Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៣

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្នុងខេត្តក្រចេះនាពេលនេះ គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ និងស្ពានឆ្លងកាត់ទន្លេសរុបទាំងអស់ចំនួន១១ស្ពានហើយផងដែរ។ តាមរយៈសមិទ្ធផលស្ពាន និងផ្លូវ ដែលចិនបានជួយកសាងនៅកម្ពុជាកន្លងមកនេះ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ របស់ចិន ដែលបានចូលរួមចំណែកបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយពេលស្ពាន និងផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នោះ ការលំបាករបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយហើយ ក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា នៅពេលខាងមុខនេះ ផ្លូវក្នុងខេត្តក្រចេះប្រមាណ ៤ខ្សែទៀត នឹងត្រូវសិក្សា និងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣។ ផ្លូវនោះរួមមាន ផ្លូវលេខ៧៣ ភ្ជាប់ពីត្បូងឃ្មុំ មកក្រចេះ, ផ្លូវលេខ ៣៧៧ ភ្ជាប់ពីក្រចេះ ទៅស្រុកសំបូរ, ផ្លូវលេខ២៧៧ ពីសណ្តាន់ ទៅសង្គម, និងផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៣០០ ដល់គីឡូម៉ែត្រលេខ៣១ រង្វង់មូលក្រចេះជាដើម។

ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ បើកការដ្ឋានសាងសង់នេះ គឺ មានប្រវែង ១.៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រងមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ នឹងត្រូវស្ថាបនាឡើងដោយមានមុខកាត់ទទឹង ១៣,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក ប្រវែង ៣,៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក ប្រវែង ១,៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ប្រវែង០,៥ម៉ែត្រ។

ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង ១៦,២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ ៤ខ្សែ ប្រវែង ២៦,៦៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ ១៩,៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែង ៥,០២៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ចំនួន ៤គន្លង(២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង(១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង ៤ម៉ែត្រ ផងដែរ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ នេះ បានអញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៣

ខេត្តសៀមរាប៖នៅក្នុងក្រុងសៀមរាបអង្គរ ដែលជាតំបន់ទេសចរណ៍ វប្បធម៌ មានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តបងប្អូនមិនគួរធ្វើរឿងបែបនេះទេ។

មនុស្សបីនាក់ត្រូវបាននគរបាលក្រុងសៀមរាបថតខ្លួន ពាក់ព័ន្ធនឹង ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នឹងធ្វើអោយខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នឹងប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួននៅរសៀល ថ្ងៃទី ១ ខែមករា ម្សិលមិញ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

ទី១ ឈ្មោះយឹម អង ហៅឆាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

២,ឈ្មោះស៊ឹង ម៉េងលាប ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

៣,ឈ្មោះសន សុខវីត ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

សូមជម្រាបថានៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២ នៅចំណុចខាងត្បូងរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីហិង្សា បង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ជនរងគ្រោះ អាយុ១៩ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្តាលឲ្យរងរបួសត្រង់ខ្នង ហើយបានដួលម៉ូតូ ហើយរត់គេចខ្លួន។ ក្រុមជនសង្ស័យក៏បានកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយ ខូចខាតស្ទើទាំងស្រុង ហើយគេចខ្លួនបាត់។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួន នឹងបក្ខពួក( គេចខ្លួន )ពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូ នឹងជនរងគ្រោះពិតមែន។ វត្ថុតាង កាំបិតខ្វែវ បានបោះចោលក្នុងទឹកប្រឡាយ។

បើតាមនគរបាល បច្ចុប្បន្ន បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២៣

ខេត្តសៀមរាប៖ខេត្តសៀមរាបទទួល បានអ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៣៣ម៉ឺននាក់បានចូលមកកម្សាន្ត កំឡុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ចូលឆ្នាំ២០២៣។

បើតាមយោងតាមរបាយការណ៍របស់មន្ទីរទេសចរ ខេត្ដសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបាន  អ្នកទេសចរជាតិនិងអន្ដរជាតិ បានដើរកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ឆ្លងនាឆ្នាំ២០២២ មានចំនួនប្រមាណ៣៣ម៉ឺន ៧ពាន់៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ៣៣០០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។

របាយការណ៍បន្តថាគោលដៅ ដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមាន ចំនួនប្រមាណ២២០,០០០នាក់។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេន មានចំនួប្រមាណ ៦៥០០នាក់។
តំបន់ទន្លេសាបមានចំនួនប្រមាណ៣០០០នាក់។ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ១០០៥០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន៧៧៦៩ នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មករា ២០២៣

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា ចាប់ពីដើមឆ្នាំ 2023 នេះទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បន្តឧបត្ថម្ភថវិកាបន្ថែម ជា៣ផ្នែកផ្សេងគ្នា :

ទី១) ឧបត្ថម្ភការហូបចុកគឺផ្ដល់ជា អង្ករចំនួន១,២តោន រួមនឹងថវិកា 20 លានរៀលជារៀងរាល់ខែ(ដែលឆ្នាំកន្លងទៅគឺ 10 លានរៀលក្នុងមួយខែ)

ទី២) ឧបត្ថម្ភសម្រាប់ចៅៗជាប្រចាំខែចំនួន 10 ម៉ឺនរៀលជារៀងរាល់ខែ

ទី៣) ឧបត្ថម្ភថវិកាចំនួន 5 ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ដល់អង្គការដើម្បីជាទៅថវិកាបម្រុងសម្រាប់ការខ្វះខាតក៏ដូចជាហេតុការណ៍អាសន្នផ្សេងៗ នៅក្នុងអង្គការ៕

សម្ដេចលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធី អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២២

ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចតែងតាំងលោក ឯម កុសល ជាជំនួយការ។ នេះបើយោងតាមអនុក្រឹត្យ របស់សម្ដេចតេជោហ៊ុន សែន សៀមរាប ប៉ុស្តិ៍ ទើបទទួលបាន។

សូមបញ្ជាក់ថា លោកឯម កុសល អតីត ជាស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២២

ភ្នំពេញ៖គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញលិខិត ឆ្លេីយតបគណនីfacebook ឈ្មោះ “សុខ ទូច”។

នៅក្នុងលិខិតចំនួនពីរទំព័រដែលសៀមរាប ប៉ុស្តិ៍ ទទួលបាននៅថ្ងៃសៅរ៍នេះបានបញ្ជាក់ថា ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនិងតាមដានបណ្ដាញ ព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ “សុខ ទូច” បានចុះផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នូវអត្ថបទមួយថា “ដុតរថយន្តចោលដោយសារដឹកឈើ មនុស្សទេជាអ្នកធ្វើទុកទាំងឈើទុកទាំងរថយន្ត ចាប់មនុស្ស ខុសច្បាស់នោះដាក់គុកវិញទើបត្រូវ រថយន្តគ្មានវិញ្ញាណ និងមិនមានជីវិតទេ”។ ហើយមានការបញ្ចេញយោបល់ នៅក្នុងនោះមាន (76 Comments) គណៈកម្មការជាតិ បានតាមដានមើលការបញ្ចេញយោបល់នីមួយៗ ហើយ យោបល់ទាំងនោះភាគច្រើន មានការបំផ្លើស ញុះញង់ យោបល់គ្មានវិជ្ជាជីវៈ និងអសីលធម៌ ដោយសារ បញ្ចេញយោបល់មិនថ្លឹងថ្លែងរកការពិត និងមិនទាន់យល់ច្បាស់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២២

ខេត្តឧត្តរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចុះដឹកនាំកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលក្រុងសំរោង បែកសំណុំរឿងករណីឃាតកម្ម (គិតទុកជាមុន) នៅសង្កាត់កូនគ្រៀល ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់។

ជនសង្ស័យ ទាំង៤ នាក់៖ ទី១. ឈ្មោះ ឃ្លីយ ឃ្លា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
  ទី២. ឈ្មោះ រ៉ន សាណា (ហៅតឹង) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
   ទី៣. ឈ្មោះ រឿន រិន  (ហៅឡោះ) ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
    ទី៤. ឈ្មោះ ភួ សុីវ  ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃសៅរ៍ ថា ក្រោយពីបានធ្វើការសាកសួរ ជនដៃដល់ទាំង ០៤ នាក់ ពួកគេបានសារភាពថា៖ រូបខ្លួនទាំង ០៤ នាក់ ពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសាររឿងគំនុំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩-០០នាទី ៖ មានករណីឃាតកម្ម (គិតទុកជាមុន) នៅចំណុចតាមផ្លូវរទេះគោ ស្ថិតក្នុងភូមិក្តុល សង្កាត់កូនក្រៀល ក្រុងសំរោង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ម៉េង ប៊ុនហៀន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ នគរបាលខេត្តឧត្តរមានជ័យ កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់។

បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រតិបត្តិការនេះ ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច
ដកមុខតំណែងលោក ភូ លិ ពីអភិបាលរង​ ខេត្តកែប។ នេះបេីយោងតាមអនុក្រឹត្យ នៅថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២២ សៀមរាប ប៉ុស្តិ៍ ទទួលបាននូវព្រឹកនេះ។

ការបញ្ចប់មុខតំណែងលោក​ ភូ​ លិ​ គឺបន្ទាប់ពីលោកបានប្រេីអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប​ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបថា​ លោក ភូ លិ បានប្រើអំពើហិង្សាលើស្ត្រីម្នាក់ ដោយយកកែវស្រា គប់បណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ​។

ករណីបានកើតឡើង​នៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី​ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ស្ត្រីរងគ្រោះឈ្មោះ​ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តសៀមរាប៖អង្គធុតង្គវគ្គខ្លីលើកទី៣ បានចាប់ផ្តើមដំណើរការ ដើម្បីបើកឱកាស ដល់សិក្ខាកាម ចូលរួមចំនួន១០០អង្គ/នាក់ បានចម្រើនសមថៈវិបស្សនាកម្មដ្ឋាន ដែលមានន័យថា បានចម្រើនការដុះខាត់សម្អាតចិត្ត។

អង្គធុតង្គនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តព្រៃធុតង្គ ព្រះនិពាន្វ ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការនិមន្តចូលរួមពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។

មានថេរដីកានៅក្នុងពិធីបើកអង្គធុតង្គនេះ ព្រះមហាវិមលធម្ម ពិន សែម បានលើកឡើងថា អង្គធុតង្គនេះ ជាវគ្គដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទ ក្នុងការជម្រះចិត្តសៅហ្មងទាំងឡាយឲ្យអស់។ ដូច្នេះសិក្ខាកាម ដែលមកចូលរួមក្នុងវគ្គធុតង្គនេះ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។

យោងតាម ព្រះភិក្ខុ សង្ឃវិរោ ស៊ិន សេត ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ បានឲ្យដឹងថា ការធ្វើអង្គធុរយៈពេល១០ថ្ងៃនេះ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ព្រះអង្គបន្តថា នេះជាលើកទី៣ហើយ បន្ទាប់ពីអង្គធុតង្គនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៨ លើកទី២ឆ្នាំ២០១៩ និងអាក់ខាននៅឆ្នាំ២០២០ និងឆ្នាំ២០២២ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។

ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ បន្ថែមថា សម្រាប់វគ្គធុតង្គលើកទី៣នេះដែរ មានសិក្ខាកាមមកពីបណ្តាខេត្តរាជធានី ទូទាំងប្រទេសចំនួន១០០អង្គ/ នាក់ មកចូលរួម។ ជាមួយនឹងការចូលរួមដ៏ច្រើននេះព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ ក៏បានធ្វើការអំពាវនាវដ៏ពុទ្ធបរិស័ទ ដែលមានបំណងចង់ចូលរួមចាប់មគ្គផល តាមរយៈការធ្វើចង្ហាន់ ឬភេសជ្ជៈ ប្រគេន/ជូនដល់សិក្ខាកាម អាចមកចូលរួមបានរៀងរាល់ថ្ងៃ ហើយនៅថ្ងៃបញ្ចប់ក៏នឹងមានការរាប់បាត្រសម្រាប់ស្វែងរកបច្ច័យប្រគេន/ ជូនដល់សិក្ខាកាមសម្រាប់ការធ្វើដំណើរត្រលប់ទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តកំពង់ចាម៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅដល់ចំណុច គល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម ដែលមានប្រវែង ៤៥,៤៩គ.ម។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដល់ចគល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម នៅថ្ងៃសុក្រនេះ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ រួមជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធផ្សេងៗទៀត ត្រូវរួមគ្នា អនុវត្តទៅតាមបំណែងចែកភារកិច្ច របស់រដ្ឋបាលខេត្តបានដាក់ជូន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

អភិបាលខេត្ត​ បានបញ្ជាក់ថា បើគិតពីពេលនេះ រហូតដល់ពេល នៃការប្រារព្ធពិធីនោះ គឺនៅសល់ពេលខ្លីណាស់។ អីចឹងទេ តម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើតួនាទីភារកិច្ច ដើម្បី រាប់រងលើកិច្ចការ របស់ខ្លួនទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេល នៃការប្រារព្ធពិធីបើកការដ្ឋានស្ថាបនាពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាពិសេស ការថែរក្សា សន្តិសុខ សុវត្ថិភាព រួមទាំង ការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវកិត្តិយសចូលរួម ឲ្យបានអធិកអធម ដើម្បី ជម្រុញឲ្យកិច្ចដំណើរការពិធីខាងលើ ប្រព្រឹត្តទៅបានល្អប្រសើរ និងសម្រេចលទ្ធផលជោគជ័យ តាមផែនការគ្រោងទុក។ ក្រៅពីនោះ យើងក៏មានកិច្ចសេសសល់មួយចំនួនទៀត ត្រូវរួមគ្នាពិភាក្សា នៅមុនថ្ងៃកម្មវិធីមកដល់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖ពីឃុំអូរស្វាយ ទៅ ឃុំស្រក ស្រុកកំពង់សៀម ទទួលបានផ្លូវកៅស៊ូ ២ជាន់ ប្រភេទDBST។

ក្នុងឱកាសថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះពិនិត្យនៅ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឲ្យដឹងថា ផ្អែកតាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រៅពីការស្ថាបនា ជាផ្លូវក្រាលកៅស៊ូ ទៅលើផ្លូវ ១ខ្សែ នេះហើយ យើងក៏រៀបចំសាងសង់ជាសំណង់សិល្បះការ មួយចំនួនបន្ថែមទៀត ផងដែរ។

លោកបញ្ជាក់ដែរថា គម្រោងនេះប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្ត តាមការរំពឹងទុក យើងនឹងធ្វើការស្ថាបនាគម្រោងនេះ នាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ សូមឲ្យក្រុមការងារបច្ចេកទេសសិក្សាលម្អិតបន្ថែមទៀត ដើម្បី យើងរកពេលវេលាច្បាស់លាស់ បើកការដ្ឋានស្ថាបនា តែម្ដង។ ការស្ថាបនានេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើរ និងការបង្កើនប្រាក់ចំណូល ជូនបងប្អូន ប្រជាពលរដ្ឋ តាមរយៈ ការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ឬទីប្រជុំជន បានកាន់តែឆាប់រហ័ស ជាងមុន។

សូមជម្រាបថា ផ្អែកតាមសំណើរបស់អាជ្ញាធរស្រុកកំពង់សៀម គឺបានស្នើរដ្ឋបាលខេត្តកំពង់ចាម ដើម្បី ស្ថាបនាផ្លូវ ១ខ្សែ មានប្រវែងសរុប ១១.៩៦០ម៉ែត្រ គុណនឹងទទឹង ៧ម៉ែត្រ តភ្ជាប់ចាប់ពីចំណុចភូមិអន្លង់ស្នូក នៃឃុំអូរស្វាយ ឆ្ពោះទៅចំណុចភូមិល្ពាក នៃឃុំស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ផ្លូវនេះ គឺជាផ្លូវអន្តរឃុំ និងជាផ្លូវយុទ្ធសាស្ត្រសំខាន់មួយ ដែលមានប្រជាពលរដ្ឋ ប្រើប្រាស់ច្រើន ដូចជា៖ ការដឹកកសិផលមកកាន់ទីផ្សារ និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗទៀត។ បច្ចុប្បន្ន ផ្លូវមានស្ថានភាពលំបាក ខូច ហុយ និងរំខានដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់។

បើទោះបីជាគម្រោងមិនទាន់ចាប់ផ្ដើម ក៏ដោយ គេសង្កេតឃើញថា អាជ្ញាធរឃុំ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ បានសម្ដែងនូវសេចក្ដីរីករាយ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចុះមកពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង ព្រមទាំង បានផ្ដល់នូវផ្លូវកៅស៊ូ ដែលពុំធ្លាប់មានពីមុនមក ទុកជូនពួកគាត់បានប្រើប្រាស់ នាពេលអនាគត។ មានផ្លូវ មានសង្ឃឹម។ មានផ្លូវល្អ ធ្វើឲ្យកម្រិតរបស់ជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page197 Page198 Page199 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×