Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសអាស៊ានបូក៣ បានបើកកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩​។ កិច្ចប្រជុំអាស៊ានបូក៣​ គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេស បូកដៃគូ៣ទៀត រួមមាន​ ចិន​ ជប៉ុន​ និងកូរ៉េខាងត្បូង ហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ាន ព្រមទាំងអគ្គអគ្គនាយកនៃអង្គការសុខភាពពិភពលោកផងដែរ។

ក្រោយកិច្ចប្រជុំ ប្រទេសអាស៊ានបូកបីបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី ពិសេសស្ដីអំពីបញ្ហាជំងឺកូវីដ-១៩ ដែលមានចំណុចសំខាន់ៗចំនួន១៣៖

១ – លើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរព័ត៌មានជាទៀងទាត់ដោយសេរី និងបើកចំហ និងមានតម្លាភាពស្ដីពីស្ថានភាពជាក់ស្ដែង និងវិធានការដែលបានអនុវត្តដោយប្រទេសនីមួយៗ ចែករំលែកបទពិសោធន៍ និងពង្រីកការគាំទ្រផ្នែកបច្ចេកទេសទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ និងតាមដានការចម្លងក៏ដូចជាការព្យាបាលផងដែរ។

២- ប្ដេជ្ញាកសាងសមត្ថភាពសម្រាប់ប្រព័ន្ធសុខាភិបាលជាតិ និងតំបន់ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងការរាតត្បាតការការពារបុគ្គលិកសុខាភិបាលជួរមុខ និងធានាការចែកចាយផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រអោយបានគ្រប់គ្រាន់ ជាពិសេសឧបករណ៍ធ្វើរោគវិនិច្ឆ័យ ឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្ត្រនានាដែលប្រកាន់ខ្ជាប់នូវគោលបំណងនៃប្រសិទ្ធភាពសុវត្ថិភាព និងភាពងាយស្រួល។

៣- ពិចារណារៀបចំការបម្រុងទុក ការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗរបស់អាស៊ានបូកបី ដែលអាចជួយឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់។ លើកទឹកចិត្តការប្រើប្រាស់កន្លែងបម្រុងបន្ទាន់ក្នុងតំបន់ដែលមានស្រាប់ រួមមានឃ្លាំងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងបង្កបម្រុងបន្ទាន់របស់អាស៊ាន៣ សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ។

៤ – លើកទឹកចិត្តការគាំទ្រ និងជួយគ្នាទៅវិញទៅមករវាងប្រទេសអាស៊ានបូកបីក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខខាភិបាលសាធារណៈ រួមមានការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលសាធារណៈ ការផ្ដល់អាហារូបករណ៍និងកម្មវិធីសិក្សាសម្រាប់និស្សិតមកពីប្រទេសសមាជិកអាស៊ាន ដើម្បីសិក្សានៅសាលាពេទ្យនៃប្រទេសបូកបី។

៥- ព្យាយាមធានាឲ្យបាននូវការផ្ដល់ហិរញ្ញប្បទានគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការរាតត្បាតការការពារប្រជាពលរដ្ឋរួមទាំងស្វែងរកលទ្ធភាពនៃការបង្កើតមូលនិធិពិសេសដែលអាចធ្វើទៅបានក្នុងការឆ្លើយតបទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណៈ តាមរយៈការស្នើសុំមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកមួយ និងមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងការគាំទ្របន្ថែមពីបណ្ដាប្រទេសបូកបី។

៦- លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ការគាំទ្រ និងជំនួយសមស្របដល់ប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ានបូកបី ដែលកំពុងស្នាក់នៅបំពេញការងារ និងសិក្សាក្នុងបណ្ដាប្រទេសអាស៊ានបូកបី ដោយធានាសុវត្ថិភាព និងសមត្ថភាពចំពោះអ្នកដែលរងផលប៉ះពាល់ដោយជំងឺកូរវីដ១៩។

៧- ជំរុញបន្ថែមការលើកកម្ពស់ទំនាក់ទំនងសាធារណៈ ប្រកបដោយប្រសិទ្ធភាព ធានាតម្លាភាព និងផ្ដល់ព័ត៌មានជាក់លាក់ដល់សាធារណជន។

៨- បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរក្សាការបើកច្រកទីផ្សារ រក្សាលំហូរពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ឱ្យរឹងមាំ ធានាការចាត់វិធានការបន្ទាន់សម្រាប់ការឆ្លើយតបចំពោះសុខភាពសាធារណៈ និងចំគោលដៅសមាមាត្រប្រកបដោយតម្លាភាព និងមានលក្ខណៈជាបណ្ដោះអាសន្ន ព្រមទាំងមិនបង្កើតរបាំងមិនចាំបាច់ដល់ការធ្វើពាណិជ្ជកម្ម ឬបង្កើតការរំខានដល់ខ្សែសង្វាក់ផលិតកម្មពិភពលោក។

៩- បញ្ជាក់សារជាថ្មីការប្ដេជ្ញាចិត្តដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅរកផែនការស្ដារឡើងវិញក្រោយការរាតត្បាត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ដាកំណើនឡើងវិញ រក្សាស្ថិរភាពទីផ្សារ និងទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។

១០- ពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើអោយមានស្ថិរភាពផលិតកម្ម និងស្ថិរភាពផ្គត់ផ្គង់ទំនិញ និងសេវាកម្មសំខាន់ៗ រួមបញ្ចូលទាំងការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ផលិតផលកសិកម្ម ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅតំបន់។

១១- ប្ដេជ្ញាធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាល និងបញ្ចប់ការរាតត្បាត ខណៈដែលកំពុងដោះស្រាយនូវផលវិបាកសង្គម និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ ការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាកំណើនប្រកបដោយចីរភាព។

១២- រក្សាការរូបរួមគ្នាដោយមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈដើម្បីចាត់វិធានការផ្សេងទៀតតាមតម្រូវការ។

១៣- ណែនាំអោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី ធ្វើជាអង្គភាពសម្របសម្រួលជាស្នូលដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានបូកបី ដើម្បីតាមដានការអនុវត្តការប្ដេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានា ដែលបានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩​។ កិច្ចប្រជុំអាស៊ានបូក៣​ គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេស បូកដៃគូ៣ទៀត រួមមាន​ ចិន​ ជប៉ុន​ និងកូរ៉េខាងត្បូង។

ខាងក្រោមនេះគឺជាសុន្ទកថារបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំពិសេស អាស៊ានបូក៣ ស្តីពីបញ្ហាជំងឺកូវីដ១៩ តាមរយៈ Video Conference៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃនេះ បានចុះត្រួតពិនិត្យកម្លាំងចម្រុះដែលកំពុងនៅប្រចាំការលើគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ និង ជួបសំណេះសំណាលជាមួយមេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកក្រឡាញ់ ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តនូវបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
លោក ទៀ សីហា បានជួបសំណេះសំណាលជាមួយ​មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកក្រឡាញ់ ព្រមទាំងបានបញ្ជាក់ថា ការចុះជួបសួរសុខទុក្ខនាពេលនេះ គឺស្របពេលមានបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដាខេត្តនាពេលថ្មីៗកន្លងមក ដូចជាការផ្អាកការប្រាព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបញ្ចៀសការជួបជុំ និង ការរឹតបណ្ដឹងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងប្រទេស ដែលអាចបង្កឲ្យមានអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដូច្នេះក្នុងឱកាសនេះ សូមលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ បន្តផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ទោះបីនៅក្នុងខេត្តសៀមរាប ពុំទាន់មានករណីឆ្លងថ្មី និងមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយជាបន្តបន្ទាប់ក៏ដោយ ក៏ត្រូវតែយកចិត្តទុកខ្ពស់ អំពីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។
សូមជម្រាបថា នាឱកាសនោះដែរ
លោក ទៀ សីហា បានជូនថវិកាមួុយចំនួនដល់កម្លាំង និងបានជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នៅព្រឹកមិញ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋនៅស្រុកជីក្រែងចំនួន៦៣គ្រួសារ ដែលលំនៅដ្ឋានពួកគាត់បានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងនោះនៅឃុំល្វែងឫស្សី រលំផ្ទះចំនួន២ខ្នង និងរបើកដំបូលផ្ទះចំនួន៥៥ខ្នងនិងឃុំស្ពានត្នោត របើកដំបូលផ្ទះចំនួន៦ខ្នង ដែលគ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល និង គ្រួសាររបើកដំបូលផ្ទះក្នុងមួយគ្រួសារទទួលបានមុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។
នៅក្នុងឱកាសនោះដែរ លោកអនុប្រធានគណៈកម្មាធិការសាខា បានប្រគេនទេយ្យវត្ថុមួយចំនួនដល់វត្តចំនួន២ផងដែរ នៅក្នុងស្រុកជីក្រែងនេះ មានវត្តតាអុង និងវត្តឃ្លាំងបេង ដែលក្នុងមួយវត្តប្រគេន អង្ករ៦០គីឡូក្រាម , មី២កេស ត្រីខ២យួរ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ម៉ាស់២ប្រអប់ និងបច្ច័យមួយចំនួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកមិញបានចុះត្រួតពិនិត្យកម្លាំងចម្រុះ
ដែលកំពុងឈរជើងនៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ។
លោកទៀ សីហា អភិបាល​ខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តនូវបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធ​ភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះ កំពុងកើតមានឡើងនៅលើសកលលោក បណ្ដាលឲ្យស្លាប់មនុស្សរាប់ម៉ឺននាក់ ។
អភិបាលខេត្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់
មកពីប្រទេសថៃ នៅស្រុកស្រីស្នំ ចំនួន១៧នាក់ ដែលកំពុងស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃនៅសាលាអនុវិទ្យាល័យប្រីយ៍ ក្នុងឃុំប្រីយ៍ព្រមទាំងចែកអំណោយផងដែរ។
លោកទៀ សីហា បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមស្ដាប់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ព្រោះថាប្រសិនបើយើងគ្មានជំងឺ ក្រុមគ្រួសារយើង និង សហគមន៍យើង ក៏មិនមានជំងឺដែរ ដូច្នេះស្ថិតក្នុងដំណាក់កាលនៃសកលលោកកំពុងកើតមានជំងឺកូវីដ​១៩​នេះ សូមបងប្អូនទាំងអស់ត្រូវចេះអំពីវិធីការពារការឆ្លងជំងឺកូវីដ១៩ ដូចជា ៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹក​អាល់កុលលាងដៃ , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ , ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ , ចៀស​វាង​ប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ , ត្រូវចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ និង ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។
សូមបញ្ជាក់ដែរថា លោក ទៀ សីហា ក៏បានជូនថវិកាមួយចំនួនដល់កងកម្លាំងចម្រុះ និងគ្រឿងឧបភោគបរិភោគ
ដល់មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកស្រីស្នំ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,499 Page1,500 Page1,501 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!