Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២១

ខេត្តសៀមរាប៖លោកវរសេយ៍ទោសុខ ម៉េង អ៊ាង នាយរងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ត្រូវបានសម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំង ជានាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ជំនួសលោកវរសេនីយ៍ឯកដួង សុខា ដែលត្រូវបានចូលនិវត្តន៍។

គួរបញ្ជាក់ថានៅថ្ងៃទី១២ ខែ មករា ២០២១ ព្រឹកមិញនេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ និងប្រកាសផ្ទៃក្នុង បូកសរុបកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សង្គមប្រចាំខែ ធ្នូ ឆ្នាំ ២០២០ និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្ត។

ក្នុងកិច្ចប្រជុំថ្ងៃនេះដែរ ក៏មានការប្រកាសផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ចូលកាន់តំណែង ស្នងការរង នាយការិយាល័យ អធិការនគរបាលស្រុកមួយចំនួនផងដែរ។

សូមជម្រាបថា លោកវរសេយ៍ទោសុខ ម៉េង អ៊ាង អតីត នាយរងនាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការខេត្តសៀមរាប ជាមន្ត្រីនគរបាលមួយរូបដែលមានស្នាដៃជាច្រើន ក្នុងការទប់ស្កាត់ បង្រ្កាបបទល្មើសជាច្រើនក្នុងខេត្តសៀមរាបកន្លងមក ជាពិសេសបទល្មើសឧក្រិដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២១

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមករា​ ឆ្នាំ​២០២១​ ព្រឹកមិញ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះពិនិត្យគម្រោងស្ថាបនា កែប្រែពីផ្លូវដី ទៅ​ជា​​​ផ្លូវ​ក្រាល​​កៅស៊ូ​ ប្រភេទDBST​​ នៅ​ឃុំ​ថ្មពូន​ ​ស្រុកព្រៃឈរ​ ដែលមានប្រវែង​ ប្រមាណជា២៥គីឡូម៉ែត្រ និងស្រុកស្ទឹងត្រង់​ មានប្រវែងជាង២០​គីឡូម៉ែត្រ​​​​។

លោក​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា ការ​អញ្ជើញ​ចុះពិនិត្យ​គម្រោង​​កែប្រែ​ពី​ផ្លូវ​ដី​ ឲ្យ​ក្លាយ​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ទាំង២ខ្សែ នេះ គឺជាការឆ្លើយតបទៅតាមតម្រូវការ របស់​បងប្អូន ប្រជាពលរដ្ឋ ដេីម្បី​ងាយស្រួល​ ក្នុងការធ្វើដំណើរ ក៏ដូចជា​ការ​ដឹក​ជញ្ជូន​កសិផល​ ​យកទៅលក់ នៅទីផ្សារ។

ដូច្នេះហើយ ក្នុងនាមអាជ្ញាធរ ត្រូវតែ​ខិតខំ​កៀងគរ​ថវិកា​ លើក គម្រោង ឲ្យត្រូវតាម សេចក្តីត្រូវការ របស់អ្នកប្រើប្រាស់ និង​ប្រយោជន៍​ សម្រាប់ប្រើប្រាស់បានយូរអង្វែងផងដែរ។ ជាពិសេដ ដើម្បីចូលរួមចំណែក លើកកម្ពស់ជីវភាព របស់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យកាន់តែប្រសើរឡើង។

បើតាម លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ និងជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវទាំង២ខ្សែ​នេះ ត្រូវ​បាន​កែប្រែ ពីផ្លូវ​ក្រាល​គ្រួស​ក្រហម ទៅជាកៅស៊ូប្រភេទ DBST ពីរជាន់ ដែលជាការកែលម្អផ្លូវជនបទជំហាន៣ របស់ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា អេឌីបី (ADB) តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុង​នោះ​រួមមាន​ ខ្សែទី១ ឆ្លងកាត់ឃុំចំនួន៣ គឺមានឃុំគរ ឃុំថ្មពូន និងឃុំក្រូច ហើយ​បន្ត​ដល់​ឃុំ​តាអុង​ ស្រុក​ចំការលេី​ ដែល​សរុប​ប្រមាណ​ជា​២៥គីឡូម៉ែត្រ​ ទទឹងខ្នងលើ៦ម៉ែត្រ​ ដោយការងារសម្រេចបានចាក់បំពេញដីស​បាន១០០%​ ចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោម​បាន៩០%​ ការងារសាងសង់លូមូលចំនួន២៣កន្លែង បាន ១០០%​ សាងសង់លូជ្រុងចំនួន១កន្លែង សម្រេចបាន១០%​ ចាក់បំពេញថ្មមិចគ្រឹះផ្លូវ​ និង​ស្រោចកៅស៊ូចាប់ផ្ដើមពីខែ មិនា ឆ្នាំ២០២១​ ខាងមុខនេះ​។

ដោយឡែក​ខ្សែទី២ ផ្លូវដីក្រហម-អារក្សត្នោត ឆ្លងកាត់ឃុំចំនួន៣ មានឃុំសូភាស ឃុំដងក្ដារ និងឃុំព្រែកកក់ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់​ មានប្រវែងជាង២០គីឡូម៉ែត្រ​ ទទឹងខ្នងលើ ៦ម៉ែត្រ​ ការងារសម្រេចបាន​ គឺចាក់បំពេញដីសបាន១០០%​ ចាក់បំពេញដីក្រួសក្រហមស្រទាប់គ្រឹះក្រោមបាន៧០%​ សាងសង់លូមូលចំនួន៥កន្លែង សម្រេចបាន១០០%​ ចាក់បំពេញថ្មមិចគ្រឹះផ្លូវ​ និង​ស្រោចកៅស៊ូចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២១​ ខាងមុខនេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២១

ភ្នំពេញ៖រយ:ពេលកន្លងមកនេះគេសង្កេតឃើញ ល្បែងស៊ីសងប្រភេទ ឡូតូតាមអនឡាញ បានកើតមានសឹងគ្រប់ខេត្តក្រុង តាមបណ្ដារស្រុក ដោយមានការបើកលេងដោយចំហរតែម្ដង។

ប្រការ ដែលមានល្បែងស៊ីសង ប្រភេទ ឡូតូ បើកលេងដោយចំហរ នៅតាមបណ្ដាហាងកាហ្វេនានាតាមបណ្តាខេត្តក្រុងបែបនេះ គេនៅមិនទាន់ដឹងថា មានអាជ្ញាប័ណ្ណ ឬយ៉ាងណានោះទេ។

បើទោះបី ល្បែងស៊ីសង ប្រភេទ ឡូតូ តាមអនឡាញ មានអាជ្ញាប័ណ្ណយ៉ាងណាក៏ដោយ ក៏ប៉ុន្តែពេលសង្កេតឃើញពលរដ្ឋខ្មែរ មួយចំនួន ហាក់វីនិងល្បែងស៊ីសងនេះយ៉ាងខ្លាំង។ ត្រង់ចំណុចនេះក្រសួងពាក់ព័ន្ធ មិនគួរមើលរំលងនោះទេ។ ព្រោះហេតុថាបញ្ហាល្បែងស៊ីសងនេះអាចនាំឱ្យមានអំពើចោរកម្មអំពើហិង្សាផងដែរ។

ពាក់ព័ន្ធល្បែងស៊ីសង ប្រភេទឡូតូ អនឡាញ នេះ ប្រជាពលរដ្ឋ កំពុងតែមានការងឿងឆ្ងល់ទៅនឹង ចំពោះល្បែងស៊ីសង ប្រភេទនេះ កើតឡើងតាមបណ្ដាខេត្ត ក្រុង និងតាមស្រុកក្រុង ដែលអាចនាំឱ្យពួកគាត់គាត់មានការព្រួយបារម្ភ កើត
មានអំពើចោរកម្មនៅតាមមូលដ្ឋានផងដែរ។

ប្រជាពលរដ្ឋ ហាក់សម្ដែង នូវមិនសប្បាយចិត្ត ការដែលមានល្បែងស៊ីសង ប្រភេទឡូតូ បែបនេះ ជាការ ផ្ទុយនឹងភូមិ ឃុំ មានសុវត្ថិភាព ដែល មិនអនុញ្ញាតឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទ។

សូមរំលឹកថាកាលពីថ្មីៗនេះ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជា ឲ្យបិទល្បែងស៊ីសង ឆ្នោត​ឡូតូ​ តាមអនឡាញ ត្រូវបានបិទទូទាំងប្រទេស។

សូមបញ្ជាក់ថានៅ​ថ្ងៃទី ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​នេះ ក្រុម​ប្រតិបត្តិការ​ នៃគណៈកម្មការ ចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៊ិន នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​ និងបាន​រកឃើញ​ថា​ តំណាង​ចែកចាយ​មួយចំនួន​ ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Kenoប្រាកដ​មែន។

ក្រោយពីក្រុមប្រតិបត្តិការចម្រុះពិនិត្យរួចបានសម្រេចបិទមិនអនុញ្ញាតឲ្យធ្វើ អាជីវកម្ម​ឆ្នោត​ប្រភេទ​ keno ចាប់​ពីថ្ងៃ​នេះ​តទៅ។

គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងប្រភេទ ឆ្នោត ឡូតូ​ ភ្នាល់បាល់តាម អនឡាញ ខាងលើនេះ បានបើកឱ្យអ្នកលេងចាក់ ដោយចំហរនៅតាមហាងកាហ្វេនិងតារាងបាល់ សឹងគ្រប់ខេត្តក្រុង។

ពលរដ្ឋ រំពឹងថា នៅក្នុងប្រទេសកម្ពុជា មិនមានល្បែងស៊ីសងប្រភេទនេះ តទៅទៀតនោះទេ ហើយសង្ឃឹមថាក្រសួងពាក់ព័ន្ធ ជួយពិនិត្យករណីនេះផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២១

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ច អាជ្ញាធរខេត្តសៀមរាប បានដាក់គោលការណ៍ចំនួន៦ចំណុចដើម្បីឱ្យមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបន្តអនុវត្តការងារបន្ថែម។

កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃច័ន្ទ ថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១ ម្សិលមិញ ក្រោមវត្តមាន លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

នាឱកាសនោះដែរ អភិបាលរងខេត្ត បានមានមតិផ្តាំផ្ញើ៖
-ត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះវិធានការការពារការឆ្លងវីរុសCovide19 និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ភាតរភាព និងការគោរពគ្នាទៅវិញទៅមក និងស្មោះត្រង់ចំពោះអង្គភាព។
-ពង្រឹងកិច្ចការទំនាក់ទំនងជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងស្ថាប័នជាតិ-អន្តរជាតិ អោយបានល្អប្រសើរ
-ពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ចនិងបន្តផ្សព្វផ្សាយឯកសារច្បាប់នានាអោយបានទូលំទូលាយ
-ពង្រឹងប្រសិទ្ធិភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុក្នុងអង្គភាព
-បន្តពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទូលពាក្សបណ្តឹង ដោះស្រាយពាក្យបណ្តឹងជូនប្រជាពលរដ្ឋ
កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប។

បើតាមប្រធានមន្ទីរបានរាយការណ៍ បានបញ្ជាក់ថាមន្ត្រីក្របខណ្ឌ និងរចនាសម្ព័ន្ធ ក្នុងមន្ទីរ មន្ត្រីក្របខណ្ឌសរុបចំនួន ១៣ រូប ស្រី ៦ រូប ដោយមានការរិយាល័យចំនួន ៣
១ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
២ ការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង
៣ ការិយាល័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអាជ្ញាធររាជធានីខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២១

ភ្នំពេញ៖នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញរបាយការណ៍ស្តីពី «បណ្តឹងលើអ្នកកាសែតកម្ពុជា ក្នុងឆ្នាំ២០២០» ដោយបានកត់សម្គាល់ឃើញថា មិនសូវមានការយកចិត្តទុកដាក់លើច្បាប់ស្តីពីរបបសារព័ត៌មាន។

របាយការណ៍បានឲ្យដឹងថា ពេញមួយឆ្នាំកន្លងទៅនេះ ស.ស.ស.ក បានទទួលបណ្តឹង និងបានជួយអន្តរាគមន៍ដោះស្រាយ ចំនួន៣៣ករណី ស្មើចំនួន២៧អង្គភាព នៅលើដែនសមត្ថកិច្ចចំនួន៥។

របាយការណ៍នេះ ឆ្លុះបញ្ចាំងតែករណីដែល ស.ស.ស.ក បានទទួលពាក្យស្នើសុំពឹងពាក់ជាផ្លូវការពីអ្នកសារព័ត៌មាន ឲ្យជួយអន្តរាគមលើរឿងក្តីរបស់ពួកគេនៅតុលាការប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលនូវករណីខ្លះដ៏ទៃទៀត ក្រៅពីកិច្ចអន្តរាគមន៍របស់ ស.ស.ស.ក នោះទេ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា នៅក្នុងបណ្តឹងទាំង៣៣ករណី កម្មវត្ថុនៃពាក្យប្តឹង គឺផ្តើមចេញពីមូលហេតុនៃការផ្សាយអំពីបញ្ហាទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស។ មិនមានការប្តឹងលើការផ្សាយទស្សនៈមតិ ឬការបរិយាយនយោបាយនោះទេ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញដែរថា កម្មវត្ថុនៃពាក្យប្តឹងទាំងអស់ គឺសំដៅកសាងបទចោទជា «សំណុំរឿងព្រហ្មទណ្ឌ» ដែលសូម្បីតែក្នុងបណ្តឹងរវាងអ្នកសារព័ត៌មាន នឹងអ្នកសារព័ត៌មាន ក៏កសាងបទចោទជាសំណុំរឿងព្រហ្មទណ្ឌដែរ។ នេះហាក់បង្ហាញអំពីការយកចិត្តទុកដាក់នៅកម្រិតទាបបំផុតលើ «ច្បាប់ស្តីពីរបបសារព័ត៌មាន»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជម្រាបជូនបន្ថែមថា ស.ស.ស.ក សម្រេចមិនជ្រើសយកការចេញសេចក្តីថ្លែងការណ៍ក្នុងករណីនីមួយៗ ដោយយល់ឃើញថា វិធីបែបនេះ នឹងធ្វើឲ្យរឿងរ៉ាវខ្ទរខ្ទារ ប៉ុន្តែអាចបង្ករភាពស្មុគស្មាញក្នុងវិធីដោះស្រាយរឿងក្តី។ អាស្រ័យហេតុនេះ ស.ស.ស.ក យល់ឃើញថា និងសម្រេចយកវិធីនៃការបំពេញតួនាទីជាជំនួយនៃការស្រាវជ្រាវអង្គហេតុ ជាពន្លឺសម្រាប់តុលាការធ្វើសេចក្តីសម្រេចលើរឿងក្តីនៃមួយៗ គឺល្អបំផុត ហើយត្រឹមត្រូវតាមនីតិវិធី។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា៖ «នៅក្នុងរបៀបនៃការអន្តរាគមន៍ករណីនីមួយៗខាងលើ គឺ ស.ស.ស.ក បានអញ្ជើញអ្នកដែលត្រូវគេប្តឹងមកសាកសួរព័ត៌មាន។ បន្ទាប់មក ស.ស.ស.ក បានរកការសម្របសម្រួលពីភាគីដើមបណ្តឹងរដ្ឋប្បវេណី និងស្រាវជ្រាវបន្ថែមលើករណីនីមួយៗ។ បន្ទាប់មក ស.ស.ស.ក ធ្វើរបាយការណ៍ជាសារណាដាក់ជូនអយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមដំណើររឿងក្តីនីមួយៗ ដោយបានស្នើសុំឲ្យពិនិត្យនិងចេញដីការតម្កល់រឿងទុកឥតចាត់ការ និងឬ ស្នើសុំឲ្យធ្វើការផ្សះផ្សាតាមផ្លូវច្បាប់ក្រោមស្មារតី «គោលនយោបាយឈ្នះ-ឈ្នះ»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា លំហរសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ពុំមានចំណុចព្រួយបារម្ភនោះទេ ខណៈនៅទូទាំងពិភពលោកមានអ្នកសារព័ត៌មានចំនួន៥០នាក់ត្រូវបានសម្លាប់ និងចំនួន៣៨៧នាក់ទៀតត្រូវបានឃុំខ្លួន។ អ្នកកាសែតមួយចំនួនទៀតនៅប្រទេសលោកខាងលិច រួមទាំងនៅ សហរដ្ឋអាមេរិកផង រងការធ្វើទារុណកម្មលើរាងកាយ និងត្រូវបានចាប់បោកសម្ភារៈចោល ក្នុងពេលពួកគេបំពេញការងារនៅកន្លែងមានបាតុកម្ម។

ស.ស.ស.ក សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន បន្តបំពេញតួនាទីដោយឈរលើគោលការណ៍ វិជ្ជាជីវៈជាចម្បង ហើយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ សង្គ្រាមចិត្តសាស្ត្រនៃភូមិសាស្ត្រនយោបាយ និងចូលរួមចំណែក ផ្សព្វផ្សាយ សក្តានុពល កិត្យានុភាព និងឧត្តមភាពជាតិយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,123 Page1,124 Page1,125 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!