Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ​ លោក ជាម ច័ន្ទសោភ័ណ បាន​ជំរុញ​ដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេង ត្រូវបន្តអនុវត្តឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធិភាពក្នុងការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសឆ្លងទៅពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេងៗ និងពីខេត្តផ្សេងៗមកខេត្តត្បូងឃ្មុំ។

ការ​ជំរុញ​របស់អភិបាលខេត្តត្បូងឃ្មុំ ធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ ក្នុង​ឱកាស​ផ្តល់សម្ភារ និងថវិកា ជូនមន្រ្តីមានសមត្ថកិច្ចប្រចាំការតាមគោលដៅព្រំប្រទល់ខេត្ត​។

អភិបាលខេត្ត បានលើកឡើងថា យើងទាំងអស់គ្នាត្រូវបន្តអនុវត្តឲ្យបាន ម៉ឹងម៉ាត់បំផុតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៃខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស ក្នុងនោះអាជ្ញាធរស្រុកទាំង៦គឺ ស្រុកត្បូងឃ្មុំ, ស្រុកក្រូចឆ្មារ, ស្រុកតំបែរ, ស្រុកមេមត់, ស្រុកពញាក្រែក, និងស្រុកអូរាំងឪ ដែលមានព្រំប្រទល់ជាប់ខេត្តផ្សេងៗ ត្រូវសហការឲ្យបានល្អជាមួយមន្រ្តីប្រចាំការតាមព្រំប្រទល់នីមួយៗ ដោយធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដោយខុសពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេង និងពីខេត្តផ្សេងចូលមកខេត្តត្បូងឃ្មុំ។

លោកបន្តថា ជាមួយនិងការរឹតបន្តឹងនេះ អាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលផងដែរចំពោះប្រជាពលរដ្ឋដែលចេញចូលរកស៊ីប្រចាំថ្ងៃមានភូមិផងក្បែគ្នាបើអាចអនុគ្រោះត្រូវអនុគ្រោះដោយតម្រូវឲ្យអាជ្ញាធរមូលដ្នានបញ្ជាក់ឲ្យបានច្បាស់។ ជាមួយនិងការរឹតបន្តឹងនេះអាជ្ញាធរភូមិ/ឃុំក៏ត្រូវតាមដានជាប្រចាំ បើមានករណីលួចឆ្លងចូលមកមូលដ្ឋានរបស់ខ្លួនត្រូវរាយការណ៍ជូនអាជ្ញាធរស្រុក​ ដើម្បីចាត់វិធានការផ្លូវច្បាប់ ឬបញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក្កជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាបបានដឹកនាំ សមាជិក សមាជិកា បយកអំណោយផ្ដល់ជូនរដ្ឋបាលខេត្តសៀមរាប​។

ការផ្ដល់អំណោយធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចទទួលពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នារសៀលថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ ២០២១នេះ។

លោក សឹង្ហ សំរឹទ្ធិ បានឲ្យដឹងថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តសៀមរាបនាពេលនេះ ដើម្បីចូលរួម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សូមជម្រាបថាអំណោយរួមមាន៖
⁃ ទឹកសុទ្ធ ២០០ យួរ
⁃ អាល់កុល ៣០ លីត្រ
⁃ ម៉ាស់ ៥០ ប្រអប់
⁃ ជែលលាងដៃ ៥០០ម.ល​ ៤៨ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ត្រូវបានរន្ទះបាញ់ផ្ដាច់ជីវិតស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១​ ស្ថិតក្នុងភូមិ​អន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាការណ៍ថា ជនរងគ្រោះ ឈ្មោះ ស៊ត មករា អាយុ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវបានស្ទះបាញ់ ខណ:ទៅដឹកគោពេលមេឃកំពុងភ្លៀង លាយឡំ​នឹង​ខ្យល់​កន្រ្ទាក់។

សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះធម្មជាតិនេះ ក៏បណ្ដាលឱ្យរបើកដំបូលផ្ទះ១ខ្នងនៅភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងរលំផ្ទះ១ខ្នងទៀត នៅភូមិភ្នំដី ឃុំត្រពាំងធំស្រុកប្រាសាទបាគងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ភ្នំពេញ៖ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រចស្ដីពី ការបង្កើតក្រុមប្រចាំការ និងដោះស្រាយការងារប្រចាំថ្ងៃរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើយោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខា នៅថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២១ នេះដោយរដ្ឋមន្ត្រីជា សុផារ៉ា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​រំលឹកដល់មន្ត្រី​ឲ្យ​​មាន​វត្តមាន​ធ្វើ​ការងារ​ឲ្យ​បាន​ពេញលេញ​ នៅកន្លែង​​ផ្តល់​សេវា​សាធារណៈ​ ជាពិសេស​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​​ ទាំង​ចំនួន​មន្ត្រី​ និង​​ម៉ោង​ធ្វើ​ការងារ​ ធ្វេីយ៉ាងណា​ត្រូវ ជំរុញការ​ផ្ដល់​សេវា​ ​ឲ្យ​មាន​ប្រក្រតី​ភាព​​ ​និង​និរន្តរភាព​ ​ក្នុងការ​ផ្ដល់​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អប្រសើរ​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ការស្នើសុំបង្កើត បំបែកភូមិ លុបភូមិ ការកាត់ភូមិ និនិងការកំណត់ឈ្មោះភូមិនៅថ្ងៃ​ទី​១៩​ ខែមេសា​ ព្រឹកមិញនេះ។

ក្នុងកិច្ចប្រជុំ លោក អ៊ុន​ ចាន់ដា​ បាន​ទទួល​យក​ការ​ស្នើសុំ​របស់​រដ្ឋបាល​ក្រុង​-ស្រុក​ ទៅ​លើ​ការ​បំបែក​ភូមិ​ ចំនួន​៤១ភូមិ​ បង្កើត​ភូមិ​ថ្មី​ ៧​ភូមិ​ លុប​ភូមិ​ ៨​ និង​កាត់​ភូមិ​ ចំនួន​២​ សរុប​ស្មើ​នឹង​ ​​៥៨​ករណី​ ខណៈ​​ខេត្តកំពង់ចាម​មាន​ភូមិ​ ចំនួន​៩១៦ភូមិ​ ហើយ​កេីនឡេីង​ទៅ​ជា​ ៩៥៦ភូមិវិញ​ ដែល​តម្រូវ​ឲ្យ​ទីចាត់ការ​ផែនការ​ និង​វិនិយោគ​ រៀបចំ​នូវ​ឯកសារ​សំណើ​បូកសរុប​ ​រួម​ទាំង​ការ​កសាង​ផែនទី​រដ្ឋបាល​ភូមិ​នីមួយៗ​ និង​ពិនិត្យ​អក្ខរាវិរុទ្ធ​ឈ្មោះ​ភូមិ​ ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ស្នេី​​ទៅ​ក្រសួង​មហាផ្ទៃ​ជា​បន្ទាន់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តកំពង់ចាម៖ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ការស្នើសុំបង្កើត បំបែកភូមិ លុបភូមិ ការកាត់ភូមិ និនិងការកំណត់ឈ្មោះភូមិនៅថ្ងៃ​ទី​១៩​ ខែមេសា​ ព្រឹកមិញនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត​​ បានព្រមានធ្ងន់ៗថា​ មន្ត្រី​ដែលបាន​ទៅ​រាជធានី​ភ្នំពេញ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ នៅពេល​​ត្រឡប់​មក​វិញ​ នឹង​តម្រូវ​ឲ្យ​អនុវត្ត​ធ្វើ​ចត្តាឡីស័ក​ ចំពោះ​ការ​ធ្ធេី​ដំណើរវិញ​ គឺ​ត្រូវ​​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ ហើយ​បេី​បានមក​ដល់​ខេត្ត​វិញ​​ដោយ​ជោគជ័យ​ ចាត់ទុក​ថាជា​សំណាងទៅចុះ​​ ប៉ុន្តែ​ប្រសិនជា​អត់​បានមក​ធ្វើ​ការ​ងារ​ ក្នុង​រយៈពេល​៣ថ្ងៃ​ជាប់ៗ​គ្នា​​នោះ គឺចាត់ទុក​ថា​មន្ត្រី​រូបនោះបាន​បោះបង់​ចោល​ការងារ​ នឹង​​ត្រូវ​​ស្នើ​សុំ​ឲ្យ​លុប​ឈ្មោះ​ចោល​ពី​ក្របខ័ណ្ឌការងារ​តែតែម្ដង។

លោកបាន​ថ្លែង​បន្តថា​ ការ​គ្រប់គ្រង​មន្ត្រី​រាជការ​ក្នុង​ពេលអនុវត្ត​វិធានការ​សុខាភិបាល​នេះ​ ​​នាយក​រដ្ឋបាល​ និង​អភិបាល​ក្រុង​-ស្រុក​ទាំង​អស់​ ត្រូវ​បន្ត​ពិនិត្យ​មេីល​មន្ត្រី​ ធ្វើយ៉ាងណាត្រូវ​ធានា​ថា​ គាត់​​មក​ធ្វើការ​ឲ្យ​បាន​​ទៀងទាត់​ពេលវេលា​ ដោយ​មិន​ត្រូវ​ប្រេីប្រាស់​​ហេតុផលថា​​កូវីដ​ ហេីយមិនបានមក​ធ្វើការ​នោះទេ​ ព្រោះ​ការជូន​ដំណឹង​កាត់បន្ថយ​មន្ត្រី​ធ្វើ​ការងារ​ ​ចំពោះ​មន្ត្រី​​ក្របខណ្ឌ​ក្រសួងតែ​ប៉ណ្ណោះ​ ដោយឡែក​​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ​ មិន​ទាន់​មាន​ការ​ណែនាំ​ឲ្យ​កាត់បន្ថយ​មន្ត្រី​នៅឡើយទេ​​​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តសៀមរាប៖បន្តបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ។ នេះបើយោងតាម
សេចក្តីជូនដំណឹងរួម របស់អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ចេញប្រកាសនៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានផ្តល់អំណោយ អង្ករ២០ ត្រីខ២ និងថវិកា ដល់អ្នកសារព័ត៌មានជិរ៣០គ្រួសារ ដែលមានការខ្វះខាត អំឡុងរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ត្រីខ២យួរ និងថវិកា៨ម៉ឺនរៀល។

ការផ្ដល់អំណោយ នៅថ្ងៃទី១៩ ខែមេសា ព្រឹកមិញនេះ ក្នុងភូមិគ្រឹះផ្ទះទឹក ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថានៅថ្ងៃនេះដោយប្អូនៗមានកាខ្វះខាតបានស្នើសុំអង្ករ២០គីឡូក្រាមត្រីខ២យួរ និងថវិកា៨០០០០រៀល។

ក្នុងនាមអង្គភាពបណ្ដាញសៀមរាបប៉ុស្តិ៍ ខ្ញុំបាទ សូមគោរព នឹងថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម និងក្រុមគ្រួសារ ដែលមានទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លា ជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ក្នុងពេលជួបនូវការលំបាកនៅលើបញ្ហាជីវភាពនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តសៀមរាប៖លោក សយ សិរីវុឌ្ឍ ប្រធានចលនាយុវជនកម្ពុជាស្រុកពួក តំណាង លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះបានដឹកនាំសមាជិក សមាជិកា នាំយកអំណោយ ជូនលោក ទេព ពុំសែនអធិការស្រុកពួក ដើម្បីចែកជូនកងកម្លាំងតាមគោលដៅដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

អំណោយរួមមាន៖

– ម៉ាស់ 44ប្រអប់ 2200ម៉ាស

– អាល់កុល40លីត្រ

– មី ម៉ាម៉ា 8កេះតូច

– ទឹកសុទ្ធ 80យួរ

-ជែល 1កេះ 120ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ភ្នំពេញ៖ក្រសួងព័ត៌មាន បានស្នើឱ្យបណ្ដាញផ្សព្សផ្សាយទាំងអស់ ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន ដែលបានចុះហត្ថលេខាដោយលោកខៀវ កាញារីទ្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មេសា ២០២១

ខេត្តរតនគិរី៖កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី​ (ភ្នំពេញ-រតនគិរី)មួយករណី។

ការឃាត់នេះធ្វើឡើងនៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១។ ក្នុងនោះសមត្ថកិច្ចបានរកឃើញមនុស្សចំនួន០៤នាក់​ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោក សង្ឃនៅភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថាមនុស្សទាំង០៤នាក់

ទី1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ​ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ។

2- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ​ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។​ ហេីយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។

3- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ​ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​។

4/- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ​ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។

យោងតាមរបាយការណ៍ពីក្រុមការងារបានបញ្ជាក់ថា រថយន្តសាមុយនេះជាកម្មសិទ្ធឯកជនរបស់​លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិក ពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប​ គឺអ្នកទី៣​ និងទី៤​ ក្នុងតម្លៃ600ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃាត់ឲ្យត្រលប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីអនុវត្តបន្ត។

បច្ចុប្បន្ន អ្នកទី១​ និងអ្នកទី២ ត្រូវបាន
កងរាជអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួន​ដើម្បីធ្វេីចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធី​ច្បាប់។ ហេីយជនទី៣​ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហមស្រុកកូនមុំដេីម្បីធ្វេីចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតអោយដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ដោយមិនអនុញ្ញាតអោយរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២១

ភ្នំពេញ៖លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា នេះ បានសម្រេចចោទប្រកានលើឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ពីបទរារាំងសមត្ថកិច្ចនូវការអនុវត្តន៍វិធានរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្តដែលមានស្លាកសញ្ញាសម្គាល់នគរបាល ឬយោធា។

សូមបញ្ជាល់ថាបុគ្គលឈ្មោះ សៀង រង្សី បានបើករថយន្ដពាក់ស្លាកលេខ ន.ប និងនិយាយពេលឡាយវីដេអូថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ការសាកសួរក្រោយចាប់ខ្លួននៅថ្ងៃទី១៧ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page415 Page416 Page417 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×