Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារមួយនៅលើទំព័រអាខោនហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា «ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមការងារយើងមិនទាន់មានសិទ្ធិសម្រាកទេ…»។

នៅក្នុងសារដដែល លោកហ៊ុន ម៉ាណែត បានសរសេរថា៖បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានតម្រូវការចាំបាច់។

លោកបានបន្តថាខ្ញុំនិងក្រុមការងារសង្ឃឹមថាការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះនឹងមិនមានតម្រូវការប្រើប្រាស់នោះទេ🙏 ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំងនេះឲ្យបានឆាប់រហ័សនិងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ខេត្តកំពង់ឆ្នាំង៖ជនជាតិបារាំងម្នាក់បានស្លាប់ នៅក្នុងផ្ទះសំណាក់មួយ រហូតធំក្លិនស្អុយទើបម្ចាស់ផ្ទះដឹង។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង រាយការណ៍ជូន រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ នៅព្រឹកនេះ។

តាមការបញ្ជាក់របស់អ្នកមើលការផ្ទះសំណាក់បានឲ្យដឹងថា ជនជាតិបារាំងដែលស្លាប់នេះ បានជួលបន្ទប់ស្នាក់ មានរយៈពេលជាង ២ឆ្នាំហើយ ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ។ ចំណែកក្រុមគ្រូពេទ្យបានចុះមកយកសំណាកបន្ទាន់ផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា តាមបទបញ្ជារបស់អភិបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកដែលនៅក្នុងបរិវេណនៃផ្ទះសំណាក់នេះចាកចេញឡើយ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ សាកសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២១

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ជាបណ្ដោះអាសន្នក្នុងអំឡុងពេលហាមឃាត់ ការធ្វើដំណើរនៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិត ដែលបានចុះហត្ថលេខាដោយ លោកប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាក្រុមការងារបានរកឃើញអាជីវករចំនួន២៤នាក់ លក់ដូរនៅផ្សារលើធំថ្មី និងផ្សារសាមគ្គី នៃក្រុងសៀមរាប ពុំយកចិត្តទុកដាក់ និងធ្វេសប្រហែសក្នុងការពាក់ម៉ាសមិនបានត្រឹមត្រូវ និងមួយចំនួនទៀតធ្វេសប្រហែសមិនពាក់ម៉ាសតែម្តង។
អាជីករទាំង២៤នាក់នោះ ត្រូវបានក្រុមការងារឲ្យអនុវត្តតាមនីតិវិធី ដោយឲ្យសាម៉ីជន ផ្តិតមេដៃលើកិច្ចសន្យា ទទួលយកកាតព្វកិច្ចពាក់ម៉ាស ហើយត្រូវបញ្ឈប់ការធ្វេសប្រហែសរបស់ខ្លួន និងព្រមទទួលរងការផាកពិន័យអន្តរកាលតាមច្បាប់ប្បញ្ញត្តិ បើសិនជាការធ្វេសប្រហែសនេះ កើតមាននៅលើកក្រោយទៀតនោះ។

ការរកឃើញអាជីវករលក់ដូរក្នុងផ្សារទាំង២ ចំនួន២៤នាក់ ដែលត្រូវបានសមត្ថកិច្ចឱ្យធ្វើកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩ ធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធខេត្ត។

សមត្ថកិច្ចបានបន្តថាការ ក្នុងការអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំ នៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបាន កំណត់ឲ្យជនណា ដែលនៅតែបន្តឲ្យមានការធ្វេសប្រហែស គឺត្រូវទទួលយកការផាកពិន័យ តាមច្បាប់ដែលបានកំណត់។

លោក ពិន ប្រាកដ បានឲ្យដឹងថា វាពិតជាកើតចេញពីការទទួលខុសត្រូវ និងក្តីកង្វល់របស់អាជ្ញាធរខេត្ត ដែលយន្តការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ត្រូវបានអនុវត្តតាមរយ: នៃការដាក់ចេញនូវវិធានការផ្សេងៗជាច្រើននោះ ហើយអ្វីដែលកត់សម្គាល់គឺមួយរយ:ចុងក្រោយនេះ កូវីដ-១៩ ត្រូវបានវាយលុកចូលទៅក្នុងផ្សារនានា ដូចជានៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ហើយនៅក្រុងសៀមរាប ក៏មានផ្សារចំនួន២ ត្រូវបានបិទខ្ទប់ផ្អាកសកម្មភាពបណ្តោះអាសន្ន ១៤ថ្ងៃ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។

លោក ពិន ប្រាកដ បានឲ្យដឹងទៀតថា បើទោះជាយុទ្ធនាការនេះ បានឈានទៅដល់ការផាកពិន័យនាថ្ងៃខាងមុខ ក៏ប៉ុន្តែអ្វីដែលជាលទ្ធផលចុងក្រោយដែលអាជ្ញាធរខេត្តចង់បាន នោះគឺពុំមែនចង់បានជាប្រាក់ពិន័យទាំងនោះឡើយ តែគឺការចង់ឃើញប្រជាពលរដ្ឋ ពាក់ម៉ាសបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតទាំងអស់គ្នា។

គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល, ព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កម្ភ: ហើយដែលតម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុង នៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។ តាមច្បាប់ជនណាមិនពាក់ម៉ាស បង្កហានីភ័យ នៃការចម្លង ត្រូវពិន័យជាប្រាក់ ពី២០ម៉ឺនដល់១លានរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ មុននេះបន្តិច បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។

សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។

សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នានៅក្នុងស្ថាភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តសៀមរាប៖លោកភួង ឆាំងកា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកបន្ទាយស្រី នឹងសមាជិក នៅថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ ២០២១នេះ បាននាំយកអំណោយមួយចំនួនប្រគល់ ជូនលោក ភន់ សុខុម   អភិបាលរងស្រុកបន្ទាយស្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក ភួង ឆាំងកា ក៏បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីសាលាស្រុកបន្ទាយស្រីទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនដើម្បីចៀសអោយផុតពីជំងឺកូវីដ-១៩  ដ៏កាចសាហាវនេះ។

អំណោយដែលបានផ្ដល់ជូនរួមមាន៖

 ⁃ ម៉ាសចំនួន ១០០០ ម៉ាស

 ⁃ អាល់កុល ២០ លីត្រ

 ⁃ ជែលលាងដៃ ៥ដប

 ⁃ ទឹកសុទ្ធចំនួន ៤០យួរ

 ⁃ មី ៤ កេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​នាំយក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បកបោក​ ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៤០ខ្នង​ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​

ពិធីធ្វើនៅថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ ដោយមាន​ការចូលរួម​ពី​ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក និងក្រុមការងារកាកបាទក្រហម​កម្ពុជា​ឃុំ​ផងដែរ​។

លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការពារពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” លេីសពី​នោះ​ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំអោយជម្ងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលដល់ក្នុងគ្រួសារ និងសហគមន៍យើងបានឡេីយ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៤០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១ (មុង១ ភួយ១ សារុង១ ក្រមា១) អាវយឺត២។

ដោយឡែក ចំពោះអ្នកដែលខូចខាតធ្ងន់ ចំនួន ៤ គ្រួសារ ទទួលបានថវិកា ៣០០,០០០ រៀល – អ្នកដែលខូចខាតមធ្យម ចំនួន ៣គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល ហើយអ្នកខូចខាតស្រាល ចំនួន ២៩គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តសៀមរាប៖លោកចែម ចន្ថា ប្រធានក្រុមសមាគមចលនាយុវជនកម្ពុជា«ក្រុម១៥៧»សាខាស្រុកជីក្រែង និងសហការី នៅថ្ងៃទី១៩ ខែមេសា ម្សិលមិញបាននាំយកនូវអំណោយផ្ដល់ជូនកងកម្លាំងពីរគោលដៅ នៅក្រុងសៀរាប ក្នុងនោះក៏បានផ្ដល់ជូនសមាជិកសមាជិកា សមាគមចលនាយុវជនកម្ពុជា«ក្រុម១៥៧»សាខាស្រុកជីក្រែង ចំនួន១៤នាក់ផងដែរ។

លោកចែម ចន្ថា បានឲ្យដឹងថាដោយអនុវត្តន៍តាមសារាចរណែនាំ ស្ដីពីការបិទខ្ទប់សង្កាត់ទាំង៣ នៅក្រុងសៀមរាប គឺសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក សង្កាត់សៀមរាប ក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ.១៩ នឹងដោយមានការស្នើសុំពីអាជ្ញាធរភូមិ សាលាសង្កាត់ស្វាយដង្គំ ដើម្បីអោយជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ លោកនឹងសហការីបាននាំយកអំណោយសប្បុរសជន និងថវិកា បម្រុងទុកថ្នាក់ស្រុកចែកជូនចំពោះកងកម្លាំងនិងសមាជិកសមាជិកា ដែលមានទីលំនៅ ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ខាងលើដែលកំពុងជួបនៅបញ្ហា ខ្វះខាតជីវភាព។

សូមជម្រាបថាសម្រាប់កងកម្លាំងយាមចំនួន០២គោលដៅ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ និងគោលដៅ ភូមិខ្វៀន សង្កាត់គោកចក។

អំណោយទទួលបាន

-អង្ករ ៥០គ.ក

-មីម៉ាម៉ា ៣កេស

-ត្រីខស្រី៣នាក់ ៥យួរ

-ទឹកត្រី 5យួរ

-ទឹកស៊ីអ៊ីវ 5យួរ

-ទឹកបរិសុទ្ធ50យួរ

ថវិកា 15ម៉ឺនរៀល។

ដោយឡែកសមាជិក១៤នាក់ ទទួលបាន

-ត្រីងៀត 40kg

-ក្បាលត្រីឆ្ដោ 10kg

-ប្រហុក 3kg

-ផ្អក 2kg

-ត្រីឆ្អើ 20ក្រាស

-ទឹកត្រី 3យួរ

-ទឹកស៊ីអ៊ីវ 3យួរ

-ត្រីខ 5យួរ

-មីម៉ាម៉ា 3កេស

-អង្ករ 30kg ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន និងភរិយា ព្រមទាំងកូនស្រីពៅ នៅព្រឹកនេះបានចាក់វ៉ាក់សាំងដូសទី២រួចហើយ។

សម្ដេច ហ៊ុន សែន បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុកថា «ពីរនាក់បានហើយ»។
នៅក្នុងសារដដែលសម្ដេច បានសរសេរថា៖ ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំងSinovac។

ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ?បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ខេត្តបាត់ដំបង៖មនុស្សចំនួន១៣នាក់ ត្រូវបានកម្លាំងចម្រុះរបស់ខេត្តបាត់ដំបង ចាប់ខ្លួនករណីប្រមូលផ្ដុំលេងល្បែងភ្នាល់ទឹកភ្លៀង ដែលប្រឆាំងទៅនឹងបម្រាមរបស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩។

ការបង្ក្រាបនេះ នៅរសៀលថ្ងៃទី១៩ ខែមេសា ម្សិលមិញ ចំនួន៣គោលដៅ នៅក្រោយផ្សារ ភូ ពុយ ខេត្តបាត់ដំបង។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបការប្រមូលផ្ដុំអ្នកលេងល្បែងភ្នាល់ទឹកភ្លៀង ទាំង៣គោលដៅនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៣នាក់ ក្នុងនោះមានស្រី១ ម៉ូតូចំនួន ១០គ្រឿង រថយន្តចំនួន ៤គ្រឿងបញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបថាក្នុងប្រតិបត្តិការនេះ បញ្ជាផ្ទាល់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងរបស់ស្នងការនគរបាលខេត្តបាត់ដំបង មានកម្លាំងសន្តិសុខផ្ទៃក្នុង និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង នឹងចូលរួមពីលោកណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងគ្រប់ប្រភេទផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ភ្នំពេញ៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រោមចំណងជើងថា«ភាពជោគជ័យ គឺជាកិច្ចប្រឹងប្រែង»។

លោក សឿន តុលា បានសរសេរថា៖ នៅក្នុងលោកយើងនេះមានការបែងចែកមនុស្សដែលមានផ្នត់គំនិតជាពីរសណ្ឋាន ពីព្រោះពួកគេប្រើការគិត ប្រើការមើលឃើញផ្សេងៗគ្នារហូតក្លាយជាទម្លាប់ នឹងជារឿងពិតចំពោះខ្លួន រីឯផលវិញក៏ទទួលបានតាមទម្លាប់របស់ពួកគេដែរ។

# សណ្ឋានផ្នត់គំនិតនៃមនុស្សទី1:
ពួកគាត់មានការស្រលាញ់អ្វីមួយឬចង់បានអ្វីមួយឲ្យបានសម្រេច ក៏ប៉ុន្តែពួកគាត់ មើលមិនឃើញពីរបៀប ឬ វិធីសាស្ត្រ ដែលត្រូវធ្វើឱ្យបានសម្រេចនោះ ឡើយ ពីព្រោះពួកគាត់រវល់តែមានហេតុផល នៃចំណុចឧបសគ្គ និងមើលឃើញតែហេតុផលនៃភាពបរាជ័យ ពួកគាត់ មើលឃើញតែរឿងលំបាកដោយសារតែអាកាសធាតុ ដោយសារតែស្ថានភាពសេដ្ឋកិច្ច ឬដោយសារតែអ្នកនេះឬអ្នកនោះ ហេតុដូច្នេះហើយ មិនឲ្យពួកគាត់សម្រេចចិត្តដើរឆ្ពោះទៅកន្លែងដែលពួកគេចង់ទៅបានឡើយ។ ” មានភាពបរាជ័យដ៏ធំ កើតឡើង នៅពេលដែលយើងមើលឃើញតែពីភាពបរាជ័យនិងឧបសគ្គ ចំពោះខ្លួន នឹងចេញ សូមចងចាំថា : ការគិតអំពីបរាជ័យ គឺជាការបរាជ័យ។

# ផ្នត់គំនិតនៃមនុស្សទី2:

” អ្នកសម្រេចចិត្ត អ្នកធ្វើ អ្នករៀនពីការធ្វើ អ្នកស្វែងរកដំណោះស្រាយ ” ជាទូទៅ គឺស្ថិតក្នុងមនុស្ស ” អ្នកដែលហ៊ានទទួលខុសត្រូវ នៅអ្វីដែលគេបានចាប់ផ្ដើម”
នៅពេលដែលពួកគេចង់បានអ្វីមួយ ឬចង់ឲ្យសម្រេចអ្វីមួយពួកគេនិងយកចិត្តទុកដាក់ផ្ដោតជាពិសេសគិតស្វែងរកវិធីដើម្បីធ្វើឲ្យបានសម្រេច គោលបំណងរបស់ខ្លួន ហើយពួកគេមិនបានផ្ដោតទៅលើអ្វីដែលពួកគេមិនមាននោះឡើយ ពួកគេជាប់រវល់តែកែច្នៃនិងថែទាំអ្វីដែលនៅជុវិញខ្លួនរបស់ពួកគេ ដើម្បីឲ្យក្លាយជាយានសម្រាប់គោលដៅដែលពួកគេចង់ទៅឬក៏អ្វីដែលពួកគេចង់ឲ្យបានសម្រេច ពួកគេ មិនចាប់អារម្មណ៍ចំពោះពាក្យថាលំបាកឬ ការបរាជ័យឡើយ និយាយរួមគ្រប់យ៉ាងដែលពួកគេមានគឺការ តាំងចិត្តខ្ពស់ អត់ធ្មត់ ភាពមិនចុះចាញ់ និងមានភាពបត់បែន ជាពិសេសទៀតនោះពួកគេបង្កប់នូវក្ដីរីករាយ និងក្ដីស្រលាញ់នៅតាមដងផ្លូវធ្វើដំណើររបស់ពួកគេ ហើយពួកគេតែងតែប្រកាន់ភ្ជាប់នៅគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេដែលថា ” ការមិនសម្រេចចិត្តពីព្រោះការខ្លាចបរាជ័យវាជាការបរាជ័យរួចទៅហើយ” ពួកគាត់រៀនដើម្បីឱ្យយល់ ដើម្បីបត់បែន ពួកគាត់រៀនដើម្បីធ្វើការសម្រេចចិត្តតូចៗជារៀងរាល់ថ្ងៃដែលក្លាយជាទម្លាប់រៀនបានលឿន និងសម្រេចចិត្តរៀនតាមដងផ្លូវដែលពួកគេធ្វើដំណើរទៅរកទិសដៅរបស់ពួកគេ៕

និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មេសា ២០២១

ភ្នំពេញ៖ប៉ូលិសរដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកយកព័ត៌មាន ករណីកាច់កលួចម៉ូតូមួយគ្រឿងនៅសង្កាត់កាកាប២​ខណ្ឌពោធិ៍សែនជ័យ​។
ការឃាត់ខ្លួននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទីរសៀល នៅសង្កាត់រដ្ឋបាលកាកាបទី២។

ជនសង្ស័យ ឈ្មោះ​ មុំ​ សុជាតិ ជាអ្នកយកព័ត៌មានគេហទំព័រ​ កវីភ្នំដែក។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page414 Page415 Page416 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×