Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖នារីវ័យជំទង់ម្នាក់បានលង់ទឹកស្លាប់នៅក្រោយហាងបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការបានកើតឡើងនៅវេលា​ម៉ោង​១២និង១០នាទី នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៥ ចំណុច ស្រះទឹក របស់ឈ្មោះ ខាត់ ប៊ុនតុញ  ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់។

ជនរងគ្រោះឈ្មោះ ហ៊ាន ដានី  ភេទស្រីអាយុ១៧ឆ្នាំ   មានទីលំនៅបច្ចុប្បន្ន ៖  ភូមិដូនទ្រូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ សព្វថ្ងៃ ជនរងគ្រោះ មកធ្វើជា នារីរត់តុ នៅអាហារដ្ឋានស្ពានព្រីងដោយទៅមកៗ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាយោងតាមការបំភ្លឺពីឈ្មោះ ម៉ៅ ចាន់ថុន ភេទ ស្រី   អាយុ ២៩ ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំស្រះជីក ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអោយដឹងថា  នៅវេលាម៉ោង ប្រហែល ១២ ,០០នាទី នាងខ្ញុំ ឃើញ បងៗ ចំនួន០២នាក់ (មិនស្គាល់ឈ្មោះ) តែដឹងថា បងប្អូន ម្ចាស់ហាងកំពុងបង់ត្រីក្នុងស្រះ  ហើយ នាងខ្ញុំក៏បានចុះហែលទឹកលេងម្នាក់ឯង ក្បែរបងៗ ដែលបង់ដោយហែលលេងទៅមកៗភ្លាមនោះ ស្រាប់តែ ឈ្មោះហ៊ាន ដានី  ភេទស្រី អាយុ១៧ឆ្នាំ  (បុគ្គលិករត់តុហាងស្ពានព្រីង ) បានចុះមកមើល ហើយ នាងខ្ញុំបានសួរថា មិចចង់លេងទឹកដែរមែន?  ភ្លាមនោះឈ្មោះហ៊ាន ដានី (សព) បានរត់ទៅ ដូរខោអាវ ហើយរត់មកចុះងូតទឹកតាមនាងខ្ញុំពីក្រោយ។ ដោយឃើញឈ្មោះ ហ៊ាន ដានី (សព) ចុះលេងទឹកតាមពីក្រោយនាងខ្ណុំ  នាងខ្ញុំក៏ហែលទៅកណ្ដាល ដែលមានដីឈបាន ពេលនាងខ្ញុំហែលដល់ដី នាងខ្គុំ បានងាកមើលមកឈ្មោះ ហ៊ាន ដានី (សព) បានលើកដៃក្បាលលិចទឹក នាងខ្ញុំក៏ស្រែកហៅបងៗ ដែលបង់ត្រីអោយជួយតែពួកគាត់មិនហ៊ានចុះជួយទេ ដោយពួកគាត់មាឌធំ ហែលទឹកពិបាករំពេចនោះ ស្រាប់តែឃើញភ្ញៀវដែលផឹកស៊ី នៅកញ្ចុះខាងលិចស្រះ បានស្ទុះរត់ចុះមកដើម្បីជួយតែ ឈ្មោះហ៊ាន ដានី បានលិចទឹកលង់បាត់ហើយ។

យោងតាមបំភ្លឺរបស់បុរសម្នាក់ទៀតមានទីលំនៅ ភូមិ ជន្លង់ សង្កាត់សាលាកំរើក ខេត្តសៀមរាប បានរៀបរាប់ថារូបខ្លួនបានបើកឡានពីសៀមរាប មកបង់ត្រីហូប នៅស្រុកក្រឡាញ់ ដោយគោលដៅ មកបង់នៅស្រះបងប្អូនឈ្មោះ ខាត់ ប៊ុនតុញ នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយ មានអ្នករួមដំណើរ មានគ្នា សរុប ០៥នាក់  ស្រី ០១នាក់ ក្មេង ០២នាក់ )។ ពេលមកដល់ផ្ទះ បងប្អូន ឈ្មោះ ខាត់ ប៊ុនតុញ ខ្ញុំបាទបានយកសំណាញ់ទៅបង់ត្រី ជាមួយឈ្មោះ  អ៊ូច រតនា ភេទប្រុសអាយុ ៤១ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិវត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ពេលកំពុងបង់ត្រីស្រាប់តែឃើញ នារីម្នាក់មកចុះហែលទឹកលេងក្បែរៗខ្ញុំបង់ត្រី ដោយខ្ញុំបាទរវល់តែបង់ត្រី មិនបានមើល ថាមានអ្នកណា មកហែលទឹកទៀតទេ ស្រាប់តែលឺសម្លេងស្រែកថា ជួយផងមានមនុស្សលង់ទឹក ភ្លាមនោះ ខ្ញុំបាទបានឃើញ មនុស្សលង់ទឹកលិចហើយ តែខ្ញុំ មិនហ៊ានចុះទៅជួយទេ  ព្រោះខ្ញុំមិនសូវចេះហែលទឹកទេ។

ការបំភ្លឺរបស់បុរសម្នាក់ទៀតមានទៅលំនៅ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានអង្គុយនៅមាត់ទឹកចាំដោះត្រី ស្រាប់តែឃើញនារីរត់តុ ម្នាក់ ចុះហែលទឹកលេង ដោយហែលចុះ ហែលឡើង ពីរបីត្រឡប់បន្ទាប់មក ស្រាប់តែឃើញនារីម្នាក់ទៀត មកចុះលេងតាមពីក្រោយ នារី ម្នាក់ទៀត តែពេលចុះដល់ទឹកជ្រៅស្រាប់លិចក្បាលក្នុងទឹកលើកដៃឡើងលើ ខ្ញុំ បាទគិតថា គាត់ចេះហែលទឹកមិនបានចាប់អារម្មណ៍។ ភ្លាមនោះស្រាប់តែ ឮសម្លេងនារីម្នាក់ទៀតស្រែកជួយៗ ដានីលង់ទឹក  ឃើញដូចនោះខ្ញុំបាទ ស្រឡាំងកាំងមិនដឹងធ្វើមិចទេ ព្រោះខ្ញុំមិនចេះហែលទឹក។

យោងតាមការបំភ្លឺ របស់ឈ្មោះ ខាត់ ប៊ុនតុញ ភេទប្រុស អាយុ ៥៦ឆ្នាំ (ម្ចាស់ហាងស្ពានព្រីង ) បានអោយដឹងថា  នៅវេលាម៉ោង ១២.00នាទី បងប្អូនមកពីសៀមរាប បានយកសំណាញ់ទៅបង់ត្រី នៅស្រះ ខាងក្រោយ តែមិនដឹងថា មានបុគ្គលិកនារី របស់គាត់ទៅលេងទឹកនោះទេ ដោយរូបគាត់ នៅឯមុខផ្ទះ។ លុះបានមួយសន្ទុះ ស្រាប់តែឮមាត់ស្រែកឡូឡា រូបគាត់ក៏រត់ទៅមើលទើបដឹងថាមានមនុស្សលង់ទឹក ភ្លាមៗនោះ ខ្ញុំបាទបាននាំគ្នាចុះស្រង់ មកលើភ្លាមៗ ដើម្បីសង្រ្គោះជីវិត តែជនរងគ្រោះបានស្លាប់បាត់ហើយ។

ការពិនិត្យសាកសព
-សព មានសភាព ធម្មតា  មានកំពស់ ១,៦០សង់ទីម៉ែត្រ ស្លៀកខោក្រណាត់ជើងវែងពណ៌គគីរ ពាក់អាវយឺត ដៃខ្លី ពណ៌ខ្មៅ  និងអាវក្នុងពណ៌ស
-ផ្នែកក្បាល,ដងខ្លួន គ្រប់អាវៈយវៈទាំងអស់ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖បុរសម្នាក់ជាភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា ត្រូវបានគេលួចបាញ់ប្រហារបណ្ដាលឱ្យបាត់បង់ជីវិត។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២០ និង ៤៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ចំណុចផ្ទះរបស់ឈ្មោះ ឌុក សូត្រ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះបង្ហាញថា ករណីឃាតកម្ម នេះបង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើជនរងគ្រោះ ពីក្រោយខណៈពេលអង្គុយផឹកស៊ី នៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។

របាយការណ៍បានបន្តថា ជនរងគ្រោះ ឌុក ឌឿម ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរភ្នាក់ងារអភិរក្សប្រាសាទ អាជ្ញាធរអប្សរា រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍បានបង្ហាញថា នៅវេលាម៉ោង ២២ និង ០០ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ កម្លាំង៥ នាក់ រថយន្ដ១ គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឱ ប៊ុនណេ មេបញ្ជាការកងរាជអាវុធហត្មស្រុកស្វាយលើ បានសហការណ៍ ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយលោក អនុសេនីយ៍ឯក សៀក សោភា នាយការិយល័យព្រហ្មទណ្ឌ ចុះស្រាវជ្រាវរកជនសង្ស័យជាប់ពាក់ព័ន្ធករណីខាងលើ។ លុះនៅវេលាម៉ោង ០៦ និង ៥០ នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ។

នៅក្នុងរបាយការណ៍បានបញ្ជាក់គេថា អំពើឃាតកម្មនេះ សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាង៖
១. កាំភ្លើងកែច្នៃ ចំនួន ០១ដើម ប្រវែង ១,៥៨ម៉ែត្រ
២. គ្រាប់បាដាងកង់ ចំនួន ០៦ គ្រាប់
៣. គីបផាវ ចំនួន ០៥ សាង (ស្មើនឹង ៣៩ គ្រាប់)
៤. ស្រកីដូង ចំនួន ០១ ដុំ
៥. រំសេវ ចំនួន ០១ កំប៉ុង។

ករណីខាងលើនេះ តាមរបាយការណ៍របស់សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប មូលហេតុ ជនសង្ស័យមានជម្លោះ ជាមួយឈ្មោះ ភឿន ផិត ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួននឹងកៅអីចំនួន២ កៅអី ធ្វើឲ្យខ្លួនមានកំហឹង ក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំបានដឹងថារូបខ្លួនបាញ់ចំទៅលើឈ្មោះ ឌុក ឌឿម នោះទេ (បាញ់ច្រឡំ)។

បច្ចុប្បន្នកម្លាំងមូលដ្ឋានកងរាជហត្ថស្រុកស្វាយលើ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបលោកលី សំរិទ្ធ បានប្រាប់ដល់រដ្ឋបាលក្រុង ស្រុក ធ្វើការពិនិត្យឡើងវិញ ចំពោះការធ្វើអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ក្នុងការទារយកកម្រៃសេវាដោយខុសច្បាប់ពីប្រជាពលរដ្ឋ ដែលពួកគាត់តម្រូវការចាំបាច់ក្នុងការធ្វើឯកសារ សម្រាប់ការចុះបញ្ជីដីធ្លីរបស់ពួកគាត់។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃពុធ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នេះ លោកលី សំរិទ្ធ បានបានឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវចុះធ្វើការតាមដាន ពិនិត្យនូវបញ្ហាទាំងនេះ នៅតាមបណ្តាឃុំ សង្កាត់ ក្នុងការតម្រង់ទិស ប្រកបដោយគតិយុត្ត តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើសំបុត្រអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ លោកបន្តទៀតថា ក្នុងករណីនេះ ក៏ត្រូវបានប្រជាពលរដ្ឋ មិនបានពេញចិត្តចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលមិនបានគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យ ប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាលទៀតផង។

នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រឹកមិញនេះ លោកលី សំរិទ្ធ បានធ្វើការណែនាំមួយចំនួន ដល់គណៈកម្មការរៀបចំគម្រោង របស់រដ្ឋបាលខេត្តសៀមរាប ដោយអនុវត្តឲ្យបានជាប្រចាំលើការងាររបស់គណៈកម្មការរបស់ខ្លួន។ ក្នុងនោះលោកបានសូមឲ្យរដ្ឋបាលសាលាខេត្ត បង្កើតគណៈកម្មការត្រួតពិនិត្យ នូវរាល់កិច្ចការងារ និងសកម្មភាពរបស់គណៈអភិបាលខេត្តដែលអនុវត្តបាន ព្រមទាំងសូមឲ្យមន្ត្រីធ្វើរបាយការណ៍ ធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និងតួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត។ នៅក្នុងកិច្ចប្រជុំលោកក៏បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ទៅលើរបាយការណ៍ លទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបអនុវត្តបានប្រចាំខែកុម្ភៈ កន្លែងមកផងដែរ។

តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែកុម្ភៈ ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាត របស់រដ្ឋបាលខេត្តបានដាក់ចេញ ក្នុងឆ្នាំ២០២៥ ឲ្យសម្រេចបានជោគជ័យ។ កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និងជលផល និងគ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹក តំបន់បី ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់វាយខ្នោះ បុរសម្នាក់ បន្ទាប់ពីបានដុតព្រៃបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបបានអះអាងថា នៅនាយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ មានករណីបុរសម្នាក់ បានធ្វើសកម្មភាពដុតព្រៃ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សុំកិច្ចអន្តរាគមន៍ មក កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យខាងលើ។ ភ្លាម​ៗនោះ កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ ចុះជួយអន្តរាគមន៍ ពន្លត់ភ្លើងឆេះព្រៃនោះបានទាន់ពេលវេលា មិនបណ្តាលអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងអាវុធហត្ថខេត្តសៀមរាបបានឃាត់ជនសង្ស័យម្នាក់ បញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ធ្វើតេស្តរកឃើញថា មានវិជ្ជមាននូវសារធាតុញៀនខុសច្បាប់ ត្រូវបានបញ្ជូនការិយាល័យគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៥

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ឆ្លងតាមការពិនិត្យ និងវាយតម្លៃលើ សភាពការណ៍ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់ តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ថ្នាក់ជាតិ ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចបណ្ដា ឆ្នាំមុនៗ​ គឺ ឃុំ-សង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេទលេខ​ ១ ទាំង ១០៩ឃុំ-សង្កាត់។

លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងទិស ដៅបន្តនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក អូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ កងកម្លាំងមានសមត្ថកិច្ច បានចូលរួមទប់ស្កាត់ និង បង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងនោះបទល្មើសមានការថយចុះ រហូតដល់​ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការ បង្ក្រាបបានកម្រិតខ្ពស់ ៩៧% ធ្វើឱ្យឃុំ-សង្កាត់មាន បទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលពុំមានបទល្មើស មានចំនួនដល់ទៅ ៧៩ឃុំ- សង្កាត់។

អភិបាលខេត្ត បានបន្តថា ចំពោះបទល្មើសគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបានចំនួន ២៥៣លើក ថយចុះចំនួន ៣៣លើក ឃាត់ខ្លួន ៦៣៩នាក់ ថយចុះ ២៦៨នាក់ ចាប់បានយកសារធាតុ ញៀន ប្រភេទក្រាមពណ៌ ស ចំនួន ១.៥០៩កញ្ចប់ ស្មើនឹង ៥គីឡូ ៣២១ក្រាម ព្រមទាំងភស្តុតាង មួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះក៏បានបង្ក្រាប សកម្មភាពក្មេងទំនើង ចំនួន ៤០លើក ឃាត់ខ្លួនចំនួន ១៦៧នាក់ ដែលប្រព្រឹត្តបទ ល្មើសព្រហ្មទណ្ឌ បង្កភាពអនាធិបតេយ្យ។

ជាមួយគ្នានោះលោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវ បន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីឱ្យ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ​ ប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និង រស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៥

ខេត្តបាត់ដំបង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តបាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបងនៅថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់ខេត្តបាត់ដំបង ជាខេត្តទី១៧ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ កងកម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ យុវជនស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២ ២០០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅសួនយុវ័ន្តក្រុង នៃខេត្តបាត់ដំបង។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញថា នៅទូទាំងខេត្តបាត់ដំបង មានស្រុកចំនួន១៣ និងក្រុង១, ឃុំចំនួន៩៣ និង១០សង្កាត់, និងភូមិចំនួន៨៤២ ដែលមានខ្នងផ្ទះសរុប ២៤៧ ៨៥៨ខ្នង មានគ្រួសារ ២៩៧ ២៥៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៥៩%, ខ្នងផ្ទះប្រើបង្គន់រួម ស្មើនឹង ៤,៤១%, ខ្នងផ្ទះមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិ ភាពស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង ១00%។

ជាមួយគ្នានោះ លោក យី គឹមថាន នាយករងប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិ និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការភ្លែនអន្ដរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តបាត់ដំបងជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅថ្ងៃនេះ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបាត់ដំបងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។

ឯកឧត្ដម រដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម រដ្ឋមន្រ្ដី បានជម្រាបជូនអង្គពិធីនូវយុទ្ធសាស្ដ្រទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានចក្ខុវិស័យច្បាស់លាស់គឺ  “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ជូនថា  ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៦,០៩% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

សូមជម្រាបជូនផងដែរថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៧ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) ដែលខេត្តបាត់ដំបង ជាខេត្តទទួលបានជ័យលេភីទី ១៧៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៥

លោកហ៊ុន ម៉ានី៖ អ្នកដឹកនាំជំនាន់មុនរកបានដោយលំបាកនូវសុខសន្តិភាពការបង្រួបបង្រួមជាតិ អ្នកជំនាន់ក្រោយមានកាតព្វកិច្ចបន្តថែរក្សាសន្តិភាព

ក្នុងឱកាសនៃពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរម្លឹកដល់សមិទ្ធផលនៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការលះបង់របស់អ្នកជំនាន់មុន ដោយឯកឧត្តម បានលើកឡើងថា ភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា បច្ចុប្បន្ន គឺជាសមិទ្ធផលនៃការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរជនជំនាន់មុន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងការប្រថុយប្រថានយកជីវិតធ្វើជាដើមទុនក្នុងបុព្វហេតុសន្តិភាពដែលយើងមានសព្វថ្ងៃ។

លោកបានបន្តទៀតថា ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា គឺមិនអាចបំភ្លេចបាននូវការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិមាតុភូមិរបស់អ្នកជំនាន់មុន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានឡើយ ដោយលោកបានដាក់ជីវិតធ្វើជាដើមទុនក្នុងដំណើរសង្រ្គោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ពោលគឺ សម្ដេចតេជោ គឺជាស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ!ឈ្នះ! រហូតនាំមកជូនជាតិនិងប្រជាជននូវសន្តិភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសរំលេចថា ពិតណាស់សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការដឹកនាំក្រោមបេសកកម្មធំៗចំនួន២ នៅក្នុងជីវិតរបស់សម្ដេចតេជោ គឺទី១៖ មិនឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាដូចអតីតកាល ជាពិសេសដូចជារបបប្រល័យពូជសាសន៍ ប៉ុល ពត និងទី២៖ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មីនា ២០២៥

នរគរបាលមួយរូបបានរងរបួសធ្ងន់ខណ:កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុការណ៍នៅ​វេលា​ម៉ោង​១៨និង១៦នាទី​ថ្ងៃ​ទី០២ ខែមីនា ឆ្នាំ​២០២៥​ តាមបណ្ដោយផ្លូវជាតិលេខ68A នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៨-៥៩ ស្ថិតនៅភូមិពង្រ ឃុំពង្រ ស្រុក​ចុងកាល់​ ខេត្ត​ឧត្តរមានជ័យ​ បើកបញ្រ្ចសទិសគ្នាពីរជើងទៅត្បូង។

គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកលុចសុិសពណ៌សរ ពាក់ផ្លាកលេខ ឧត្ដរមានជ័យ 2A-8818 បើកបរដោយឈ្មោះ រោន រ៉ុត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (គ្មានរបួស)។
រួមដំណើរ: ឈ្មោះ គុំ សុឈៀ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជាងឡាន រស់នៅ ភូមិ ឃុំ ជាមួយគ្នា(គ្មានរបួស)។ ចំណែក
​ ម៉ូតូម៉ាក វេវ ពណ៍ខ្មៅ​ សេរីឆ្នាំ២០២៣ ពាក់ផ្លាក
លេខ​ សៀមរាប1.AR-3334 បេីកបរដោយឈ្មោះ​ ឡៅ ខាត់ណា ភេទ​ស្រីអាយុ​៣៨ឆ្នាំ​ មមុខរបរនគរបាលស្រុកចុងកាល់ រស់នៅភូមិ​ស្លែងតាវេត ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប (របួសបាក់ជើងខាងឆ្វេងនិងរបួសពោះ ធ្ងន់)​ ។

ករណីនេះរថយន្តខូចខាតផ្នែកខាងឆ្វេង ម៉ូតូខូតខាតទាំងស្រុង។ មូលហេតុយប់ងងឹត រថយន្ដវ៉ា ជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តឧត្ដរមានជ័យ និងបញ្ជូនបន្ត ទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២៥

តាមរយៈទំព័រផេក facebook ផ្លូវការរបស់ ឯកឧត្តម ខៀវ កាញារីទ្ឋ បានសរសេរថា ឃើញលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាត់ម្ចាស់ការក្រោយពីសម្តីប្រមាថរបស់អនុប្រធានាធិបតី Vance និង លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយក៏តម្លើងសម្លេងតឹងសរសៃ ក តជាមួយលោកត្រាំ ដែលបណ្តាលអោយគម្រោងចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរត្រូវធ្លាក់ទឹកមក ទើបនឹកស្ងើចសរសើរសម្តេចតេជារបស់កម្ពុជាយើង។ លោកចេះបត់បែនតាមសភាពការណ៍តែនៅរក្សាជើងអុកបានល្អនៅក្នុងគ្រប់កាលៈទេសៈ។

ឯកឧត្តម ខៀវ កាញារីទ្ឋ បន្តថា ខ្ញុំចាំមិនភ្លេចនៅពេលទៅចរចាជាលើកដំបូងជាមួយព្រះបរមរតនកោដ្ឋ សម្តេចតេជោ ត្រូវដេញចេញមិនអោយនៅក្នុងសណ្ឋាគារជាមួយព្រះបរមរតនកោដ្ឋ បើសិនជាមនុស្សផ្សេងប្រហែលមកស្រុកខ្មែរវិញបាត់ ព្រោះពេលនោះពិតមែនតែមានសង្គ្រាមក្នុងស្រុក តែរដ្ឋាភិបាលចម្រុះត្រីភាគីត្រួតត្រាទឹកដីមិនបាន ៥ % ផង។ តែសម្តេចតេជោ សុខចិត្តទៅនៅកន្លែងផ្សេងដើម្បីឈានទៅជំនួបជាប្រវត្តិសាស្ត្រសីហនុ-ហ៊ុនសែន។ ហើយជាបន្តបន្ទាប់ ពេលចរចាសម្តេចតេជោមួយអង្គឯង តនឹងមេបក្សទាំង ៣ ( ហ្វ៊ុនស៊ិនប៉ិច រណសិរ្សរំដោះលោកសឺនសាន និង ខ្មែរក្រហម ) និង បន្ទាប់មកទៀត ការចរចាក្រោមឆត្រ អ៊ុនតាក់ ដែលពេលនោះមហាអំណាចទាំងអស់ក្រៅពីសហភាពសូវៀត ដែលកំពុងមានវិបត្តិផ្ទៃក្នុងច្រើនមិនអាចជួយអ្វីបាន សុទ្ធតែលម្អៀងទៅរដ្ឋាភិបាលត្រីភាគី និង យល់ថា រដ្ឋកម្ពុជា ត្រូវតែកម្ចាត់ចេញ សម្តេចតេជោនៅតែរក្សាបានប្រៀបលើតុចរចា។

«នេះជាឥរិយាបទមួយដែលអ្នកនយោបាយតិចណាស់មានបែបនេះ »។ នេះជាសំណាងរបស់កម្ពុជា ! ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា និងខេត្តសៀមរាបរហូតមកដែលសកម្មភាពទាំងអស់នោះ ពិតជាបានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។​

ស្របគ្នានេះ​ ឯកឧត្តមប្រាក់ សោភ័ណ ក៏បានបង្ហាញពីឆន្ទៈមុតមាំ ក្នុងការផ្ដល់នូវកិច្ចសហការសម្របសម្រួលលើសំណើបន្ទាន់ចាំបាច់ណាមួយ ដែលភាគីជប៉ុន ស្នើមកកាន់រដ្ឋបាលខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគម្រោងជាច្រើនដែលរាជរដ្ឋាភិបាលជប៉ុនបានជួយមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជួយគាំទ្រដល់ជីវភាពរស់នៅ និងការអភិវឌ្ឍក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះផងដែរ ឯកអគ្គរាជទូត ក៏បានស្នើដល់ថ្នាក់ដឹកនាំខេត្ត ជួយបន្តគាំទ្រដល់ទំនាក់ទំនង និងពង្រឹងកិច្ចសហការរួមគ្នា ដើម្បីការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ណែនាំដល់លោក អភិបាលក្រុង ស្រុក ឃុំ សង្កាត់ដែលពាក់ព័ន្ធ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវនេះ។

ឯកឧត្តម ក៏បានបន្តណែនាំដល់លោកមេឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀតរឹតបន្តឹងលើការគ្រប់គ្រងចំណីផ្លូវ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។

អភិបាលខេត្តបានបន្តស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវដុត ជញ្រ្ជាំង សំរាមប្លាស្ទិក កាកសំណល់ផ្សេងៗត្រូវបញ្ឈប់ទាំងអស់ និងយកចិត្តទុកដាក់ថែរក្សាសុខភាព។

ឯកឧត្តម សុខ លូ ក៏បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវខេត្តលេខ១៥៧១ ក្រាលកៅស៊ូDBST ប្រវែង៤ ០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង និងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នៅនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា ការងារជួសជុលកំណាត់ផ្លូវខេត្តលេខ ១៥៧១ ដោយធ្វើកាសម្អាតរុក្ខជាតិនៅសងខាងផ្លូវ ជីកបកដីគ្មានគុណភាពលើតួថ្នល់ពង្រីកសងខាងប្រវែង ៤ ០០០ម៉ែត្រ និងត្រង់កំណាត់តួថ្នល់ចាស់ចំនួន ២កន្លែង ប្រវែង ១ ៥០០ម៉ែត្រ។ បន្ទាប់មកធ្វើការងារស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៦កន្លែង និងពង្រីកលូប្រអប់កាត់ទទឹងផ្លូវចំនួន១កន្លែង និងរៀបចំដាំបង្គោលនាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ និងគូសគំនូសចរាចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖ផ្ទះនាយនគរបាលរដ្ឋបាលឃុំល្វា ត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យខូចខាតទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃពុធ ទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី រលត់វិញទាំងបានស្រុងវេលាម៉ោង០០:៥០នាទី នៅចំណុចស្ថិតនៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា ជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ តាន់ ប៊ុនធន់ (ហៅ ឡោ ឡាយ) ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ នគរបាល តួនាទីជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ខេត្តសៀមរាប ប្រពន្ធមានមុខរបរជាគ្រូបង្រៀន។

របាយការណ៍បានបន្តថា ហេតុការណ៍នេះបណ្តាលឲ្យរងការខូចខាត ឆេះអស់ ផ្ទះ ១ខ្នង ប្រភេទផ្ទះឈើលើបន្ទប់ថ្មក្រោម ជញ្ជាំងក្ដារ ដំបូលក្បឿង សំយ៉ាបស័ង្កសី ទំហំទទឹង០៩ម៉ែត្រ គុណ បណ្ដោយ១២ម៉ែត្រ ឆេះទាំងស្រុង។ ក្នុងនោះខូចខាតទ្រព្យសម្បត្តិ មានសំលៀកបំពាក់ សម្ភារៈប្រើប្រាស់ និង ប្រាក់មួយចំនួន និងពុំគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្នុងការជួយជួយអន្តរាគមន៍៖ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ចំនួន២ គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន២ឡាន។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡាន។ មូលហេតុ: គឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page47 Page48 Page49 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×