Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តសៀមរាប៖លោកនួន​ ពុទ្ធារ៉ា​ អភិបាលក្រុងសៀមរាប និងជាតំណាងអោយ​ លោកទៀ សីហា​ អភិបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ បានដឹកនាំក្រុមការងារ នៃរដ្ឋបាល​ក្រុងសៀមរាប​ ដោយមានចូលរួមពីលោកចៅសង្កាត់សៀមរាប​ បានបន្តដំណើរដោយថ្មើរជើង​ ពិនិត្យមើលផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប ដើម្បីពិនិត្យមើលស្ថានភាព​ និងលទ្ធភាព ត្រៀមសាងសង់​ ជាប្រភេទផ្លូវក្រាលកៅស៊ូ ឬជាប្រភេទផ្លូវបេតុង ដើម្បីធានា​ និង​ ស្របតាមតម្រូវការប្រើប្រាស់ជាក់ស្តែង​ ក្នុងឆ្នាំ២០២០នេះ។

សូមជម្រាបថា​ យោងតាមរយៈសេចក្តីសម្រេចក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០​នេះ រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាព​ ក្នុងនោះផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប​ ក៏ជាផ្លូវអាទិភាព​ ដែលត្រូវត្រៀមបើកការដ្ឋានសាងសង់ ដើម្បីរួមចំណែក​លើកកម្ពស់​សោភ័ណភាព សុខុមាលភាព​ និង ចៀសវាងការកកស្ទះចរាចរ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ នេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ភ្នំពេញ៖នៅទីបំផុតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។នេះបើយោងតាមសេចក្តីប្រកាសស្តីពីការនអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។

លោក រុំ សុវិជ្ជា ត្រូវបានសារព័ត៌មានផ្សាយថាបានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត។ ជាមួយគ្នានោះមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា ផងដែរ។

សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

គួររំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តឧត្តរមានជ័យ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាសមត្ថកិច្ចបានបង្ក្រាបការដឹកជញ្ជូនឈើនៅខេត្តឧត្តរមានជ័យ ដោយចាប់បានរថយន្តដឹកឈើ០៣គ្រឿង។ ការចាប់នេះធ្វើឡើងនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះ នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើតាមប្រភពបានរាយការណ៍ថារថយន្តទាំង០៣គ្រឿង ដែលសមត្ថកិច្ចបង្ក្រាប ប្រភេទរថយន្តយីឌុប០២គ្រឿង និងឃ្លុបមួយគ្រឿង។ ដោយរថយន្តយីឌុបមួយគ្រឿងបានរក្សាទុកនៅកន្លែងបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងនិងមួយគ្រឿងទៀតរក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើ។ ចំណែករថយន្តម៉ាកឃ្លុបប្រភេទ០៥តោនសមត្ថកិច្ចកំពុងនាំយកទៅកាន់ស្រុកអន្លង់វែង។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តកំពង់ធំ៖ រថយន្តដឹកឈើចំនួនពីរ គ្រឿងនិងមនុស្សម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។

ហេតុការណ៍ធ្វើឡើងវេលាម៉ោង ០១និង១៥នាទីថ្ងៃទី២១ខែឧសភាឆ្នាំ ២០២០ នៅចំណុចភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត០២គ្រឿង

០១/រថយន្កម៉ាកHilander (ហាយឡិនឌ័រ)ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2y-7325 បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ មាន ឈើប្រភេទធ្នង់ចំនួន 11ដុំ ស្មើនិង 565kg។

០២/ រថយន្តម៉ាក Hilender (ហាយឡិនឌ័រ) ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913 មាន ឈើប្រភេទធ្នង់ចំនួន១០ដុំ ស្មើនិង 496kg។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងនៅព្រឹកនេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង រថយន្ដរក្សាទុកនៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត។ ចំណែក ជនសង្ស័យ មា្នក់បានបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ SRP ប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តប៉ៃលិន៖មន្ត្រីនគរបាលខេត្តប៉ៃលិនម្នាក់និងម្នាក់ទៀតធ្វើដំណើរជាមួយគ្នាបានស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០  រវាង​រថយន្ត​ និង​ម៉ូតូ​នៅលើផ្លូវជាតិលេខ ៥៩​ នៅ​ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខខេត្ដប៉ៃលិន។
ជនរងគ្រោះ​ទាំង​ពីរមានឈ្មោះ៖០១-ឈ្មោះ បារាំង ភេទប្រុស  មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420​ (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។
​     ០២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិន ជាអ្នក​រួម​ដំណើរ​ បានស្លាប់នៅនឹងកន្លែងកើតហេតុ​ ។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុង​ភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។
មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបររថយន្ត​ហួស​ល្បឿន​កំណត់​ ។​ បច្ចុប្បន្ន​ជនបង្ក និងរថយន្តត្រូវបានឃាត់ និងរក្សាទុក នៅ​ការិយាល័យ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តសៀមរាប៖ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងដែនដីខេត្តសៀមរាបឃើញថាមានលក្ខណៈល្អប្រសើរ និងស្អាតច្រើនក្នុងការធ្វើដំណើរ។

កំណាត់ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្តនិងផ្លូវលំនានានៅក្នុងខេត្តសៀមរាបល្អស្អាតបែបនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ដោយមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ជាសេនាធិការ បានជួសជុល ស្ថាបនា កៀរសម្រួល ជួសជុលជាប្រចាំ។
ជាក់ស្តែងសម្រាប់ពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានកំពុង និងបន្តសកម្មភាពថែទាំផ្លូវ កៀរសម្រួល ជួសជុល និងថែទាំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

1-បានបន្តធ្វើការសម្អាតដី និងលាបថ្នាំឃើបឡើងវិញ ការងារថែទាំប្រចាំផ្លូវជាតិលេខ63 ចន្លោះគ.ម00 ដល់គ.ម01 ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

2-បានធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2676 ស្ថិតក្នុងភូមិអន្លង់ត្បាល់ ឃុំកន្ទួត ស្រុកស្វាយលើ។

3-បានបន្តធ្វើការភ្ជួរ និងកៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ2644 ស្ថិតក្នុងភូមិចាន់ហៀរ ឃុំបេងមាលា ស្រុកស្វាយលើ។

4-បានបន្តធ្វើការជួសជុលស្នាមប្រេះលើផ្លូវ ការងារថែទាំប្រចាំផ្លូវខេត្តលេខ265B ចន្លោះគ.ម08 ដល់គ.ម09 ស្ថិតក្នុងភូមិចែកខ្សាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។

5-បានបន្តធ្វើការភ្ជួរ កៀរកិនបង្ហាប់ដីល្បាយថ្ម ការងារថែទាំប្រចាំផ្លូវខេត្តលេខ265A ស្ថិតក្នុងភូមិគោក ឃុំជីក្រែង ស្រុកជីក្រែង។

6-បានបន្តធ្វើការជួសជុលសំបុកមាន់ និងស្នាមប្រេះលើផ្លូវ ការងារថែទាំប្រចាំផ្លូវជាតិលេខ67 ចន្លោះគ.ម27 ដល់គ.ម28 ស្ថិតក្នុងស្រុកបន្ទាយស្រី។

7-បានបញ្ចប់ការងារគូសគំនូសសញ្ញាចរាចរណ៍ និងរៀបដុំបេតុងចែកទ្រូងផ្លូវ លើកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចំការ
ព្រៃមេពូជឈើគ្រញូង បានឱ្យដឹងថាចំការព្រៃមេពូជឈើគ្រញូងដែលមានទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់លំហែកាយធម្មជាតិ ព្រោះនៅទីនេះមានធនធានដ៏សម្បូរបែប ដូចជា ៖ មានសត្វព្រៃជាច្រើនប្រភេទ ដើមឈើគ្រញូងធំៗ និងផ្កាព្រៃជាច្រើនប្រភេទ រីកទៅតាមរដូវកាល ដែលមានភាពបៃតងស្រស់ស្អាតខ្យល់បរិសុទ្ធ ដែលឥឡូវនេះ នៅក្នុងចំការមេពូជឈើគ្រញូង កំពុងតែមានផ្កាព្រៃជាច្រើនរីកស្គុះស្គាយ ដូចជាផ្កាទឹកដោះ ផ្កាចកអណ្តើក និងផ្កាព្រៃជាច្រើនទៀត ដែលមិនទាន់ស្គាល់ឈ្មោះ និងអាចទស្សនាសត្វព្រៃ ជាពិសេសអាចប្រលែងលេងជាមួយហ្វូងមេអំបៅបានទៀតផង។

លោកសេង លន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះលោកកំពុងតែរៀបចំវង្វង់ទស្សនាធនធានធម្មជាតិដ៏សម្បូបែបនៅក្នុងតំបន់នេះ ដូចជាវង្វង់ទស្សនាសម្រាប់អ្នកជិះរថយន្ត សម្រាប់អ្នកជិះកង់ និងសម្រាប់អ្នកដើរថ្មើជើង ដោយអ្នកដែលមកកម្សាន្តនៅក្នុងចំការមេពូជឈើគ្រញូងនេះ អាចយកអាហារផ្ទាល់ខ្លួនមកបរិភោគក្រោមម្លប់ឈើដ៏ត្រជាក់ក្នុងព្រៃនេះបានផងដែរ ។

បើតាម លោក សេង លន ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតំបន់នេះ ដែលមានបំណងចង់ចូលរួមការពារព្រៃឈើ អាចចូលរួមដាំកូនឈើជាលក្ខណៈគ្រួសារក៏បាន ជាក្រុមក៏បានដែរ ដែលឥឡូវនេះនៅទីនេះមានកូនឈើគ្រញូង និងឈើប្រណិតមួយចំនួន ត្រូវបានភ្ញៀវទេសចរ ថ្នាក់ដឹកនំា និងប្រជាពលរដ្ឋដាំនៅក្នុងចម្ការពូជមានចំនួន០៥ហិកតាហើយ និងមានដើមឈើខ្លះបានធំៗស្អាត ដែលអាចអោយភ្ញៀវទេសចរមកទស្សនាប្រភេទឈើប្រណិតៗនេះបាន ព្រោះថា ប្រភេទឈើប្រណិតៗបែបនេះ នៅតំបន់ផ្សេងមិនសូវមានច្រើនដូចនៅទីនេះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង​លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និង​អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ នៅស្រុកបាធាយ​​។
ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៦០គ្រួសារដោយក្តីនឹករលឹក​ អាណិតអាសូរបំផុត​ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ​ ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខ​ពលរដ្ឋខ្មែរគ្រប់ៗរូប។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អំណោយ​ដែល​ត្រូវ​ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និង​អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកសុីអុីវ០១យួរ ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង ម៉ាស់០៥បន្ទះ និងថវិកា២០,០០០រៀល​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

លោកអ្នកកាន់តែមានភាពជឿជាក់និងទំនុកចិត្ត ជាមួយក្រុមហ៊ុនដឹកអ្នកដំណើរ.អង្គរអ៊ីប៊ុកឃីង ដោយក្រុមហ៊ុនបានផ្ដល់ជូនសេវាកម្ម ទៅយកបញ្ញើដល់ផ្ទះ ដោយឥតគិតថ្លៃ។
ហេឡូ អង្គរអ៊ីប៊ុកឃីង មកយកអីវ៉ាន់នៅផ្ទះខ្ញុំបន្ដិច ផ្ញើរទៅភ្នំពេញ
👧ចា៎ ហើយលោកពូត្រូវការអោយពួកខ្ញុំដឹកទៅអោយអ្នកទទួលដល់ផ្ទះដែររឺទេ? មិនគិតកំរៃនោះទេចា៎
🧔លអណាស់ ចាំដឹកអោយដល់ផ្ទះកូនពូផងចឹង
👉ជាមួយក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកជញ្ជូនទំនិញ អង្គរអ៊ីប៊ុកឃីង អិចប្រេស ចាប់ពីថ្ងៃទី19 ខែឧសភា ឆ្នាំ២០២០
❤️❤️ផ្ដល់ជូនសេវាកម្ម ទៅយកបញ្ញើដល់ផ្ទះ ដឹងជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ លោកអ្នកគ្រាន់តែខល់មកលេខ 086 500-500 ហើយប្រាប់ពីទីតាំងទៅយកជាការស្រេច ។
📌ទីតាំង សៀមរាប នៅផ្លូវជាតិលេខ 06 ចំងាយ 100ម៉ែតពីផ្លូវចូលបុរីសៀងណាំ នៅភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅទល់មុខ វិមានមង្គល់
Maps https://goo.gl/maps/UoppTiwVbG12
—————————————————
📌ទីតាំងសៀមរាបផ្សារចាស់ ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្បែររង្វង់មូលផ្សារចាស់ ផ្លូវចូល BBU ប្រហែល 20ម៉ែត នៅជាប់ ATM ABA
Maps:https://goo.gl/maps/m6xFvovPvGVPmJDf9
—————————————————
📌ទីតាំងភ្នំពេញ ផ្ទលេខ143E0, ផ្លូវព្រះស៊ីសុវត្ថិ ភូមិ7 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំងាយ 100ម៉ែតពី ផ្សាររាត្រីមាត់ទន្លេ។
Maps https://goo.gl/maps/BoybPUzabT52
សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 086 500500។
ជាមួយគ្នានេះក្រុមហ៊ុនអង្គរអ៊ីប៊ុកឃីង ក៏មានសាខាថ្មីមួយទៀតដែរ នៅផ្សារក្រុងសៀមរាប។
សូមស្វាគមន៏ អង្គរអ៊ីប៊ុកឃីង សៀមរាបសាខាផ្សារចាស់
ដើម្បីឆ្លើយតបដល់កំណើនអតិថិជនឥតឈប់ឈរ ទាំងបញ្ញើទំនិញ ទាំងធ្វើដំណើរ សៀមរាប«»ភ្នំពេញ ក្រុមហ៊ុនយើងខ្ញុំបានបើកបន្ថែម ទីស្នាក់ការសៀមរាបផ្សារចាស់ថ្មី
ដែលមានអាសយដ្ឋាន: ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្បែររង្វង់មូលផ្សារចាស់ ផ្លូវចូល BBU ប្រហែល 20ម៉ែត នៅជាប់ ATM ABA
Dropped pin
Near ABA Bank ATM, BBU Road , Vihea Chen village, Sangkat, Krong Siem Reap
Angkor eBooking Express ( Siem Reap Old Market )
36 Psa Kroum Road Krong Siem Reap
https://goo.gl/maps/m6xFvovPvGVPmJDf9
សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនង 086-500-500 ។
13°21’27.4″N 103°53’34.1″E (https://goo.gl/maps/UoppTiwVbG12)
Find local businesses, view maps and get driving directions in Google Maps.

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តសៀមរាប៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២០នេះបាន

ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ទេរកម្មសិទ្ធិយានយន្តគ្រប់ប្រភេទ និងគ្រប់លក្ខខណ្ឌ ។​សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

លោកអ្នកកាន់តែមានភាពជឿជាក់និងទំនុកចិត្ត ជាមួយក្រុមហ៊ុនដឹកអ្នកដំណើរ.អង្គរអ៊ីប៊ុកឃីង ដោយក្រុមហ៊ុនបានផ្ដល់ជូនសេវាកម្ម ទៅយកបញ្ញើដល់ផ្ទះ  ដោយឥតគិតថ្លៃ។

ហេឡូ អង្គរអ៊ីប៊ុកឃីង មកយកអីវ៉ាន់នៅផ្ទះខ្ញុំបន្ដិច ផ្ញើរទៅភ្នំពេញ
👧ចា៎ ហើយលោកពូត្រូវការអោយពួកខ្ញុំដឹកទៅអោយអ្នកទទួលដល់ផ្ទះដែររឺទេ? មិនគិតកំរៃនោះទេចា៎
🧔ល្អណាស់ ចាំដឹកអោយដល់ផ្ទះកូនពូផងចឹង

👉ជាមួយក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកជញ្ជូនទំនិញ អង្គរអ៊ីប៊ុកឃីង អិចប្រេស ចាប់ពីថ្ងៃទី19 ខែឧសភា ឆ្នាំ២០២០
❤❤ផ្ដល់ជូនសេវាកម្ម ទៅយកបញ្ញើដល់ផ្ទះ ដឹងជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ លោកអ្នកគ្រាន់តែខល់មកលេខ 086 500-500 ហើយប្រាប់ពីទីតាំងទៅយកជាការស្រេច ។

📌ទីតាំង សៀមរាប នៅផ្លូវជាតិលេខ 06 ចំងាយ 100ម៉ែតពីផ្លូវចូលបុរីសៀងណាំ នៅភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នៅទល់មុខ វិមានមង្គល់
Maps https://goo.gl/maps/UoppTiwVbG12
—————————————————
📌ទីតាំងសៀមរាបផ្សារចាស់ ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្បែររង្វង់មូលផ្សារចាស់ ផ្លូវចូល BBU ប្រហែល 20ម៉ែត នៅជាប់ ATM ABA
Maps:https://goo.gl/maps/m6xFvovPvGVPmJDf9
—————————————————
📌ទីតាំងភ្នំពេញ ផ្ទលេខ143E0, ផ្លូវព្រះស៊ីសុវត្ថិ ភូមិ7 សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ចំងាយ 100ម៉ែតពី ផ្សាររាត្រីមាត់ទន្លេរ។
Maps https://goo.gl/maps/BoybPUzabT52

សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនង 086 500500។

ជាមួយគ្នានេះក្រុមហ៊ុនអង្គរអ៊ីប៊ុកឃីង ក៏មានសាខាថ្មីមួយទៀតដែរ នៅផ្សារក្រុងសៀមរាប។

សូមស្វាគមន៏ អង្គរអ៊ីប៊ុកឃីង សៀមរាបសាខាផ្សារចាស់
ដើម្បីឆ្លើយតបដល់កំណើនអតិថិជនឥតឈប់ឈរ ទាំងបញ្ញើទំនិញ ទាំងធ្វើដំណើរ សៀមរាប«»ភ្នំពេញ ក្រុមហ៊ុនយើងខ្ញុំបានបើកបន្ថែម ទីស្នាក់ការសៀមរាបផ្សារចាស់ថ្មី
ដែលមានអាសយដ្ឋាន: ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្បែររង្វង់មូលផ្សារចាស់ ផ្លូវចូល BBU ប្រហែល 20ម៉ែត នៅជាប់ ATM ABA

Dropped pin
Near ABA Bank ATM, BBU Road , Vihea Chen village, Sangkat, Krong Siem Reap

Angkor eBooking Express ( Siem Reap Old Market )
36 Psa Kroum Road Krong Siem Reap
https://goo.gl/maps/m6xFvovPvGVPmJDf9

សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនង 086-500-500 ។

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ភ្នំពេញ៖ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះបណ្ដាញសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយលាតត្រដាងរឿងក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ថាបានប្រមូលទិញឈើដោយមិនប្រក្រតី។

សេចក្ដីរាយការណ៍បានឲ្យដឹងថានៅក្នុងទីតាំងដីសម្បទានក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ដែលស្ថិតនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី មិនមាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតឡើយ។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា អាចប្រមូលទិញឈើពីក្រុមឈ្មួញដែលកាប់និងដឹកជញ្ជូនចេញពីព្រៃការពារ ព្រៃអភិរក្សក្នុងស្រុកសេសាន ខេត្ត​ស្ទឹងត្រែង ហើយដឹកមកទម្លាក់នៅចំណុចភូមិហាតប៉ក់ និងភូមិវ៉ើនហយ ឃុំហាតប៉ក់ ស្រុកវ៉ើនសៃ ជាប់ព្រំប្រទល់ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា បានប្រមូលទិញឈើនៅតំបន់នោះហើយទម្លាក់ចូលទន្លេសេសាន អូសទៅទីតាំងដីសម្បទានដើម្បីអាចឲ្យក្លាយជាឈើស្របច្បាប់ដែលកាប់នៅក្នុងដីសម្បទានក្រុមហ៊ុន។

សេចក្ដីរាយការណ៍បានឲ្យដឹងថាមានមនុស្ស០២នាក់ឈ្មោះ ស៊ី នឿន និងឈ្មោះ ផាន់ណា ជាអ្នកប្រមូលទិញឈើដឹកចូលទីតាំងក្រុមហ៊ុនអេសខេ(SK) របស់ឥណ្ឌា យ៉ាងរលូនព្រោះទំនងមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានផងដែរ។ ជាងនេះទៅទៀតថ្នាក់ដឹកនាំ នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គួរតែចុះពិនិត្យក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា ដែលកំពុងល្បីល្បាញរឿងប្រមូលទិញឈើ។ ជាមួយគ្នានេះក្រសួងពាក់ព័ន្ធអាចគួរតែពិនិត្យនូវអាជ្ញាប័ណ្ណក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា នេះឡើងវិញផងដែរ។ពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីតំណាងក្រុមហ៊ុនអេសខេ(SK)របស់ឥណ្ឌា នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page603 Page604 Page605 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×