Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមសម្ដែងនូវការគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំប្រទេសកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន ដោយបានជួយស្រោចស្រង់ប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងសង្គ្រាមឈ្លានពាន ធ្វើឱ្យជាតិមាតុភូមិ និងប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ។

យើងខ្ញុំទាំងអស់គ្នា នឹងប្តេជ្ញាបន្តថែរក្សាមរតកសន្តិភាព ភារកិច្ចជាអមតៈ និងសមិទ្ធផលគ្រប់យ៉ាងដែល សម្តេចតេជោ សម្រេចបានដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២៥

លិខិតជូនដំណឹងស្តីពីបំណងនៃការរំលាយសហគ្រាស
សហគ្រាស ជីធីភីអេស ហ្គ្រោ ថឹហ្គេឌើរ ផន សប (GTPS GROW TOGETHER PAWN SHOP) ដែលបានចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ៖ ៥០០០៤២៨៨៦៣ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ និងមានទីស្នាក់ការតាំងនៅ#បុរីទេសចរណ៍ ផ្ទះលេខS1005 ជាន់ផ្ទាល់ដី ផ្លូវបាគង7 ភូមិ គោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រទេសកម្ពុជា ត្រូវបានប្រកាសរំលាយ និងដាក់ឲ្យស្ថិតនៅក្នុងការជម្រះបញ្ជីចាប់ពីកាលបរិច្ឆេទនៃការចុះផ្សាយលិខិតជូនដំណឹងនេះតទៅ ។ អាស្រ័យហេតុនេះ សូមអតិថិជន ឬភាគីដែលពាក់ព័ន្ធសហគ្រាសមេត្តាជ្រាបជាព័ត៌មាន។ សូមអគុណ!

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២៥

កម្ពុជាបដិសេដយ៉ាងអហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ អំឡុងពេលផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេដយ៉ាងដាច់អហង្ការ ទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ក្នុងពេលដែលពួកគេផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ និងថា។

បើតាម ឯកឧត្តមអ្នកនាំពាក្យរូបនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនោះដូចខាងក្រោម៖
– កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទំនាស់នាពេលបច្ចុប្បន្ននេះទេ ផ្ទុយទៅវិញកម្ពុជាតែងតែប្រកាន់យកនូវជំហរអត់ធ្មត់ជាអតិបរមា នៅចំពោះមុខការបង្ករឿងផ្នែកយោធារបស់ភាគីថៃ។
– សភាពការណ៍តានតឹងនៅតាមបណ្ដោយព្រំដែននាពេលនេះ គឺកើតចេញពីការទន្ទ្រានចូលជាបន្តបន្ទាប់នៅក្នុងទឹកដីរបស់កម្ពុជា ដែលរំលោភបំពានទៅលើកិច្ចព្រមព្រៀងដែលមាន ដោយរំលោភបំពានលើ MOU 2000 និងច្បាប់អន្តរជាតិនានា។
– ការលើកឡើងរបស់ភាគីថៃអំពី «ស្វ័យការពារ» គឺពុំមានមូលដ្ឋានសម្អាងអ្វីសោះឡើយ។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រាន់តែបានធ្វើសកម្មភាពឆ្លើយតបដោយសមស្របដើម្បីការពារនូវអធិបតេយ្យភាព និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួន បន្ទាប់ពីមានការទន្ទ្រានចូល និងការបាញ់ផ្លោងរបស់ភាគីថៃ
– ការលើកឡើងរបស់ថៃដែលថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការប៉ុនប៉ងដើម្បីបង្វែងកំហុង និងគេចវេះពីការទទួលខុសត្រូវលើការរំលោភបទឈប់បាញ់របស់ខ្លួនតែប៉ុណ្ណោះ។
– កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាពុំដែលយកជនស៊ីវិលជាគោលដៅរបស់ខ្លួនដូចដែលថៃបានចោទនោះទេ។
– កម្ពុជានៅតែគោរពបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងបន្តប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងនេះ តាមរយៈយន្តការរបស់អាស៊ាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ទៅកាន់ភាគីថៃវិញលើចំណុចមួយចំនួនដូចខាងក្រោម៖
– ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបង្ករឿងរបស់ថៃ និងទាមទារឲ្យថៃគោរពអធិបតេយ្យភាពរបស់កម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងបណ្ដាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ។
– សូមឲ្យបញ្ឈប់ជាបន្ទាន់នូវការបង្ករឿងផ្នែកយោធា ហើយនិងសកម្មភាពជាឯកតោភាគីដែលនឹងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល និងធ្វើឲ្យភាពតានតឹងមានការកើនឡើងថែមទៀត។
– សូមធ្វើឲ្យមានភាពស៊ីគ្នារវាងការប្រកាសជាសាធារណៈនូវការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្ដែងតាមរយៈការអនុវត្តដោយសុទ្ធចិត្តនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
– សូមឲ្យចៀសវាងពីការធ្វើឲ្យមានភាពតានតឹងកើនឡើងថែមទៀត ហើយនិងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគំរាមកំហែងទៅដល់សន្តិសុខដែលផុយស្រួយ ហើយនិងស្ថិរភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ។
– កម្ពុជាសូមអះអាងជាថ្មីម្ដងទៀតនូវការតាំងចិត្តដោយឥតងាករេរបស់ខ្លួន ក្នងការដោះស្រាយរាល់បញ្ហាទាំងអស់តាមរយៈការដោះស្រាយដោយសន្តិវិធី សមស្របទៅតាមច្បាប់អន្តរជាតិ និង MOU 2000 ព្រមទាំងកិច្ចព្រមព្រៀងឈប់បាញ់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

ចាប់ខ្លួនអ្នករកចំណូលពីហ្វេសប៊ុក ម្នាក់ ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម

ខេត្តបាត់ដំបង៖អ្នករកចំណូលពីហ្វេសប៊ុកម្នាក់ត្រុវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបបានករណី ការបង្ហោះវីដេអូ ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម។

យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១រូបឈ្មោះ ស.ហ.ត ភេទប្រុស អាយុ៣១ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូ ផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ដោយសរសេរភ្ជាប់ខ្លឹមសារថា ” ជនជាតិចិនចាប់ប្រពន្ធច្រកការ៉ុង” និងបញ្ចូលសម្លេង ហើយបង្ហោះតាមគណនីបណ្តាញសង្គមរបស់ខ្លួនក្នុងគោលបំណងរកចំណូលពីហ្វេសប៊ុក។ គូសបញ្ជាក់ផងដែរថា ករណីខាងលើនេះ ជនសង្ស័យគឺជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Like taing» មានតំណភ្ជាប់ https://www.facebook.com/profile.php?id=61577030558421 បានយកវីដេអូដែលកើតឡើងនៅឯបរទេស យកមកបង្ហោះផ្សព្វផ្សាយជាព័ត៌មានបំពុលសង្គមក្នុងគោលបំណងទាញយកចំណាប់អារម្មណ៍មកលើគណនីរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍ផ្សេងៗ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានសូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការបង្ហោះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលបង្កចលាចលក្នុងសង្គម គឺជាទង្វើខុសច្បាប់! រាល់ការបង្ហោះផ្សព្វផ្សាយព័ត៌មាន ត្រូវបញ្ជាក់ពេលវេលា និងទីកន្លែង និងប្រភពនៃវីដេអូឱ្យបានច្បាស់លាស់ ជៀសវាងសាធារណជនមានការយល់ច្រឡំ និងអាចក្លាយខ្លួនជាអ្នកបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ដែលអាចប្រឈមមុខចំពោះមុខច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយឧត្តមសេនីយ៍​ផុតលេខផ្កាយមាស៥​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នាថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២៥នេះ​ បានបង្ហោះសំណេរតាមបណ្តាញសង្គមផ្លូវការ​ ក្នុងន័យដើមទាំងស្រុងដូចតទៅ៖

ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថាខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។

មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។

សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។

ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?

សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។

តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។

សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ចេញទស្សនៈថា ថៃកាន់តែលង់ខ្លួនក្នុងច្បាប់អន្តរជាតិ.

ការបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ដែលជាដែនអធិបតេយ្យរបស់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បើទោះបីជាកងកម្លាំងកម្ពុជាហាមឃាត់យ៉ាងខ្លាំងខ្លាក៏ដោយនោះ គឺ ថៃខ្លួនឯងទេ៖

១.ថៃកំពុងដើរចូលអន្ទាក់ច្បាប់អន្តរជាតិកាន់តែជ្រៅទៅៗ ជាប្រៀបឈ្នះរបស់កម្ពុជានៅតុលាការអន្តរជាតិ។ យើងអនុវត្តយុទ្ធសាស្ត្រ«បន្លាយខ្សែឱ្យវែងចាប់ត្រីធំ»។ ថៃគឺជាត្រី ដែលកម្ពុជាអង្គុយស្ទូច និងរង់ចាំវាត់។

២.ថៃប្រឈមនឹង«បទឈ្លានពានរដ្ឋអធិបតេយ្យ»តាមច្បាប់អន្តរជាតិ។ សូមចាំថា រាល់ប្រតិបត្តិការយោធាលើបូរណភាពដែនដីរដ្ឋដទៃ ដោយគ្មានការយល់ព្រម គឺជាការឈ្លានពាន។ សកម្មភាពនេះ ជាភស្ដុតាងដែលថៃពិបាករកមេធាវីសម្រាលបន្ទុក និងត្រូវចារក្នុងប្រវត្តិសាស្ត្រថា ជាប្រទេសប្រព្រឹត្តិបទឈ្លានពានរដ្ឋដទៃ ដែលជាឧក្រិដ្ឋកម្មអន្តរជាតិ។

៣.ថៃកាន់តែបង្ហាញថា ខ្លួនបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ នាថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយតម្រូវឱ្យឈប់បាញ់ដោយឥតលក្ខខណ្ឌ ហាមប្រាមចល័ត បង្កើនកម្លាំង យុទ្ធោបករណ៍ និងជាការប្រមាថ សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងអនុព័ន្ធយោធានានា ព្រមទាំងបណ្ដាអង្គទូតជាច្រើន ដែលបានចុះទៅអង្កេតការអនុវត្តបទឈប់បាញ់។

៤.ថៃប្រតិបត្តិការយោធាលើអធិបតេយ្យភាពរបស់កម្ពុជានេះ គឺជាការបង្កលេសសង្គ្រាម និងគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។

៥.ថៃប្រតិបត្តិការយោធាលើដែនអធិបតេយ្យរបស់កម្ពុជានេះ គឺកាន់តែត្រដាងកេរ្តិ៍កណ្ដាលវាលប្រាប់អន្តរជាតិថា អ្វីៗ គឺសុទ្ធតែខ្លួនជាអ្នកចាប់ផ្ដើមមុនរហូតមក«​ Thai Attacked First​ »។

យើងបញ្ជាក់ជាថ្មីថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់តំបន់អានសេះដែលជាដែនដីរបស់កម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ យើងបន្តអត់ធ្មត់ មិនចាញ់ឧបាយអមិត្ត តែប្រមូលភស្ដុតាង បម្រើសំណុំរឿងនៅតុលាការអន្តរជាតិ។ យើងខាំមាត់សង្កត់ចិត្ត«សង្ងំមិនមាត់ដូចពស់ ចាំចឹកសម្លាប់»តែម្ដង ដូចដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍កន្លងទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាបានដឹកនាំសហការស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម ដែលប្រទះឃើញសពនៅស្រុកកោះធំ ខេត្តកណ្ដាល។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មានករណីបាត់ខ្លួនជនរងគ្រោះឈ្មោះ ZHANG RUJU ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និងឈ្មោះ DONG YUANYUAN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ ស៊ីនហ្វា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះចំនួន២នាក់ខាងលើ ត្រូវបានគេប្រទះឃើញសាកសព ដែលត្រូវគេសម្លាប់រួចយកទៅទម្លាក់នៅក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមមាន៖

*១៖ ឈ្មោះ REN JIASHENG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ JIANG BAO ភេទប្រុស អាយ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ YE YIYONG ភេទប្រុស ជនជាតិចិន។ ឃាត់ខ្លួនត្រង់ចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧៖២០នាទី បន្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ទៀត រួមមាន៖
*១៖ ឈ្មោះ HUANG YONG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ XIONG QANG HAI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ CHAN XING ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ LAI GUO QIANG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។ ត្រង់ចំណុច បុរិពិភពថ្មីឈូកវ៉ា2 សង្តាត់កាកាប2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់កុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលស្នាក់នៅក្នុងវត្តសន្តិភាព ក្នុងពេលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិមាតុភូមិនៅតំបន់មុំបី

បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឃើញការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់កុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលកំពុងស្នាក់នៅជាមួយឪពុកមាជាព្រះសង្ឃក្នុងវត្តសន្តិភាព ក្រុងស្វាយរៀង ខេត្តស្វាយរៀង ប្រមាណជាង ២ឆ្នាំមកហើយ ដោយសារឪពុករបស់កុមារាទាំងពីរនាក់ កំពុងជាប់បំពេញកាតព្វកិច្ចការពារបូរណភាពទឹកនៅតំបន់មុំបីខេត្តព្រះវិហារ។

ក្នុងឱកាសជួបសំណេះសំណាលលោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ព្រះចៅអធិការត្ត និងព្រះសង្ឃជាឪពុកមាកុមារទាំងពីរ បន្តជួយយកចិត្តទុកដាក់ទំនុកបំរុងដល់កុមារាទាំងពីរទាំងចំណីអាហារ និងការសិក្សារៀនសូត្រ ព្រោះកុមារាទាំងពីរបន្ទាប់ពីឪពុកម្តាយបានចែកផ្លូវគ្នាគឺឪពុកបានយកកុមារាទាំងពីរមកផ្ញើជាមួយឪពុកមាជាព្រះសង្ឃដើម្បីបានសិក្សារៀនសូត្រពិសេសរៀនធម៌ សីលធម៌ និងសុជីវធម៌។

ទាក់ទិននិងកុមារាទាំងពីរនេះព្រះសង្ឃជាឪពុកមាគង់នៅសន្តិភាពបានប្តេជ្ញាព្រះទ័យមើលថែពួកគេឲ្យបានដិតដល់ប្រៀបដូចកូនបង្កើតជាពិសេសជំរុញពួកគេឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ក្លាយជាកុលបុត្រល្អក្នុងសង្គម ព្រោះពួកគេជាឈាមជ័រអ្នកស្នេហាជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង មិនទុកកុមារទាំងពីរចោលនោះទេ ដោយបានរួមចំណែកនាំយកអំណោយរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនមកជូនផងដែរ។

កុមារាទាំងពីរនេះ ទី១. ឈ្មោះ សេក ដុងហេ អាយុ៧ឆ្នាំ រៀនថ្នាក់ទី១, ទី២. ឈ្មោះ សេក ដុងហៃ អាយុ៥ឆ្នាំ មិនទាន់ដល់អាយុចូលរៀន, ហើយឪពុកឈ្មោះ សេក សំណាង ជាទាហានកំពុងជាប់បំពេញកាតព្វកិច្ចនៅតំបន់មុំបី ខេត្តព្រះវិហារ។

សូមជម្រាបថា អំណោយកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូននៅពេលនេះរួមមាន៖ អង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកក្រូច២កេស និងថវិកា ៥លានរៀល សម្រាប់កុមារាទាំងពីរ និង៥លានរៀលប្រគេនជូនព្រះសង្ឃជាឪពុកមា។ ដោយឡែកប្រគេនវត្តសន្តិភាព រួមមានអង្ករ ១០០គីឡូក្រាម មី៤កេស ត្រីខ១កេស ទឹកត្រី៣យួរ ទឹកស៊ីអ៊ីវ៣យួរ ទឹកក្រូច៤កេស និងបច្ច័យ ២លានរៀល ព្រមទាំងប្រគេនព្រះសង្ឃ២អង្គ មួយអង្គៗ ២០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page31 Page32 Page33 … Page956 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!