Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖ព្រះករុណាព្រះបាទ​សម្ដេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជប្រទានព្រះរាជសារជូនសម្ដេចក្រឡាហោម​ ស​ ខេង​ ដែលបានថ្វាយលិខិតថ្វាយព្រះពរ​ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រេីនជន្មនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ខេត្តសៀមរាប៖អ្នករាយការណ៍បានឲ្យដឹងថាគិតមកដល់ល្ងាចថ្ងៃទី ១៨ខែឧសភាឆ្នាំ២០២១នេះ ភ្លើងបានបន្តឆេះព្រៃលិច ទឹកនៅតំបន់បឹងពារាំង មានរយ:ពេល៤យប់និង៦ថ្ងៃ ហើយ ដែលកំពុងបំផ្លាញព្រៃជម្រកត្រីពងកូន អស់រាប់សិបហិកតា។

ជាមួយគ្នានោះថ្នាក់ដឹកនាំខេត្ត.ក្រុង.ព្រមទាំងតំណាងរាស្ត្រមណ្ឌលសៀមរាប លោកឧកញ៉ាសៀង ណាំ ក៏បានចុះទៅជួយពន្លត់ផ្ទាល់ ហើយបានបន្ថែមរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿងទៀត ក្នុងការទប់ស្កាត់ការឆេះរាលដាលនេះ។
លោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានអោយដឹងថា ព្រៃលិចទឹកដែលរងការឆាបឆេះនេះ ស្ថិតនៅផ្នែកខាងលិច ប្រមាណជាង១គីឡូពីបឹងពារាំង។ ដោយឆេះអស់ប្រហែលជិត៥០ហិកតាហើយ ខណ:នេះទាំងមន្ត្រីពាក់ពន្ធ័ និងថ្នាក់ដឹកនាំបានកំពុងបន្តអន្តរាគមន៍ក្នុងការពន្លត់។

ចំណែកលោក ពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងថា ចំណុចដែលឆេះមានឈ្មោះថា ដៃតានន ស្ថិតនៅខាងលិចបឹងពារាំងប្រហែល១គីឡូម៉ែត្រ នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ ភ្លើងបានចាប់ផ្តើមឆេះតាំងពីថ្ងៃទី១៣ខែឧសភាមក។តាមការសន្និដ្ឋានជំហ៊ានដំបូងនេះ ឆេះអស់ប្រហែលជាង១០ ហិកតា។ ចំពោះមូលហេតុ លោកនៅមិនទាន់បញ្ជាក់បានទេ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានអោយដឹងដែរថា តាមពិតភ្លើងឆេះព្រៃនេះកើតមាន២ ដំណាក់កាល។លើកទី១ថ្ងៃដំបូងអាជ្ញាធរនិងសមត្ថកិច្ច បានពន្លត់រួចម្តងមកហើយ។ ទើបពីរថ្ងៃមុននេះ ក៏ចាប់ផ្តើមឆេះម្តងទៀតហើយក៏រាលដាលខ្លាំងដោយសារកម្លាំងខ្យល់។
លោកបន្តថា ក្នុងការអន្តរាគមន៍ពន្លត់យើងមានរថយន្តអគ្គិសភ័យពីខាងប៉ូលិស ប៉េអឹម និងអាជ្ញាធរអប្សរា រួមទាំងគ្រឿងចក្រឈូសផ្លូវជាក្រវ៉ាត់ទៀតដើម្បីទប់ស្កាត់ការរាលដាល។

លោកអភិបាលបញ្ជាក់ថា សម្រាប់ល្ងាចថ្ងៃទី ១៨ ខែឧសភានេះ ប្រសិនបើមិនមានខ្យល់បោកបក់ខ្លាំងទេយើងអាចគ្រប់គ្រងបាន។ តែបើមានខ្យល់បក់បោកខ្លាំង យើងក៏នៅតែពិបាកគ្រប់គ្រងដែរ។ បើអីចឹងមែននោះ ភ្លើងអាចរាលដាលដល់បឹងពារាំង នោះវាអាចបំផ្លាញត្រីមេពូជ ក៏ដូចជាសត្វគ្រប់ប្រភេទផងដែរ។ តែលោករំពឹងថា ស្ថានការអាចគ្រប់គ្រងបាន ពីព្រោះថា បានឈូសផ្លូវជាច្រើនក្រវ៉ាត់រួចហើយ។ ចំពោះមូលហេតុ លោកអភិបាលបញ្ជាក់ថា ដឹងពីតម្រុយហើយ តែទុកលទ្ធភាពអោយសមត្ថកិច្ចធ្វើការសិន។
ទោះបីយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងអាជ្ញាធរ នៅតែបង្ហាញក្តីបារម្ភ ចំពោះការឆេះរាលដាល់ទៅដល់ចំណុចបឹងពារាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាល ចេញសារាចរស្តីពីការរៀបចំទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ ២០២១ ក្រោមប្រធានបទ “TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”។ នេះយោងតាមសារាចរដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបង្ហាញលទ្ធផល ការដោះស្រាយមតិ របស់ពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក។នេះបើយោងតាមទំព័រហ្វេសប៊ុក របស់សម្ដេច ស ខេង ដែលបានបង្ហោះជាផ្លូវការនាយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១។

ក្នុងទំព័រផេកហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរថា៖នៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវលទ្ធផលការងារក្នុងខែមេសា ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។

លទ្ធផលដូចមានភ្ជាប់ជូននេះកើតចេញពីការប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាការបំពេញភារកិច្ចមានការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយក៏សូមការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងធ្វើទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ នេះបើយោងតាមសេចក្តីសម្រេច ដែលប្រព័ន្ធផ្សព្វផ្សាយ បានបង្ហោះចែកចាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២១

ភ្នំពេញ៖សម្ដេចហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ ដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការផ្ដល់អំណោយធ្វើនៅព្រឹកថ្ងៃចន្ទ ទី ១៧ ខែឧសភា នេះ តាមរយ:លោកឃួង ស្រេង អភិបាលរាជធានីភំ្នពេញ។
អំណោយដែលទទួលបានរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ក្នុង១គ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនជាតិចិន ចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ជាង៧០គីឡូក្រាម។

ប្រភពពីមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា កម្លាំងជំនាញបន្តការស៊ើបអង្កេតតាមជំនាញ ករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១។ លុះថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង១៩នឹង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់ៈ ទី១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន, ទី២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន

វត្ថុតាងដកហូតៈ ១.សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់៥២គ.ក ៧៦៨.៥០ក្រាម, ២. ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់១៧គ.ក ២៩២.៥៩ក្រាម, ៣.មេតំហ្វេតាមីន(ICE) ១១.៧៩ក្រាម។ ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ៧០គ.ក ០៧២.៨៨ក្រាម។

មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ជនល្មើសទាំង២នាក់បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជំងឺកូវីដមាន លទ្ធផល”អវិជ្ជមាន”។
សមត្ថកិច្ចកំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន បើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការ តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១

ភ្នំពេញ៖នៅទីបំផុតវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១នេះ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១

ភ្នំពេញ៖ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន សាធារណជនជ្រាបថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពុំដែល បានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែងជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម ដែលបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននឹងដឹកមកដល់ ប្រទេសកម្ពុជា
នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ។

វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែក គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ផ្ញើសារលិខិតជូនពរ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិត ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ។ នេះបើយោងតាមលិខិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះចែកចាយនៅព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page94 Page95 Page96 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ខេត្តសៀមរាបប្រកាសលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត ខេត្តសៀមរាបប្រកាសលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត ចុះផ្សាយថ្ងៃទី ១៧ មិថុនា ២០២៦
នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×