Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖ស្ថានីយ៍​ប្រេងឥន្ធនៈមួយកន្លែងយីហ៊ោ ដេប៉ូតេលាក្រុងសួង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណ ៧និង៣៥នាទីព្រឹក ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិតនៅ​ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

អធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា​ ម្ចាស់​ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះ នេះ មានឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។
ចំពោះមូលហេតុនៃការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ករណីនេះលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ មនៅវេលាម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែលនោះ​។

ចំពោះប្រតិបត្តិការនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្តត្បូងឃ្មុំ០២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យស្នងការខេត្តកំពង់ចាម ចំនួន០២គ្រឿង សរុបប្រើប្រាស់ឡានទឹកអស់ចំនួន២៥ឡាន ទើប​រលត់ទាំងស្រុង។

ជាមួយគ្នានេះដែរ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកា លើកទឹកចិត្តចំនួន៣០០ដុល្លា ដល់កងកម្លាំង ដែលបានសហការ ពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស ឬឆេះរាល់ដាលនោះនោះឡើយ។

បើតាមសមត្ថកិច្ច ឲ្យដឹងថា ទំហំការខូចខាត ការ៉ាស់ទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿង ម៉ាកLexus ៣៣០ ១គ្រឿង ២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០កេស ម៉ូតូ៣គ្រឿង រុឺម៉កមូតូ១គ្រឿង រួមទាំងថវិកា និងសម្ភារមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងសម្តេច ហ៊ុន សែន បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តជោតិរង្សុី ហៅវត្តបុស្ស មានតម្លៃប្រមាណ៥៤មុឺនដុល្លារ ស្ថិតនៅ​ក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ។

ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងដែនដី លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រេីនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ នេះបានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្រុងពាលី ជួសជុល ខ្លោងទ្វារតាកាវ។

សូមជម្រាបថា ខ្លោងទ្វារ តាកាវ ជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។

សូមរំលឹកថា កាលពីខែមេសាឆ្នាំ២០២០ អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលក្លោងទ្វារ ចូលបរិវេណ ក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេល ដែលមអគ្គនាយិកា រូបនោះ ទស្សនាសមិទ្ធផល ដែលខ្លួនបានជួយជួសជុលកម្លងមក រួមមានប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ ជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កុម្ភៈ ២០២១

ខេត្តសៀមរាប៖រដ្ឋបាលព្រៃឈើសៀមរាប នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ម្សិលមិញ រឹបអូសឈើធ្នង់ជាង១០០ដុំ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកម៉ុង ប៊ុនលីម បានអោយដឹងថា ការបង្ក្រាបបទល្មើសខាងលើ គឺ ផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ និងសង្កាត់រដ្ឋបាលព្រៃឈើពួកនៅចំណុចភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ឈើដែលបានរឹបអូសឈើប្រភេទ ធ្នង់ ចំនួន១១២ដុំ ស្មើនឹង០,៧២០ម៉ែត្រត្រីគុណ។ វត្ថុតាងខាងលើ បានផ្ញើរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើពួក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ។

ទោះបីយ៉ាងណា លោកនាយខណ្ឌ ពុំបានបង្ហាញថា ជនប្រព្រឹត្ត មានឈ្មោះអ្វី ហើយមានទីលំនៅ ឯណានោះឡើយ។ ជាមួយគ្នានោះអតីតឈ្មួញ មួយរូប បានបង្ហើបថា ថ្វីត្បិតតែមួយរយ:កន្លងមក មានសភាពស្ងប់ស្ងាត់ ប៉ុន្តែពេលនេះ សកម្មភាពដឹក ជញ្ជូនឈើ ហាក់ចាប់កំរើកវិញទៀតហើយ ដោយ ក្រុមឈ្មួញប្រើរូបភាព ជញ្ជូនពីព្រៃតាមរយ:គោយន្តកន្ត្រៃមកស្តុកទុក។ លុះពេលគ្រប់ចំនួន ទើបពួកគេ ដងចេញដោយរថយន្តសេរីទំនើប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២១ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖:កំព្យូទ័រយួរដៃ និង​ម៉ាស៊ីន​ព្រីនធ័ ចំនួន​១៤ឈុត​​ ដែល​ជា​អំណោយ​ របស់សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​-ហ៊ុន​សែន​ ត្រូវ​បាន​ផ្ដល់​ជូន​ឃុំ​ទាំង​១១​ និង​វិទ្យាល័យ​ទាំង​៣​ ក្នុង​ស្រុក​កងមាស​ ខេត្តកំពង់ចាម។

ការផ្ដល់នេះតាម​រយៈ​ លោក ណុប​ រ័ត្ននិមល​ សមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធាន​ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ សម្តេចហ៊ុន​ សែន​ តំណាង លោកហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទកាល័យ សម្តេច ហ៊ុន​ សែន​ និងជាប្រធាន​គណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចហ៊ុន​ សែន​។​

ពិធី​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ​ ម្សិលមិញ ដោយមានការ ចូលរួមពីលោក អ៊ុន​ ចាន់ដា​​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម​ និនិងលោក ខ្លូត​ ផន​ អនុប្រធានប្រចាំការបក្សខេត្ត​ ព្រមទាំង​សមាជិក​ សមាជិកា​ គណបក្សប្រជាជន​កម្ពុជា​ ជាច្រើន​រូប​ផងដែរ​។

ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា​ ចំនួន៣២៤នាក់​ នៅស្រុក​កងមាស​ លោក អ៊ុន​ ចាន់ដា​ បានរំលឹកថា​ ជំនាន់​ប៉ុលពត​ គេសម្លាប់ និស្សិតបញ្ញវន្ត អ្នកចេះដឹងចោលស្ទេីរគ្មានសល់ ក្រោមការ​រំដោះ​ជាតិ​មាតុភូមិ​ ឲ្យ​មាន​សុខសន្តិភាព​ ​ពី​សំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​វីរបុរស​ស្នេហា​ជាតិ​ពិតប្រាកដ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​យេីង​ សិក្សា​រៀនសូត្រ​ កសាង​ធនធាន​មនុស្ស​ ដូច្នេះ​សូម​ឲ្យ​ប្អូនៗ​​ ជា​យុវសិស្ស​ត្រូវ​ខិតខំ​រៀនសូត្រ​ ដេីម្បី​បន្ត​វេន​ដឹកនាំ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ ​ឲ្យ​មាន​ការ​រីកចម្រើន​រុងរឿង​​​​ទៅ​ថ្ងៃ​អនាគត​។

លោក អ៊ុន​ ចាន់ដា​ ក៏បាន​សំណូមពរ​សូម​ឲ្យ​​យុវជន​ចងក្រង​ ជាក្រុមឃោសនឹក ផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើន និង​កម្មវិធី​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ ក៏​ជា​សកម្មភាព​ដឹកនាំ​រស់រវើក​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​។

ដោយឡែក​មន្ត្រី​​ការងារ​​នៅ​ថ្នាក់​មូលដ្ឋាន​ ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ និង​ចងក្រង​ជា​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​​ ដេីម្បី​ស្នេីដល់​ថ្នាក់​ខេត្ត​ សុំផ្តល់ជា​ធនធាន​សម្រាប់​ ចុះបំពេញការងារ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page1,063 Page1,064 Page1,065 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!