Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ប៉ូលិសខេត្តបាត់ដំបង បានឆ្មក់បង្ក្រាបទីតាំងវង់ល្បែង ស៊ីសងអាប៉ោងមួយកន្លែង នឹងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៧នាក់ បញ្ជូនទៅតុលាការ។ ប៉ុន្តែការបង្ក្រាបបែបនេះ ត្រូវបានពលរដ្ឋ នៅក្រុងបាត់ដំបង មើលឃើញថា ប៉ូលិសខេត្តបាត់ដំបង ចុះបង្ក្រាប រើស ទីតាំងវង់ល្បែងស៊ីសង។ ដោយហេតុថាវង់ល្បែង នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅតែដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេងបំផុត ដោយមិនមានការបង្ក្រាបនោះទេ។ វង់ល្បែងនៅចំណុចខាងលើ មានដូចជា បៀរ អាប៉ោងនិងធួរឬគ្រាប់អំពិល ដោយភ្នាល់គ្នាចាញ់ឈ្នោះរាប់ពាន់ម៉ឺនដុល្លារ។ ការដែលមានវង់ល្បែងស៊ីសង នៅភូមិចំការសំរោង២  អាចបើកលេងបានដោយរលូន មិនមែនជារឿងចម្លែកនោះទេ មានន័យថាប្រសិនគ្មានសែន ម្ចាស់ទឹកដី ត្រូវទេនោះ នឹងប្រឈមការបង្ក្រាបដូចនៅស្រុកថ្មគោល យ៉ាងដូច្នោះ។

សូមបញ្ជាក់់ថាមនុស្ស០៧នាក់ ត្រូវបាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០  វេលាម៉ោង១៤និង៥០នាទី ម្សិលមិញ ក្នុងករណីបង្ក្រាបល្បែងអាប៉ោង។

ការបង្ក្រាបធ្វើនៅ ចំណុចភូមិអូរញ ឃុំបឹងព្រីងស្រុកថ្មគោល ខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក ឈឿង  គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញសហការជាមួយក្រុមអន្តរាគមន៍ បង្ការបង្រ្កាប រូមជាមួយនគរបាលស្រុកថ្មគោល តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោសាត គឹមសាន ស្នងការខេត្តបាត់ដំបង និងតាមណែនាំរបស់លោកវរសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ។

ប៉ូលិសខេត្តបាត់ដំបងបានបញ្ជាក់ថាប្រតិបត្តិការនេះ ដកហូតវត្ថុតាង

–  បៀរចំនួន០៣ហ៊ូ

–  គ្រាប់អាប៉ោងចំនួន០២ គ្រាប់

–  ផ្តិលគ្របអាប៉ោងចំនួន០១

–  ចានសម្រាប់បាញ់អាប៉ោងចំនួន០១

–  ឈើឫស្សីសម្រាប់សង្កត់ប្រាក់ចំនួន០៥

–  ចានដាក់ដីសម្រាប់ទ្រចានបាញ់អាប៉ោងចំនួន០១

–  ឧបករណ៍សម្រាប់ កិប នឹងគ្រាប់កិបចំនួន ០១

–  ម៉ូតូចំនួន០៤គ្រឿង

គួរបញ្ជាក់ថានៅក្រុងបាត់ដំបង តែងតែមានអំពើចោរកម្ម យ៉ាងរីករាលដាល បើទោះបីជាមានការរឹតបន្តឹងពីអាជ្ញាធរសមត្ថកិច្ច យ៉ាងណាក៏ដោយ។ ក្នុងនោះក៏អាចតែក្រុងបាត់ដំបង មានល្បែងស៊ីងជាច្រើនផងដែរ ជាពិសេស វង់ល្បែងនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២០

ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថាតៃកុងរថយន្តព្រូស បានស្លាប់ភ្លាមៗ ខណ:បើកបរបុកជាមួយរថយន្តធំ។

ហេតុការណ៍បានកើតឡើង ថ្ងៃសៅរ៍ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០០.៣០នាទី រំលោភអធ្រាត្រ នៅ លើផ្លូវជាតិលេខ៥ ចំណុចក្រុម១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តធំ និងរថយន្តតូច។

១- រថយន្តធំម៉ាក ហ៊ីយ៉ុនដាយ ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។
២-រថយន្តម៉ាកព្រូស សេរីឆ្នាំ២០០៦ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុសអាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិ 4៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (បានស្លាប់)។
សមត្ថកិច្ចបានអំពាវនាវបងប្អូនក្រុមគ្រួសារសពបានឃើញហើយ សូមទំនាក់ទំនងមកទូរស័ព្ទលេខ012511858 លេខប្រចាំបញ្ជារបស់អធិការ
0977780137 សូមអរគុណ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២០

ខេត្តសៀមរាប៖លោកប៊ុត វិចិត្រ នាយកគ្រប់គ្រងគេហទំព័រ «សៀមរាបប៉ុស្ដិ៍» www.srpostnews.com ឧបត្ថម្ភ នូវ ថវិកាចំនួន ២៥ដុល្លារ ជូនរាជរដ្ឋាភិបាល កម្ពុជា ដើម្បីទិញវ៉ាក់សាំង ការពារជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២០

ខេត្តកំពង់ចាម៖គម្រោង​ស្ថាបនា​​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC ចំនួន​៣ខ្សែ​ នៅ​ក្នុង​ក្រុងកំពង់ចាម​ ត្រូវបានអនុវត្ត។

នៅមិញនេះដែរ លោក​​ អ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម រួមជាមួយមន្ត្រី បានចុះពិនិត្យការស្ថាបនាផ្លូវទាំង៣ខ្សែនេះ។

គួរ​បញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ ចំនួន​៣ខ្សែ​នេះ​រួមមាន​៖​ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។

ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង​ ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី​ ភូមិបឹងស្នាយ​ សង្កាត់សំបួរមាស​ ដល់ផ្លូវលេខ៧ចាស់​ ភូមិទី៦ សង្កាត់វាលវង់​ ក្រុងកំពង់ចាម។

ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានលើកឡើងថា៖ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាថវិកា និង ស្បៀងអាហារសម្រាប់ជួយសង្គ្រោះបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង និងខេត្តព្រៃវែងកាលពីពេលកន្លងទៅដែលមានរាយនាម និង មានការបែងចែកជូនជនរងគ្រោះដូចខាងក្រោ ម៖

១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកជំទាវ អង្ករ ១០០តោន
២ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ សុទ្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ អង្ករ ៥០តោន
៣ លោក ចាន់ អានទ្រូ តំណាងឲ្យគណៈគ្រប់គ្រង នៃសមាគមមិត្តភាពពាណិជ្ជកម្មអន្តរជាតិ កម្ពុជា និងចិន អង្ករ ៤០តោន និងទឹកប្រាក់ ៥,០០០ ដុល្លារ
៤ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ អង្ករ ៣០តោន
៥ ក្រុមហ៊ុន អាណាចក្រ ឌីវេឡុបមេន គ្រុប អង្ករ ៣០តោន
៦ ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកជំទាវ អង្ករ ៣០តោន
៧ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា អង្ករ ២០តោន
៨ លោកឧកញ៉ា តែ អ៊ីឆែ និងលោកជំទាវ អង្ករ ២០តោន
៩ លោកឧកញ៉ា ឡាវ កាង និងលោកជំទាវ អង្ករ ២០តោន
១០ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងលោកជំទាវ អង្ករ ២០តោន
១១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អង្ករ ២០តោន
១២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ អង្ករ ១០តោន
១៣ ឧត្តមសេនីយ៍ឯក ប៉ុល ផាន់ណា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អង្ករ១០តោន ,មី១០០កេសតូច
១៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឈុន ស៊ីន អង្ករ ១០តោន
១៥ លោក ម៉េង ហ៊ុយ និងលោកស្រី អង្ករ ១០តោន
១៦ ឯកឧត្តម អ៊ាត សារ៉ាត់ និងលោកជំទាវ អង្ករ ០៥តោន
១៧ ឯកឧត្តម ចាន់ សំបូរ និងលោកជំទាវ អង្ករ ០៥តោន
១៨ ឯកឧត្តម សាំង ប៊ុនថេន និងលោកជំទាវ អង្ករ ០៥តោន
១៩ ឯកឧត្តម ព្រួញ រិទ្ធថា និងលោកជំទាវ អង្ករ ០៥តោន
២០ ឯកឧត្តម អ៊ុត ក្លឹង និងលោកជំទាវ អង្ករ ០៥តោន
២១ ក្រុមហ៊ុន ណាវី ហ្គាមេន និងត្រេឌីងគ្រុប មី៣០០កេសធំ , ត្រីខ២០០កេស
២២ ឯកឧត្តម ធូ ឥដ្ឋិមា និងលោកជំទាវ ស៊ីវ ចាន់ធូ ,ឯកឧត្តម ហេង ឡាលីន និងលោកជំទាវ មី១៧៥កេសធំ , ត្រីខ៤៧កេសធំ , ទឹកស៊ីអ៊ីវ ១,០៥០យួរ និងទឹកត្រី ១,០៥០យួរ ទឹកប្រាក់២២,០៥០,០០០រៀល
២៣ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទឹកស៊ីអ៊ីវ ១២,០០០ដប ទឹកត្រី ១២,០០០ដប
២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ទឹកប្រាក់៥០លានរៀល
២៥ ឯកឧត្តម គុយ ហាក់ ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកជំទាវ ទឹកប្រាក់២០លានរៀល
២៦ ឯកឧត្តម ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ ទឹកប្រាក់២០លានរៀល
២៧ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី ទឹកប្រាក់ ២០លានរៀល
២៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋានលិខិតឆ្លងដែន និងលោកជំទាវ ឱក សុម៉ាលី ទឹកប្រាក់២០លានរៀល
២៩ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ទឹកប្រាក់ ១០លានរៀល
៣០ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការប្រឆាំងទារុណកម្ម និងលោកជំទាវទឹកស៊ីអ៊ីវ ២០០យួរ និងនំ ៣០០ប្រអប់ ទឹកប្រាក់១០លានរៀល
៣១ អង្គការក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា និងអង្គការ Novelle Optique អង្ករ ៤តោន, ប្រេងឆា ២៥០ដប ,ទឹកស៊ីអ៊ីវ ២៥០ដប ,ត្រីខ ១,២៥០កំប៉ុង និងទឹកប្រាក់១០លានរៀល
៣២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី និងលោកជំទាវ យាន ឌីណា ទឹកប្រាក់១០លានរៀល
៣៣ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ គង់ សំអាតទឹកប្រាក់១០លានរៀល
៣៤ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី និងលោកជំទាវ ហេង លីដែន ទឹកប្រាក់១០លានរៀល
៣៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកស្រី រ៉េត ផល្លីដា ទឹកប្រាក់១០លានរៀល
៣៦ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៊ុណ្ណាដាវី ទឹកប្រាក់១០លានរៀល
៣៧ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី ទឹកប្រាក់១០លានរៀល
៣៨ លោកជំទាវឧកញ៉ា សួន គីមស្រ៊ុន ទឹកប្រាក់ ៣លានរៀល
៣៩ លោក លឹម ពុទ្ធិឡា និងលោកស្រី ទឹកប្រាក់ ១លានរៀល
៤០ លោក សុក ស៊ីថា និងលោកស្រី ទឹកប្រាក់ ១លានរៀល
៤១ ឯកឧត្តម កែវ ពៅ និងលោកជំទាវ ទឹកប្រាក់ ១លានរៀល
៤២ លោក ឡុង វិចិត្រ និងលោកស្រី ទឹកប្រាក់ ៤០ម៉ឺនរៀល
៤៣ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន HSC Co.,LTD ទឹកប្រាក់ ៥០,០០០ ដុល្លារ
៤៤ លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ទឹកប្រាក់ ៥០,០០០ ដុល្លារ
៤៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង និងលោកជំទាវ ទឹកប្រាក់ ៤០,០០០ ដុល្លារ
៤៦ ឯកឧត្តម នូវ សុខភាព និងលោកជំទាវ ទឹកប្រាក់ ២៥,០០០ ដុល្លារ
៤៧ ក្រុមហ៊ុន អានឡុង អេហ្សត អ៊ិនវេសមេន ទឹកប្រាក់ ២៥,០០០ ដុល្លារ
៤៨ លោកឧកញ៉ា វ៉ាង គិតមែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ហ្វែរវីន អ៊ិនធើប្រាយ ខមភេនី លីមីធីត (CFE) និងលោកជំទាវ អង្ករ ៥០តោន ទឹកប្រាក់ ២៥,០០០ ដុល្លារ
៤៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃ ទឹកប្រាក់ ២០,០០០ ដុល្លារ
៥០ ឯកឧត្តម តុង ចំរើន ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកជំទាវ ទឹកប្រាក់ ២០,០០០ ដុល្លារ
៥១ ឯកឧត្តម តុល លន ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកជំទាវ ទឹកប្រាក់ ២០,០០០ ដុល្លារ
៥២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ និងលោកស្រី ទឹកប្រាក់១២,៥០០ ដុល្លារ
៥៣ លោកឧកញ៉ា កាំង យូម៉េង និងលោកជំទាវ ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៤ លោកប្រធាន និងសហការីទាំងអស់នៃក្រុមហ៊ុន ជីន ប៉ី គ្រុប ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៥ លោក ហ្គូវ ឆាយ អគ្គនាយកក្រុមហ៊ុន PRINCE ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៦ លោកឧកញ៉ា ហ៊ុន ប៉ាងហួរ អគ្គនាយកក្រុមហ៊ុនកាស៊ីណូ ឡឺម៉ាកាវ ទឹកប្រាក់ ១០,០០០ ដុល្លារ
៥៧ ឯកឧត្តម សៃ អង្គលីន អគ្គនាយកក្រុមហ៊ុនកាស៊ីណូ XI-HU និងកាស៊ីណូ NAN HAI ទឹកប្រាក់១០,០០០ ដុល្លារ
៥៨ លោកឧកញ៉ា តាំង គួង និងលោកជំទាវ ១០,០០០ ដុល្លារ
៥៩ ឯកឧត្តម ទឹង ចាន់ណា និង លោកជំទាវ ទឹកប្រាក់ ១០,០០០ ដុល្លារ
៦០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ទឹកប្រាក់ ១០,០០០ ដុល្លារ
៦១ លោកឧកញ៉ា តាំង ហុង នាយកក្រុមហ៊ុនកាស៊ីណូ សៀង ហៃ ទឹកប្រាក់៥,០០០ ដុល្លារ
៦២ ឯកឧត្តម យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកជំទាវ ទឹកប្រាក់៥,០០០ ដុល្លារ
៦៣ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និង លោកស្រី ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៤ ឯកឧត្តមប្រធាន និងថ្នាក់ដឹកនាំព្រមទាំងមន្រ្តីទាំងអស់នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៥ លោក ផាង សម្បត្តិ និង លោកស្រី ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៦ សមាគមពាណិជ្ជកម្មចិន ឆាវ សាន ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៧ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកស្រី ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៨ លោក វ៉ាង យ៉ុង អគ្គនាយកក្រុមហ៊ុនកាស៊ីណូ បាវិតម៉ុកបាយ ទឹកប្រាក់ ៥,០០០ ដុល្លារ
៦៩ លោកឧកញ៉ា ហេង ប្រសិទ្ធ និង លោកជំទាវ ទឹកប្រាក់ ៥,០០០ ដុល្លារ
៧០ លោក ពន្លឺ មង្គល និង លោកស្រី ទឹកប្រាក់ ៤,០០០ ដុល្លារ
៧១ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៤,០០០ ដុល្លារ
៧២ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងលោកស្រី ទឹកប្រាក់ ៣,០០០ ដុល្លារ
៧៣ ឯកឧត្តម ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ទឹកប្រាក់ ២,៥០០ ដុល្លារ
៧៤ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ទឹកប្រាក់ ២,០០០ ដុល្លារ
៧៥ ឯកឧត្តម យឹម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ២,០០០ ដុល្លារ
៧៦ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៧៧ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងលោកស្រី ទឹកប្រាក់២,០០០ ដុល្លារ
៧៨ ឯកឧត្តម ឆាង ស៊ីវណ្ណ ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកជំទាវ ទឹកប្រាក់ ២,០០០ ដុល្លារ
៧៩ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៨០ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្រី ទឹកប្រាក់ ២,០០០ ដុល្លារ
៨១ ឯកឧត្តម ហេង ជំនិត និងលោកជំទាវ ទឹកប្រាក់ ១,០០០ ដុល្លារ
៨២ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ទឹកប្រាក់ ១,០០០ ដុល្លារ
៨៣ ឯកឧត្តម ចុង សុវណ្ណនី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកជំទាវ ទឹកប្រាក់ ១,០០០ ដុល្លារ
៨៤ ឯកឧត្តម គង់ សុខសាន្ត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងលោកជំទាវ ទឹកប្រាក់ ១,០០០ ដុល្លារ
៨៥ ឯកឧត្តម គឺ ដារ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ទឹកប្រាក់ ១,០០០ ដុល្លារ
៨៦ ឯកឧត្តម តូច ឈួនសៅរិទ្ធ និងលោកជំទាវ ទឹកប្រាក់ ១,០០០ ដុល្លារ
៨៧ ឯកឧត្តម ប៉ូលី ដា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ទឹកប្រាក់ ៥០០ ដុល្លារ
៨៨ ឯកឧត្តម ហ៊ុន សុច្ចរា ទីប្រឹក្សាសម្តេចក្រឡាហោម និងលោកជំទាវ ឈុត សុគន្ធី ទឹកប្រាក់ ៥០០ ដុល្លារ
៨៩ ឯកឧត្តម ឡី សុភាព ទីប្រឹក្សាសម្តេចក្រឡាហោម ទឹកប្រាក់ ៥០០ ដុល្លារ
៩០ លោក អ៊ិត ស៊ីដារា អាជីវករ ទឹកប្រាក់ ៥០០ ដុល្លារ
៩១ លោក ហ៊ន់ លីមស៊ែល អាជីវករ ទឹកប្រាក់ ៥០០ ដុល្លារ
៩២ ឯកឧត្តម ឡុ

ង ផន និងលោកជំទាវ ទឹកប្រាក់ ៥០០ ដុល្លារ
៩៣ ឯកឧត្តម ថាន ចាន់ ទឹកប្រាក់ ២០០ ដុល្លារ
៩៤ ឯកឧត្តម ឈុត សារ៉េន ទឹកប្រាក់ ២០០ ដុល្លារ
ដូច្នេះសរុបអំណោយរបស់សប្បុរសជនទាំងអស់រួមមាន៖
– អង្ករចំនួន ៤៧០ តោន
– ប្រាក់ដុល្លារចំនួន ៤៥៨,៥០០ ដុល្លារ
– ប្រាក់រៀលចំនួន ២២០ លានរៀល
សរុបគិតជាអង្ករសុទ្ធមានចំនួន ១,៥៣៧តោន
– ស្បៀង ៖ មី ១៧៥កេសធំ និង១០០កេសតូច, ត្រីខ ៤៧កេសធំ និង១,២៥០កំប៉ុង , ទឹកស៊ីអ៊ីវ ១២,២៥០ដប និង១,២៥០យួរ , ទឹកត្រី ១២,០០០ដប និង១,០៥០យួរ, ប្រេងឆា ២៥០ដប និងនំចំនួន ៣០០ប្រអប់

ចំពោះអំណោយរបស់សប្បុរសជនទាំងអស់ត្រូវបានបែងចែកនិងចែកជូនដល់ជនរងគ្រោះមានដូចខាងក្រោម៖
-អង្ករទទួលបានពីសប្បុរសជនសរុបចំនួន ១,៥៣៧ តោន
-អង្ករដែលបានឧបត្ថម្ភជូនជនរងគ្រោះក្នុងពេលទឹកជំនន់អស់ចំនួន ៣៩៥តោន ក្នុងនោះរួមមានខេត្តបាត់ដំបងអស់ចំនួន ២៥៥តោន, ខេត្តបន្ទាយមានជ័យអស់ចំនួន១០០តោន និងផ្តល់ជូនក្រុមការងារស្រុកកំពង់ត្របែកខេត្តព្រៃវែងអស់ចំនួន ៤០តោន។ដូច្នេះអង្ករដែលនៅសល់ចំនួន (១,៥៣៧តោន – ៣៩៥តោន) = ១,១៤២ តោន
ចំពោះអង្ករដែលនៅសល់ចំនួន ១,១៤២តោន ខាងលើ ត្រូវបានបែងចែកជូនក្រុង-ស្រុកនៃខេត្តបាត់ដំបងចំនួន ៦០% ស្នើនឹង ៦៨៥.២តោន និងខេត្តព្រៃវែងចំនួន ៤០% ស្មើនឹង ៤៥៦.៨តោន សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្វះខាត ដូចមានខាងក្រោម៖
-ខេត្តបាត់ដំបង (អង្ករចំនួន ៦៨៥.២តោន)
១ ស្រុកបរវេល ១០% X ៦៨៥.២តោន = ៦៨.៥២តោន
២ ស្រុកបាណន់ ១០% X ៦៨៥.២តោន= ៦៨.៥២តោន
៣ ស្រុកសំពៅលូន ៥% X ៦៨៥.២តោន = ៣៤.២៦តោន
៤ ស្រុកថ្មគោល ១០% X ៦៨៥.២តោន = ៦៨.៥២តោន
៥ ក្រុងបាត់ដំបង ៧.៥% X ៦៨៥.២តោន = ៥១.៣៩តោន
៦ ស្រុកឯកភ្នំ ៧.៥% X ៦៨៥.២តោន = ៥១.៣៩តោន
៧ ស្រុកមោងឬស្សី ១០% X ៦៨៥.២តោន = ៦៨.៥២តោន
៨ ស្រុកសង្កែ ១០% X ៦៨៥.២តោន = ៦៨.៥២តោន
៩ ស្រុកភ្នំព្រឹក ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១០ ស្រុកកំរៀង ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១១ ស្រុកគាស់ក្រឡ ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១២ ស្រុកសំឡូត ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១៣ ស្រុករតនមណ្ឌល ៥% X ៦៨៥.២តោន = ៣៤.២៦តោន
១៤ ស្រុករុក្ខគិរី ៥% X ៦៨៥.២តោន = ៣៤.២៦តោន
សរុប ៦៨៥.២តោន

-ខេត្តព្រៃវែង (អង្ករចំនួន ៤៥៦.៨តោន)
១ ក្រុងព្រៃវែង ៥% X ៤៥៦.៨តោន = ២២.៨៤តោន
២ ស្រុកព្រះស្តេច ៥% X ៤៥៦.៨តោន = ២២.៨៤តោន
៣ ស្រុកកំពង់ត្របែក ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៤ ស្រុកបាភ្នំ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៥ ស្រុកពោធិ៍រៀង ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៦ ស្រុកកំចាយមារ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៧ ស្រុកពាមរក៍ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៨ ស្រុកមេសាង ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
៩ ស្រុកពាមជរ ១០% X ៤៥៦.៨តោន = ៤៥.៦៨តោន
១០ ស្រុកស៊ីធរកណ្តាល ៥% X ៤៥៦.៨តោន = ២២.៨៤តោន
១១ ស្រុកពារាំង ៥% X ៤៥៦.៨តោន = ២២.៨៤តោន
១២ ស្រុកស្វាយអន្ទរ ៥% X ៤៥៦.៨តោន = ២២.៨៤តោន
១៣ ស្រុកកញ្ជ្រៀច ៥% X ៤៥៦.៨តោន = ២២.៨៤តោន
សរុប ៤៥៦.៨តោន

ជាថ្មីម្តងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមប្រសិទ្ធពរជ័យសិរីមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនឈ្មួញឈើ២នាក់រួមនឹងរថយន្តដឹកឈើមួយគ្រឿង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី ព្រឹក ដោយ កំលាំងអធិការរដ្ឋាននគបាល ស្រុកប្រាសាទបាគង សហការជាមួយរដ្ឋបាលព្រៃឈើសៀមរាបនៅលើដងផ្លូវភូមិគោកចាន់ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រតិបត្តិការនេះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ។

ទី១ឈ្មោះកែវ ឧត្ដមហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ។

ដោយដកហូតវត្ថុតាងឡានម៉ាក REVO ពណ៌សសេរីឆ្នាំ២០១៦ចំនួន១គ្រឿង។ឈើផ្ចឹក ចំនួន2,92ម៉ែត្រគូប។
ចំពោះមនុស្សនិងសម្ភារៈ បានប្រគល់ជូន រដ្ឋបាលព្រៃឈើសៀមរាបដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។

ជុំវិញការឃាត់ខ្លួន មនុស្សពីរនាក់ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើនេះ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា «សម្លេង»

https://www.srpostnews.com/wp-content/uploads/2020/12/t_voice6240116606643470633.mp3

សូមបញ្ជាក់ថាឈ្មួញឈើខាងលើកន្លងទៅ ត្រូវបានបណ្ដាញសារព័ត៌មាន មួយចំនួន បានធ្វើការផ្សព្វផ្សាយ ថាបានដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគ្រេង ពីខេត្តព្រះវិហារ ចូលនៅក្រុងសៀមរាប ឆ្លងកាត់មុខស្នាក់ការ សមត្ថកិច្ច ជាច្រើនស្ថាប័ន មិនដែលមានសមត្ថកិច្ច ណា បង្ក្រាបទេ ទើបតែលើកនេះ ត្រូវបានអស់ល័ក្ខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២០

ខេត្តសៀមរាប៖លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ និងលោក ឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវ យិន សៀកមុយ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខ ក៏បានបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ប្រគល់ជូន​រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ តាមរយៈលោក ទៀ សីហា អភិបាល អភិបាលខេត្តសៀមរាប។

ជួសមុខឲ្យក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋ ក្នុងខេត្ត និងក្នុងនាម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកឧកញ៉ា ង៉ូវ សៀមឈុន ដែលជានិច្ចកាល ឯកឧត្តម តែងតែចូលរួមរាល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតបានរងរបួសក្នុងដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះ រវាងម៉ូតូម៉ាក EXCITER

ពណ៌លឿង គ្មានស្លាកលេខ ( ទិសដៅពីកេីតទៅលិច ) បានបេីកបុកគោយន្តកន្រ្តៃពីក្រោយ ទិសដៅស្របគ្នាបណ្តាលអោយស្លាប់ម្នាក់ និងរបួសម្នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ

ទី១ ឈ្មោះ ជា ដា ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូស្លាប់

ទី២ ឈ្មោះ ពៃ នុយ ភេទប្រុស អាយុ១៥ឆ្នាំទីលំនៅភូមិ ស្វាយតាដោក ឃុំអន្លង់សំណរស្រុកជីក្រែង (អ្នករួមដំណេីររបួសស្រាល។ចំណែកអ្នកបេីកបរគោយន្តកន្រ្តៃបានបេីកគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងយកវត្ថុតាង យកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឫស្សីលក ដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីពីររូប សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខា រួមគ្នា លើប្រកាសអន្តរក្រសួង ស្ដីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តព្រះវិហារ៖សមត្ថកិច្ច ខេត្តព្រះវិហារបានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែង។

ការបង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី10 ខែធ្នូ ឆ្នាំ2020 ស្ថិតក្នុងភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដឹកនាំដោយលោក នួន សុខុម នាយខណ្ខរដ្ឋបាល់ព្រៃឈើ ព្រះវិហារបានសហការណ៍ នឹង លោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង នឹងមានការចូលរួមដោយកម្លាំងប៉ុស្តិ៍ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថាប្រតិបត្តិការនេះ បានរឹបអូសឈើ អារចម្រុះ ប្រភេទលេខមួយជាច្រើនដុំ ដូចជា៖ ឈើ សុក្រំផ្ចឹក កកោះ ម៉ាស៊ីនតាប មួយគ្រឿង នឹងសម្ភារមួយចំនួនទៀត។

វត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ ផ្នែករដ្ឋបាល ព្រៃឈើស្រុករវៀង ដើម្បីរងចាំធ្វើការវាស់វែង នឹងបន្តតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តកំពង់ចាម៖សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅរង្វង់មូល គល់ស្ពានគីហ្ស៊ូណា រថយន្ត៤គ្រឿង ម៉ូតូ៣គ្រឿង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថានៅថ្ងៃទី10.12.2020 វេលាម៉ោង10:40នាទីចំណុច រង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម ករណីនេះគឺដោយសាររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ ស ពាក់ស្លាកលេខ ព្រៃវែង3A.1656 បើកបរដោយឈ្មោះ លីន ឡុង ភេទប្រុស អាយុ 25ឆ្នាំ នៅភូមិអណ្តូងតាអង់ ឃុំ ព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ទិសដៅពីកើតទៅលិច) បានបុកប៉ះជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T-8658 បើកបរដោយឈ្មោះ គ្រុយ សុខភាង ភេទស្រីអាយុ43ឆ្នាំ នៅភូមិទី3 ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម(ទិសដៅពីត្បូងទៅជើង) បន្ទាប់មកទៅបុករថយន្តពីក្រោយ1គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយខៀវ បើកបរដោយឈ្មោះ សាត សុផាត ភេទប្រុស អាយុ33ឆ្នាំ នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង(ពីត្បូងទៅជើង) បានបុកប៉ះ រថយន្តម៉ាកព្រូសពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Z-1853 បើកបរដោយឈ្មោះ យ៉ាន សំណាង ភេទប្រុសអាយុ 42ឆ្នាំ នៅភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម(ពីត្បូងទៅជើង) ហើយទៅប៉ះ ម៉ូតូម៉ាកហុងសេ125ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1F-1038 បើកបរដោយឈ្មោះ ចេង ធា ភេទប្រុស អាយុ47ឆ្នាំ នៅភូមិ សុវណ្ណភូមិ ឃុំកណ្តុរជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ(ពីជើងទៅត្បូង) បន្ទាប់មករថយន្តបង្ក បានទៅប៉ះ រថយន្តម៉ាកកាម៉ារីបាឡែនពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AG-7047 បើកបរដោយឈ្មោះ គង់សាវ៉េត ភេទប្រុសអាយុ 52ឆ្នាំ នៅភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម(ពីជើងទៅត្បូង) ហើយរថយន្តបងបានជ្រុលបុកម៉ូតូ ម៉ាកស្កុបពី ស្លាកលេខគ្មាន ចតស្ងៀមមុខផ្ទះ និងបុកតូបវេលុយទ្រូម៉ានី ម្ចាស់ឈ្មោះ អ៊ន សម្ផស្ស ភេទប្រុស អាយុ 48ឆ្នាំ នៅភូមិទី3សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ករណីនេះបណ្តាលអោយរបួសមនុស្ស 02នាក់ ធ្ងន់ម្នាក់ស្រី ស្រាលម្នាក់ប្រុស និងខូចខាត រថយន្តចំនួន04គ្រឿង ខូចម៉ូតូ03គ្រឿង រួមនិងតូបវេលាលុយទ្រូម៉ានី1តូប និងផ្លាកសញ្ញាបង្ហាញឧបសគ្គ នៅលើទ្រូងផ្លូវចំនួន1ដើមផងដែរ។

មូលហេតុមកពីអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ព្រែវែង3A-1656 ជាន់ហ្រាំងមិនស៊ី។

ក្រោយពេលកើតហេតុ ផ្នែកជំនាញ បាននាំយកវត្ថុតាង មកទាំងអស់មកអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ដើម្បីធ្វើការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងទំនើង០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី ឃាត់ខ្លួន។

ការឃាត់ខ្លួននៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដោយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបន្ទាយស្រី ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រេង សូឡី នាយស្នាក់ការ៦៧១។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាការចុះបង្ក្រាបករណីក្មេងទំនើង នេះ ដោយសារតែពួកគេ ផឹកសុីស្រវឹង បង្កការអុកឡុក ជិះម៉ូតូជ្រែលើដងផ្លូវ បង្កទំនាស់ក្នុងភូមិ និងតាមទីសារណៈផងដែរ។
ទោះយ៉ាងណាក្រោយឃាត់ខ្លួន សមត្ថកិច្ច បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូន អាណាព្យាបាលយកទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page489 Page490 Page491 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×