Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ត្រឹម១០ថ្ងៃចុងក្រោយនេះសោះ មានអ្នកដំណើរ ៥២នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះពង្រឹងយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស
មនុស្សបួននាក់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាបករណីលួចនិងទទួលផលចោរកម្ម
ឯកឧត្តម សុខ លូ ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយដែលមានចំណងជើងថា «ភាពប្រថុយប្រថាន»។

លោក សឿន តុលា បានសរសេរថា៖ ” មានការប្រថុយ ទើបមានការរីកចម្រើន”
ជាទូទៅ គ្មាននរណាម្នាក់ ដឹងថា ជីវិតយើងយ៉ាងណាទេក្នុងពេលអនាគត ពីព្រោះ អនាគត គឺជាអាថ៌កំបាំង សម្រាប់យើងគ្រប់គ្នា នៅទីនេះ ការសម្រេចចិត្ត ដាក់គោលដៅ ហ៊ានចាប់ យក ការដាក់វិន័យក្នុងខ្លួន ដើម្បីឲ្យចេញផុត ពីទម្លាប់ធម្មតា ផ្លាស់ប្ដូរមកវិញ នៅទម្លាប់ថ្មីដែលត្រូវធ្វើជាប្រចាំ ដើម្បីនាំរូបយើង ឲ្យទៅដល់កន្លែងដែលយើងចង់ទៅ ។

យ៉ាងណាមិញ សម្រាប់អាជីវកម្ម ប្រសិនបើយើង ធ្វើរឿងដដែលៗ ហើយគ្មានការប្រថុយបន្ថែម ដើម្បីរៀន បង្កើនសមត្ថភាព នៃប្រភពប្រាក់ចំណូល និងបង្កើនប្រាក់ចំណេញនោះទេ អាជីវកម្មប្រាកដណាស់ និងត្រូវបានបិទទ្វារនៅថ្ងៃណាមួយ ” និយាយរួមការប្រថុយប្រថានពិតប្រាកដ គឺការយកឱ្យឈ្នះខ្លួនឯង និងជាមួយសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យបានរីកចម្រើនទៅមុខ។

សូមចងចាំថា ” អ្នកដែលប្រថុយហើយបានជោគជ័យ ពួកគាត់ដាក់ជាប់ក្នុងចិត្តថា : ” គ្មានទេបរាជ័យ”
ពួកគាត់មិនងាកក្រោយមើលឃើញផ្លូវបរាជ័យដើម្បីឲ្យ ឲ្យមានលេសផ្សេងៗ ដោយមិនបានទទួលស្គាល់ អំពីចំណុចខ្វះខាតរបស់ខ្លួនឡើយ ពីព្រោះពួកគាត់គិតថា ការបរាជ័យ គ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយគ្មានថ្ងៃដែលពូគាត់ចាប់យករបរថ្មី នៅពេលដែលកិច្ចការដែលពួកគាត់កំពុងធ្វើ កំពុងតស៊ូ ជំនះឧបសគ្គ បានឡើយ ពោលពួកគេ ទទួលខុសត្រូវនូវអ្វីដែលពួកគេបានចាប់ផ្ដើម ។

សំណួរដែលត្រូវសួរគឺថា:

តើអ្នក ស្វែងយល់ ដាក់គោលដៅអ្វី ដើម្បីដំណើរជីវិត សម្រាប់ជីវិតរបស់ខ្លួន ?
នៅក្នុងលោកយើងនេះ មនុស្សដែលខ្ញុំមិនដាក់គោលដៅ តែងតែធ្វើការឲ្យអ្នកដែលបានដាក់គោលដៅ ហើយផលលាភនៃជីវិត របស់ពួកគេ តែងតែតូចជាង អ្នកដែលមានផែនការនិងមានគោលដៅ ។
ហើយមនុស្សដែលមានផែនការនិងគោលដៅ ពួកគេមិនបោះបង់ឡើយ ដូចនៅក្នុងសៀវភៅ ” Think And Grow Rich by Nepoleon Hill ”  គាត់បានសរសេរថា ” អ្នកជោគជ័យមិនដែលបោះបង់ រីឯអ្នកបោះបង់មិនដែលជោគជ័យ” នោះដោយសារពួកគេ យល់ច្បាស់អំពីតម្លៃនៃការដាក់គោលដៅ និងតម្លៃការតស៊ូចំពោះការលំបាក ។

ភាពប្រថុយពិតប្រាកដ គឺការប្រថុយទទួលយកភាពលំបាក និងស៊ូទ្រាំ ដើម្បីឲ្យបានជោគជ័យ។
សូមឱ្យការប្រថុយរបស់អ្នក គឺជាគ្រាប់ពូជដើម្បីឈានទៅរកភាពជោគជ័យ នៃសមត្ថភាពរឹងមាំ។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ាPAPAYA NEXT STEP CO,.LTD.* PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបាននិយាយថា បុរសម្នាក់ស្រវឹងស្រាជាប្រចាំ ចុះទៅក្នុងទឹកស្ទឹង រអិលជេីងធ្លាក់ បណ្តាលអោយលង់ទឹកស្លាប់។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅខាងក្រោយភូមិ ចំងាយប្រហែល ២៥០ម៉ែត្រ ក្នុងភូមិកំពង់ស្នោខាងកេីត ឃុំជីក្រែង ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានបន្តថា ជនរងគ្រោះ មានឈ្មោះ វង់ ធួន អាយុ៤១ឆ្នាំ ទីលំនៅភូមិ ឃុំ កេីតហេតុខាងលេី។ មូលហេតុ គឺជនរងគ្រោះ ស្រវឹងស្រាជាប្រចាំ បានចុះទៅក្នុងទឹកស្ទឹងរអិលជេីងធ្លាក់ទឹកជ្រៅ បណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត នៅព្រឹកមិញនេះ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យ​ខូចខាត​ដល់លំនៅដ្ឋាន កាលពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ​។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះ មហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត លំនៅដ្ឋានរបស់បងប្អូននាពេលនេះ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា។

លោកអភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះពេលក្នុងការបំពេញការងារ ឬប្រកបរបររកស៊ីផ្សេងៗ ឬទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តីក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្តនូវវិធានសុខាភិបាល និងវិធានការ ” ៣ការពារ និង ៣កុំ ” ឲ្យបានជាប់ជាប្រចាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តកំពង់ចាម​​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុកជើងព្រៃ​ ចំនួន៦គម្រោង​​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​។

ការដាក់ដេញថ្លៃធ្វើនៅថ្ងៃ​ទី​១១ ខែមិថុនា​​ ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​​​ លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ លោក​អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ ដោយ​មានការ​ចូលរួម​ពី​គណៈកម្មការ​លទ្ធកម្ម​ ក្រុមការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

លោក​ អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ បាន​លេីកឡេីងថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកជើងព្រៃ​ ​នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៥គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បី​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​ ​​៖
១-ឃុំ​ខ្នុរដំបង​ សាងសង់ផ្លូវបេតុអាមេ ប្រវែង ០.៤១៤គ.ម ទទឹង ៤ម នៅភូមិខ្នុរដំបង​ ។
២-ឃុំ​គោករវៀង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៨៥ គ.ម ទទឹង៤ម នៅភូមិឈូក​ ។
៣-ឃុំ​ស្តេីងជ័យ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៧០ គ.ម ទទឹង ៥ម នៅភូមិក្តុយ​ ។
៤-ឃុំ​ស្តេីងជ័យ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៤០ គ.ម ទទឹង៦ម នៅភូមិពង្រ-ស្តើងជ័យ​។
៥-ឃុំ​ស្រម៉រ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨០ គ.ម ទទឹង ៤ម នៅភូមិស្រាមជើង​ ។
៦-ឃុំ​ត្រពាំងគរ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៥០ គ.ម ទទឹង ៣.៥ម និងសាងសង់លូចំនួន៤កន្លែង នៅភូមិកណ្តាល -ក្ងោក​។

ជាមួយគ្នា​នោះ​ លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​សំណូមពរ​ដល់​បងប្អូន​ជា​អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ព្រមទាំង​ថ្លែង​អំណរគុណ​ចំពោះអាជ្ញាធរ​ស្រុកជើងព្រៃ​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​ផងដែរ​ ៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តកំពង់ធំ៖អ្នកកាសែតម្នាក់បានសម្រេចចិត្ត ប្ដឹង ឈ្មោះ ហែម ចន្ថា ហៅចែទៀង និងប្តីឈ្មោះ អ៉ឹង សុផល ម្ចាស់ផ្ទះសំណាក់វិមានសួគ៍ ទៅតុលាការខេត្តកំពង់ធំ ពីបទឆបោក។
នេះបើតាមលិខិតបណ្ដឹងរបស់លោកឆាយ រក្សា អ្នកសារព័ត៌មាន កោះសន្តិភាពប្រចាំខេត្តកំពង់ធំ ដែលបានប្ដឹងទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ។ ពាក់ព័ន្ធករណីនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ឈ្មោះ ហែម ចន្ថា ហៅចែទៀង និងប្តីឈ្មោះ អ៉ឹង សុផល ម្ចាស់ផ្ទះសំណាក់វិមានសួគ៍ នៅឡើយទេចំពោះការចោទប្រកាន់ទេ។សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ភ្នំពេញ៖ក្រសួងរ៉ែ និងថាមពល បានបង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានបង្ក្រាបរថយន្ត ប្រភេទសាំយ៉ុង១គ្រឿងពណ៌សពាក់ស្លាកលេខ2A ប៉ៃលិន០៦៤២ ដឹកជញ្ជូនឈើអត់ច្បាប់។

ការបង្ក្រាបធ្វើឡើងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅត្រង់ចំណុចក្រុមទី១ភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

មន្ត្រីអាវុធហត្ថខេត្តបាត់ដំបង ដែលបានចុះបង្ក្រាប បានប្រាប់ភ្នាក់ងារសៀមរាបប៉ុស្តិ៍ថា
ដោយមានការចង្អុលបង្ហាញពីលោក មាសសុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំកម្លាំងផ្ទាល់ដោយលោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្ត្រាបបទល្មើស បានចុះបង្ក្រាបរថយន្តដឹក
ឈើប្រភេទផ្ចិកនិងសុក្រំ ខណៈដែលបំរុងដឹកចល័តចូលចែកចាយ នៅក្នុងក្រុងបាត់ដំបង។

បើតាមមន្ត្រីអាវុធហត្ថបានបន្តថា ប្រតិបត្តិការនេះដកហូតបានឈើជិត២ម៉ែត្រគូប ហើយ
ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យ លើអាជីវកម្មរ៉ែមាស លើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ ដែលបានចេញនៅថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២១ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិត ទាក់ទងទៅនឹងការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មដំបូងរបស់កម្ពុជា។ នេះបើតាមលិខិត ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២១

ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំរៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ នៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ថា ដោយមានការ​គិតគូរ​ចំពោះ​សុខទុក្ខ​ពី​សំណាក់​ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ប្រជាពលរដ្ឋ​ក្នុង​ស្រុកកំពង់សៀម​ ព្រៃឈរ​ ជេីងព្រៃ​ និងស្រុកបាធាយ​ ប្រមាណជាង៣២ម៉ឺននាក់​ នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ក្នុង​ពេលឆាប់ៗ​ ដោយ​ពលរដ្ឋ​ក្នុង​ស្រុក​ចំនួន​៤នេះ​ប្រឈមខ្ពស់ និង​មាន​រោងចក្រ​កាត់ដេរ​។

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ក្នុងការ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​នេះ​ ក្រុម​គ្រូពេទ្យ​រដ្ឋបាល​ខេត្ត​ ត្រូវចាក់​ជូន​ប្រជាពលរដ្ឋ​ ប្រមាណជាង១៧ម៉ឺននាក់ លេី​២៣ទីតាំង​ ក្នុងស្រុកកំពង់សៀម​ និង​ស្រុកព្រៃឈរ​ ដែល​ត្រូវ​ប្រេីប្រាស់​រយៈពេល​១៤ថ្ងៃ​ សម្រាប់​ចាក់​លេីក​ទី​១​ និង​លេីក​ទី​២រយៈពេល​១៤ថ្ងៃ​ដូច​គ្នា​។ ដោយឡែក​ក្រុម​ការងារ​ពេទ្យ​យោធា​ ត្រូវ​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណជា១៥ម៉ឺននាក់​ ​ក្នុង​ស្រុក​ចំនួន​២​ គឺ​ស្រុក​ជេីងព្រៃ​ និងស្រុកបាធាយ​ ដែល​ត្រូវ​ប្រេីប្រាស់ ពេលវេលាដូចគ្នាផងដែរ។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​រៀបចំទីតាំង​ចាក់​វ៉ាក់សាំង​នីមួយៗ ​ឲ្យ​មាន​កន្លែង​ផ្ញើ​ទុកដាក់​យានជំនិះ​ និង​មានបន្ទប់​អនាម័យ​ ព្រមទាំង​ត្រៀម​​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្រាប់​អន្តរាគមន៍​ផងដែរ។

លោកថារដ្ឋបាលស្រុកនីមួយៗ ត្រូវ​ជំរុញ​ដល់​អាជ្ញាធរឃុំ​ ឲ្យ​ចងក្រង​បញ្ជីឈ្មោះ​ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង​ យ៉ាង​យូរ​មួយ​សប្តាហ៍​ ហើយ​ត្រូវបញ្ជូន​មក​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ខេត្ត​។

ពាក់ព័ន្ធនឹងវិធានសុខាភិបាលជុំវិញបញ្ហាចាក់វ៉ាក់សាំង ត្រូវ​រៀបចំ​ដាក់​ បដា មានអក្សរសរសេរពន្យល់ឲ្យបានច្បាស់លាស់ ចំពោះ​ពេលវេលា​ និង​ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំងដោយត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២១

ភ្នំពេញ៖លោក លឿង សារុន អតីតមេឃុំបក្សសង្គ្រោះជាតិ បានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយ ជាមួយមួយគណបក្សCPP។

នេះបើតាមការបញ្ជាក់របស់លោកដួង តារាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅល្ងាចថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១នេះ។

បើតាមទំព័រផេកហ្វេសប៊ុករបស់លោកដួង តារាបានសរសេរថា៖«អំពើល្អធ្វើអោយខ្មែរឈ្នះនិងបានសុខទាំងអស់គ្នា!»។

លោកដួង តារា បានសរសេររៀបរាប់ថា៖

ខ្ញុំពិតជារីករាយនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបង លឿង សារុន ដែលបានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមម្លប់ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ជាការពិត សម្តេចតេជោ តែងតែមានក្តីសណ្តោសចំពោះមន្រ្តីនៃបក្សនយោបាយនានា ដែលមានបំណងវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

បង លឿង សារុន ធ្លាប់ជាប់ជាជំទប់ទី១មកពីបក្សសិទ្ធិមនុស្សនៅឆ្នាំ ២០១២ និងជាប់ជាមេឃុំមកពីគណបក្សសង្រ្គោះជាតិនៅឆ្នាំ ២០១៧។ មិនថាតែបង លឿង សារុន ទេ គឺមានអ្នកនយោបាយជាច្រើនរូបបានសម្រេចចិត្តជ្រើសរើសយកគណបក្សប្រជាជន ដែលជាបក្សដ៏រឹងមាំប្រកបដោយសមត្ថភាពដឹកនាំកសាងអភិវឌ្ឃន៍ប្រទេសបានរីកចម្រើនពិតប្រាកដមកដល់សព្វថ្ងៃនេះ។

លោកដួង តារា បានបន្តទៀតថា ខ្ញុំបានទៅដល់ផ្ទះបង សារុន កាលពីល្ងាចមិញថ្ងៃទី ៩ មិថុនា ២០២១ ហើយបានជួបភរិយាបង និងកូនទាំង៣នាក់ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានស្និទ្ធស្នាល។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទទួលលិខិតសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនពីលោក លឿង សារុន មួយច្បាប់ផងដែរកាលពីល្ងាចមិញនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានដឹងថាខណៈពេលនេះ ល្ងាចថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១នេះអគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ស្ថិតនៅក្បែរផ្លូវជាតិលេខ ៦ចូលទៅសង្កាត់ស្លក្រាមក្រុងសៀមរាប។ ទោះជាយ៉ាងណាក៏សមត្ថកិច្ចជំនាញបានកំពុងជួយអន្តរាគមន៍ផងដែរ។

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Older posts
Newer posts
← Previous Page1 … Page421 Page422 Page423 … Page680 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ត្រឹម១០ថ្ងៃចុងក្រោយនេះសោះ មានអ្នកដំណើរ ៥២នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍! ត្រឹម១០ថ្ងៃចុងក្រោយនេះសោះ មានអ្នកដំណើរ ៥២នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍! ចុះផ្សាយថ្ងៃទី ១០ សីហា ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះពង្រឹងយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះពង្រឹងយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ចុះផ្សាយថ្ងៃទី ១០ សីហា ២០២៦
មនុស្សបួននាក់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាបករណីលួចនិងទទួលផលចោរកម្ម មនុស្សបួននាក់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាបករណីលួចនិងទទួលផលចោរកម្ម ចុះផ្សាយថ្ងៃទី ១០ សីហា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×