Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៤

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។

ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ។

សូមជម្រាបថា “កាសែតកម្ពុជា” គិតមកដល់ពេលនេះ មានអាយុកាល ៤៥ឆ្នាំ ហើយត្រូវបានខកខានចេញ ផ្សាយមួយរយៈ តែពេលនេះ “កាសែតកម្ពុជា“ នឹងប្រែខ្លួនស្របតាមបរិបទ ឌីជីថល ដោយត្រូវផ្សាយដោយការបោះពុម្ពផង និងអេឡិចត្រូនិចផង ជាភាសាខ្មែរ និងភាសាអង់គ្លេស៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៤

សមត្ថកិច្ចបានចាប់ខ្លួនមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បើករថយន្តបុកមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ ២នាក់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បុករះម៉ូតូ និងរថយន្ត បណ្តាលឱ្យមាន មនុស្ស ស្លាប់ នៅកន្លែងកើតហេតុ ៤នាក់ (ស្រី៣នាក់ ប្រុស ១នាក់) និងរងរបួសធ្ងន់ ២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តបង្កបើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៤

នៅទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព។

បន្ទាប់ : ១/ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ជូត វឌ្ឍនា ទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ២/ឱ្យប្រធាន ពន្ធនាគារខេត្តកំពង់ស្ពឺ ទទួលឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសំម្រេចផ្សេងពីនេះ។ ៣/ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។

បទទ្វេពន្ធភាព៖ បុរស ឬស្ត្រី ដែលមានអាពាហ៍ពិពាហ៍មិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។ ទោសពន្ធនាគារ ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៤

រាជធានីភ្នំពេញ៖កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងគយព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្កប់តាមកញ្ចប់បញ្ញើពីកម្ពុជា ទៅអូស្ត្រាលីចំនួន ២ករណី រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សូមជម្រាបថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០៤ កម្លាំងជំនាញ (ក១០) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងគយប្រចាំ ព្រលានយន្តហោះភ្នំពេញ បានត្រួតពិនិត្យកេសបញ្ញើមួយ និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១០) សហការជាមួយក្រុមហ៊ុន Embassy freight express co,ltd និងក្រុមហ៊ុន ១៦៨ Logistics chains co,ltd បានធ្វើការត្រួតពិនិត្យកេសបញ្ញើមិនប្រក្រតីមួយទៀត។ ជាលទ្ធលនៃការចុះបង្ក្រាបទាំង២ទីតាំងនេះ កម្លាំងជំនាញបានចាប់យកសារធាតុញៀនហេរ៉ូអ៊ីន ទម្ងន់ ២,៧៥២.៩៦ក្រាម (២គីឡូ និង៧៥២.៩៦ក្រាម)។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកបុគ្គលអ្នកពាក់ព័ន្ធ និងចាប់ខ្លួនមេក្លោងមកផ្តន្ទាទោស ខណៈវត្ថុតាងជាថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញដីការឱ្យឃុំខ្លួនមនុស្ស១នាក់ ពាក់ព័ន្ធការកាប់ទន្រ្ទានដីព្រៃ ត្រង់ចំណុចជើងភ្នំខ្មោច ចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

តុលាការបានចាត់ការតាមច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឱ្យស្ថិតនៅក្រោមការពិនិត្យបទ៖ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ បទល្មើសព្រទណ្ឌដែលមានចែង និងឱ្យផ្ទន្ទាទោស តាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!។

លោកប៉ែន បូណា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។

ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។

នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញ គ្រាន់តែឈានជើងជាន់ទឹកដីបារាំងភ្លាម មេដឹកនាំវ័យក្មេងដ៏សកម្មរបស់កម្ពុជាបានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់បារាំងរហូតដល់ជាង១០ក្រុមហ៊ុន ក្នុងនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងចំនួន៦ផងដែរ។ នៅឯប្រទេសស្វីស ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗនៅអឺរ៉ុបចំនួន៩បន្ថែមទៀតដែលសរុបទៅមានក្រុមហ៊ុនអឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតីទទួលជួបទល់មុខដោយមិនរាប់បញ្ចូលជំនួបក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។

លទ្ធផលដ៏ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលជាចលករលើកស្ទួយកិត្យានុភាពនិងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិនិងដែលផ្តល់ភាពស័ក្តិសមសម្រាប់ប្រធានាធិបតី នាយករដ្ឋមន្ត្រីក៏ដូចជាប្រធានព្រឹទ្ធសភានិងរដ្ឋសភាបារាំងក្នុងការទទួលប្រមុខដឹកនាំកម្ពុជាលើកម្រាលព្រំក្រហមនៅលើទឹកដីនៃទ្វីបអឺរ៉ុប៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

ខេត្តកំពង់ធំ៖លោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិត នៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ពិតជាមិនធម្នតាឡើយ ដោយបានសាងសង់សំណង់អត់ច្បាប់ ទោះបីជាមានលិខិតហាមឃាត់ពីអាជ្ញាធរស្រុកសន្ទុកចំនួន 2 លើកក៏ដោយ ក៏ម្ចាស់សំណង់ទាំងពីរនាក់ប្ដីប្រពន្ធនេះមិនខ្លាចញញើតអាជ្ញាធរស្រុកនោះទេ។

អាជ្ញាធរស្រុកសន្ទុក កាលពីថ្ងៃទី០៣ ខែកក្កដា ២០២៣ បានចេញលិខិត ប្រាប់លោក អឹង ឡុងលី ម្ចាស់សំណង់ ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីឲ្យផ្អាកការដ្ឋានសាងសង់សំណង់ លំនៅដ្ឋាន ស្ថិតនៅភូមិរាំងខាងត្បូង ស្រុក សន្ទុក ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។

អាជ្ញាធរស្រុកបានបញ្ជាក់ប្រាប់ថា លោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះ ថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំជ្រាបថា៖ ដោយពិនិត្យឃើញថា ការដ្ឋានសំណង់របស់លោក ពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នៅឡើយ ម្យ៉ាងទៀតទីតាំង សំណង់ កំពុងស្ថិតក្នុងបណ្ដឹង ពីសំណាក់ម្ចាស់ព្រំដីឈ្មោះ សៀង ជីមកន តំណាងដោយលោក កន ស៊ីថា ដែនបានធ្វើពាក្យបណ្ដឹងមក រដ្ឋបាលស្រុកកាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ កន្លងមក ហេតុនេះខ្ញុំស្នើសុំ លោកធ្វើការផ្អាក ការសាងសង់ជាបណ្តោះអាសន្ន រហូតដល់មានការសម្របសម្រួលពីម្ចាស់ព្រំដីសិន។

អាជ្ញាធរស្រុកសន្ទុក នៅថ្ងៃទី.៧ខែ កញ្ញា ឆ្នាំ ២០២៣
បានចេញលិខិតលើកទី២ប្រាប់ទៅ លោក អ៊ឹង ឡុងលី ម្ចាស់សំណង់ ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ឲ្យផ្អាកការដ្ឋានសាងសង់សំណង់ លំនៅដ្ឋាន ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន។

ក្នុងលិខិតអាជ្ញាធរស្រុកសន្ទុកបានរៀបរាប់ថា លោកអ៊ឹង ឡុងលី និងប្រពន្ធ ឈ្មោះជើង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅភូមិរាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំជ្រាបថា៖ ដោយពិនិត្យឃើញថា ការដ្ឋានសំណង់ របស់លោកពុំទាន់មានច្បាប់អនុញ្ញាតសាងសង់នៅឡើយ ម្យ៉ាងទៀតទីតាំង សំណង់កំពុងស្ថិតក្នុងបណ្ដឹង ពីសំណាក់ម្ចាស់ព្រំដីឈ្មោះសៀង ជីមកន ដែនបានធ្វើលិខិតមក រដ្ឋបាលស្រុក ជួយ មានវិធានការកាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣ កន្លងមក ហេតុនេះខ្ញុំស្នើសុំលោក ធ្វើការផ្អាកការសាងសង់ ជាបណ្តោះអាសន្ន រហូតដល់មានការសម្របសម្រួល និងមានការចេញនូវ ការសម្រេចរបស់តុលាការសិន។

បើទោះបីជាអាជ្ញាធរស្រុកសន្ទុកបានចេញលិខិតចំនួនពីលើក ប្រាប់លោកអឹង ឡុងលី និងប្រពន្ធឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅ ភូមិរាំងខាង ត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ សូមផ្អាកការដ្ឋានសំណង់ជាបន្ទាន់ យ៉ាងណាក៏ដោយ ក៏ម្ចាស់សំណង់ទាំងពីរនាក់ដីប្រពន្ធនេះមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។

ករណីសំណង់គ្មានលិខិតអនុញ្ញាតនិងរងបណ្ដឹង នេះនៅ០៨ ខែមករា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានចេញលិខិតមួយ សូមគោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដោយ

គោរពស្នើសុំគោលការណ៍ កិច្ចសហការណ៍ហាមឃាត់សំណង់ ០១ កន្លែង ស្ថិតនៅភូមិវាំងខាងត្បូង ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមកម្មវត្ត និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ម្ចាស់សំណង់ឈ្មោះ អេង ឡុងលី ស្ថិតនៅ ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានសាងសង់សំណង់គ្មានលិខិតអនុញ្ញាត ហើយការសាងសង់នេះ ឈ្មោះ អឹង ឡុងលី នេះមិនស្លាប់ តាមការហាមឃាត់ របស់អាជ្ញាធរ មូលដ្ឋានឃុំ ការិយាល័យជំនាញ និងអាជ្ញាធរស្រុក ហើយម្ចាស់សំណង់នេះនៅតែលួច បន្តសាងសង់រហូតបាន ៦០%។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម ឯកឧត្តមអភិបាលខេត្ត មេត្តាមានគោលការណ៍ដឹកនាំ ដោយសេចក្ដីអនុគ្រោះ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺ ពីលោកអឹង ឡុងលី និងប្រពន្ធ ឈ្មោះថេង អូន ម្ចាស់ការដ្ឋានសំណង់ស្ថិតនៅ ភូមិរាំងខាង ត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននៅឡើយទេដោយមិនមានលេខទំនាក់ទំនងរហូតដល់ម៉ោងផ្សាយនេះ។

អភិបាលស្រុកសន្ទុក លោក ឡង គីសឹង បានប្រាប់សៀមរាប ប៉ុស្តិ៍ ថា «ខេត្តកំពុងចំណាត់ការ រឿងហ្នឹងហើយ។ រាល់បញ្ហា ត្រូវបានរដ្ឋបាលស្រុក និងមន្ទីរ ដ ន ស ខេត្ត សុំកិច្ចអន្តរាគមន៍ទៅខេត្ត ហើយ។

គេកំពុងរងចាំមើលចំណាត់ការរបស់អភិបាលខេត្តកំពង់ធំ តើមានវិធានការយ៉ាងណា ចំពោះសំណង់ដែលគ្មានលិខិតអនុញ្ញាត ហើយមិនស្ដាប់ការណែនាំរបស់អាជ្ញាធរស្រុកបែបនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

ខេត្តសៀមរាប៖លោកប្រាក់ សោភ័ណបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

កិច្ចប្រជុំនេះធ្វើឡើង ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា សរុបចំនួន២៤ នាក់ស្រី៥នាក់។

ក្នុងកិច្ចប្រជុំ លោកប្រាក់ សោភ័ណ បានជំរុញអោយមន្ត្រីប្រតិបត្តិសាខាបន្តអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាព​ និងប្រសិទ្ធផល​ដោយត្រូវ ៖
១-ត្រូវមានផែនការសកម្មភាពការងារ ប្រចាំខែនីមួយៗ ត្រីមាស និងឆ្នាំ ឱ្យបានជាក់លាក់។
២-ត្រូវបន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។
៣-ត្រូវបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើការងារក្នុងស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ក្នុងការតាមដានពិនិត្យវាយតម្លៃ និងរបាយការណ៍ ឱ្យបានទៀងទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។
៤-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុងសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានខ្យល់គក៏ស្លាប់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃ សុក្រត្រូវថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ម៉ោង៣និង៣០នាទី ចំណុច ព្រៃរាំងស្រោងមាត់ទន្លេ ស្ថិតក្នុងទឹកដីភូមិពាមតាអួរ  ឃុំ កែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ  ហូយ  លាប ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិពាមតាអួរ ឃុំកែវពណ៌  ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា យោងតាមការបំភ្លឺរបស់ប្រពន្ធ និងការពិនិត្យរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងការបញ្ជាក់ របស់គ្រូពេទ្យ មណ្ឌលសុខភាពសំរោងយា ការសន្និដ្ឋានបឋមជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ(ធ្លាក់ក្នុងទឹក)។ ដោយសាកសពមាន សភាពពោះប៉ោង គ្មានស្លាកស្នាមគួរអោយសង្ស័យពាក់ព័នបទល្មើសព្រហ្មទណ្ឌនោះទេ។ ករណីសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៤

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុន សែន នៅរសៀលថ្ងៃសុក្រ ទី 19 ខែមករា ឆ្នាំ 2024 នេះ បានបញ្ចេញសំណេរមួយហាក់ផ្ដោតទៅលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង។

តាមរយៈទំព័រផេក facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖

រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង។

បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលខ្ញុំធ្លាប់ប្រើក្បាលឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣ មក ៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic!(សង្ខេបចំណុចដែលគេចង់និយាយ)។

ខ្ញុំមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ តែខ្ញុំចង់សួរទៅជនដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនៅសំនួរពីរដូចខាងក្រោម៖

១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។
សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់២០ ទៅ ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា?។

២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។
សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន។ ចង់បញ្ជូនចំណុចទាំងនេះទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២៤

ខេត្តកំពង់ធំ៖សាខាពន្ធដារខេត្តកំពង់ធំ បានប្រកាសច្រានចោលថាសាខារបស់ខ្លួននិងមន្ត្រីមួយរូបមិនបានជម្រិតទាេប្រាក់ នៅទីសាធារណៈ កន្លែងលក់សាច់គោអាំង នោះទេ។

ការប្រកាសបដិសេធនេះធ្វើឡើង បន្ទាប់ពីមានករណីហ្វេសប៊ុក ឈ្មោះ ហូរលីន គ្រុប ទិញលក់ អចលនទ្រព្យ បានបង្ហោះជាសាធារណៈ នូវរូបភាពមន្ត្រីសាខាពន្ធដារខេត្តកំពង់ធំ មួយរូប កាលពីថ្ងៃទី 16 ខែមករា ឆ្នាំ 2024 វេលាម៉ោង5និង 30 នាទីល្ងាច ដោតសរសេរថា« លោក ជា មករា មន្ត្រីពន្ធដារជំរិតទាប្រាក់ នៅទីសាធារណៈ កន្លែងលក់សាច់គោអាំង»។

សុំអានសេចក្ដីប្រកាសខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៤

ភ្នំពេញ៖ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះបានបំភ្លឺព័ត៌មាន ករណីផ្សាយ ឈ្មួញឈ្មោះចែ ធី កំពុងតែត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា៖កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន សង្គមនានា ដែលមានអត្ថបទមួយចំនួនពាក់ព័ន្ធ នឹងកងរាជអាវុធហត្ថដូចជា៖
១-មេឈ្មួញឈ្មោះចែ ធី កំពុងតែត្រូវប៉ាន់ក្នុងមុខជំនួញលក់សាច់សត្វព្រៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាបសង្ស័យខ្លាចអំណាចប្តីគាត់ធ្វើយោធា និងកូនធ្វើប៉េអឹម…។ ២-លោក សុខា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងរងបណ្ដឹងពីបទ “រំលោភលើទំនុកចិត្ត”។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាថា៖

១-តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ អែម វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ បានឆ្លើយបំភ្លឺថា “នាងខ្ញុំមិនបាននិយាយដូចការផ្សព្វផ្សាយទេ សព្វថ្ងៃនេះនាងខ្ញុំមានតែកូនស្រី២នាក់ និងសូមបដិសេធចំពោះរឿងដែលសារព័ត៌មានផ្សព្វផ្សាយថា ខ្លួនមានប្តីធ្វើជាយោធា ប្អូនជីដូនមួយធ្វើជាប៉ូលិស អធិការនគរបាលស្រុកស្នួល និងមានកូនធ្វើជាអាវុធហត្ថ។

២-ឈ្មោះ សុខា សីហា គឺជានាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពិតប្រាកដមែន។ ចំពោះដីកាកោះឱ្យឈ្មោះ សុខា សីហា ចូលឆ្លើយបំភ្លឺពីដំណើររឿង “រំលោភលើទំនុកចិត្ត” ជាចំណាត់ការនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនពាក់ព័ន្ធឋានៈ មុខតំណែង តួនាទីក្នុងកងរាជអាវុធហត្ថឡើយ។ កងរាជអាវុធហត្ថ ក៏មិនបានការពារចំពោះយោធិននៃកងរាជអាវុធហត្ថណាប្រព្រឹត្តល្មើសច្បាប់ដែរ។ ខ្ញុំបាទសំណូមពរការផ្សព្វផ្សាយព័ត៌មាន សុំឱ្យមានវិជ្ជាជីវៈនិងគោរពសិទ្ធិបុគ្គលដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 800
Older posts
Newer posts
← Previous Page1 … Page104 Page105 Page106 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×