ខេត្តសៀមរាប៖ប៉ូលិសក្រុងសៀមរាបមួយរូបបានស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូត្រូវបានបុកប៉ះចូលក្រោមរថយន្តចំពេញទំហឹង។
ជនរងគ្រោះមានឈ្មោះ រឿន នរៈសត្យា មុខរបរនគរបាល ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ២០២២ វេលាម៉ោង១៤ និង០០នាទី ចំណុចទល់មុខរដ្ឋបាលគយ ស្ថិតនៅភូមិសណ្តាន់ សង្កាត់ ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវជាតិលេខ៦។
របាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តដឹកទំនិញ និងម៉ូតូ។ ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1Y.7424 អ្នកបើកបរដោយជនរងគ្រោះ ឈ្មោះរឿន នរៈសត្យា មានទិសដៅពីលិច ទៅកើត បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F 3537 អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូង បត់ឆ្វេងទៅលិច។
របាយការណ៍បន្តថា ហេតុការណ៍នេះបណ្តាលអោយស្លាប់ ឈ្មោះ រឿន នរៈសត្យា(អ្នកបេីកបរម៉ូតូមានពាក់មួកសុវត្ថភាព)នគរបាល និងខូតខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តស្រាល១គ្រឿង។
ចំណែកអ្នកបើកបររថយន្តក្រោយពេលគ្រោះថ្នាក់រួច បានរត់គេចចេញពីកន្លែងកើតហេតុ។ មូលហេតុអ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុង ប្រយ័ត្ន និងអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។
កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ដោយឡែកវត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានរងរបួសក្នុងហេតុការណ៍រថយន្តចំនួន៣គ្រឿងបានបុកបន្តគ្នា។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅឃុំកណ្ដែក តាមបណ្ដោយផ្លូវជាតិលេខ៦ ស្រុកប្រាសាទបាគង។