Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកស្រីប៉ាងដានី អភិបាលរងខេត្ត  និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តំណាងលោកអ៊ុនចាន់ដាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមដំណើរដោយ លោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខា និងអនុសាខាស្រុកនៅថ្ងៃម្សិលមិញបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកព្រៃឈរចំនួន៩គ្រួសារ  ដោយសរុបរួមប្រជាពលរដ្ឋដែលរងគ្រោះទាំង៥២គ្រួសារ។

ក្នុងឱកាសនោះដែរលោកស្រីប៉ាងដានីបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអ៊ុនចាន់ដាប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ«ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាមួយគ្នានោះលោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយការលាងសំអាតដៃ ,ប្រើប្រាស់ម៉ាស់ ឬក្រម៉ាឱ្យបានត្រឹមត្រូវនិងត្រូវថែរក្សា សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំផងដែរ ។

គួររំលឹកផងដែរថានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមកាលពីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០វេលាម៉ោង៣.៣០នាទីមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់និងរន្ទះបណ្តាលឲ្យរលំផ្ទះ៤ខ្នង និងរបើកដំបូលចំនួន៤៨ខ្នងក្នុងនោះ៖នៅស្រុកបាធាយរលំផ្ទះ១ខ្នងនិងរបើកដំបូលផ្ទះ២១ខ្នង,ស្រុកព្រៃឈររលំផ្ទះ១ខ្នងនិងរបើកដំបូលផ្ទះ៨ខ្នង,ស្រុកជើងព្រៃរលំផ្ទះ២ខ្នងនិងរបើកដំបូល៣ខ្នងនិងស្រុកចំការលើរបើកដំបូល១៦ខ្នង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២០

ខេត្តកំពង់ធំ៖ឈើអារប្រមាណជិត១០ម៉ែត្រគូប នៅក្នុងព្រៃឡង់ត្រូវបានមន្ត្រីបរិស្ថានខេត្តកំពង់ធំ រកឃើញបន្ទាប់ពីឈ្មួញបានលាក់ទុក។

ទីតាំងរកឃើញក្នុងព្រំប្រទល់ព្រៃឡង់និងក្នុងចំការស្វាយចន្ទីក្រោយផ្ទះប្រជាពលរដ្ន ស្ថិតនៅចំណុចអូរលំស្សី និងចំណុចត្បែង ក្បែរភូមិខ្ចាស់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក លី ស្រេង ប្រធានការិយាល័យដែនជំរកសត្វព្រៃបានឲ្យអ្នកសារព័ត៌មានដឹងថា ឈើដែលយើងរុករកឃើញទាំងនេះបានចុះប្រតិបត្តិការតាំងពីម៉ោង៩ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ រហូតដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃដដែលដោយយកឈើទាំងអស់មករក្សាទុកនៅទីស្នាក់ការ៤៤ ច្រករបៀងអភិរក្សជីវះចំរុះព្រៃអង់តែន ឈើមានចំនួនជាង៩ ម៉ែត្រគូប។

ករណីនេះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំធ្លាប់បានប្រាប់ថា លោកមិនលើកលែងចំពោះការដឹកជញ្ចូនឈើពីព្រៃឡងនោះទេ​លោកនិងចាត់វិធានការបង្រ្កាបអោយអស់ដោយមិនទុកឱកាសអោយឈ្មួញ​ អ្នកកាប់បំផ្លាញនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២០

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
៤.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្សចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយរងការចោទថាបានចាប់រំលោភ ក្មេងស្រីដែលបាននាំម្តាយទៅមើលជំងឺ។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ ស្ថិតនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប។
លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានឱ្យដឹងនៅព្រឹកនេះថា កាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ឡ .ធ.វ ភេទ ស្រី អាយុ២០ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប បានដាក់ពាក្យបណ្តឹងថា ខ្លួនបានទៅនៅថែជំងឺម្តាយនៅផ្ទះ គ្រូ អ៉ឹម (គ្រូខ្មែរ) ភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានឈ្មោះ គ្រូអ៉ឹម ហៅចូលបន្ទប់យកដៃច្រត់ពីលើក្បាល ហើយឱ្យលេបថ្នាំពណ៌ខៀវស្រាប់តែទន់ខ្លួន ហើយឈ្មោះ គ្រូ អ៉ឹម រួមភេទជាមួយ ជាមួយខ្លួន បានសម្រេច។ បន្ទាប់មកគ្រូអ៉ឹម ឱ្យកូនសិស្សឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល ឈ្មោះ វីត រួមភេទជាមួយខ្លួនបានម្នាក់ម្តងផងទៀតផង។
លោកជា ហេង បន្ថែមថា ក្រោយពីទទួលពាក្យបណ្តឹងរួច លោកបានសុំលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្រសៀមរាបបើកការស៊ើបអង្កេតបឋម។ លោកជា ហេង បន្តថាលុះនៅរសៀលថ្ងៃទី១៤ខែឧសភាម្សិលមិញ លោកនិងកម្លាំងនគរបាលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង បានទៅដល់ផ្ទះ គ្រូ អ៉ឹម ដែលមានទីតាំងខាងលើ ដោយធ្វើការឆែកឆេររកឃើញវត្ថុតាងសំបកថ្មាំ Viaga ជាច្រើនបន្ទះ។
ក្នុងនោះឃើញមានជនរងគ្រោះ ចំនួន ២នាក់ទៀត មាន ឈ្មោះដូចខាងក្រោម: ១ ឈ្មោះ ព. ផ អាយុ ១៧ឆ្នាំ និង ឈ្មោះ ឌ. វ.ន អាយុ ១០ឆ្នាំ ជាកូនអ្នកជំងឺ។
លោកជា ហេង បន្តទៀតថាក្រោយពីសាកសួរជនរងគ្រោះទាំង០២នាក់បានឆ្លើយថាះ ឈ្មោះ ព. ផ ត្រូវបានឈ្មោះ សយ សំប៊ុន ចាប់រំលោភនាងតាំងពីនាងអាយុទើប ១៤ឆ្នាំ។ចំណែក ឈ្មោះ ឌ. វ.ន ត្រូវបានគ្រូអ៉ឹម នាំចូលបន្ទប់…..។

លោកជា ហេងបានបញ្ជាក់ថាជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម៖
០១.ពិន អ៉ឹម ភេទប្រុសអាយុ ៤៦ឆ្នាំ។០២.សយ សំប៊ុន ភេទប្រុសអាយុ ៣៤ឆ្នាំ។០៣.ស៊ាន កុសល (ហៅ ជា) ភេទប្រុសអាយុ៣៦ឆ្នាំ។អ្នកទាំង៣នាក់នេះ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបាននាំមកសាកសួរ ប៉ុន្តែពួកគេមិនបានសារភាពនោះទេ។ទោះយ៉ាងណាជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនតាមបញ្ជា របស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាបនិងពលរដ្ខបានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីប្លន់។
ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ខែឧសភានេះចំណុចមុខវត្តចក ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ រ៉េត សារួម ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
អធិការនគរបាលក្រុងសៀមរាបលោកវរសេនីយ៍ឯកណុប សារ៉ាក់ បានឲ្យដឹងថា
ជនសង្ស័យពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(យកពូថៅគំរាមយកខ្សែករ)។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានបញ្ជាក់ថាទៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ម៉ោង១៤និង២០នាទី ស្ថិតនៅរោងចាំចំការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ពេលជនរងគ្រោះឈ្មោះស៉ឹង ឡាំងគឿ ភេទ ស្រី អាយុ២០ឆ្នាំ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ ១៩ឆ្នាំ ត្រូវជនសង្ស័យឈ្មោះខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់ស៊េរីចាស់មកឈប់ពីមុខរោងហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី រួចជនសង្ស័យបានឃើញពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើរក៏ស្រាប់តែជនសង្ស័យយកមកកាន់នឹងដៃរួចគំរាមជនរងគ្រោះឲ្យដោះខ្សែករផ្លាទីនតំលៃ១៥០ដុល្លារពីករ តែដោយជនរងគ្រោះដោះយឺតជនសង្ស័យក៏កន្ត្រាក់ដាច់រួច ត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ ជនសង្ស័យរត់ឡើងជិះម៉ូតូត្រូវអ្នកជិតខាងឮ ជិះម៉ូតូដេញតាម ទៅទិសខាងជើងបានប្រហែល៣ គីឡូម៉ែត្រ ជនសង្ស័យភ័យ ក៏គប់ខ្សែករលួចបាននោះចោលតាម ផ្លូវបណ្ដាលឱ្យបាត់ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់បានប្រគល់ឱ្យសមត្ថកិច្ច។
ជនសង្ស័យក៏ឆ្លើយសារភាពដូចបានរៀបរាប់ខាងលើផងដែរ។ជនសង្ស័យឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់ខេត្តសៀមរាបថាការដ្ឋានជួសជុលកែលម្អចំណតយានយន្តផ្សារលើធំថ្មី ដែលគ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខនេះ នឹងបានក្លាយជាចំណែកនៃដំណោះស្រាយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ និងសោភ័ណភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍក្រុង បន្ទាប់ពីបានសិក្សារួចរាល់កាលពីអំឡុងឆ្នាំមុននេះ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការដ្ឋាននេះនឹងត្រូវបានប្រើប្រាស់ថវិកាអាជ្ញាធរខេត្តដែលជាម្ចាស់គម្រោង និងអនុវត្តដោយអាជ្ញាធរក្រុង ក្នុងនោះមន្ទីរសាធារណការនិងដឹកជញ្ជូន ជាសេនាធិការលើការងារបញ្ចេញគំរូប្លង់មេ។
ដោយឡែក លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងផងដែរថានេះគឺជាការឆ្លើយតបទៅនឹងការវិវត្តរីកចំរើននៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត-អង្គរ ដែលកំពុងមានកំណើននៃការប្រើប្រាស់យានយន្ត យ៉ាងដូច្នេះហើយទើបបញ្ហាសណ្តាប់ធា្នប់សាធារណៈ របៀបរៀបរយសង្គម ចរាចរណ៍ បរិស្ថាន និងសោភ័ណភាព ត្រូវបានស្ថិតនៅក្នុងកម្មវត្ថុនៃការអភិវឌ្ឍស្របតាមនិន្នាការនៃការរីកចំរើន។
យ៉ាងណាក៏ដោយ ការពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតំបន់ដែលគ្រោងនឹងបើកការដ្ឋានជួសជុលកែលម្អចំណតយានយន្តនោះ អាចនឹងតម្រូវឲ្យមានការកែសម្រួលខ្លះៗនៅលើគំរូប្លង់មេ ដែលមិនត្រឹមតែធ្វើឲ្យចំណតយានយន្តអាចដំណើរការប្រកបដោយបទដ្ឋានបច្ចេកទេសនោះទេ តែផ្លូវភ្លោះមុខផ្សាលើធំថ្មី អាចនឹងមានភាពធំទូលាយជាងមុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តកំពង់ចាម៖ក្នុងពេលចែកកញ្ចប់អាហារ ស្រាយបួស រ៉ាម៉ាឌន  ជូនដល់បងប្អូន ប្រជាពលរដ្ឋ សាសនិកខ្មែរឥស្លាម ចំនួន៤៦០គ្រួសារ នៅក្នុងភូមិទី១៣ឃុំ កោះសូទិនស្រុកកោះសូទិន នៅព្រឹកមិញ លោកអ៊ុន ចាន់ដា បានថ្លែងបន្តថាចំពោះអ្នកជំងឺកូវីដ១៩នៅក្នុង ខេត្តកំពង់ចាម  ដែលមានចំនួន១៦នាក់  ត្រូវបានព្យាបាលជាសះស្បើយអស់ ហើយ។ដោយឡែកអ្នកជំងឺក្នុងប្រទេស កម្ពុជាទាំងមូលដែលមានចំនួន១២២នាក់ក៏បានព្យាបាលជាសះស្បើយ ចំនួន១២០នាក់ហើយដែរ។ទោះជាយ៉ាង នេះក្តីយើងនៅតែមានក្តីព្រួយបារម្ភ  ព្រោះជំងឺដ៏កាចសាហាវមួយនេះដែល មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេបើយើងមានការធ្វេសប្រហែស តែ បន្តិចនោះនឹងមានហានិភ័យខ្ពស់ណាស់  ក្នុងការចម្លងវីរុសនេះ  ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត  ក្នុងរលកទី២ដូចនៅ បណ្តាប្រទេសលើពិភពលោកដែលនឹងអាចធ្លាក់ចូលទៅក្នុងសភាពធ្ងន់ធ្ងរជាមិនខាន។

លោកអ៊ុន ចាន់ដា ក៏បានស្នើដល់អាជ្ញាធរគ្រប់ មូលដ្ឋាននៅតែបន្តធ្វើការផ្សព្វផ្សាយសារ អប់រំអំពីវិធានការបង្ការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩នេះជាបន្ត ទៀតដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង  បន្តការអនុវត្តគម្លាតសុវត្ថិភាពបុគ្គល  និងគម្លាតសុវត្ថិភាពសង្គមនិងប្រេីប្រាស់ម៉ាស់ព្រមទាំងធ្វើអនាម័យជាប្រចាំឲ្យបានគ្រប់ៗគ្នាស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាពិធីនេះក៏មានការចូលរួមពីលោកខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្តផងដែរ។ដោយក្នុងមួយគ្រូសារទទួលបានអង្ករ១០គីឡូនិងគ្រឿង ឧបភោគបរិភោគ មួយចំនួនមានដូចជា ស្ករសរទឹកដោះគោប្រេងឆានិងទឹកសេរ៉ូ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលបានថ្លែងថា កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមនុស្សចំនួន២នាក់ ករណីលួចសម្ភារ។ហេតុការណ៍នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ត្រង់ចំណុចផ្ទះសំណាក់យីហោឈារី(ផ្ទះសំណាក់បិទទ្វាទុកចោល) ស្ថិតនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យ០១ឈ្មោះលី ភ័ក្ក ភេទប្រុស អាយុ៣១ឆ្នាំមុខរបររើសអេតចាយ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។០២-ឈ្មោះសុង រ៉ាវុធ ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅជុំគ្នា ។ករណីអំពើលួចមានស្ថានទម្ងន់ទោស( គាស់ទម្លុះទម្លាយ )។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្ថែមថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅគាស់ទ្វារផ្ទះសំណាក់របស់ជនរងគ្រោះឈ្មោះស្រ៊ុន សុភ័ក្រ្ក ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។ដោយពួកគេនាំគ្នាលួចវ៉ៃដោះយកគ្រែប្រអប់ធ្វើអំពីឈើ រួចលើកយកមកដាក់រ៉ឺម៉ក ក្នុងពេលធ្វើសកម្មភាពក៏មានអ្នកជិតខាងនៅក្បែរនោះឃើញ ហើយរាយការណ៍ដល់សមត្ថកិច្ច។ លោកបន្តថាក្រោយទទួលបានព័ត៌មាននគរបាលបានចុះឃាត់ខ្លួនមកសាកសួរ។ ជនសង្ស័យទាំងពីរបានសារភាពថាខ្លួន ពិតជាធ្វើសកម្មភាពចូលគាស់ផ្ទះលួចយកសម្ភារខាងលើពិតមែន។លោកបញ្ជាក់ថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាទើបនិងចេញពីពន្ធនាគារ។បច្ចុប្បន្ននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាបុរសចំនួនពីរនាក់ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចម៉ូតូនៅស្រុកជីក្រែង។ហេតុការណ៍ឃាត់ ធ្វើឡើងនៅម៉ោង២យប់ឈានចូលថ្ងៃទី១៤ខែឧសភានេះ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋានខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូពីស្រុកជីក្រែង។

ជនសង្ស័យទាំង២នាក់រួមមាន៖១ឈ្មោះម៉េងសុភណ្ឌ ហៅម៉ៃ ភេទប្រុសអាយុ២១ឆ្នាំ  ស្រុកកំណើត និងទីលំនៅសព្វថ្ងៃភូមិអន្លង់វិល  ឃុំគោកធ្លកក្រោមស្រុកជីក្រែង។២ឈ្មោះ ចែត ម៉េងហួយ   ហៅអួយភេទប្រុស អាយុ២៤ឆ្នាំ  ស្រុកកំណើតនិងទីលំនៅសព្វថ្ងៃ ភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។ជនទាំងពីរនាក់សមគំនិតលួចម៉ូតូ កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ នៅភូមិអន្លង់វិល ឃុំគោកធ្លកក្រោម  ស្រុកជីក្រែង។ជនសង្ស័យទាំង២នាក់ បានសារភាពថា ពិតជាបានប្រព្រឹត្តមែន។ឆ្លងតាមការធ្វើតេស្តទឹកនោម រកសារធាតុញៀនលទ្ធផល អវិជ្ជមានទាំង២នាក់។បច្ចុប្បន្នកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។រវាងម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខសៀមរាប1U.1918 និងម៉ូតូ ម៉ាកC125ហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ សៀមរាប1D.8827 បណ្ដាលអោយស្លាប់មនុស្ស០១នាក់ និងរបួសធ្ងន់០១នាក់។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកស្លាប់ឈ្មោះវង់ សុផាត ភេទស្រី អាយុ៤៦ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូម៉ាកC125 សេរី២០១៥)។ចំណែកអ្នករបួសធ្ងន់ ឈ្មោះជូ ចាត ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នកបើកបរម៉ូតូម៉ាកC125 សេរី២០១៦) ។
សមត្ថកិច្ចបានបញ្ជាក់ថាជនគ្រោះជា
សាកសពប្រគល់អោយក្រុគ្រួសារធ្វើបុណ្យតាមប្រពៃណី។ដោយឡែក អ្នករបួសបញ្ជូូនទៅមន្ទីពេទ្យស្រុកនិងវត្ថុតាង ម៉ូតូរក្សារទុកកន្លែងនគរបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តឧត្តរមានជ័យ៖មន្ត្រីស្រុកអន្លង់វែងបានអះអាងថាពលរដ្ឋម្នាក់បានស្លាប់ដោយសារផ្ទុះមីនតោន។
ហេតុការណ៍បានកើតឡើងម៉ោង១៤និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចព្រៃស្អាក ស្ថិតក្នុងភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខាងលិចផ្លូវជាតិលេខ៦៧ ប្រហែល៤០០ម៉ែត្រ។
ជនរងគ្រោះឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចប្បន្នរស់នៅភូមិឃុំកើតហេតុ។ក្នុងនោះខូចខាតទាំងស្រុង ត្រាក់ទ័រ០១គ្រឿង ម៉ាក kubotaពណ៌ក្រហមផងដែរ។
មន្ត្រីបន្ថែមថាមូលហេតុចូលភ្ជួរចំការចន្ទីជាន់មីនតោន។បច្ចុប្បន្នសាកសពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ ឧសភា ២០២០

ខេត្តកំពង់ចាម៖ដោយពិនិត្យឃើញ អំពីបញ្ហាប្រឈម របស់រដ្ឋបាលសង្កាត់បឹងកុក ដែលពុំមានអាគារផ្ទាល់ខ្លួន​ សម្រាប់បំរើ​សេវា​សាធារណៈ​​ជូន​ប្រជាពលរដ្ឋ​ ខណៈអស់ជាច្រើនទស្សវត្ស ត្រឹមសុំអាគារគេធ្វើការនោះ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​​ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់គម្រោងសាងសង់សាលាសង្កាត់បឹងកុកថ្មី នៅ​លើ​ទំហំ​ដី​៤០x៥០ម៉ែត្រ​ ដែលមានទីតាំង​ស្ថិត​នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ដោយ​តម្រូវ​ឲ្យ​មាន​ការ​ចាក់​ដី​ និង​ធ្វើផ្លូវចូលប្រវែងជាង១៦០ម៉ែត្រ ផង​ដែរ​។
លោកអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យទ្វារទឹក១កន្លែង និងច្រាំងទន្លេ ប្រវែង២០ម៉ែត្រ ដែលហូរច្រោះ ដោយសារទឹកភ្លៀងមួយមេធំ​ កាលពីយប់ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។​ ជាមួយ​គ្នា​នោះ​ លោក​ អភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ធ្វើការ​ជួសជុល​ជាបន្ទាន់ផ្នែកដែលហូរច្រោះ ដើម្បីជៀសវាងការបាក់ស្រុតច្រាំងទន្លេបន្ថែម នាំឲ្យខូចខាតសំណង់ទ្វាទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះ​ ផផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត គ្រោងនឹងសាងសង់អាគារសាលាឃុំ-សង្កាត់ថ្មី ចំនួន១១កន្លែងបន្ថែមទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះខេត្តកំពង់ចាម មានអគារសាលាឃុំ-សង្កាត់ តាម​គំរូ​ស្តង់ដាររបស់ក្រសួងមហាផ្ទៃ ចំនួន៩៨ ឃុំ-សង្កាត់ លើ១០៩ឃុំ សង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page607 Page608 Page609 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×