០០ដុល្លារ ឯជនសង្ស័យឈ្មោះសាក់ ចិន្ដា បានប្រាក់ចំនួន៤៣០០ដុល្លារ ហើយគេចវេសពីជនរងគ្រោះ។ ដោយឡែកនៅថ្ងៃទី២៧ ខែឧសភាម្សិលមិញជនសង្ស័យទាំងពីរបានចាយវាយប្រាក់អស់ ក៏បាននាំគ្នាមកប្រាប់ជនរងគ្រោះ ហើយជនរងគ្រោះក៏បាននាំជនសង្ស័យទាំងពីរ មកប៉ុស្តិ៍ដើម្បីសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យទាំងពីរបានឆ្លើយថាពិតជាប្រព្រឹត្តដូចពាក្យខាងលើពិតមែន។ ឯប្រាក់ដែលបានពីការបញ្ចាំរថយន្តជនសង្ស័យទាំងពីរបានយកចាយវាយផ្ទាល់ខ្លួនអស់។

បច្ចុប្បន្នជនសងសង្ស័ខាងលើត្រូវបាន ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តបានថ្លែងដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការណែនាំ និងទប់ស្កាត់ឱ្យខានតែបានចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែកាប់ទន្ទ្រានព្រៃលិចទឹកជាជំរកត្រីពង ដើម្បីវាទទីយកដីធ្វើកសិកម្មក្នុងតំបន់៣។ ម្យ៉ាងទៀតត្រូវណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការដុតគល់ស្រូវ ដែលធ្វើឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងព្រៃលិចទឹកជាដើម។
អភិបាលខេត្តសៀមរាបបញ្ជាក់យ៉ាងដូច្នេះកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ក្នុងពេលដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ស្ថានភាពផ្សេងៗនិងអាងទឹកក្នុងភូមិសាស្ត្រស្រុកសូទ្រនិគមរហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប ដើម្បីពិនិត្យលើការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្តោយទំនប់៧៨នេះ ប្រកបដោយចីរភាព។
ជាមួយគ្នានេះអភិបាលខេត្តក៏បានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពិនិត្យមើលស្ថានភាពទឹកនិងគ្រប់គ្រងទឹកទុកក្នុងអាងដើម្បីធ្វើការស្រោចស្រពក្នុងការបង្កបង្កេីនផលរបស់បងប្អូនប្រជាពលរដ្ឋ​ និងគ្រប់គ្រងឱ្យបានល្អផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖លោកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បាន ឈប់ឡាន ជួយសង្គ្រោះ ពលរដ្ឋម្នាក់ ដែលដួលម៉ូតូដោយខ្លួនឯង។
លោកឧកញ៉ាសៀង ណាំ តាមរយ:ទំព័រផេកហ្វេសប៊ុកបានសរសេរថានៅរសៀលថ្ងៃទី២៨ខែ៥ឆ្នាំ២០២០ខ្ញុំបាទត្រឡប់មកពីមើលការដ្ឋានធ្វើផ្លូវនៅស្រុកក្រឡាញ់វិញដល់ភូមិទឹកវិលសង្កាត់ទឹកវិលក្រុងសៀមរាបវេលាម៉ោង៤បានជួបប្អូនប្រុសម្នាក់គ្រួោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូដោយខ្លួនឯងហើយរងរបួសធ្ងន់។
លោកឧកញ៉ាសៀង ណាំ បន្តថាខ្ញុំបាទបានហៅឡានពេទ្យអង្គរសៀមរាបដឹកទៅពេទ្យហើយខ្ញុំបានជូនថវិកាចំនួន១០០ដុល្លាដើម្បីដឹកទៅព្យាលបាលមិនដឹងផ្ទះប្អូនប្រុសនេះនៅឯណាទេ។បើបងប្អូនណាស្គាល់តាមរយ:រូបថតនេះសូមទៅរកមើលនៅមន្ទីពេទ្យអង្គរសៀមរាប។សូមអគុណ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក​​អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ក្រេីន​រំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​អង្គការសុខភាពពិភពលោក​(​WHO​) និង​បន្ត​ការ​ផ្សព្វផ្សាយ​ ដោយ​ការ​ចាក់​ផ្សាយ​តាម​ឃោសនស័ព្ទ​​ និង​ឧបករណ៍​បំពង​សំឡេង​​ទៅដល់​គ្រប់​ទី​កន្លែង​ បេីទោះបីជា​ជំងឺ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា​មាន​ការ​​ស្ងប់ស្ងាត់​ក៏ដោយ​ ព្រមទាំង​បន្ត​ការ​គ្រប់គ្រង​លេី​ពលករ​មក​ពី​ក្រៅប្រទេស​ ដូច​ជា​ប្រទេស​ថៃ​ ឬ​ប្រទេស​កូរ៉េ​ជាដើម​ និង​បន្ត​ពិនិត្យ​លេីជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ដើម្បី​ធ្វើការ​ជួយសង្គ្រោះឲ្យ​ទាន់​ពេល​វេលា​ផង​ដែរ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អភិបាល​ក្រុង​-ស្រុក​ទាំង​១០​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ភ្នំពេញ៖ប្រមុខមេដឹកនាំកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន រលកទី២ នៃការរាតត្បាត ជំងឺឆ្លងកូវីដ១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថាអ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។

សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន​។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។
នាយករដ្ឋមន្ត្រីបានបន្តថាមកទល់ថ្ងៃនេះ​ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហេីយស្លាប់ជាង30ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី2​នាក់ផងដែរ។

មកទល់ពេលនេះ​ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡេីយទេ។ ដូច្នេះ​ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហេីយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស​ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។

សូមបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។យេីងទាំងអស់គ្នា​ ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ភ្នំពេញ៖លោក កែន សត្ថា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអត់រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថាលោក កែន សត្ថា អតីតអភិបាលខេត្តកែប ដែលត្រូវប្ដូរទៅកាន់មុខតំណែងថ្មីនេះ។ ដោយលោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងត្រូវប្រកាសតែងតាំង ជាអភិបាលខេត្ត ជំនួស។
បើតាមសេចក្ដីជូនដំណឹងថាពិធីផ្លាស់ប្ដូរមុខតំណែងនឹងធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែឧសភា ស្អែកនេះ នៅសាលប្រជុំធំរបស់សាលាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ភ្នំពេញ៖បើមិនមានអ្វីប្រែប្រួលទេនោះ
លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងត្រូវប្រកាសតែងតាំង ជាអភិបាលខេត្ត ជំនួសលោក កែន សត្ថា។
ពិធីនឹង​ធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំធំរបស់សាលាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តសៀមរាប៖លោកពិន ប្រាក អភិបាលរងខេត្តតំណាង អភិបាលខេត្ត នៅថ្ងៃទី២៧ខែឧសភាម្សិលមិញ
សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានរៀបចំចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២០នាក់ នៅសាលាបឋមសិក្សារវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។

លោក ពិន ប្រាកដ អភិបាលរងខេត្តបានធ្វើការកោតសរសើរចំពោះបងប្អូនដែលចូលមកក្នុងប្រទេសវិញនាពេលនេះដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់ខ្លួនដោយឡែករយៈពេល១៤ថ្ងៃ ក្នុងការបង្ការការពារជំងឺកូវីដ១៩កុំមានការឆ្លងទៅអ្នកដទៃ និងសហគមន៍។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវតែសម្អាតអនាម័យនិងថែរក្សាសុខភាពរបស់ខ្លួនឱ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីស្ថានភាពប្រទេសយើងមានការថមថយនូវជំងឺកូវីដក៏ដោយ យើងត្រូវតែបង្ការការ ទប់ស្កាត់កុំឱ្យរលកទី២កើតឡើងនៅក្នុងប្រទេសយើងទៀត។

ជាមួយគ្នានេះ ប្រតិភូខេត្តក៏បាននាំយកអំណោយជាសម្ភារចំនួន ១០៣ កញ្ចប់ រួមមាន ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សាប៊ូលុច្ស សាប៊ូកក់សក់Clear សាប៊ូបោកខោអាវ Lix Lemon កន្ទេល មុង ភួយ ខ្នើយ អាវយឺត ខោខ្លី កន្សែងពោះគោ និងស្បែកជើងផ្ទាត់ទាំង២០ នាក់ និងតាមទីតាំង ចាត្តាឡីស័ក ផ្សេងទៀតក្នុងស្រុកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តប៉ៃលិន៖មនុស្ស២នាក់
រងរបួសធ្ងន់និងខូចខាតអេស្កាវ៉ាទ័រស្រាលចំនួន០១គ្រឿង ដោយសារផ្ទុះគ្រាប់យុទ្ធភ័ណ្ឌ។
ហេតុការណ៍បានកើតឡើងនៅពីវេលាម៉ោង១៦ និង៤០នាទី​រសៀល​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវចូលទៅរមណីយដ្ឋានចំការខ្នុរ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះ
​ ០១-​ឈ្មោះ ណារ៉ុន តេត្រា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជាអ្នកបើកអេស្ការវ៉ាទ័រ) ។
​ 0២-​ឈ្មោះ វង់ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាព្រូ) ។
​ ជនរងគ្រោះទាំងពីរនាក់ជាកម្មករបើកអេស្កា បានធ្វើការគាស់កាយដី និងឈូសឆាយពង្រាបអោយម្ចាស់ចំការឈ្មោះ នុត សឿន រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះមកដល់ពេលវេលាកើតហេតុខាងលើក៏ស្រាប់តែផ្ទុះបណ្តាលអោយរបួសតែម្តង។
​ ក្រោយពេលកើតហេតុលោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំកម្លាំងចុះទៅពិនិត្យមើលទីតាំងកើតហេតុ ឃើញថាគ្រាប់ដែលផ្ទុះគឺមានចំនួន ០១គ្រាប់ និងឃើញមានគ្រាប់ដែលនៅសេសសល់លើដីចំនួន០១គ្រាប់ និងបំណែកគ្រាប់ចំនួន០១គ្រាប់មានផ្ទុករំសេវ។
​ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកគ្រាប់​យុទ្ធភ័ណ្ឌដែលនៅ​សល់​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រីស៊ីម៉ាក់​ទទួលយកទៅរក្សាទុក ។ យោងតាមការរាយការណ៍របស់មន្ត្រីស៊ីមាក់ គ្រាប់​ដែលនៅសេសសល់គឺប្រភេទគ្រាប់ ៧៥មីលីម៉ែត្រចំនួន​០១គ្រាប់ និងបំណែកគ្រាប់ DK៨២ ដែលមានផ្ទុករំសេវចំនួន​ ០១គ្រាប់ និងបានសន្និដ្ឋានថាគ្រាប់ដែលផ្ទុះនោះក៏ជាប្រភេទគ្រាប់ ៧៥មីលីម៉ែត្រដែរ៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀល
​ថ្ងៃ​ទី​២៧​ខែឧសភា​ ម្សិលមិញបាន​ទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស​ ​នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា​ ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់​ វិចិត្រ អនុប្រធាន​នាយកដ្ឋាន​ជនបរទេសអន្តោប្រវេសន៍​ ជាអ្នកវិនិយោគឯកជន​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអធិការកិច្ចពលករបរទេស​ប្រចាំខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ស្នងការរង អនុប្រធានមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត និងសហការី​ ផងដែរ​។

គួរបញ្ចាក់ផងដែរថាកាលពីឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចពលករបរទេស លើការងារចុះពិនិត្យលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានសរុបចំនួន៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណការងារចំនួន០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់កក្នុងម្នាក់ៗ៥០ម៉ឺនរៀល សរុប៣លានរៀល។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ចលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page599 Page600 Page601 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×