ខេត្តត្បូងឃ្មុំ៖ការដ្ឋានចិញ្ចឹមមាន់មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ ទាំងស្រុងដោយបំផ្លាញទ្រព្យសម្បត្តិគ្មានសល។
របាយការណ៍របស់នគរបាលក្រុងសួងបានដឹងថានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០ នាទី ស្ថិតនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានអគ្គីភយ័ឆាបឆេះកសិដ្ឋានចិញ្ចឹមមាន់។
របាយការណ៍បានបន្តថាករណីនេះ បណ្តាលអោយខូចខាត៖
១/ ឆេះទ្រុងមាន់ ចំនួន០២ទ្រុង ក្នុងទ្រុងនីមួយៗ មានទំហំ ៨ គុណ ៥០ ម៉ែត្រ។
២/ ចំណីអស់ចំនួន ៨០ បាវស្មើ៤តោន
៣/លុយខ្មែរ១០លាន លុយដុល្លារ៥០០
៤/ ទូរស័ព្ទ២គ្រឿង ប្លង់ដី និងឯកសារផ្សេងៗ
៥/ ម៉ាសុីនបូមទឹកចំនួន២គ្រឿង
៦/ សុីទែនទឹកចំនួន ០១។
ជនរងគ្រោះឈ្មោះ នង សុខុម ភេទប្រុសអាយុ៥៤ឆ្នាំ នៅភូមិសួងកើត សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ មិនមានអ្នករងរបួសនោះទេ។ មូលហេតុម្ចាស់ដុតសំរាមជិតទ្រុងមាន់បណ្តាលអោយឆាបឆេះតែម្ដង៕SRP




