ខេត្តសៀមរាប៖ពលរដ្ឋខ្លះរស់នៅក្នុងក្រុងសៀមរាប និងអ្នកខ្លះរស់នៅរាជធានីភ្នំពេញ ចំនួន៨គ្រួសារ បានសម្តែងនូវការខកចិត្តស្ទើរយំមិនចេញ ក្រោយពីបានបង់លុយទិញផ្ទះល្វែង បែបអាជីវកម្ម របស់លោក លី ហាំងសេង ដែលមួយល្វែងមានតម្លៃរហូតទៅដល់ជិត៣០ម៉ឺនដុល្លារ តែមិនទទួលបានប្លង់កាន់កាប់ ខណៈសំណង់នោះសាងសង់ក៏មិនរួចរាល់ទៀត។
ទីតាំងគម្រោងផ្ទះល្វែង លី ហាំងសេង មានទីតាំងស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
«លោក លី ហាំងសេង ម្ចាស់គម្រោងដែលរងការចោទប្រកាន់»
យោងតាមប្រភពពីអ្នកទិញ បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ខ្លះបានបង់ប្រាក់ចំនួន៥០ភាគរយ ហើយខ្លះទៀត៧០ ភាគរយ និងមានអ្នកដែលបង់ផ្តាច់១០០ភាគរយថែមទៀត ប៉ុន្តែគិតពីពេលដែលបានបង់ប្រាក់ទិញតាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ មានរយៈពេលប្រមាណ២ឆ្នាំទៅហើយ ផ្ទះនោះធ្វើមិនទាន់រួចរាល់ ដោយបានត្រឹមតែចាក់ជាសរសេរ និងប្លង់សេប៉ុណ្ណោះ ខណៈដែលប្លង់ផ្ទេរកម្មសិទ្ធិ ក៏លោក លី ហាំងសេង ដែលជាម្ចាស់គម្រោង ក៏មិនបានកាត់ឲ្យពួកគាត់ទៀត។
ប្រភពបន្តថា តាមកិច្ចសន្យាទិញលក់ផ្ទះ ដែលបានផ្តិតមេដៃកាលពីខែមករា ឆ្នាំ២០២០ និងដែលយើងទទួលបាន បានបញ្ជាក់យ៉ាងច្បាស់ថា៖ នៅពេលភាគីអ្នកទិញទូទាត់ប្រាក់ដំណាក់កាលទី១រួច ពោលគឺប្រាក់៣០ភាគរយ នៃតម្លៃផ្ទះ ភាគីអ្នកលក់ ត្រូវចាប់ផ្តើមធ្វើបែបបទចុះបញ្ជីផ្ទេសិទ្ធិ ផ្ទះ និងដី ដែលបានលក់នោះទៅឲ្យភាគីអ្នកទិញស្របទៅតាមច្បាប់។ ហើយត្រូវសាងសង់ផ្ទះឲ្យចប់សព្វគ្រប់ ១០០ភាគរយ ក្នុងរយៈពេល ១៨ខែ ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យាតទៅ។
កិច្ចសន្យាក៏បានលើកឡើងដែរថា ក្នុងករណីអ្នកលក់ផ្ទះ សាងសង់ផ្ទះមិនទាន់ពេលវេលា តាមការកំណត់ទេ គឺភាគីអ្នកលក់ ត្រូវទូទាត់សងការខូចខាតឲ្យភាគីអ្នកទិញ។ ជាមួយគ្នានេះ ប្រសិនបើភាគីអ្នកលក់ ឈប់លក់ផ្ទះ ឬបំពេញកាតព្វកិច្ចតាមកិច្ចសន្យាមិនបាន គឺភាគីអ្នកលក់ត្រូវទូទាត់សងប្រាក់ដែលបានទទួលពីភាគីអ្នកទិញទាំងប៉ុន្មាន ក្នុងចំនួនមួយទ្វេរជាពីរដងឲ្យទៅភាគីអ្នកទិញវិញ។
ជុំវិញការលើកឡើងបែបនេះ អង្គភាពសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក លី ហាំងសេង បាននៅឡើយទេនៅរសៀលថ្ងៃនេះ៕SRP

អ្នកជំនាញអចលនទ្រព្យមួយរូប របស់គម្រោង សាលាកំរេីក រ៉េសុីដេន បានលេីកឡេីង ពីសក្តានុពលធំៗ ចំនួន៤របស់ ខេត្តសៀមរាបដែលអ្នកវិនិយោគ មិនគួរមេីលរំលង។
.1 សក្តានុពលទី១: ហេដ្ឋារចនាសម្ព័ន្ធ ៖
II. សក្តានុពលទី២: តំបន់រម្មណីយដ្ឋានប្រវត្តិសាស្រ្ត ៖ ជាតំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត ដោយមាន ប្រាសាទអង្គរវត្តដ៏ល្បីល្បាញ, ប្រាសាទបុរាណ និងរម្មណីយដ្ឋានជាច្រេីនទៀត។ ម្យ៉ាង ក្រុងសៀមរាប កំពុងប្រែក្លាយជាទីក្រុងឆ្លាតវៃ ស័ក្កសម្ស ជាទីក្រុង បេតិកភណ្ឌ ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ កម្រិតអន្តរជាតិ ដែលអាចទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រេីនចូលមកទស្សនា ដែលនឹងជំរុញឲ្យសេដ្ឋកិច្ចខេត្ត រីកចម្រេីនថែមមួយកម្រិតទៀត។
III. សក្តានុពលទី៣: អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ៖ អាកាសយាន្តដ្ឋានដ៏ធំនេះ មានទីតាំងស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអាចទទួលភ្ញៀវជាតិ និងអន្តរជាតិ បានរាប់លាននាក់ ក្នុងមួយឆ្នាំៗ ហេីយកំណេីននៃ ភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ មកកាន់ ខេត្តសៀមរាបនឹងកាន់តែកើនឡើងជាលំដាប់។
IIII. សក្តានុពលទី៤: តម្លៃអចលនទ្រព្យមានតម្លៃទាប៖យោងតាមព័ត៌មានពីភ្នាក់ងារវាយតម្លៃអចលនទ្រព្យមួយ បានអោយដឹងថា តម្លៃអចលនទ្រព្យ ក្នុងក្រុងសៀមរាប មានតម្លៃទាបនៅឡេីយ បេីធៀបនឹងរាជធានីភ្នំពេញ ឬក្រុងកំពង់សោម ដែលជាឱកាសសម្រាប់វិនិយោគិន អាចទិញទុកចំណេញ សាងសង់ជាសណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិច ផ្សារទំនេីប ឬគម្រោងលំនៅដ្ឋានជាដេីម។
អ្នកជំនាញបានបន្តទៀតថា៖ ដោយមេីលឃេីញពីតម្រូវការវិនិយោគ យ៉ាងច្រេីននៃ លំនៅដ្ឋាន និងចូលរួមអភិវឌ្ឍ ក្រុងសៀមរាប អោយទៅជា Smart City បានជា គម្រោង Sala Kamreuk Residence ដែលជាគម្រោងអភិវឌ្ឍន៍ ដ៏ធំមួយក្នុងក្រុងសៀមរាប កំពុងអភិវឌ្ឍជាលំនៅដ្ឋាន មានទីតាំងស្ថិតនៅភូមិសាលាកំរេីក សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដែលជាតំបន់កំពុងអភិវឌ្ឍស្រាប់ ហ៊ុំព័ទ្ធទៅដោយសណ្ឋាគារ ប៊ូទិច សាកលវិទ្យាល័យ កន្លែងកំសាន្ត និងតំបន់ពាណិជ្ជកម្មជាច្រេីន ពិសេសចំងាយត្រឹមតែ៣នាទីពីវិទ្យាល័យអង្គរ, ៥នាទីពីតំបន់ Pub Street ផ្សារចាស់ ឬ ៧នាទីពីផ្សារលេីធំថ្មី ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ឬវិនិយោគទុកចំណេញ ព្រោះតម្លៃទាបជាងទីផ្សារស្រាប់ និងមានលក្ខខណ្ឌ បង់ប្រាក់ងាយស្រួលមែនទែន ឯម៉ូតផ្ទះរឹតតែពិសេស មានទាំងផ្ទះអាជីវកម្ម និងលីងហោសន៍ យ៉ាងប្រណិត អមជាមួយនិង រចនាបថថ្មី ស្រស់ស្អាត រឹងមាំ ទាន់សម័យ ដោយមានសួនផ្កា និងរុក្ខជាតិលំអបែបធម្មជាតិ ស័ក្តសមបំផុត សម្រាប់ការរស់នៅបែបសម័យថ្មី។ គម្រោង Sala Kamreuk Residence ក៏នឹង បេីកលក់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ជាមួយនឹងការបញ្ចុះតម្លៃ និងប្រម៉ូសិនពិសេសៗ ជាច្រេីនផងដែរ៕
សូមទំនាក់ទំនង ព័ត៌មានផ្លូវការរបស់គម្រោងផ្ទាល់ : Facebook Page:h ttps://www.facebook.com/salakamreukresidence 👉 Google Map: https://goo.gl/maps/3V4sXoEa7tf36AfD6 Telegram Channel : https://t.me/salakamreukresidence 👉 Call Us: 017 711 956