ខេត្តកំពង់ចាម៖លោកស្រីស៊ុនចន្ថា មេឃុំកោះសូទិននិងលោកហ៊ាបសេរីវុធស្ថាបនិកអង្គការរមូលនិធិគាំទ្រកុមារ នៅព្រឹកមិញបានដឹកនាំមន្ត្រីពាក់ព័ន្ធនិងដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាបាននាំយក សាប៊ូនិងខិត្តប័ណ្ណចែកជូនបងប្អូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះប្រមាណជាង២០០០គ្រូសារនៅក្នុងឃុំ កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណា។
លោកស្រីស៊ុនចន្ថាមេឃុំកោះសូទិនបានឲ្យដឹងថាក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយសារអប់រំអំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះដោយមានការចូលរួមចំណែកពីអង្គការរមូលនិធិគាំទ្រកុមារ ដែលបានឧបត្ថម្ភជាសាប៊ូជាង២០០០ដុំសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋទៅតាមខ្នងផ្ទះដើម្បីឲ្យមានការ យល់ដឹងបន្ថែមពីការធ្វើអនាម័យជាប្រចាំចៀសវាងការឆ្លងជំងឺផ្សេងៗជាពិសេសគឺជំងឺកូវីដ១៩នេះតែម្ដង។
ក្នុងយុទ្ធនាការនេះដែរក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួនក្នុង គ្រួសារក៏ដូចជានៅក្នុងសហគមន៍ ទាំងមូលពោលគឺ ត្រូវចៀសវាងការជួបជុំគ្នាក្នុងពិធីធំៗនិងត្រូវពាក់ម៉ាស់នៅ ទី ប្រជុំជនព្រមទាំងលាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និងវាស់ស្ទង់ កម្ដៅជារៀងរាល់ ថ្ងៃ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល៕SRP
