Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ខេត្តព្រះវិហារ៖លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពី លទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលស្ថានភាពជំងឺកូវីដ មានការធូរស្រាលជាងមុន។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីឆ្នើមប្រចាំខែធ្នូ និង ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះមានលោកអនុប្រធានមន្ទីរទាំង៣រូប និងអនុប្រធានការិយាល័យមួយរូប ព្រមទាំងបានប្រកាសសុពលភាព អនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មីផងដែរ។

លោកប្រធានមន្ទីរ បានធ្វើការលើកទឹកចិត្ត និងដាស់តឿន ក្រើនរំលឹកដល់មន្ត្រីគ្រប់រូប បន្ដខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ដែលបានប្រគល់ជូន និងអភិវឌ្ឍ ខ្លួនឱ្យមានភាពរីកចម្រើន ដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិ ចាប់ឃាត់ខ្លួន អ្នកសារព័ត៌មាន ពេលនោះតែម្តង។

ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិ ថតបានគ្រប់ទីកន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ បែបនេះក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ភ្នំពេញ៖រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេស​ទាំងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំង​ប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបាន​រឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។

ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើកឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជនទាំងសងខាង និង​បានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោកទៀតផង។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ប្រទេស​ទាំងពីរក្នុងការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ​ផ្សេងៗ​ទៀតជាច្រើន។

ឯកឧត្តម លី ចានស៊ូ បានកត់សម្គាល់ថាឆ្នាំ២០២០ជាឆ្នាំដែលពិភពលោកជួបការលំបាកយ៉ាងខ្លាំងដោយ​សារជំងឺកូវីដ​១៩ ហើយកម្ពុជានិងចិនបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ​កាន់តែរឹងមាំឡើង តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក នៅក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចតេ​ជោ ហ៊ុន សែន មកកាន់ប្រទេសចិន ។ បន្ទាប់មកប្រទេសចិនបានបញ្ជួនជំនួយជាសម្ភារៈវេជ្ជសាស្រ្ត និង​ក្រុមគ្រូ​ពេទ្យទៅកាន់ប្រទេសកម្ពុជាចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ នាពេលថ្មីៗកន្លងទៅនេះ ​​មិត្តចិនដោយមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិត​ចិន” និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ដល់ប្រទេសកម្ពុជាទៀតផង។

ឯកឧត្តម លី ចានស៊ូ បានលើកឡើងថាវ៉ាក់សំាងការពារជំងឺកូវីដ១៩ ប្រទេសចិនមានតម្រូវការច្រើនក្នុងការ​ចាក់​ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែកលើចំណងមិត្តភាពដ៏ល្អរវាងប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ប្រទេសចិនមិន​ភ្លេចមិត្តកម្ពុជានោះឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណដល់ប្រទេសចិនដែលជានិច្ចកាលគាំទ្រដល់បុព្វហេតុដ៏ត្រឹម​ត្រូវរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះមិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន ១លានដូសដល់កម្ពុជា។ វ៉ាក់សាំងដែលរកឃើញដោយប្រទេសចិននោះនឹងចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ ដូចជាពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់​ទំនងទ្វេភាគីប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ។ ពិតណាស់ដូចសុភាសិតខ្មែរពោលថា មិត្តពិតប្រាកដ ជាមិត្តដែលជួយគ្នាក្នុងគ្រាក្រ។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់​ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិនតែមួយ” និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ច​ការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។

ប្រធានស្ថាប័នសភាប្រទេសកម្ពុជានិងចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឲ្យជិត​ស្និទ្ធថែម​ទៀត រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវ​បានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រ​គ្នា​ទៅវិញទៅមករវាងស្ថាប័ន សភាទាំងពីរនៅលើបញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តម លី ចានស៊ូ បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរមានសារៈសំខាន់ណាស់​ហើយសភាប្រជាជន​ចិនបានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិដ៏ល្អជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា។ ឯកឧត្តមបានស្នើឲ្យ​ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូនៅគ្រាដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល លុះជំងឺនេះបានធូរស្រាល សភាប្រទេសទាំងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិតរវាងគ្នាទៅវិញទៅមកឡើងវិញ។

ឯកឧត្តមបានប្រកាសថាជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិង​ជីវភាព​ប្រជាពលរដ្ឋជាជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ខេត្តកំពង់ចាម​៖គួរឲ្យសង្វេកណាស់ ក្មេងប្រុស២នាក់ បងប្អូនបង្កើត ត្រូវ​បានលង់ទឹកស្លាប់ ខណៈដែលពួកគេ បាន​នាំគ្នា​ចុះលេងទឹក នៅចំណុចរណ្តៅដី ទេីបតែជីកថ្មី ១កន្លែង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានចំងាយពីផ្ទះខាងជើងភូមិ ប្រមាណជា២០០ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

អាជ្ញាធរស្រុកកងមាស បានឲ្យដឹងថា ជនរងគ្រោះ ១ឈ្មោះ សុខ លឹមហេង អាយុ ៧ឆ្នាំ និង២ឈ្មោះ សុខ ម៉េងហុង អាយុ០៦ឆ្នាំ ។ អ្នកទាំងពីរ រស់នៅជាមួយជីតា ឈ្មោះ ទេស ឈុន អាយុ៨០ឆ្នាំ នៅភូមិឃុំ ខាងលើ។

ប្រភពបានបញ្ជាក់ដែរថាក្មេងទាំង២នាក់ មានឪពុក ឈ្មោះបូ សុខ អាយុ ៣២ឆ្នាំ និងម្ដាយ ឈ្មោះ ឈុន សម្ផស្ស អាយុ ៣៥ឆ្នាំ សព្វថ្ងៃ ទាំងពីរនាក់ ទៅធ្វើជាពលករ នៅប្រទេសជប៉ុន ដូចគ្នា។

ដោយឡែក ក្រោយពីគណ:កម្មការពិនិត្យសាកសព ឃើញថា ទាំងពីរនាក់បងប្អូន ពិតជាបានស្លាប់ ដោយសារលង់ទឹកមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ខេត្តសៀមរាប៖លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប រសៀលថ្ងៃអាទិត្យ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានអញ្ជើញ ក្នុងកម្មវិធីចែកអំណោយ ជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ រស់នៅតំបន់សំណង់បណ្តោះអាសន្ន នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ចំនួន៨០គ្រួសារ។

សូមជម្រាបថា អំណោយ ដែលបានចែកជូនប្រជាពលរដ្ឋ នេះបានមកពីការចូលរួម ចំណែកពីមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក និងគណ:គ្រប់គ្រង នៃសាលាវេសហ្គេតអន្តរជាតិ ក្នុងមួយគ្រួសារ ទទួលបានរួមមាន អង្ករ មី សាច់ក្រក សម្ភារសិក្សា និងថវិកា ២០.០០០រៀល រួមជាមួយការបរិភោគអាហាររួមគ្នាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ពីប្រទេសឥណ្ឌា។

សំណើខាងលើនេះ ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ខេត្តឧត្ដរមានជ័យ៖មានការរិះគន់ថាលោកអនុសេនីយ៍ឯក ម៉ា រដ្ឋា មន្រ្ដីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ប្រចាំខេត្ដរឧត្ដរមានជ័យ ដែលមានតួនាទីបេសកកម្ម គណ:កម្មការថ្នាក់ជាតិទប់ស្កាត់និងការពារធនធានធម្មជាតិ ល្បីថាឃុបឃិតជាមួយនិងមេឈ្មួញរកស៊ីបទល្មើសព្រៃឈើ ជាច្រើននាក់ នៅខេត្តឧត្តរមានជ័យ។

ប្រភពបានរាយការណ៍ថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯកម៉ា រដ្ឋា បានបើករថយន្តផ្ទាល់ខ្លួន ម៉ាកកូរ៉ូឡាពណ៌ខ្មៅ ភព ៤៣៥១ បណ្ដើរ រថយន្ដសាំយ៉ុងពណ៌លឿង ពាក់ស្លាកលេខ ២M២៣៤២ ម្ចាស់ឈ្មោះ ចន្ថា ដឹកឈើប្រណិតពេញព្រៀប ចេញពីស្រុកត្រពាំងប្រាសាទ ទៅខេត្តបន្ទាយមានជ័យ ដោយមិនបានបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍ បានបន្ថែមថា លោកអនុសេនីយ៍ឯកម៉ា រដ្ឋា មិនត្រឹមតែមិនបង្ក្រាបបទល្មើសឈើ ប៉ុន្តែគេសង្ស័យថាជាអ្នករត់ការនិងជួយមើលផ្លូវ ឲ្យក្រុមឈ្មួញឈើផងដែរ។

ជុំវិញការរិះគន់ នេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការ បំភ្លឺពីលោក អនុសេនីយ៍ ឯកម៉ា រដ្ឋា នៅឡើយទេ ដោយមិនមនលេខទូសព្ទ័ទំនាក់ទំនង។

សូមបញ្ជាក់ថានៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង បទល្មើសព្រៃឈើ បានកើតយ៉ាងអាណាធិបតេយ្យ បើទោះបីមានសមត្ថកិច្ចជាច្រើនស្ថាប័ន បានដាក់ស្នាក់ការ តាមបណ្តាសង្កាត់ ដើម្បីបង្ក្រាប យ៉ាងណាក៏ដោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ខេត្តកំពង់ធំ៖ក្មេងស្រីម្នាក់ មានអាយុទើបតែ៨ឆ្នាំ ប៉ុណ្ណោះ បាន ចងក សម្លាប់ខ្លួន ព្រោះតែខឹងរឿងដណ្តើមទូរស័ព្ទគ្នាលេង។

ហេតុការណ៍បានកើតឡើង នៅព្រឹក ថ្ងៃទី១៧ ខែមករា ម្សិលមិញ ស្ថិតនៅភូមិលាបទង ឃុំទ្រា​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ពីន​ សួស្តី រស់នៅស្ថិតនៅភូមិលាបទង ឃុំទ្រា​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ។

យោងតាមការបំភ្លឺពីឈ្មោះ មាស​ រ៉ុម ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវ​ជា​ជីដូន​បង្កើត​ របស់កុមារី បានប្រាប់ថា៖ នៅមុនកើតហេតុ គាត់ឃើញចៅៗគាត់លេងជាមួយគ្នា។ ចំណែកគាត់ក៏ទៅដាំស្លរនៅខាងមុខផ្ទះ ពេលនោះចៅឈ្មោះពីន សួ​ស្តី​ និងឈ្មោះ​ ធី​ ថេន​ បានដណ្តើម​ទូរ​សព្ទ័​គ្នាលេង គាត់ក៏ប្រាប់ថា ចែកគ្នាមើលម្តងម្នាក់ទៅ។
ពេលគាត់ធ្វើម្ហូបឆ្អិន ក៏អោ​យចៅ ស៊ីពេជ្រ ទៅហៅ​ចៅស្រី សួ​ស្តី​ មក​ហូប​បាយ​ ស្រាប់​តែ​ចៅពេជ្រប្រាប់ថា សួ​ស្តី​ ចងក សម្លាប់ខ្លូនស្លាប់បាត់ហើយ។ គាត់ឮដូច្នេះក៏ស្ទុះទៅមើលឃើញចៅចងក​ និងស្នួហាលខោអាវស្លាប់តែម្ដង។

បើតាមការ​បញ្ជាក់ពីឈ្មោះ​ ធី​ ថេន​ ភេទ​ប្រុស​អាយុ​១១ ឆ្នាំបាននិយាយថា៖នៅម៉ោងប្រហែល១១ព្រឹក គេនៅលេងជាមួយបងប្អូននៅក្នុងផ្ទះ ហើយលោកយាយ របស់គេបាននិយាយទូរស័ព្ទ នៅពេលលោកយាយនិយាយចប់ គាត់បានអោយទូរស័ព្ទ ទៅឈ្មោះសួស្តី ហើយរូបគេក៏បានកញ្ឆក់ យកទូរស័ព្ទ ពីឈ្មោះសួស្តី ទៅមើល សួស្តី ខឹងក៏ស្រែកយំ ហើយរត់ទៅក្រោយផ្ទះ ចូលក្នុង​បន្ទប់​បិទទ្វារ​ មួយ​សន្ទុះ​ក្រោយ​មក​ឈ្មោះ​ ស៊ី​ពេជ្រ​ ដើររកឈ្មោះ សួ​ស្តី​ ហូបបាយ​ ខ្លួនប្រាប់ថា សួ​ស្តី​ ខឹងនិងខ្លួន នៅក្នុងបន្ទប់ខាងក្រោយ ឈ្មោះ​ស៊ីពេជ្រ​ បាន​រត់​ទៅមើល ឃើញឈ្មោះ​សួ​ស្តី​ ចងកនិងក្រម៉ា ភ្ជាប់និងស្នួហាលខោអាវ ស្លាប់់បាត់ទៅហើយ។

ជុំវិញករណីនេះ សូមកុមារា កុមារី ដែលនិយមលេងទូរស័ព្ទ សូមកុំយកគំរូតាមជនរងគ្រោះនេះអី មិនមែនជាការល្អនោះទេ គួរតែខិតខំរៀនសូត្រឲ្យបានច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ខេត្តព្រៃវែង៖អ្នកលេងល្បែងជល់មាន់ចំនួន១៣នាក់ ត្រូវបាននគរបាល ស្រុកពារាំង ចាប់ខ្លួននៅ ពីរសៀលថ្ងៃទី១៧ ខែមករា ម្សិលមិញ។

ប្រតិបត្តិការនេះធ្វើឡើង នៅចំណុចរោងទា របស់ឈ្មោះ ឡុង នី (ប្តីប្រពន្ធ) ស្ថិតនៅភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដោយម្ចាស់រោងទា ទៅធ្វើការងារនៅប្រទេសកូរ៉េ។

សមត្ថកិច្ចបានឲ្យដឹងថាទីតាំងជល់មាន់នេះ គឺ
ឈ្មោះ ហេង អឿន ភេទប្រុស៤៧ឆ្នាំនៅភូមិសំរាប ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកលួចបើកលេង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រៅពីការឃាត់ខ្លួន អ្នកញៀនល្បែងចំនួន១៣នាក់ សមត្ថកិច្ច ក៏ដកហូតវត្ថុតាង
រួមមាន៖
១អង្រុតក្រុងចំនួន០៩អង្រុត។
២-កន្រ្តក់មានចំនួន ៥កន្ត្រក។
៣-ស្កុតបិតខ្នាយមាន់មានចំនួន៤៨ស្កុត។
៤-ធុងក្លាស់សេរភេជ្ជះចំនួន១ធុងតូច។
៥-កៅតូចអីចំនួន១៧កៅអី។
៦-ម៉ូតូចំនួន២២ គ្រឿង។
៧-រថយន្តចំនួន៥គ្រឿង។

សូមជម្រាបថា៖ ទីតាំងខាងលើនេះត្រូវបានសមត្តកិច្ច ធ្លាប់បានចុះបង្រាប និងធ្វើកិច្ចសន្យាចំនួន០២ដងរួចមកហើយ។

ទោះយ៉ាង ពលរដ្ឋ កំពុងរង់ចាំមើល ការអនុវត្តច្បាប់ របស់សមត្ថកិច្ចខេត្តព្រៃវែង មានវិធានការបែបណា ទៅលើអ្នកញៀនល្បែង និងម្ចាស់ សង្វៀនជល់មាន់ ខណៈធ្លាប់ត្រូវបាន សមត្ថកិច្ច ធ្វើកិច្ចសន្យា ពីរលើករួចហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២១

ខេត្តសៀមរាប៖បុរស២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។

ការឃាត់ខ្លួនធ្វើឡើងនៅ ទី១៦ខែមករាឆ្នាំ២០២១ នៅស្រុកសូទ្រនិគម បន្ទាប់ពីធ្វើសកម្មភាព នៅក្រុងសៀមរាប។

ជនសង្ស័យទី១/ឈ្មោះ ជឿង យូឈាន ហៅ ប៉ាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស ស្រុកកំណើត នឹងបច្ចប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ទី២/ឈ្មោះ ហុង សុភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិខ្នយ ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង បច្ចុប្បន្នជួលបន្ទប់ស្នាក់នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

បុរសទាំងពីរ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ហើយពេលដែល ជនរងគ្រោះបើកម៉ូតូដេញតាម ពួកគេបានយកមួកការពារ​ គប់ទៅលើជនរងគ្រោះ បណ្តាលអោយ ជនរងគ្រោះរ៉េចង្កូតម៉ូតូដួល ទៅប៉ះជាមួយនឹងអ្នកធ្វើដំណើរផ្សេងទៀតពិតប្រាកដមែន។

វត្ថុតាងដកហូតបាន
-ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព០១គ្រឿង
-ទូរសព្ទ័របស់ជនរងគ្រោះ០១គ្រឿង។

សូមរំលឹកករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង០០ នាទីថ្ងៃទី៦ខែមករា ឆ្នាំ២០២១​កន្លងទៅ​ នៅចំណុចជិតភ្លើងស្តុបសណ្ឋាគារស្មាយលីង ក្នុងភូមិចុងកៅស៊ូ​ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបនេះ ដោយនគរបាលក្រុង ដឹកនាំដោយ​លោក​វរសេនីយ៍ទោ​ ដា​ ចំរើន​ អធិការ នគរបាលក្រុងសៀមរាប សហការ ជាមួយនគរបាល ស្រុកសូទ្រនិគម ក្រោមការចង្អុលបង្ហាញពីលោកស្នងការនិងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២១

ខេត្តឧត្ដរមានជ័យ៖បន្ទាប់ពីមាន សារព័ត៌មានធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធថាមានទីតាំងជល់មាន់ និងល្បែងអាប៉ោង យូគី នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួចមក កម្លាំងនគរបាលស្រុកអន្លង់វែង បានចុះទៅដល់ចំណុចខាងលើ បានចុះត្រួតពិនិត្យទីតាំងចិញ្ចឹម និងបង្កាត់ពូជមាន់ជល់ ១កន្លែង។

បើតាមរបាយការណ៍ថាក្រោយបានចុះទៅត្រួតពិនិត្យ ដល់ទីតាំងជាក់ស្ដែង មិនឃើញមានកន្លែងបញ្ជល់មាន់ភ្នាល់ដាក់លុយ ដូចសារព័ត៌មានចុះផ្សាយនោះទេ គឺមានតែកន្លែងចិញ្ចឹម និងបង្កាត់ពូជមាន់ជល់ សម្រាប់លក់តែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារបាក់ដីសង្កត់ពីលើ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៧ខែមករាឆ្នាំ២០២១ នៅចំណុចភ្នំស្រីស្នំ ភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។

សមត្ថកិច្ចស្រុកស្រីស្នំ បានរាយការណ៍ថា ជនរងគ្រោះ មាន ឈ្មោះជូន ចាន់ធុនអាយុ២៣ឆ្នាំ រស់នៅភូមិស្តៅពក ឃុំជ្រោយនាងងួន ស្រុកស្រីស្នំខេត្តសៀមរាប មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ មូលហេតុ ជនរងគ្រោះ ទៅជីកដី យកដីនិងថ្មមកធ្វើតូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page469 Page470 Page471 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×