Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគមបានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារធ្លាយទុយយោ បូម បែនរថយន្តដឹកដីខ្សាច់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុច ការដ្ឋានចិនធ្វើព្រលានយន្តហោះថ្មី ក្នុង ភូមិប្រវាលឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានដឹងថា ជនរងគ្រោះ មានឈ្មោះផាត សោភា អាយុ២៥ឆ្នាំ ទីលំនៅភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដឹកខ្សាច់ មកចាក់នៅការដ្ឋានព្រលានយន្តហោះថ្មី ហើយបែនចាក់ខ្សាច់ រួចពេលទម្លាក់បែន មកវិញមិនធ្លាក់ អ្នកបើកបររថយន្ត (ជនរងគ្រោះ ក៏ចុះទៅដោះទុយយោ ហើយធ្លាយចុងទុយយោ ចំ ពោះ ចេញពោះវៀន បណ្តាលអោយស្លាប់តែម្ដង។

តាមការពិនិត្យ ពីមន្ត្រីជំនាញពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ នឹងបទល្មើសនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការ លុបបំបាត់ ការបង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្តគ្រប់ប្រភេទ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានសំដៅលុបបំបាត់រាល់សកម្មភាព បែបអនាធិបតេយ្យក្នុងការបញ្ជាយានយន្ត គ្រប់ប្រភេទ ដែលបង្កសំឡេង រំខាន លើសកម្រិតកំណត់ និងដើម្បីលើកកម្ពស់ សេចក្ដីថ្លែថ្នូក្នុងសង្គម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២១

ខេត្តឧត្តរមានជ័យ៖ទីតាំងជល់មាន់ ខ្នាយដែក អាប៉ោង យូគី ស្ថិតនៅខាងក្រោយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានដំណើរការ ជាយូណាស់មកហើយ មិនត្រូវបានស្នងការខេត្តឧត្ដរមានជ័យទប់ស្កាត់បង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាកន្លែងជល់មាន់
ខាងលើ ប្រមូលផ្តុំគ្នា លេងងយ៉ាងគគ្រឹកគ្រេង ស្រែកហ៊ូ កញ្ជៀវ ដោយមិនគិតពីផលប៉ះពាល់ នៃការភ័យខ្លាច របស់ប្រជាពលរដ្ឋឡើយ។

ទោះជាយ៉ាងណា ពលរដ្ឋរំពឹងថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តឧត្តរមានជ័យ នឹងមានវិធានការបង្ក្រាបទីតាំងល្បែងជល់មាន់ នេះជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២១

ខេត្តត្បូងឃ្មុំ៖នៅចំពោះមុខប្រជាពលរដ្ឋ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងអំពាវ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សូមជួយថែរក្សា ទំនប់ ប្រឡាយ ពិសេសមិនត្រូវលក់ដីដាច់ខាត ពីព្រោះ ការលក់ដី គឺយើងទទួលបានប្រាក់ត្រឹមមួយពេល តែបើយើងទុកជួល និងបង្កបង្កើនផល គឺយើងទទួលបានប្រាក់ចំណូលមួយជីវិត។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ បឹង ប្រឡាយ និងទំនប់ទឹកមួយចំនួន ក្នុងឃុំចំនួន០៤ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីសិក្សាធ្វើយ៉ាងណារក្សា និងទាញយកប្រភពទឹកសម្រាប់ស្រោចស្រពដំណាំផ្សេងៗរបស់ប្រជាកសិករ នារដូវប្រាំង ដូចជាស្រូវ ពោត និងថ្នាំជក់ជាដើម ខណៈឆ្នាំនេះ បឹង និងប្រឡាយនានាបានគោករាក់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តបុកអណ្តូងស្នប់ ដើម្បីទាញយកទឹកមកប្រើប្រាស់។

លោកបានថ្លែងទៅកាន់ បងប្អូន ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរ ភូមិ/ឃុំ សិក្សាឲ្យបានច្បាស់ថា ត្រូវជីកប្រឡាយ ធ្វើទំនប់ បែបណា ដើម្បីរក្សាទឹក បានច្រើនអាចប្រើប្រាស់គ្រប់គ្រាន់ តាមតំបន់នីមួយៗ ខណៈក្រុមការងារត្រៀមជានិច្ច ក្នុងការជួយតាមសំណូមពរ។

លោករដ្ឋមន្ត្រី ក៏បានដោះស្រាយ បញ្ហាដី នៅតំបន់ជាប់បឹង ជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗ បានយ៉ាងល្អ និងបានលើកទឹកចិត្ត ជួយសម្រួល ប្រជាពលរដ្ឋ ធានាជួយទិញគោ ដែលពលរដ្ឋ ចិញ្ចឹមបានផងដែរ។

សូមបញ្ជាក់ថាក្រោមការចង្អុលបង្ហាញពីសំណាក់ លោកជា សុផារ៉ា បានចាត់ឲ្យក្រុមការងារ ចុះជួយអន្តរាគមន៍ ស្តារប្រឡាយមួយចំនួន ដូចជាប្រឡាយវត្តគគីរ និងប្រឡាយទួលតាចក់, ដាក់ម៉ាស៊ីនបូមទឹកចំនួន២ ជួយបូមទឹកពីព្រែកចាមចូលប្រឡាយប្រវែង៤គីឡូម៉ែត្រ បម្រើប្រយោជន៍ កសិករ៦ភូមិ លើផ្ទៃដីជាង២០០ហិកតា។

គ្រោងជីកស្រះធំមួយ នៅឃុំស្វាយឃ្លាំង បម្រើការស្រោចស្រព លើផ្ទៃដីច្រើនជាង ៣០០ ហិកតា។ អន្តរាគមន៍ស្តារប្រឡាយអូឈ្លើង យកទឹកពីបឹងធំ ក្នុងឃុំរការខ្នុរ សម្រាប់ស្រោចស្រពដំណាំថ្នាំជក់ ពោត ប្រជាពលរដ្ឋចំនួន៥ភូមិ។

ដោយឡែកនៅឃុំឈូក ក្រុមការងារ បានទាញយកទឹក សង្រ្គោះស្រូវនៅចំនុចឃ្លីវ និងបឹងកាដេរ តាមរយ:ការស្តាប្រឡាយ ទាញយកទឹកពីបឹងការដេ ដែលអាចស្រោចស្រព លើផ្ទៃដីច្រើនជាង ១៥០០ ហិកតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២១

ខេត្តកំពង់ធំ៖ខ្ញុំបាទ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សប្រារព្ធខួបកំណើតគម្រប់៧០ ឈានចូល ៧១ឆ្នាំ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនដល់ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល សូមប្រកបតែមហាវិបុលសុខ សុភមង្គល ព្រមទាំងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២១

ខេត្តកំពង់ធំ៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត បានផ្ញើសារសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (១៤ មករា ១៩៨៥-១៤ មករា ២០២១)។
រយៈពេល ៣៦ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់ សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជូនប្រជាជន និងមាតុភូមិទាំងមូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរ គ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ខេត្តបាត់ដំបង៖អ្នកលេងកាំបិតធំចំនួន៣នាក់ត្រូវបាន ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់ដោយកាំបិត។

ការបង្ក្រាបនេះនៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង៣០នាទី នៅចំណុក្នុងបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខខេត្តបាត់ដំបង។

ជនសង្ស័យ៖
១.ឈ្មោះ ហ៊ាង គឹមហាង ហៅជ្រុយ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២.ឈ្មោះ ចាយ ដូ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឮ។

៣.ឈ្មោះ ឆាំ សំបូរ ហៅ ទីន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

បុរសទាំង៣នាក់នេះ បានធ្វើសកម្មភាព ប្រើហិង្សាទៅលើ ជនរងគ្រោះ ឈ្មោះ ឡុង ញើង ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង៣០នាទី នៅចំណុចក្រុងរ៉ារថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន ៖
– កាំបិត កែច្នៃ០១ ដើម
– ផ្លែ រណាសម្រាប់អារទឹកកក០១
– ដែកឆាប០១

បច្ចុប្បន្នកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមអបអរសាទរខួបទី៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោហ៊ុនសែន។

ខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមសម្តែងនូវគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៦ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជា នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

រយៈពេល៣៦ឆ្នាំ ក្នុងវីរភាពដ៏អស្ចារ្យ សម្ដេចនាយករដ្ឋមន្ត្រី គឺជាប្រទីបបំភ្លឺផ្លូវ និងជាអ្នកកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ការលំបាក ខ្វះសព្វ ខ្វះគ្រប់ ក្នុងកាលៈទេសៈ មានសន្តិភាពផង សង្គ្រាមផង រហូតទទួលបានការអភិវឌ្ឍមួយដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន ក្រោមនយោបាយ ឈ្នះ ឈ្នះ ស្ដារនិងអភិវឌ្ឍ នាំមាតុភូមិដ៏កម្សត់មួយនេះ បើកទំព័រសករាជថ្មីឆ្ពោះទៅរកអនាគតរុងរឿង។ ស្នាដៃដ៏ច្រើនឥតគណនា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ជាទីគោរព គឺសក្តិសមជារដ្ឋបុរសនៃកម្ពុជា ហើយពិតណាស់ថា បើគ្មានការដឹកនាំដោយបុរសខ្លាំង តេជោសែន នោះទេ ក៏គ្មានអ្វីៗដូចពេលនេះដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថានៅឆ្នាំ២០២២ ក្រុងសៀមរាបនិងប្រែមុខមាត់ថ្មី ក្រោយពីបញ្ចប់គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ។

អភិបាលខេត្តបានបញ្ជាក់ថា ដោយសារតែជំងឺកូវីដ១៩ បានធ្វើឲ្យខេត្តសៀមរាប បាត់បង់ភ្ញៀវទេសចរណ៍ បរទេស ស្ទើរទាំងស្រុង។ ប៉ុន្តែទោះបីយ៉ាងនេះណាក្ដី សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានផ្ដល់ថវិកា សម្រាប់សាងសង់កែលម្អផ្លូវនៅក្រុងសៀមរាប ឲ្យឱ្យមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីសក្កិសមជាទីក្រុងទេសចរណ៍។

ជាពិសេសក្រោយពីបញ្ចប់វិបត្តិ កូវីដ ខេត្តសៀមរាប នឹងអាចទទួលបាននូវភ្ញៀវទេសចរជាតិអន្តរជាតិដូចដើមវិញ។

អភិបាលខេត្តថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ នេះ ក្នុងឱកាសអញ្ជើញសម្ពោធអាគារការិយាល័យ សភាពាណិជ្ជកម្ម ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប ក្នុងឃុំខ្នារសង្កាត់ជ្រាវក្រុងសៀមរាប។

អភិបាលខេត្តសៀមរាប ក៏ថ្លែងកោតសរសើរ
ចំពោះ សភាពាណិជ្ជកម្ម ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងការ សម្របសម្របសម្រួល
លើវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេស បានធ្វើឲ្យវិស័យឯកជន ចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើន មកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរ  ដែលប្រការនេះ គឺពិតជាបានជំរុញ ដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរ ឱ្យបានកាន់តែប្រសើរថែមទៀត។

អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយបញ្ចប់គម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ និងកែលម្ព មាត់ស្ទឹងសៀមរាប នឹងលើកកម្ពស់ សោភ័ណភាព ក្រុងសៀមរាប ពិសេស បានរួមចំណែកយ៉ាងខ្លាំង ដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល។

បើតាម លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប ឧត្តរមានជ័យ មានប្រសាសន៍ថា៖ ឆ្នាំ២០១៩-២០២០ ទោះបីស្ថិតក្នុងបញ្ហាប្រឈមជាមួយនឹងជំងឹកូវីដ-១៩ក៏ដោយ ក៏សភាពាណិជ្ជកម្មខេត្ត បានចូលរួមសកម្មភាព ការងារសង្គមជាមួយអាជ្ញាធរដែនដីខេត្ត ស្ថាប័នរាជរដ្ឋាភិបាល ដៃគូឯកជននានានិងអ្នកវិនិយោគទុន ជាច្រើន។ ហើយសង្ឃឹមថាក្រោយវិបត្តិកូវីដ-១៩ នឹងបន្តរួមគ្នាបំពេញការងារសកម្មភាពលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម បានងាយស្រួលជាងមុន បង្កើនប្រភពចំណូល ដើម្បីឱ្យសេដ្ឋកិច្ច ខេត្តសៀមរាបមានភាពរស់រវើឡើងវិញ។
សភាពាណិជ្ជកម្មខេត្តក៏នឹងខិតខំបំពេញការងារបន្ថែមទៀត តាមរយៈជួយលើកស្ទួយវិស័យឯកជន ក្នុងការធ្វើទំនាក់ទំនង ជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបង្កើតឡើងនៅឆ្នាំ២០០៤ ហើយបានដំណើរការបោះឆ្នោតរៀងរាល់៣ឆ្នាំម្តង សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំការងារ ក្នុងអាណត្តិនីមួយៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់​ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ​ ដែលសារលិខិតនោះមានខ្លឹមសារថា​ ៖​ «ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើន​ជន្មាយុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជា​ប​ឋម ខ្ញុំ និងសហការី នៃកាក​​បាទ​​​ក្រហមកម្ពុជា សូមចូលរួមសម្តែងនូវ​​​អំណរ​សាទរប្រកបដោយក្តីសោមនស្ស​រីក​រាយ​ និងសូមជូននូវ​សព្ទ​សា​ធុ​កា​រ​ពរជ័យសិរីវឌ្ឍនមង្គល វិបុល​សុខមហា​ប្រសើរគ្រប់​ប្រការ ជូន​ សម្ដេច​ក្រឡាហោម ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី សូម​បាន​​ប្រកប​ដោយ​សុខភាព​ល្អបរិបូរណ៍ កម្លាំង​មាំមួន បញ្ញា​ភ្លឺថ្លា​វាងវៃ ចម្រើនជន្មាយុ​យឺន​យូរ ដើម្បីរួមចំណែក​ក្នុងការដឹកនាំសង្គមជាតិ មាតុភូមិ ឲ្យទទួល​បាន​នូវ​​​វឌ្ឍនភាព​ថ្មីៗ គួរជាទីមោទកភាព​បន្ត​បន្ទាប់​បន្ថែម​​​​​​​​ទៀត។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមគោរពកោតសរសើរដ៏ជ្រាលជ្រៅបំផុត ចំពោះ​វីរភាព​ឧត្តុង្គឧត្តម របស់ សម្ដេចក្រឡាហោម ​ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី ដែល​ជានិច្ចកាល សម្តេច តែងបានបំពេញ​បេស​ក​កម្ម​​ចម្ប​ង​ៗ​ប្រកប​ដោយ​សក្តានុ​ព​ល លះបង់​​កម្លាំង​កាយ ចិត្ដ ឆន្ទៈ មនសិការ និងបទពិសោធន៍ ​​ក្នុងការដឹកនាំ​ស្ថាប័ន​ក្រសួ​ង​មហាផ្ទៃ ទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម បញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់ប្រភេទ ជា​ពិសេ​ស​​​​ទប់​ស្កា​ត់​បានឧបាយកលទុច្ចរិតដើម្បីផ្តួ​លរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ រួមទាំងអនុវត្តនីតិរដ្ឋ លិទ្ធិ​ប្រជា​ធិប​តេយ្យ រក្សា​បាន​សុវត្ថិភាពសង្គម របៀបរៀបរយ សណ្តាប់ធ្នាប់​សាធារណៈ ទទួលបានជោគជ័យ​ត្រចះ​ត្រចង់​ជា​បន្តបន្ទាប់ ធានា​​​​​​​បាន​នូវមូលដ្ឋានសន្តិភាព ស្ថិរភាព ជាតិរឹងមាំ ក្រោម​ម្លប់ដ៏ត្រជាក់ នៃ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរម​នា​​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា។»

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញេីជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តនៅថ្ងៃទី១៣ ខែ មករា ម្សិលមិញ បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំ ប្រទល់រដ្ឋបាល ដែលមិនទាន់ច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាល ខេត្តឧត្តរមានជ័យ។

លោក ទៀ សីហា បានលើកឡើង នៃភូមិសាស្ត្រមួយចំនួន ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាព្រំប្រទល់រដ្ឋបាល រវាងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលពុំទាន់បានកំណត់ឱ្យច្បាស់លាស់ ជាយូរឆ្នាំមកហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែលមានព្រំប្រទល់រដ្ឋបាល ក្នុងការគ្រប់គ្រងត្រួតលើគ្នា ដើមី្បធ្វើការបញ្ចប់។

កិច្ចប្រជុំ ក៏ដើមី្បត្រួតពិនិត្យទៅលើគំនូសខ្សែផែនទីព្រំប្រទល់ថ្មី ដែលអគ្គនាយកដ្ឋានភូមិសាស្ត្រ បានចុះធ្វើការសិក្សាកន្លងមក ក្នុងការចាំស្តាប់នូវរាល់សំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកែសម្រួលព្រំប្រទល់ ឬ ក៏ឯកភាពទៅតាមគំនូសខ្សែព្រំប្រទល់ថ្មី ក្នុងការយកចំណុចទាំងនោះទៅធ្វើការប្រជុំពិភាក្សាជាមួយ ខេត្តឧត្តរមានជ័យ នៅថ្ងៃខាងមុខនេះ។

បើតាម នាយកទីចាត់ផែនការ វិនិយោគនៃសាលាខេត្តសៀមរាប បានឲ្យដឹងថាបញ្ហាព្រំ ប្រទល់រដ្ឋបាលមិនច្បាស់លាស់ មានស្រុកចំនួន៣ គឺស្រុកស្វាយលើ នៅឃុំកន្តួត និង ឃុំស្វាយលើ ស្នើ ៤ភូមិ ,ស្រុកស្រីស្នំ គឺស្ថិត ឃុំស្លែងស្ពាន មាន ៧ភូមិ និង ស្រុកវ៉ារិន សិ្ថតនៅឃុំស្រែណូយ និងឃុំវ៉ារិន មាន ៨ភូមិ ដែលធ្វើឲ្យមានការប៉ះពាល់ ដល់តុលាការ សមត្ថកិច្ច នៅខេត្តឧត្តរមានជ័យ ធ្វើការចាប់ខ្លួន ប្រជាពលរដ្ឋ និងមេភូមិ នៅភូមិសាស្ត្រខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ព្រឹកមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី បច្ចុប្បន្នភាពនៃកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិច ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានប្រតិបត្តិការក្នុងការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ, ឯកឧត្ត សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ និងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាកិច្ចប្រជុំនាថ្ងៃនេះ ធ្វើឡើងស្របតាមសំណើរឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ប្រធានក្រុមប្រតិបត្តិការការប្រមូលអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page470 Page471 Page472 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×