Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២២

ខេត្តសៀមរាប៖ក្រោយពីមានហេតុការណ៍ ដើមឈើធំមួយដើមបានបាក់រលំសង្កត់រថយន្តមួយគ្រឿងកាលពីម្សិលមិញ
អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ មានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទ និងទីតាំងសំខាន់ៗ ក្នុងរមណីយដ្ឋានឣង្គរ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា ដែលបានផ្សព្វផ្សាយនៅព្រឹកនេះ។

សូមបញ្ជាក់ថាហេតុការណ៍ បាក់ដើមឈើ នៅវេលាម៉ោង ១៧ និង១០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខប្រាសាទប្រែរូបខាងកើត ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពបានបន្តថាគ្រោះធម្មជាតិនេះ គឺបាក់ដើមឈើក្រឡាញ់រលំសង្កត់លេីរថយន្ត១ គ្រឿងម៉ាកHiynai ពាក់ផ្លាកលេខសៀមរាប ២B00៦១ ពណ៌ខ្មៅ ១២កៅអី។ អ្នកបើករថយន្តមាន ឈ្មោះ សោម ចាន់ថា ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរទទឹងឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ដោយនៅក្នុងឡានជិះមានគ្នា៦នាក់ ស្រី៤នាក់នៅក្នុងនោះមានភ្ញៀវជនជាតិអាមេរិក៤នាក់ ស្រី៤នាក់ និងមានជនជាតិខ្មែរ២នាក់ ប្រុស២នាក់។

ក្នុងករណី ឧបទ្ទវហេតុគ្រោះធម្មជាតិខាងលើនេះ ពុំមានគ្រោះថ្នាក់ ដល់អ្នកបើកបរ និងអ្នករួមដំណើរនោះឡើយ តែរថយន្តខូចខាតខាងមុខទាំងស្រុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២២

ខេត្តសៀមរាប៖មនុស្សចំនួន៦នាក់ ដែលជិះក្នុងរថយន្តមិនមានគ្រោះថ្នាក់នោះទេ ករណីបាក់ដើមឈើរលំសង្កត់លើរថយន្តកាលល្ងាចថ្ងៃចន្ទម្សិលមិញ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៧ និង១០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខប្រាសាទប្រែរូបខាងកើត ក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពបានបន្តថាគ្រោះធម្មជាតិនេះ គឺបាក់ដើមឈើក្រឡាញ់រលំសង្កត់លើរថយន្ត ១គ្រឿង ម៉ាកHiynai ពាក់ផ្លាកលេខសៀមរាប ២B00៦១ ពណ៌ខ្មៅ ១២កៅអី។ អ្នកបើករថយន្តមាន ឈ្មោះ សោម ចាន់ថា ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរទទឹងឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ដោយនៅក្នុងឡានជិះមានគ្នា៦នាក់ ស្រី៤នាក់នៅក្នុងនោះមានភ្ញៀវជនជាតិអាមេរិក៤នាក់ ស្រី៤នាក់ និងមានជនជាតិខ្មែរ២នាក់ ប្រុស២នាក់។

ក្នុងករណី ឧបទ្ទវហេតុគ្រោះធម្មជាតិខាងលើនេះ ពុំមានគ្រោះថ្នាក់ ដល់អ្នកបើកបរ និងអ្នករួមដំណើរនោះឡើយ តែរថយន្តខូចខាតខាងមុខទាំងស្រុង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២២

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចណ៍មួយបានបង្កឱ្យមានសោកនាដ្ឋកម្ម ស្លាប់មនុស្សម្នាក់ភ្លាមៗនិងនារីអ្នករួមដំណើររងរបួសធ្ងន់។

របាយការរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលអង្គភាពសៀមរាបប៉ុស្ដិ៍ទើបទទួលបាននៅរសៀលថ្ងៃនេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ២០២២ វេលាម៉ោង៣ និង៣៥នាទី ចំណុចរង្វង់មូលព្រះបាទជ័យវរ័ន្មទី៧ ស្ថិតនៅភូមិថ្នល់ សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវជាតិលេខ៦ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១៧-៣១៨។

របាយការណ៍បន្តថាហេតុការណ៍នេះ កើតឡើងរវាងរថយន្ត និងរង្វង់មូល។ រថយន្តម៉ាក TOYOTA PRUIS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​ 2AZ.8122 អ្នកបើកបរឈ្មោះ ទី សុធា ភេទ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់) និងមានអ្នករួមដំណើរ ម្នាក់ឈ្មោះ យី សុឃីម ភេទស្រី អាយុ២៨ឆ្នាំ ទីកន្លែងកំណើតភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ទិសដៅពីកើត ទៅលិច បានបុកខឿនចែកទ្រូងផ្លូវ បន្ទាប់មកបុករង្វង់មូល ហើយបានរ៉េ ចង្កូតទៅបុកបង្គោលភ្លើងសញ្ញាចរាចរណ៍​(បង្គោលភ្លេីងស្តុប)ខាងលិច ឈៀងខាងជើង។ ក្នុងនោះខូតខាតរថយន្តធ្ងន់ ១គ្រឿង។ មូលហេតុ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន។

កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ។ ចំណែកវត្ថុតាងរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២២

ខេត្តសៀមរាប៖ជាងឡានម្នាក់បានស្លាប់ ដោយសាររថយន្តថយកិន ក្នុងការធ្វេសប្រហែស។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៧ និង១៥នាទី ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ ផន សុភ័ណ្ឌ ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍បានឲ្យដឹងថាតាមការបំភ្លឺរបស់ឈ្មោះ តាំ ម៉ាអាត សើសីម ភេទប្រុស អាយ ១៥ឆ្នាំ មុខរបរលក់នំ បានបំភ្លឺថា៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នំា២០២២ វេលាម៉ោង១៦ :៣០នាទី ម្ដាយមីងរបស់ខ្ញុំឈ្មោះ ចែ ទី បានទូរស័ព្ទហៅជាងឡាន (សព ឈ្មោះ ផន សុភ័ណ្ឌ) អោយមកធ្វើឡាននៅផ្ទះរបស់គាត់ ប្រហែលជាម៉ោង១៧ ថ្ងៃទីខែឆ្នាំដដែល។

ជាងឡានក៏មកដល់ ពេលនោះខ្ញុំបាទកំពុងគេងក្នុងឃ្លាំងដាក់ស៊ីម៉ង់នៅក្បែរនោះដែរ ក៏ឮសំលេងម្ដាយមីង របស់ខ្ញុំឈ្មោះ ចែ ទី ស្រែកហៅខ្ញុំថា (សាលីម) បន្ទាប់ពី់សំលេងម្ដាយមីងហៅ ខ្ញុំក៏បានដើរចេញមកក្រៅ ក៏ស្រាប់តែជាងឡាន (សពឈ្មោះ ផន សុភ័ណ្ឌ) បានហៅខ្ញុំអោយមកជួយគាត់។ បន្ទាប់មកខ្ញុំបានដើរទៅកន្លែងជាងធ្វើឡាន ពេលទៅដល់ឡានកំពុងឆេះស្រាប់ (សពឈ្មោះ ផន សុភ័ណ្ឌ ជាអ្នកបញ្ឆេះស្រាប់) រួចគាត់បានអោយខ្ញុំឡើងលើឡាន ហើយគាត់បានប្រាប់អោយខ្ញុំជាអ្នក ប៉ះសេឆ្វេងស្ដាំ ទៅវិញ ទៅមក បន្ទាប់មកគាត់បានចូលទៅក្រោមឡាន រួចគាត់ក៏ស្រែកអោយខ្ញុំ ប៉ះសេឆ្វេង ស្ដាំទៅវិញ ទៅមកទៀត ក៏ស្រាប់តែឡាន កញ្ឆក់ទៅក្រោយហើយគាត់ក៏ស្រែកថា ហេ.ហេ ខ្ញុំក៏បិទសោរឡានទៅ រួចក៏ចុះពីលើឡានក៏ឃើញគាត់ វាចេញពីក្រោមឡាន បន្ទាប់មកអ្នកជិតខាងបានរត់មកមើល ឈូរឆរ ភ្លាមៗនោះ ខ្ញុំបានរត់ទៅរកហែកក្រដាសកេសស្រាប៊ៀរ ហ្គែនស្បឺក ដើម្បីយកមកបក់ខ្យល់អោយគាត់។

បុរសរូបនេះបំភ្លឺបន្តថា ក្រោយពីកើតហេតុ ខ្ញុំមិនច្បាស់ថា​ នណាជាអ្នកហៅ ប្រពន្ធរបស់ជាងឡានទេ តែខ្ញុំបានឃើញប្រពន្ធជាងឡានជិះម៉ូតូឃ្លីកមកដល់ផ្ទះកើតហេតុ ពេលនោះខ្ញុំ ជិះម៉ូតូឃ្លីកជាមួយអ៊ុំប្រុសម្នាក់ទៀត រីឯ ជាងឡាន ត្រូវបានប្រពន្ធអង្គុយអោបពីក្រោយដោយមានមនុស្សប្រុសម្នាក់ទៀត (មិនស្គាល់ឈ្មោះ) ជាអ្នកដឹកទៅពេទ្យ(មន្ទីរពេទ្យនាគទេព)។ នៅមន្ទីរពេទ្យនាគទេព លោកគ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តំាងពីពាក់កណ្ដាលផ្លូវមុនពេលមកដល់មន្ទីរពេទ្យនាគទេពទៅទៀត។

ក្រោយពីបានទទួលដំណឹងនេះ ក្រុមគ្រួសារនៃសពបានទាក់ទងឡានពេទ្យ របស់មន្ទីរពេទ្យនាគទេព អោយជួយដឹកសពមកផ្ទះគាត់ដែលមានទីតំាងស្ថិតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប។ ចំណែករូបខ្ញុំបានជិះម៉ូតូត្រលប់មកផ្ទះកើតហេតុវិញ ដែលមានទីតំាងស្ថិតនៅភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្ត សៀមរាប។

របាយការណ៍បន្តថាការពិនិត្យស្លាកស្នាម៖ ផ្នែកក្បាល មានស្ថានភាពធម្មតា។ ផ្នែកដងខ្លួន : ត្រង់ឆ្អឹងជំនីចំហៀងពោះខាងស្តាំ មានស្នាមឌ្រុត និងជាំ។ផ្នែកអវះយវះ:ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទ័ណ្ឌនោះទេ។

ការសន្និដ្ឋាន យោងតាមការបំភ្លឺពីសាក្សី និងការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព ជាក់ស្តែង ជនរងគ្រោះស្លាប់ដោយសារ គ្រាំក្នុងខ្លួនធ្ងន់ធ្ងរ។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មិថុនា ២០២២

ខេត្តសៀមរាប៖បុរសជនជាតិកូរ៉េម្នាក់បានដេកស្លាប់ដោយសារជំងឺ។ មន្ត្រីដែលបានចុះទៅពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោង ១០ ថ្ងៃទី១៥ ខែមិថុនា  ឆ្នាំ ២០២២ នៅចំណុចតូបលក់ដូរខោអាវ  តាមបណ្តោយ  ផ្លូវជាតិលេខ៦  ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។

មន្ត្រីបានបន្តថាជនរងគ្រោះឈ្មោះ  PARK YEONGCHUN ភេទប្រុស  កើតថ្ងៃទី ២០-១២-១៩៥៧  ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M០៩៧៨៦៨៩៧ ផុតកំណត់ថ្ងៃទី៣០.jun.២០២៧ មុខរបរគ្មាន។

បើតាមមន្ត្រីបានដកស្រង់សម្ដីពីឈ្មោះហ៊ីង ចន្ថានា  ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវជាមិត្តស្រី របស់ជនរងគ្រោះនឹងបានរស់នៅជាមួយគ្នា  ដូចជាប្តីប្រពន្ធ អស់រយៈពេល១០ឆ្នាំមកហើយ ដោយខ្លួននឹងជនរងគ្រោះ បានស្នាក់នៅ នឹងបើកតូបលក់ខោអាវនៅទីតាំងខាងលើ។

មន្ត្រីដដែលបន្តថាលុះដល់អំឡុងខែមីនាឆ្នាំ២០២២ ជនរងគ្រោះបានធ្លាក់ខ្លួនឈឺ ហើយខ្លួនបានយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះមានជំងឺជំងឺមហារីក និងបានសំរាកព្យាបាល ដោយអស់រយៈពេល ០៣ខែ គ្រូពេទ្យអស់លទ្ធភាពព្យាបាលក៏អោយមកផ្ទះវិញ។

មន្ត្រីបានបញ្ជាក់ថាក្រោយពីការពិនិត្យរបស់គ្រូពេទ្យអមតុលាការ   រួមទាំងព្រះរាជអាជ្ញារង លោក ប៉ុក ដារា និងសមត្ថកិច្ចជំនាញ  កោសល់វិច្ឆ័យខេត្តបានសន្និដ្ឋានថាជនរងគ្រោះ ស្លាប់ដោយសារ  ជំងឺមហារីកជើងខាងស្តាំ។ ពាក់ព័ន្ធករណីនេះ សាកសព រង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ខេត្តសៀមរាប៖មានការបែកធ្លាយលិខិតមួយ ស្នើសុំ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតែងតាំង កូនប្រុសបង្កើត នឹងក្មួយ ជាអភិបាលរងរាជធានីភ្នំពេញនិងអភិបាលរងខេត្តសៀមរាប។

នេះបើយោងតាម ក្នុងលិខិតចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់៕ លិខិតស្នើសុំខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចបង្ក្រាបទីតាំងខារ៉ាអូខេខុសច្បាប់មួយកន្លែង ឃាត់មនុស្សចំនួន ១១នាក់ រួមទាំងម៉ូតូបញ្ចាំចំនួន១២គ្រឿងផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋម។

ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង១០នាទីយប់ស្ថិតត្រង់ចំណុច ស្លាកយីហោ <អាហារដ្ឋានបងស្រី> ស្ថិតក្នុងភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ដោយនគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកស្រីដួង ថាវរី ស្នងការរង សហការជាមួយនគរបាលស្រុកអង្គរជុំ និងនគរបាលគោកដូង ក្រោមបញ្ជារបស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ប្រភពពីសមត្ថកិច្ចក្នុងហេតុការបង្ក្រាបបានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនថៅកែ និងអ្នកបម្រើការនៅទីនោះទាំងប្រុស-ស្រី សរុប ១១នាក់ (ប្រុស២នាក់) នឹងនាំខ្លួនដើម្បីបន្តនីតិវិធីនៅការិយាល័យជំនាញ។

ប្រភពបានបន្តថាម៉ូតូចំនួន១២គ្រឿង ដែលបានដាក់បញ្ចាំខុសច្បាប់ នៅទីតាំងខាងលើនេះ បានដកហូតដឹកជញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដើម្បី ស្រាវជ្រាវរកម្ចាស់ម៉ូតូពិតប្រាកដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប​ ឃាត់ខ្លួន ករណីរក្សាទុកនឹងចែកចាយនៅសារធាតុញៀនដោយខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ២០២២​ ស្ថិតភូមិ​បុស្សក្រឡាញ់​ សង្កាត់​ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ជនសង្ស័យ ឈ្មោះ​ ចេង​ ចាន់លុច ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅភូមិធ្លក់អណ្តូង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ករណីនេះ ដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន២កញ្ចប់​នឹងទូរស័ព្ទ​១គ្រឿង​ផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យ​និងវត្ថុតាង​ ត្រូវបានបញ្ជូនបន្តទៅការិយាល័យគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តសៀមរាប ដេីម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២២

ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានបឋម បានឱ្យដឹងថា នៅមុននេះបន្តិចមានរថយន្តចំនួន៣គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលអោយខូចខាតទាំងសងខាង។

ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យបង្កឡើងដោយ រថយន្ត lexus Lx470 ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7930 បានបើកបរក្នុងទិសដៅពីលិច ទៅកើត មកដល់ត្រង់ចំណុចកើតហេតុ សង្ស័យបែកកង់ ក៏រេចង្កូត ទៅបុករថយន្ត toyota highlander ពណ៌ស ស្លាកលេខ កំពង់ធំ 2B-9603 ដែលកំពុងធ្វើដំណើរ បញ្ច្រាស់ទិសគ្នា ពីកើតទៅលិច យ៉ាងពេញទំហឹង ហើយថែមទាំងមានរថយន្ត 45កៅអី ម៉ាក Hyundai universe luxury ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3659 មកបុកបន្តទៅលើរថយន្ត toyota highlander ពណ៌ស បណ្ដាល ឲ្យខូចខាតរថយន្តបីគ្រឿងយ៉ាងដំណាំ។ ប៉ុន្តែករណីនេះ មិនបណ្ដាលអោយមនុស្សរងរបួសឡើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពុំទាន់ទទួលបានការបញ្ជាក់ អំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ពីសមត្ថកិច្ចនគរបាលរស្រុកប្រាសាទបាគងនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានធ្វើសកម្មភាពចោរឆក់ត្រី ហើយបែរជាឆក់ខ្លួនឯងវិញ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច លើទឹកវាលស្រែ ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះ មានឈ្មោះ ញ៉ន យួន ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបំភ្លឺរបស់សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ ខាងលើ ដេកផ្កាប់មុខស្លាប់នៅលើទឹក ក្នុងវាលស្រែ ដែលមានជម្រៅ០.២ ស.ម ដោយឧបករណ៍ឆក់ត្រីស្ពាយជាប់ពីលើខ្នង។ ចំណែកឯដៃស្ដាំកាន់ដៃឧបករណ៍ឆក់ត្រីជាប់និងដៃ ឯឧបករណ៍ម្ខាងទៀតជាប់នៅលើគោក ពេលនោះគាត់បានស្រែកហៅប្រពន្ធ និងប្អូនថ្លៃ រួមទាំងអ្នកភូមិ ដែលទៅជួយដើររកផងនោះ ឱ្យមកជួយស្រង់ចេញពីទឹកដាក់មកលើគោកទៅ។

ប្រភពបានឲ្យដឹងថា ការពិនិត្យសាកសព៖ ផ្នែកដៃស្ដាំមានស្នាមខ្លោចជាំដាច់រលាត់ស្បែកដៃ០.២ ស ម។ -ផ្នែកក្បាល ត្រចៀក មាត់ ភ្នែក ច្រម៉ុះ ដងខ្លួន ដៃជើង មានសភាពហើមដាច់រលាត់ស្បែកស្អុយរលួយមិនអាចពិនិត្យបាន។

តាមការពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារឧបករឆក់ត្រី។មូលហេតុ ឆក់ត្រីស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២២

ខេត្តសៀមរាប៖ក្រុមចោរបានធ្វើសកម្មភាព គាស់តូបលក់ខោអាវ ក្នុងផ្សារដំដែក យកទ្រព្យសម្បត្តិ អស់សរុបទឹកប្រាក់ប្រមាណជា២ពាន់ដុល្លាររួចគេចខ្លួនបាត់ស្រមោល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីម្ចាស់តូបលក់ ឈ្មោះ អន ស្រីមុំ ភេទស្រី អាយុ២៩ ឆ្នាំមុខរបរ លក់ដូរខោអាវ។

តាមការបំភ្លឺរបស់ជនរងគ្រោះបានអោយដឹងថា រាល់ថ្ងៃខ្លួនមានតូបលក់ខោអាវ ក្នុងផ្សារដំដែក ដែលមានទំហំ ២៥០×២៥០ សង់ទីម៉ែត្រ ហើយមានទ្វាររូតពីរ និងមានសោចាក់ទ្វារចំនួន៤គ្រាប់ (សោចិន ពណ៌ខ្មៅ)។ ខោអាវទាំងអស់ គឺខ្លួនរក្សាទុកនៅនឹងតូបក្នុងផ្សារតែម្ដង មិនបានខ្ចប់យកទៅផ្ទះនោះទេ។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៣០នាទី ល្ងាច ខ្លួនបានបិទតូបលក់ និងបានចាក់សោទាំង៤គ្រាប់ រួចខ្លួនក៏ទៅផ្ទះ។

ម្ចាស់តូបបន្តថានៅថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦និង៣០ នាទីព្រឹក ខ្លួនមិនទាន់បានមកដល់តូបលក់ទេ ស្រាប់តែមានអ្នកលក់ជិតៗ នោះបានទូរស័ព្ទទៅប្រាប់ម្តាយក្មេកខ្លួនថា មានជនមិនស្គាល់អត្តសញ្ញាណ ចូលគាស់តូបខ្លួនយកខោអាវក្នុងតូបអស់ខ្លះ។ ពេលខ្លួនឮដូច្នោះ ក៏ប្រញ៉ាប់មកមើលតូបក៏ស្រាប់តែឃើញតូបខ្លួនរបើកទ្វារ និងបាត់សោចំនួន ១គ្រាប់ និង១គ្រាប់ទៀតគាស់បែកមាត់ ជាប់និងត្រចៀកទ្វារ ហើយខ្លួន ក៏ស្ទុះចូលទៅមើលខាងក្នុងតូបក៏ឃើញបាត់ខោអាវអស់ច្រើន ដោយមិនដឹងថាចោរគាស់លួច ពីពេលណានោះទេ។ តាមការប៉ាន់ស្មានឥវ៉ាន់ដែលបាត់បង់មានតម្លៃប្រហាក់ប្រហែលជិត ២០០០ដុល្លារ។

សមត្ថកិច្ចបញ្ជាក់ទៀតថាតាមរយៈការស្រាវជ្រាវ កាមេរ៉ាសុវត្ថិភាព នៅខាងមុខផ្សារឃើញមានសកម្មភាពសង្ស័យដោយមានរថយន្ត បាឡែន ពណ៌ស ឬពណ៌ទឹកប្រាក់ ចតខាងមុខផ្សារ រួចមានមនុស្សប្រុសមាឌធំកាន់ឥវ៉ាន់ចេញពីក្នុងផ្សារមកដាក់ក្នុងឡាន នៅម៉ោង ១និង៥៥ នាទីទៀបភ្លឺ។ ផ្សារដំដែក មិនមានសន្តិសុខយាម មិនមាន កាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺនោះទេ ហើយករណីនេះ ពុំទាន់កំណត់មុខសញ្ញាបាននៅឡើយទេ។

សូមជម្រាបថាហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា១រំលង អាធ្រាត្រ​ ថ្ងៃទី២ ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២២

ខេត្តសៀមរាប៖នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព យកម្រាមដៃខ្លួនលូកខ្វេះប្រដាប់ភេទក្មេងស្រីខាងលេីពិតប្រាកដមែន។ មូលហេតុដោយរូបគេ មេីលវិដេអូអាសអាភាស ក៏ចង់អនុវត្តតាមផ្ទាល់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ​ មីង​ ពណ្ណារាយ ភេទប្រុស​ អាយុ២៦ឆ្នាំ រស់នៅភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិនខេត្តសៀមរាប ត្រូវជាពូជនរងគ្រោះ។

ការឃាត់ខ្លួនធ្វើឡើងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២​ ស្ថិតនៅភូមិល្វា​ ឃុំស្រែណូយ​ ស្រុកវ៉ារិន ខេត្តសៀមរាប។

ម្តាយជនរងគ្រោះ ប្រាប់រាយការណ៍សមត្ថកិច្ចថា ឈ្មោះ​ មីង​ ពណ្ណារាយ (ត្រូវប្អូនថ្លៃ) មកអង្គុយផឹកស្រានៅផ្ទះរបស់គាត់ ហេីយបានជិះម៉ូតូនាំកូនស្រីគាត់ ឈ្មោះ ភ.​ ស.ម អាយុ៥ឆ្នាំ ដោយបាននិយាយប្រាប់កូនស្រីគាត់ថា​ ទៅមេីលទូរស័ព្ទ ឯផ្ទះរបស់ខ្លួន​ បានប្រហែលមួយម៉ោង ក៏យកកូនគាត់ត្រឡប់មកវិញ​។

ស្ត្រីជាម្ដាយបន្តថា ពេលមកដល់កូនរបស់គាត់និយាយប្រាប់ថា​ ឈឺប៉ុមពឺតបីទៅបួនដង (ឈឺប្រដាប់ភេទ) តែរូបគាត់ពុំចាប់អារម្មណ៍ លុះដល់គាត់ងូតទឹកអោយកូន​ កូនស្រីគាត់យំប្រាប់ថាផ្សារប៉ុមពឺត (ប្រដាប់ភេទ)​ គាត់ក៏បានសួរថា​ អ្នកណាធ្វេីអីកូន​ កូនគាត់ប្រាប់ថា ពូរាយ​ (មីង​ ពណ្ណារាយ)លូកខ្វះ​ ប៉ុមពឺត។

បច្ចុប្បន្ននគរបាលស្រុកវ៉ារិន កសាងសំណុំរឿងបញ្ជូនតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page81 Page82 Page83 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×