ខេត្តត្បូងឃ្មុំ៖សមត្ថកិច្ចនគរបាលបានឲ្យដឹងថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៣០នាទី ប្រជាពលរដ្ឋប្រទះឃេីញមានសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណ អណ្ដែតទឹកច្រកនៅក្នុងវ៉ាលី នៅចំណុចមាត់ទន្លេក្រោយវិហារឥស្លាមភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំចំងាយពីវិហារ ២០០ម៉ែត្រ។
យោងតាមរបាយការណ៍បានបង្ហាញថាបន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាល ស្រុកត្បូងឃ្មុំ និងនគរបាលរដ្ឋបាលជីរោទិ៍ទី១ បានចូលរួមសហការ ជាមួយជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នគរបាលខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាព ឃុំជីរោទិ៍ទី១ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងស្រាវជ្រាវជាបន្ទាន់។
របាយការណ៍បន្តថាសពមនុស្សស្រីសំបុរស្រអែម អាយុចន្លោះពី៣០ទៅ៥០ឆ្នាំ កម្ពស់
ប្រមាណ១,៥០ម៉ែត្រ ស្លៀកពាក់អាវឈុតពណ៌បៃតងក្រឡាពងជីងចក់ ច្រកក្នុងវ៉ាលីម៉ាកsamsonite ពណ៌ខ្មៅ និងមានវត្ថុតាងជាប់ជាមួយរួមមាន៖
-កាំបិតផ្គាក់ ០១
-អាវដៃខ្លីពណ៌លឿង ០១
-ខោជើងខ្លី ០១ពណ៌ប្រផេះ
-ឯកសារពេទ្យ ០២សន្លឹក
ការពិនិត្យសព៖ សពមានសភាពហើមស្អុយរលួយស្បែក មុខហើមខ្លាំងសំគាល់ភិនភាគមិនបាន លៀន
អណ្តាត និងមានស្លាកស្នាមដូចខាងក្រោម៖
ផ្នែកក្បាល:មានស្លាកស្នាម ០៤កន្លែង៖
១.ដាច់ឆ្អឹងក្បាលពីក្រោយកាត់ទទឹងប្រវែង៦ស.ម
២.ដាច់ឆ្អឹងខាងលើត្រចៀកឆ្វេង ពីលើមកក្រោមប្រវែង៣ស.ម
៣.ជាំចង្កា ទំហំ២ស.មx៣ស.ម
៤.បាក់ឆ្អឹងខ្ទង់ច្រមុះ
+ផ្នែកក: ជាំជុំវិញក មិនបាក់ឆ្អឹងទេ
+ផ្នែកដងខ្លួន:មិនមានស្លាកស្នាមគួរកត់សម្គាល់ឬបាក់ឆ្អឹងអ្វីឡើយ
+ផ្នែកអវៈយវៈ: ដាច់សាច់ដាច់ឆ្អឹងត្រង់គន្លាក់ដៃស្តាំ។
ក្រោយពីពិនិត្យរួច នៅល្ងាចវេលាម៉ោង១៧ និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចបានបង្កើតគណៈកម្មការចូលរួមបញ្ចុះសពនៅឯមាត់ច្រាំងទន្លេ ខាងលិចមុខវត្តជីរោទិ៍ ឃុំជីរោទិ៍ទី១ចំងាយ ២ ២០០ម៉ែត្រ។
ករណីនេះកម្លាំងជំនាញនគរបាលកំពុងសហការបន្តការស្រាវជ្រាវតាមនីតិវិធី និងធ្វើការសន្និដ្ឋានថា ជាករណីឃាតកម្ម លើជនរងគ្រោះ ដែលជនល្មើស បានសម្លាប់ជនរងគ្រោះ ដោយកាប់នឹងកាំបិតផ្គាក់នៅទីកន្លែងផ្សេង ញាត់សពជនរងគ្រោះ និងវត្ថុតាងកាំបិតផ្គាក់ដាក់ក្នុងវ៉ាលី រួចដឹកជញ្ជូនមកបោះទម្លាក់ទឹកទន្លេដើម្បីបំបាត់ភស្តុតាងពិតប្រាកដមែន៕SRP
ខេត្តត្បូងឃ្មុំ៖លោកវេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានថ្លែងប្រាប់សមាជិកក្រុមការងារត្រូវតែចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីពិនិត្យ តាមដាន និងទទួលយកនូវរាល់សំណើរបស់ប្រជាពលរដ្ឋ ពិសេសចាស់ជរាគ្មានទីពឹង ស្រ្តីមេមាយមានកូនក្នុងបន្ទុកច្រើន និងគ្រួសារដែលមានសមាជិក ឆ្លងជំងឺកូវីដ-១៩ យកមកគិតគូដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។

ខេត្តព្រៃវែង៖អំពើពុករលួយ របស់មេគយចល័តផ្លូវជាតិលេខ១ លោក ផែន ភឿន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ករណីនេះ លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា មិនត្រូវមើលរំលងនោះឡើយ។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «ភាពប្រថុយប្រថាន»។
ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបាននិយាយថា បុរសម្នាក់ស្រវឹងស្រាជាប្រចាំ ចុះទៅក្នុងទឹកស្ទឹង រអិលជេីងធ្លាក់ បណ្តាលអោយលង់ទឹកស្លាប់។