ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹក ដល់មន្ត្រីអាជ្ញាធរមូល ដ្ឋាន ឲ្យខិតខំបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពោលគឺមិនត្រូវតាំងខ្លួនជា ចៅហ្វាយនាយលើប្រជាពលរដ្ឋឡើយ ដោយត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងការបម្រើ ប្រជាពលរដ្ឋ ដោយឥរិយាបថទន់ភ្លន់ តែមិនទន់ជ្រាយពោលគឺ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង បើជួបបញ្ហាប្រឈម ត្រូវរួមគ្នាធ្វើការដោះស្រាយ ផងដែរ។
ថ្លែងក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ស្មើនឹង ៣បន្ទប់ នៅសាលាបឋមសិក្សា កោះចំប៉ា ស្ថិតក្នុងឃុំព្រីងជ្រុំ ស្រុកំជើងព្រៃ នៅចន្ទនេះ អភិបាលខេត្តកំពង់ចាម ក៏លើកឡើងថា អ្វីដែលយើងព្រួយបារម្ភបំផុត នោះគឺភាពល្ងង់ខ្លៅ ដែលអាចនាំមកនូវភាពក្រីក្រ ដូច្នេះយើងត្រូវខិតខំសិក្សារៀនសូត្រ ដើម្បី យកចំណេះដឹង និងជំនាញតម្រូវទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ដែលកំពុង មានការរីកចម្រើនយ៉ាងលឿន ដើម្បីនាំមកនូវការអភិវឌ្ឍរីកចម្រើន។
អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា បើយើងខ្លាំងយើង រឹងមាំហើយនោះគ្មានបរទេសណា គេអាចដណ្តើមការងារពីយើងបានទេ ដូច្នេះប្អូនៗសិស្សានុ សិស្សត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងខ្មែរ និងបរទេសផង ដើម្បីតម្រូវតាមទីផ្សារកា រងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅពេលបញ្ចប់ការសិក្សាហើយនោះត្រូវសម្លឹងមើលទៅមុខឲ្យ បានវែងឆ្ងាយផងដែរ។
អភិបាលខេត្ត បានជំរុញដល់ លោកគ្រូ អ្នកគ្រូឲ្យពង្រឹងគុណភាពសិក្សាក៏ដូចជាការខិត ខំបង្រៀនសិស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធាន មនុស្សឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ចំពោះក្មួយ ៗ សិស្សានុសិស្ស ក៏ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រផងដែរ បន្ទាប់ពីមានសាលាថ្មីហើយនោះ ព្រោះធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការរីកចម្រើន ខណៈរាជរដ្ឋាភិបាលបានជំរុញឲ្យមានការបណ្ដុះបណ្តាល ធនធានមនុស្សតាំងពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់មហាវិទ្យាល័យ បន្ទាប់ពីប្រទេសយើងមាន សុខសន្តិភាព៕SRP


លោក ខៀវ សារឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ កំពុងតែល្បីល្បាញយ៉ាងខ្លាំងតាមរយៈ តម្រូវឲ្យក្រុមឈ្មួញដឹកទំនិញ បង់លុយដោយមិនចាំបាច់ចេញវិក្កយបត្រ អ្វីទាំងអស់។ នេះបើតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយ។ 
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុន សែន បានចេញអនុក្រឹត្យបង្កើត ក្រុង.ស្រុកបន្ថែមមួយចំនួនទៀត។ នេះបើយោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្ដេខនាយករដ្ឋមន្ត្រីហ៊ុន សែន ដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។
សម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។
សម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំ ចំនួន០៥ ពីស្រុកកោះធំ។
បានសម្រេចបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។
