ទីស្តីការគណៈរដ្ឋមន្ត្រី ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។
នេះបើតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅថ្ងៃពុធនេះ។
ក្នុងលិខិតដែលជម្រាបជូនសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដូចខាងក្រោម៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វេីលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង៕SRP



សម្តេចតេជោហ៊ុន សែន បានដាសតឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួនហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទគណបក្សប្រជាជនកម្ពុជាថាជា ចោរលួចសន្លឹកឆ្នោត នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។