ខេត្តសៀមរាប៖លោក នូ ផល្លា តំណាងរាស្រ្ត មណ្ឌលសៀមរាប បានបញ្ជាក់ថា វាសនាប្រទេសជាតិ គឺស្ថិតលើបងប្អូនទាំងអស់គ្នា ដូច្នេះបងប្អូន ត្រូវអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា បោះឆ្នោតឲ្យគណបក្សប្រជាជន គឺបោះឲ្យខ្លួនឯង បោះឲ្យក្រុមគ្រួសារខ្លួន ដើម្បីអនាគតកូនចៅ មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និង មានការអភិវឌ្ឍន៍ លើគ្រប់វិស័យនៅក្នុងមូលដ្ឋានខ្លួន។
លោក ក៏បានលើកផងដែរ ពីសមទ្ធិផលថ្មីៗ នៅលើទឹកដី ក្រុងបុរាណ ដែលផ្តើមចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវផ្លូវ៣៨ខ្សែ និង ការកែលម្អរស្តារស្ទឹង ធ្វើឲ្យក្រុងប្រវត្តិសាស្ត្រមួយ នេះ ឲ្យកាន់តែមានសោភណ្ឌភាព ស្រស់ស្អាត ដែលលម្អរទៅដោយភ្លើងបំភ្លឺពេលរាត្រីទៀតផង ហើយ កត្តាទាំងនេះក៏ជាការ ស្តារឡើងវិញនូវវិស័យទេសចរណ៍ ក្រោយពីមានភាពធូរស្រាលនៃជម្ងឺកូវីដ១៩ ហើយមានតែ គណបក្សប្រជាជនកម្ពុជា គឺយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ។ ជាពិសេសគណបក្សប្រជាជន បាននាំមកវ៉ាក់សាំងប្រឆាំងការពារជម្ងឺកូវិដ១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយឥតគិតថ្លៃ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រួចផុតជម្ងឺកូវីដ១៩។
លោក មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធី សំណេះសំណាល និងណែនាំឲ្យសមាជិក គណបក្ស នៅទូទាំងសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប នៅថ្ងៃទី០២ ខែមិថុនា នេះ។
លោក នូ ផល្លា ក៏បានអំពាវនាវ ដល់សមាជិក គណបក្សប្រជាជនកម្ពុជា និងបងប្អូនពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត មេត្តាអញ្ជើញទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នៅការិយាល័យ ដែលបងប្អូន បានចុះឈ្មោះ។ លោកក៏បានស្នើឲ្យ បោះឱ្យ គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យ គណបក្ស អាចបន្តបេសកកម្មការពារ និងអភិវឌ្ឍជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋ បានជាបន្តទៅទៀត។
សូមជម្រាបថា ក្នងឱកាសនោះដែរ ក្រុមការងារ ក៏បានពន្យល់សមាជិកបក្ស អំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជន នៅសង្កាត់សាលាកំរើក ដែលមានលំដាប់លេខរៀងទី៥ នៅក្នុងសន្លឹកឆ្នោត និង សំណូមពរឲ្យ សមាជិកបក្សនិងក្រុមគ្រួសារ ត្រៀមឯកសារចូលរួមទៅបោះឆ្នោតជូនបេក្ខជនក្រុមប្រឹក្សាសង្កាត់គោកចក របស់គណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនយើងបន្តការពារ សុខសន្តិភាព សុវត្តិភាពជូនប្រជាជន និង ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន តទៅអនាគត៕SRP

