Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២០

ខេត្តសៀមរាប៖មនុស្សពីរនាក់បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ពីរទីតាំងផ្សេងគ្នា។

ករណីទី១ នៅវេលាម៉ោង ១៨ និង២០នាទីថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២០ រវាងម៉ូតូ និង រ៉ឺម៉កសណ្តោងដឹកឥវ៉ាន់អេតចាយ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 356-357 ស្ថិតនៅភូមិគំរូ ឃុំ ស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ម៉ូតូមួយម៉ាកហុងដាឌ្រីម សេរី ២០០៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះ សីហនុ 1 A6985 អ្នកបើកបរដោយ ឈ្មោះ ម៉ាក វិយោគ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅ ភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំស្រុកសៀមរាប (ពាក់ មួក សុវត្ថិភាព) របួស បុកជាមួយមរ៉ឺម៉កដឹកអេតចាយ គ្មានស្លាកលេខ បើកបរ ដោយ អៀម ទូច ភេទប្រុស អាយ២៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅស្របទិសគ្នាពីលិចទៅទិសខាងកើត។ ករណីនេះ
ខូចខាតម៉ូតូ១គ្រឿងស្រាលនិងរ៉ឺម៉កសណ្តោង១គ្រឿងស្រាល។​​ មូលហេតុ បណ្តាលមកអ្នកបើកម៉ូតូមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ជនជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកក្រឡាញ់។ ចំណែកវត្ថុតាង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រណាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ករណីទី២ នៅម៉ោង១៩និង៥០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦ រវៀងរថយន្តនឹងម៉ូតូច្រាសទិសគ្នា។

រថយន្តម៉ាកHINO.ពណ៌ខៀវ 15តោន ពាក់ផ្លាកលេខ ព្រះសីហនុ3A-0791 (អ្នកបើកបររត់បាត់)បើកបរពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកHONDA.C125 ពណ៌ខ្មៅសេរី2014 ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-2212 បើកបរដោយឈ្មោះ(មិនទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់បើកបរពីលិចទៅកើត។

មូលហេតុ រថយន្តបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ បញ្ជាក់រថយន្តនឹងម៉ូតូរក្សាទុកនៅអធិកានគបាលស្រុកប្រាសាទបាគងដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប រកឃើញម៉ូតូមិនប្រក្រតីចំនួន២០គ្រឿង នៅកន្លែងទទួលបញ្ចាំ។

បើកប្រតិបត្តិការ នេះធ្វើឡើងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ដោយកំលាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលបានសហកា ជាមួយ អធិការនគរបាលក្រុងសៀមរាប និងប៉ុស្តិ៍នគរបាលសង្កាត់ទឹកវិលនិងនគរបាលសង្កាត់គោកចក ដោយបានចុះរដ្ធបាលពិនិត្យទីតាំងទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិលចំនួនបីទីតាំង ដែលគ្មានច្បាប់ និងអាជ្ញាប័ណ្ណទទួលបញ្ចាំ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថា ទីតាំងទី១មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រីអាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេងអាយុ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុង.ខេត្តសៀមរាប ដកហូតម៉ូតូ បានចំនួន០៧គ្រឿង ខុសប្រក្រតី។

ទីតាំងទី២ម្ចាស់ ឈ្មោះ ស៊ីម ប៊ុនណាតភេទស្រីអាយុ៤៨ឆ្នាំ មានទីតាំង នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុង.ខេត្តសៀមរាប ដកហូត ម៉ូតូ ខុសប្រក្រតីចំនួន ០៣គ្រឿង។

ទីតាំងទី០៣មានម្ចាស់ ឈ្មោះ  ស៊ឹង  នួមភេទស្រី អាយុ៥១ឆ្នាំ មានទីតាំង នៅភូមិនគរក្រៅសង្កាត់ គោកចកក្រុង.ខេត្តសៀមរាប ដកហូតម៉ូតូ ខុសប្រក្រតីចំនួន១០គ្រឿង។

ម៉ូតូទាំងអស់ដែលបានដកហូតត្រូវបានរក្សាទុក បណ្ដោះអាសន្ន នៅអធិការនគរបាលក្រុង សៀមរាបដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់។ ដោយឡែកទីតាំងបញ្ចាំទាំង៣ត្រូវបានបិទ អាជីវកម្ម នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បន្តថាប្រតិបត្តិការនេះ លោកបានដឹកនាំផ្ទាល់ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្ត និងលោកភឹង ចិន្តារ៉េត ស្នងការងទទួលផែន ការងារព្រហ្មទណ្ឌ។ ជាមួយគ្នានេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ សូមអញ្ជើញទៅពិនិត្យមើលនៅអធិការនគរបាលក្រុងសៀមរាប ដោយភ្ជាប់ជាមួយឯកសារផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានស្លាប់ និង៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើងនៅម៉ោងជិត០៥ល្ងាចថ្ងៃទី ០៨ខែធ្នូ ឆ្នាំ ២០២០
ត្រង់ចំណុច បែកក្អម ស្ថិតនៅក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានដឹងថា ជនរងគ្រោះទាំង៧នាក់
១.ឡុង ភា ភេទប្រុស អាយុ៣១ ឆ្នាំ ជាអ្នកបើកបរស្លាប់។
២ភាក់ (អត់ស្គាល់ត្រកូល) ភេទប្រុសអាយុ១៩ ឆ្នាំជាអ្នករួមដំណើរ ស្លាប់។

៣ជា កុសល ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់។

៤ជា បរមី ភេទប្រុស អាយុ១១ឆ្នាំរបួសស្រាល។

៥ ពា ចិត្រា ភេទប្រុស អាយុ៦ឆ្នាំរបួសធ្ងន់។

៦ចាន់ អត់ស្គាល់ត្រកូល ភេទប្រុសអាយុ ២៤ ឆ្នាំ របួសស្រាល។
៧ចាន់ វីឡា ភេទប្រុសអាយុ១ឆ្នាំ
របួសស្រាល។
ជនរងគ្រោះ ទាំងអស់រស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សូមបញ្ជាក់ថារថយន្ត ដែលក្រឡាប់ពាក់ស្លាកលេខ «ភ្នំពេញ២S១៩១៧» ពណ៌ទឹកប្រាក់។ ទោះជាយ៉ាងណាសមត្ថកិច្ច មិនទាន់បញ្ជាក់ ពីមូលហេតុនៅឡើយទេ។ បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងប៉ូលិសចរាចរណ៍ស្ទូចទៅរក្សាទុកនៅនឹងប៉ុស្តិ៍ឃុំស្រែណូយ។ ចំណែកអ្នកស្លាប់និងរបួសត្រូវបានបញ្ជូនមកមន្ទីរពេទ្យមណ្ឌលសុខភាពឃុំស្រែណូយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ភ្នំពេញ៖ទាក់ទងទៅនឹងការទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវិដ-១៩ នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា នៅព្រលប់ថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០២០ នេះ បានសរសេរសារ លើទំព័រហ្វេសប៊ុកផ្លូវការថា ដែលអាទិភាព មុនគឺ
ផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាល យុត្តិធម៌គ្រប់ប្រភេទ
រហូតដល់កម្មករ បោសសំរាមសំអាត ទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។

ក្នុងសាររបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែក
រំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ
១៩ ក្នុងចំណោមប្រជាជនកម្ពុជា យើងមាន
ធំធេងមហាសាល ដែលបានក្លាយជាខឿន
ការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។

មកដល់ពេលនេះ ថវិកា ដែលសប្បុរសជន
ចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។

ដោយមានសំណូមពរពីប្រជាជនយើង​ ខ្ញុំ
ព្រះករុណាខ្ញុំសុំបន្ថែមគណនេយ្យ២ទៀត
នៅធនាគារអេសុីលីដា​និងភ្នាក់ងារវីង​ដែល
អាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ
ដោយមិនមានការបង់សេវា។ សម្រាប់វីងចំពោះប្រាក់រៀលគឺ​
9992, ប្រាក់ដុល្លារគឺ​ 9991។
ចំពោះអេស៉ីលីដាប្រាក់រៀលគឺ​ 00010556999989, ចំពោះប្រាក់ដុល្លារគឺ​ 00010556999999។

សម្តេចបានបន្តថា៖ សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយ:លេខ គណនេយ្យ
ខាងលេីនេះ ដើម្បីចូលរួមទិញវ៉ាក់សាំង ប្រឆាំងកូវីដ១៩ ដែលខ្ញុំព្រះករុណាខ្ញុំ មានបំណងចាក់ជូនប្រជាជន ឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូស និង
តម្រូវការចំពោះមុខ នាដំណាក់ កាលទីមួយ
ចំនួន១លានដូស សម្រាប់ចាក់ជូន៥០មុឺន
នាក់ ដែលកំពុងបំពេញការងារ នៅកន្លែង
ដែលមានហានិភ័យ និងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។

ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថា កម្ពុជាយើង ពិតជាអាចធ្វើបានក្នុងស្មារតី សាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ខេត្តសៀមរាប៖កសិករម្នាក់ ខ្យល់គរហើយធ្លាក់ទឹក លង់ស្លាប់នៅវាលស្រែ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្រែប្រាំង ទំនប់មមាញ ស្ថិតក្នុងភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចបានដឹងថាជនរងគ្រោះ ឈ្មោះ ឆេង យ៉ែម ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគងខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ នាពេលព្រឹកជនរងគ្រោះ បានទៅព្រោះស្រូវស្រែប្រាំងហើយបន្តទៅរាយមង រហូតដល់ល្ងាចដោយមិនឃើញទៅផ្ទះវិញទេ។ បងប្អូនក្រុមគ្រួសារបាននាំគ្នាទៅតាមរក ដោយឃើញតែទូកនិងត្រីនៅចំណុចស្រែប្រាំងទំនប់មមាញ បាននាំគ្នារក តែពុំឃើញឡើយ រហូតដល់ព្រឹកមិញ ទើបរកឃើញជនរងគ្រោះ។

តាមការពិនិត្យលើសាកសព ដោយកំលាំងជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ឃើញថាពិតជាស្លាប់ដោយខ្យល់គរ ហើយធ្លាក់ទឹកលង់ទឹកស្លាប់ពិតប្រាកដមែន ដោយមិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារក្លើងខ្សែឆក់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ លុយ សឿម អាយុ៣៥ ឆ្នាំមុខរបរកសិករ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ជនរងគ្រោះ បានផ្សាដែកស្នួរ ខោអាវហើយសារខ្សែភ្លើង មិនបានប្រយ័ត្ន ចាប់ហ្វីភ្លើងបណ្តាលឆក់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា បានលើកឡើងថា៖ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ខ្ញុំបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី ចាក់ ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្ត ទុក ដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួប វិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវ វិធានការយ៉ាងម៉ឹង មាត់ និងគ្រប់ជ្រុង ជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្ត ដល់សមាជិក សមាជិ កា រដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គ ឧត្តម នេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារសុខភាពប្រជាពលរដ្ឋយើង។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២និងលើកទី៣ តាមការកំណត់របស់ក្រសួងសុខាភិបាល ឲ្យ ហ្មត់ចត់ ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់សង្គម ជាតិយើង។

ខ្ញុំក៏សូមអំពាវានាវដល់ជនរួមទាំងអស់បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារ ទាំង ឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរចៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃ ជា ប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់។

នៅថ្ងៃនេះ ខ្ញុំនិងសមាជិកគ្រួសារ ដែលបានពាក់ព័ន្ធនឹងព្រឹត្តការណ៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២ ផង ដែរ។ សុខភាពយើងខ្ញុំទាំងអស់មានលក្ខណៈល្អប្រសើរជាធម្មតា ហើយខ្ញុំនិងក្រុមគ្រួសារ នឹងបន្តធ្វើ ចត្តាឡីស័កក្នុងផ្ទះ រហូតគ្រប់១៤ថ្ងៃ។

ខ្ញុំសូមជូនពរជនរួមជាតិ ទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ ដ៏សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចងក សម្លាប់ខ្លួន នៅក្នុងផ្ទះ ដោយប្រើខ្សែ លីឡុង ពណ៌សប្រវែង២.៧០លីម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០២.០០នាទីទៀបភ្លឺថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ ស្ថិតនៅភូមិតាសែង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ឡូក លឿប អាយុ ៣២ ឆ្នាំ រស់នៅភូមិតាសែង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុក បានសហការ ជាមួយគ្រូពេទ្យ បានចុះទៅដល់ធ្វើកោសល្យវិច័យបានពិនិត្យឃើញថាមិនមាន ពាក់ព័ន្ធនិងរឿងឃាតកម្មនោះទេ។ មូលហេតុ ជនរងគ្រោះ ផឹកស្រាស ស្រវឹងជាប្រចាំ។

តាមការសន្និដ្ឋានរបស់សម្ថកិច្ចនិងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ(ដុតម៉ូតូ)។

ជនសង្ស័យ ឈ្មោះ តិក សួរ ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ ធ្វេីសំណង់ រស់នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានដឹងថានៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ០០ នាទី ត្រង់ចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ តិក សឿន ភេទ ប្រុស អាយុ ៥៦ឆ្នាំ (ត្រូវជាឪពុក) ស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជនសង្ស័យ ត្រូវទៅជាកូន  ដែលបានប្រព្រឹត្តសកម្មភាពប្រើប្រាស់ សារធាតុញៀន ខុសច្បាប់ បង្កហិង្សាក្នុងគ្រួសារ (ដុតបំផ្លាញម៉ូតូ០១គ្រឿង) ម៉ាក honda wave NF100 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខសៀមរាប ១U-០២៥៥ លេខតួ ១៣១៥៨៣ លេខ ម៉ាស៊ីន ១០៣១៥៨៣ (ឆាបឆេះខូចទាំងស្រុង) និង តែងតែរករឿងអ្នកផ្ទះនិងប្រេីហឹង្សាជារឿយៗដាក់ឪពុកខ្លួន នៅពេលផឹកស្រាស្រវឹង ឬ នៅពេលប្រេីប្រាស់សារធាតុញៀន។

ជនសង្ស័យបានសារភាព នៅចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានប្រើប្រាស់នូវសារធាតុញៀន(ម៉ាទឹកកក)ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ តែមិនដែលធ្លាប់បានសមត្ថកិច្ច ចាប់ខ្លួនឬ ក៏ក្រុមគ្រួសារមកប្ដឹងផ្ដល់អ្វីដែរ។ ជនសង្ស័យរូបនេះមិនព្រមសហការ
ឲ្យសមត្ថកិច្ចធ្វើការពិនិត្យទឹកនោមរកសារធាតុញៀននោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី ០៨ ខែធ្នូឆ្នាំ ២០២០ នេះ មានសប្បុរសជន ចូលរួមឧបត្ថម្ភថវិកា សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ19 ជាង១៨លានដុល្លារហើយ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោហ៊ុន សែន បានសរសេរថា៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង១៨លានដុល្លារអាមេរិកដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត។

នៅមានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។
២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេននិងជំរាបជូនថាក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។

ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃនិងបងប្អូនជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារ
សុខភាពរបស់ប្រជាជន)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២០

ខេត្តសៀមរាប៖ឈាមស្រែកស្បែកហៅ នៅទីបំផុតជនដៃដល់ ម្នាក់ជាស្ត្រី ត្រូវបានសមត្ថកិច្ច ខេត្តសៀមរាប ចាប់ខ្លួន ពាក់ព័ន្ធ ករណីវាយលោកយាយ ម្នាក់បណ្ដាលឲ្យស្លាប់ ដើម្បីយកយកទ្រព្យសម្បត្តិ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាការចាប់ខ្លួន ជនដៃដល់រូបនេះ ធ្វើឡើងនៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ ម្សិលមិញ​ ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប។

ស្ត្រីរូបនេះ មាន ឈ្មោះ ម៉ូវ ភា អាយុ៣៣ឆ្នាំ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានប្រព្រឹត្ត ពិតប្រាកដមែន នៅពេលរូបគេបានទៅជីកដំឡូវជ្រូក ជាមួយជនរងគ្រោះ ដោយឃើញមានឱកាសល្អ ក៏យកជំនីក ដងដែកវាយលើជនរងគ្រោះចំនួន ៣ជំនីក បណ្តាលឲ្យសន្លប់ ហើយយកទ្រព្យសម្បត្តិ ជនរងគ្រោះ រួមមាន៖ប្រាក់ខ្មែរចំនួន២លាន៨០ម៉ឺន

ប្រាក់ដុល្លារចំនួន១០០ដុល្លារ

ខ្សែកលោហះធាតុពណ៌ទង់ដែងមួយខ្សែ

ចិញ្ចៀនលោហះធាតុពណ៌ទង់ដែងពីរវង់
ដុំលោហះធាតុពណ៌ទង់ដែង១កញ្ចប់តូច។មូលហេតុ ដោយសារខ្លួនចាញ់ល្បែង និងជំពាក់ប្រាក់គេច្រើន។

ចំណែកជនរងគ្រោះ មានឈ្មោះ មឿន ត្រៀម អាយុ៧១ឆ្នាំ  រស់នៅស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប។

សូមរំលឹកថាករណីនេះ បានកើតឡើង នៅចំណុចត្រពាំងរូង ស្ថិតនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០។ បើតាមរបាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០២០វេលាម៉ោង ៧និង០០ព្រឹក ជនរងគ្រោះ បានទៅចូលរួមពិធីបុណ្យនៅក្នុងភូមិ ពេលត្រឡប់មកពីបុណ្យវិញ ម៉ោង ៩និង០០នាទីព្រឹក បានដឹកគោយកទៅចងនៅស្រែរបស់ខ្លួន នៅខាងកើតភូមិដាក់ផ្កា(ម្តុំកន្លែងកើតហេតុ) ចំងាយប្រហែល ២គីឡូម៉ែត្រ។ លុះដល់ម៉ោង ១៤និង៣០នាទី ក៏ជិះកង់ ទៅមើលគោនិងរើសកស្រូវនៅឯស្រែ នៅចំណុចត្រពាំងរូងដដែល លុះដល់ម៉ោង ១៩និង០០នាទី កូនមិនឃើញម្ដាយត្រឡប់មកផ្ទះវិញ ក៏ប្រាប់បងប្អូនអ្នកជិតខាង ឲ្យជួយរកម្ដាយ នៅកន្លែងចងគោនៅចំណុចត្រពាំងរូង ពេលរកក៏ឃើញ ជនរងគ្រោះនៅនឹងដុបក្បាលស្រែ ដោយឃើញភាគស្លាកស្នាមរបួសផ្ពាល់ខាងឆ្វេងនិងឈាម ជាច្រើន ពេលនោះ ក្រុមគ្រួសារក៏បានយកជនរងគ្រោះ មកមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពេលមកដល់មន្ទីរពេទ្យបង្អែកស្រុក ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង។បច្ចុប្បន្ន សមត្ថកិច្ច កសាង សំណុំរឿង ទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ធ្នូ ២០២០

ខេត្តបាត់ដំបង៖បទល្មើសនេសាទ កំពុងកើតមានយ៉ាងពេញបន្ទុក នៅក្នុងស្ទឹងសង្កែ ក៏ប៉ុន្តែមិនត្រូវបាន មន្ត្រីជលផល ចុះបង្ក្រាបនោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងថានៅតាមបណ្តោយដងស្ទឹងសង្កែ ក្រុង/ខេត្តបាត់ដំបងមានបទល្មើសនេសាទ ដែលជាឧបករណ៍ប្រភេទ(ឆ្នុកអ៊ុយ) បែជាជំនាញមិនមានការចុះទប់ស្កាត់បង្ក្រាប ទុកឲ្យបទល្មើសកើតមានយ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែបានលើកឡើងថាជារៀងរាល់ឆ្នាំ ពួកគាត់តែងសង្គេតឃើញបទល្មើសនេសាទ ប្រភេទឆ្នុកអ៊ុយ ក្រឡាញឹក បានកើតមានពាសពេញផ្ទៃ ទឹកស្ទឹងសង្កែ ចាប់ពីចំណុចក្បែរ គល់ស្ពានវត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង រហូតទៅដល់ស្រុកបាណន់ និងតាមបណ្តាស្រុកដដៃទៀត ហើយបាននឹងកំពុងបំផ្លាញពូជមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរ ក្នុងមួយថ្ងៃៗអស់រាប់តោន ដោយពួកគាត់ មិនដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណា ចុះមកធ្វើការបង្ក្រាបឡើយ សង្ស័យថាអាចមានការត្រូវរ៉ូវគ្នារវាងម្ចាស់បទល្មើសនិងមន្ត្រីជំនាញទើបមិនមានការទប់ស្កាត់បែបនេះ។

ពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ នេះ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានអោយអ្នកយកព័ត៌មានដឹងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ថា៖ នឹងធ្វើការបង្ក្រាប ព្រោះកន្លងមក លោកបានចាត់អោយខាងសង្កាត់ ចុះទៅជម្រាបភូមិ ឃុំ អោយជួយ ព្រោះខាងលោក ដោយសារធ្វើ ទំនប់តាអន យកកាណូត ឡើងពីក្រោមចេញមកអត់រួច។
ដូច្នេះមានតែសង្កាត់ ចុះមកអោយភូមិ ឃុំ និងប៉ុស្តិ៍ជួយធ្វើការងារនេះ ដោយទី១ចុះអប់រំណែនាំពួកគាត់ តែបើមានទី២នឹងសហការគ្នាចាប់រុះរើ ដុតបំផ្លាញចោលតែម្តង។

ទោះយ៉ាងណា ពាក់ព័ន្ធបទល្មើសនេសាទនេះ ប្រជាពលរដ្ឋរំពឹងថាអាជ្ញាធរសមត្ថកិច្ចជំនាញនិងចុះបង្ក្រាបជាក់ជាមិនខាន៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page491 Page492 Page493 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×