ខេត្តសៀមរាប៖សាខាគយនិងរដ្ឋាករខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២១ នេះ បានធ្វើការច្រានចោលចំពោះព័ត៌មានផ្សព្វផ្សាយមួយចំនួន ថាគយខេត្តសៀមរាប បើករថយន្តកាក់ឡានដឹកទំនិញ ក្លាយជាគ្រោះថ្នាក់ចរាចរណ៍។
មន្ត្រីសាខាគយនិងរដ្ឋាករខេត្តសៀមរាបបានប្រាប់បណ្ដាញសៀមរាបប៉ុស្តិ៍ថា ការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន ខុសពីការពិតទាំងស្រុង ដោយហេតុថា ខណៈរថយន្តរបស់លោកកំពុងធ្វើដំណើរលើផ្លូវ ៦៧ ដើម្បីមើលភូមិសាស្រ្ត ក្នុងការត្រួតពិនិត្យនិងបង្ក្រាបរាល់ទំនិញគេចពន្ធ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមកបុករថយន្តលោកចំពីក្រោយ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយតែម្ដង ហើយករណីនេះមិនមានអ្នកស្លាប់និងរបួសធ្ងន់ធ្ងរនោះទេ មានរបួសតិចតួចតែប៉ុណ្ណោះ។
សុំបញ្ជាក់ថានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ នៅលើដងផ្លូវជាតិលេខ៦៧ (ហាយវេ) ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រ បង្កឡើងដោយរថយន្តម៉ាក HYUNDAI TRACTOR ពណ៌សពាក់ស្លាកលេខកំពង់ចាម3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប្រស្រែលេី ឃុំវិហាលួង ក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណេីរម្នាក់ ក្នុងទិសដៅពីខេត្តសៀមរាប ទៅខេត្តឧត្ដរមានជ័យ បានបុករថយន្តម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខរដ្ឋ10. 2- 0285 បេីកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគងស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមន្ត្រីប៉េអឹម មានអ្នករួមដំណេីរចំនួន០៣នាក់ទៀត ក្នុងទិសដៅស្របគ្នា បណ្តាលអោយធ្លាក់ស្នាមភ្លោះតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីធ្វើការដោះស្រាយតាមក្រោយ។
បើតាមមន្ត្រីគយបានបញ្ជាក់ថា រថយន្តធំដែលបុករថយន្តលោកពីក្រោយនោះ មិនមានដឹកទំនិញនោះទេ គឺជារថយន្តទទេ ដែលតៃកុងបើកទៅដឹកដំឡូងនៅខេត្តឧត្តរមានជ័យ ហើយនៅរសៀលថ្ងៃ២៤ខែមីនា នេះភាគីខាងរថយន្តធំ បានចេញមុខដោះស្រាយបញ្ចប់គ្នា ដោយបានចេញថ្លៃជួសជុលរថយន្តរបស់លោកទាំងស្រុងផងដែរ៕SRP


«លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឈរថ្លែងសារកន្លង ក្នុងពេលចុះតាមមូលដ្ឋាន»
«លោក សោ សវឿន មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ចាម»
«លោកឯម កុសល ស្នងការប៉ូលិសខេត្តកំពង់ចាម»
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១នេះ បានបន្តអំពាវនាវដល់ពលរដ្ឋឲ្យចូលរួមពាក់ម៉ាសគ្រប់គ្នា ហើយបើមិនមានការចាំបាច់កុំចេញពីផ្ទះ។

