Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ភ្នំពេញ៖លោកសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យតាមចាប់ខ្លួន មន្ត្រីអាវុធហត្ថម្នាក់ ដែលបានប្រើអំពើហិង្សា លើអតីតភរិយា។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោក អេង ហ៊ី បានលើកឡើងថា៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ការបញ្ជាឲ្យស្រាវជ្រាវតាមចាប់ជនប្រើអំពើហិង្សាលើអតីតភរិយានេះ បន្ទាប់ពីមានករណីហិង្សាមួយបានកើតឡើងនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជនសង្ស័យជាមន្ត្រីអាវុធហត្ថម្នាក់។បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស។

កងរាជអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវស្វែងរកបុគ្គលសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មីអត្តលេខ ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិក នៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីអនុវត្តតាមច្បាប់។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដកស្រង់របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ហង្ស ថុល ដោយបញ្ជាក់ថា នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួច កាប់ទៅលើប្រពន្ធ ដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង ,ដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រចណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទី ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២១

ភ្នំពេញ៖កម្ពុជានៅថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានទទួល វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បន្ថែមទៀត ដោយបានដឹកមកដល់ប្រទេសកម្ពុជានាព្រឹកមិញនេះ។

នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហោះសារ តាមfacebook សរសើរដល់កូនស្រីច្បង ដែលរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។

នៅលើទំព័រខោនហ្វេសប៊ុកផ្លូវការ របស់ លោកហ៊ុយ វណ្ណៈ បានបង្ហាញថា៖ ថ្ងៃនេះ សុំសរសើរបន្តិចទៅចុះ ដែលកូនស្រីច្បងរៀនបាននិទ្ទេស A ច្រើនមុខវិជ្ជា។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖
• ការរស់នៅក្នុងភាពងាយស្រួល គឺជាដំណើរធម្មតា ប៉ុន្តែមនុស្សគ្រប់រូប មិនអាចគេចផុតពីការជួបឧបសគ្គខ្លះៗនោះទេ។ តម្លៃនៃការអប់រំ នឹងលេចឡើង នៅពេលជីវិតជួបការលំបាកតូចធំនេះឯង។ អ្នកនឹងយល់ថា «ប្រាជ្ញា ពីការអប់រំ គឺភ្លឺជាងព្រះអាទិត្យ» ធ្វើឲ្យជីវិតអាចបន្តដើរទៅមុខបាន ទាំងពេលយប់ និងពេលថ្ងៃ។ បើប្រាជ្ញាទន់ខ្សោយ នោះមិនថាជា ប្រុសឬស្រី គេនឹងអាចដេកដួលទាំងកណ្តាលថ្ងៃត្រង់។
• «ការអប់រំ» គឺពិតជាទ្រព្យ ដែលឪពុកម្តាយគ្រប់រូប ត្រូវបន្តពុះពារផ្តល់ទៅកូនៗ ដើម្បីគេអាចឈរដោយខ្លួនឯង និងជាម្ចាស់វាសនាអនាគតខ្លួន។ រៀនសូត្របានច្រើន អាចមើលសង្គមមនុស្សបានច្បាស់ និងអាចមើលពិភពលោកបានទូលំទូលាយ។
• លើសពីនេះ អ្វីដែល ឪពុករីករាយបំផុត គឺកូនៗ មិនចេះឆ្មើងឆ្មៃ មិនរើសអើងមនុស្ស មានការរស់នៅល្អ និងមានការទទួលខុសត្រូវ។ សូមជម្រាបថា កូនស្រីច្បងដែល លោកហ៊ុយ វណ្ណៈ បានបង្ហោះសារសរសើរ មានឈ្មោះ ហ៊ុយ វណ្ណវីនីដា អាយុ១៧ឆ្នាំ រៀនបរិញ្ញាប័ត្រឆ្នាំទី១ ផ្នែកគ្រប់គ្រងពាណិជកម្ម នៅសាកលវិទ្យាល័យ AUPP៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញ ពីរដ្ឋាភិបាលចិន ចំនួន ១លានដូសបន្ថែមទៀត នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ស្អែកនេះ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា លើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។
សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភានេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានចេញលិខិតមួយ បដិសេធ ពាក្យចោទប្រកាន់បែបញុះញង់របស់ឈ្មោះ គឹម សុខ មកលើថ្នាក់ដឹកនាំក្រសួង ថាបានលក់ទីស្តីការក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិត ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច នាព្រលប់ថ្ងៃទី ២១ ខែឧសភាឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសារលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី ជយ ពៅ។

ក្នុងលិខិតបានបញ្ជាក់ថា សារលិខិតចូលរួមរំលែកទុក្ខ ជូន លោកស្រី ជយ ពៅ

​ខ្ញុំ និងថ្នាក់ដឹកនាំ ទីប្រឹក្សា ព្រមទាំងសមាជិក-សមាជិកា មានសេចក្ដីក្ដុកក្ដួលនិងស្ដាយស្រណោះ ជាពន់ពេក ចំពោះមរណភាពរបស់ លោក អៀត ដារ៉ាវុធ ជានាយកប្រតិបត្តិសារព័ត៌មាន Swift News និង Best TV និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅវេលាម៉ោង ៤:០០រសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៤៧ឆ្នាំ។

​មរណភាពរបស់ លោក អៀត ដារ៉ាវុធ គឺជាការបាត់បង់ធនធានមនុស្សដ៏កម្រមួយរូបនៅក្នុង វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។ លោកគឺជាសហការី មានសណ្តានចិត្តល្អ ស្មោះត្រង់ ចេះជួយយកអាសារមិត្តភក្តិ។ ជាមួយគ្នានេះ លោកបានលះបង់ពេលវេលា និងប្រាជ្ញាស្មារតីដ៏មានតម្លៃចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ លើសពីនេះ យើងខ្ញុំកាន់តែនឹកស្តាយស្រណោះជាពន់ពេក ដែលលោកតែងតែបង្ហាញក្តីស្រឡាញ់និងមោទនភាព ចំពោះការងារស្ម័គ្រចិត្តនៅ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហើយនៅថ្ងៃចុងក្រោយបំផុត លោកទទួលមរណភាពទៅជាមួយនឹងសម្លៀកបំពាក់មានស្លាកសញ្ញា ស.ស.ស.ក និងទង់ជាតិកម្ពុជា។

​ការចងចាំរបស់យើងខ្ញុំចំពោះ លោក អៀត ដារ៉ាវុធ គឺមានច្រើនរាប់មិនអស់ ហើយលោកប្រៀបបានជាសមាជិកនៃគ្រួសាររបស់យើងខ្ញុំ៖ «លោក អៀត ដារ៉ាវុធ គឺជានិមិត្តរូបនៃសហការី ដែលបានយក ភក្តីភាព ភាពស្មោះត្រង់ និង គុណធម៌ ជាតម្លៃនៃជីវិត»។ នេះគឺជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលយើងខ្ញុំគោរពនិងចងចាំជានិច្ច។

​នៅក្នុងឱកាសនៃការជូនដំណើរនាគ្រាចុងក្រោយនេះ ខ្ញុំ និងគ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយ លោកស្រី ក្មួយៗ ជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង ដល់បុណ្យបារមីវត្ថុស័ក្តសិទ្ធជួយជ្រោងនាំដួងវិញ្ញាណក្ខន្ធ លោក អៀត ដារ៉ាវុធ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖លោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះថា ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពិណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីសម្ពោធជផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជានៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១ កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន ១៣ថ្ងៃ ទើបទៅដល់គោលដៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសារាចរណែនាំ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺដុំពកស្បែកគោ និងក្របី។ នេះបើយោងតាមសេចក្ដីប្រកាស របស់ក្រសួងកសិកម្ម ចុះហត្ថលេខាដោយ រដ្ឋមន្ត្រី វេង សាខុន ដែលបណ្ដាញ សៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២១

ភ្នំពេញ៖​​ក្រសួងកសិកម្ម ស្នើឱ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ទប់ស្កាត់ការនាំចូលជ្រូក ខុសច្បាប់ពីវៀតណាម​ដែល​អាច​នាំឱ្យ​ឆ្លងជំងឺ​ប៉េស្ត​ជ្រូក​ អាហ្រ្វិក​។ នេះបើយោងតាមលិខិតរបស់ក្រសួងកសិកម្ម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រី វេង សាខុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២១

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ ហើយក៏បានឆ្លើយនឹងសំណួររបស់អ្នករៀបចំកម្មវិធីពាក់ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងបញ្ហាតំបន់មួយចំនួនផងដែរ។

ខាងក្រោមនេះ ជាសុន្ទរកថារបស់ នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងក្នុងសន្និសីទនាព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសាររម្លឹក«ថ្ងៃទិវាជាតិ នៃការចងចាំ ២០ឧសភា»។

ក្នុងសារលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រីបានបង្ហាញថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំអោយរបបនេះ វិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ទៅមុខទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ឧសភា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលមិនទាន់ចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាម ស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page93 Page94 Page95 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ខេត្តសៀមរាបប្រកាសលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត ខេត្តសៀមរាបប្រកាសលើកលែង ចំពោះទីតាំងអាជីវកម្មបទល្មើសធនធានធម្មជាតិណាដែលគ្មានច្បាប់អនុញ្ញាត ចុះផ្សាយថ្ងៃទី ១៧ មិថុនា ២០២៦
នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ នាយករដ្ឋមន្ត្រី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់ករណីនាំចូលសាច់បង្កកពីប្រទេសថៃ ចុះផ្សាយថ្ងៃទី ១៦ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×