Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ប៊ុន វិចត្រ 8 February 2022 · Image
···

ខេត្តព្រះសីហនុ៖យោងតាមការស៊ើបអង្កេត លើករណីផ្ទុះគ្រាប់​ និងបណ្តាលឲ្យ​ឆេះត្រាក់ទ័រមួយគ្រឿងកំពុងធ្វើការភ្ជួរដី ព្រមទាំងបណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររងរបួសធ្ងន់ កាលពីពេលកន្លងទៅ គឺជាការផ្ទុះគ្រាប់មីនតោន ប្រភេទTM-46 ។ 

អង្គភាពសកម្មភាពកំចាត់មីន កម្ពុជា(CMAC) លើកឡងថា៖ កន្លងមក មានមតិខ្លះលើកឡើងថា ជាតំបន់ភ្នំសោះ វាមិនសមមានគ្រាប់មីនតោនទេ? នេះជាការសន្និដ្ឋានមិនត្រឹមត្រូវ ព្រោះថា ករណីសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ វាជាមរតកសង្គ្រាម ហេីយគ្រាប់មីនតោនអាចជាសំណល់ពីសង្គ្រាម។ 

អង្គភាពនេះមានបញ្ជាក់បន្ថែមទៀតថា៖ ហេតុដូច្នេះ គ្រាប់មីននេះ​អាចកប់តាំងពី​សម័យ​សង្គ្រាម​​ រវាង​កងទ័ព​ខែ្មរក្រហម និង​ទាហានសាធារណរដ្នខ្មែរ​។ អ្វីដែលជាភស្តុតាង គឺតំបន់នេះ​ជា​អតីត​បន្ទាយទាហានលន់ ណុល មាន​ចំនួន​ដល់ទី​បីទីតាំង។ ចំពោះស្ថានភាពដីនៃទីកន្លែងផ្ទុះ គឺជាដីស្រែ​ដែលបានភ្ជួរដោយនង្គ័លផាល ៧ ចំនួន ៦លេីករួចមកហើយ ហេីយលេីកនេះ កសិករបាន​ប្តូរទៅប្រើ​​នង្គ័លផាល៣ដើម ដើម្បីភ្ជួរ មានជំរៅជ្រៅ ទើបដល់ជម្រៅមីនដែលបក់ក្នុងដី បណ្តាលឲ្យផ្ទុះតែម្តង។

គួរបញ្ជាក់ផងដែរថា៖ ករណីផ្ទុះសំណល់យុទ្ធភណ្ឌពីសង្រ្គាម បណ្តាលឲ្យ បុរសម្នាក់ដែលបើកត្រាក់ទ័រភ្ជួរដីម្នាក់រងរបួសធ្ងន់ និងត្រាក់ទ័រមួយគ្រឿងឆេះខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី ៣ ខែកុម្ភ: ឆ្នាំ ២០២២ កន្លងទៅ នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ អ្នករងរបួសមានឈ្មោះគឹម ហុីម អាយុប្រមាណជាង៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះ​បន្ទាន់​នៅគ្លីនិចសេតេ ខេត្តព្រះសីហនុ។ 

ទោះជាយ៉ាងណាបន្ទាប់កើតមានហេតុការណ៍នេះឡើង អង្គភាពសកម្មភាពកំចាត់មីន កម្ពុជា(CMAC) បានដាក់ផែនការបញ្ជូនកម្លាំងទៅបោសសំអាត រំដោះផ្ទៃដី​ចម្ការ​មីន​នៅ ខេត្តព្រះសីហនុ ឲ្យអស់ នៅក្នុងឆ្នាំ២០២២ នេះ សំដៅ​ប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលគ្មានការភ័យខ្លាច ដោយសារគ្រាប់មីនបន្តទៅទៀតឡើយ ព្រោះថាខេត្តនេះជាខេត្តប៉ូលសេដ្ឋកិច្ចកម្ពុជាមួយផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 19 January 2022 · Image
···

ខេត្តព្រះសីហនុ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជាក៏ដូចជាទេសចរណ៍ ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ។ សម្ដេចថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជួយ ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នេះ។

សម្ដេចតេជោក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជាខិតខំជំរុញការចាក់វ៉ាក់សាំងដូសជំរុញ គឺដូសទី៣និងដូសទី៤សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។ 

នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ 

សម្តេចហ៊ុន សែន អះអាងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ  ដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។

សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានវ៉ាក់សាំងកូវីដ-១៩ យើងបានឃើញថាសមាជិកអាស៊ាននីមួយៗ បានចាត់វិធានការខុសៗគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ 

សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅ បានឡើងជាង៣% ឯណោះខណ:ធនាគារពិភពលោកបានទស្សន៍ទាយថាអាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។

សម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗ សម្ដេចបានស្នើឲ្យមានការជំរុញការធ្វើដំណើរ ក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញ នូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចម្យ៉ាងទៀតដោយសារទំនាក់ទំនង រវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។

សម្ដេចតេជោបានជម្រាបជូនបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះរាជរដ្ឋាភិបាល ក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែកឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។

សម្ដេចតេជោបានគូសបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជាបានចាយថវិកាមួយចំនួន ក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។

សម្ដេចតេជោបានគូសបញ្ជាក់ថាយើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿននៅពេលខាងមុខពីភ្នំពេញទៅខេត្តព្រះសីហនុ ហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាម នៅពេលអនាគត។

លោកអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ថា លោមពិតជាថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចនៅក្នុងកម្មវិធីបើកវេទិកាទេសចរណ៍អាស៊ាន ក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផងដែរ។​ លោកបន្តថាអ្វីដែលសម្ដេចបានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំង ដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។

លោកថាអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន និងសន្ទរកថារបស់សម្ដេចបានលើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណា ឱ្យបានជាលទ្ធផលផ្លែផ្កា ជាក់ស្ដែងនៅពេលខាងមុខហើយ លោកក៏បានសាទរកម្ពុជាដែលបានបើកវេទិកាទេសចរណ៍អាស៊ាន លើកដំបូងក្នុងរយៈពេល២ឆ្នាំដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។ 

ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជាជោគជ័យហើយកន្លែងដែលល្អ ក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះ.គឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះ លោកមានប្រសាសន៍ផងដែរថា ការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាននេះ ក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។ លោកបញ្ជាក់ថាកន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍ បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣%ឯណោះ។

ដូច្នេះវិស័យទេសចរណ៍នេះសំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ាន ហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។

លោក បានបញ្ជាក់សារជាថ្មីថាការប្រជុំនៅខេត្តព្រះសីហនុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះគឺបានបញ្ជូនសារសំខាន់ណាស់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ ក្នុងអាស៊ានឡើងវិញក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ។ 

ក្នុងកិច្ចប្រជុំនេះដែរលោកគូសបញ្ជាក់ថានៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នឹងអនុម័តលើឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រៅពីកូវីដ-១៩ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។លោកបញ្ជាក់ដែរថាការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះក្នុងក្របខណ្ឌវិស័យទេសចរណ៍គឺជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញហើយវិស័យទេសចរណ៍នេះគឺអាចចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ។អគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ទៀតថាយើងនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ធ្វើយ៉ាងម៉េចបើកឡើងវិញវិស័យទេសចរណ៍ហើយសំខាន់ណាស់អ្វីដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាងណារៀបចំបើកនិងអនុវត្តរបៀងអាស៊ានសម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។ ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថាអគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារជាមួយសមាជិកអាស៊ានដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណាជំរុញឲ្យអនុវត្តបានក្នុងការធ្វើដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ានប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំឱ្យមានផែនការសកម្មភាពហើយការងារនិងលើកយកមកពិភាក្សានៅក្នុងខែមិនាខាងមុខនៅពេលរដ្ឋមន្ត្រីសុខាភិបាលជួបគ្នានៅពេលខាងមុខ។
អគ្គលេខាធិការអាស៊ានបានសន្យាថានឹងធ្វើការងារនេះជាមួយនិងវិស័យពាក់ព័ន្ធទាំងអស់ខិតខំជំរុញយ៉ាងណាឲ្យវិស័យទេសចរណ៍កំរើកឡើងវិញ។ អគ្គលេខាធិការអាស៊ានក៏បានថ្លែងអំណរគុណក្នុងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់ភាពកក់ក្តៅនិងលើកទឹកចិត្ត ជាពិសេសសារក្នុងសន្ទរកថារបស់សម្ដេចគឺបានខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍បានប្រសើរជាងមុននិងចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានបានប្រសើរជាងមុន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 19 January 2022 · Image
···

ខេត្តព្រះសីហនុ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកនេះ អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ផងដែរ។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺមានភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូច ល្មមផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 18 January 2022 · Image
···

ខេត្តព្រះសីហនុ៖សម្តេចតេជោហ៊ុន សែន បានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានស្វាគមន៍យ៉ាងកក់កក្តីជាទីបំផុតចំពោះវត្តមានថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។
នាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ក្នុងការធ្វើដំណើរមកចូលរួមវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះតាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែមក្នុងបរិបទកូវីដ-១៩ យ៉ាងណាក៏ដោយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជាពិតជាមានសេចក្តីរីករាយដោយសង្កេតឃើញការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។
ឱកាសនេះផងដែរ នាយករដ្ឋមន្ត្រី បានចែករំលែក និងផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១- ការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញ ឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមកន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដែលហៅថាស្ថានភាពទីផ្សារទេសចរណ៍ និងមានភាពតូចចង្អៀតជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្មតម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅទេសចរណ៍វិធានការក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ។ ចំណុចនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការស្ដារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូេវីដ-១៩ នឹងក្លាយទៅជាគន្លឹះយុទ្ធសាស្ត្រសំខាន់សម្រាប់ការធ្វើឲ្យដំណើរការឡើងវិញជាបណ្ដើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិកដោយឈរលើគោលការណ៍រក្សាបាននូវគោលដៅរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈជាមួយនឹងកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន។

២- សម្ដេចតេជោគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្ដាប្រទេសអាស៊ានក្នុងការរៀបចំអនុវត្តវិធានការសុខាភិបាលក្នុងសហគមន៍ទេសចរណ៍ ដែលជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាជូនដំណើរអាជីវកម្មទេសចរណ៍ឡើងផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួមជាអតិបរមា។ កម្ពុជាបច្ចុប្បន្នបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុវត្ថិភាពវិធីប្រតិបត្តិស្ដង់ដារសម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

៣- ក្នុងរយៈពេលដ៏ខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ាន ហើយសម្តេចគាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលបាននូវការស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្ដេចគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សាគ្នានិងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុតែម្តង។ ដើម្បីធានាបាននូវជោគជ័យនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាពដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនករគោល។ សម្ដេចតេជោគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំងដែលបានដាក់ចេញតាមរយៈបណ្ដាប្រទេសអាស៊ាន និងគាំទ្រលើការដាក់ចេញយុទ្ធនាការអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

៤- រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ល្អៗជុំវិញការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរនូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងជួយគាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ ពីនាវានុវត្ត ការភសម្តេចតេជោ ប្រកាសគាំទ្រ នូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន

ខេត្តព្រះសីហនុ៖សម្តេចតេជោហ៊ុន សែន បានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានស្វាគមន៍យ៉ាងកក់កក្តីជាទីបំផុតចំពោះវត្តមានថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។

នាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ក្នុងការធ្វើដំណើរមកចូលរួមវេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះតាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែមក្នុងបរិបទកូវីដ-១៩ យ៉ាងណាក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជាពិតជាមានសេចក្តីរីករាយដោយសង្កេតឃើញការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ។

ឱកាសនេះផងដែរ នាយករដ្ឋមន្ត្រី បានចែករំលែក និងផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១- ការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញ ឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមកន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដែលហៅថាស្ថានភាពទីផ្សារទេសចរណ៍ និងមានភាពតូចចង្អៀតជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្មតម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅទេសចរណ៍វិធានការក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ។ ចំណុចនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការស្ដារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូេវីដ-១៩ នឹងក្លាយទៅជាគន្លឹះយុទ្ធសាស្ត្រសំខាន់សម្រាប់ការធ្វើឲ្យដំណើរការឡើងវិញជាបណ្ដើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិកដោយឈរលើគោលការណ៍រក្សាបាននូវគោលដៅរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈជាមួយនឹងកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន។

២- សម្ដេចតេជោគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្ដាប្រទេសអាស៊ានក្នុងការរៀបចំអនុវត្តវិធានការសុខាភិបាលក្នុងសហគមន៍ទេសចរណ៍ ដែលជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាជូនដំណើរអាជីវកម្មទេសចរណ៍ឡើងផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួមជាអតិបរមា។ កម្ពុជាបច្ចុប្បន្នបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុវត្ថិភាពវិធីប្រតិបត្តិស្ដង់ដារសម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

៣- ក្នុងរយៈពេលដ៏ខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ាន ហើយសម្តេចគាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលបាននូវការស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្ដេចគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សាគ្នានិងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុតែម្តង។ ដើម្បីធានាបាននូវជោគជ័យនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាពដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនករគោល។ សម្ដេចតេជោគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំងដែលបានដាក់ចេញតាមរយៈបណ្ដាប្រទេសអាស៊ាន និងគាំទ្រលើការដាក់ចេញយុទ្ធនាការអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

៤- រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ល្អៗជុំវិញការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរនូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងជួយគាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ ពីនាវានុវត្ត ការភ្ជាប់ឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយភាពឆ្លាតវៃចីរភាព និងបរិយាប័ន្ន។

៥- អាស៊ានត្រូវរួមគ្នាជំរុញមើលឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុនប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ។ ក្នុងន័យនេះសម្ដេចតេជោសូមអំពាវនាវឲ្យអាស៊ានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូឯកជន ក្នុងប្រទេស  ក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរកភាពរីកចម្រើនវិស័យទេសចរណ៍ប្រកបដោយភាពធន់តាមកន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល។

តាមការឲ្យដឹងពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹងថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។ វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ 

ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព មួយក្នុងតំបន់អាស៊ាន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 1 December 2021 · Image
···

ខេត្តព្រះសីហនុ៖ក្នុងឱកាសអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋាចរនាសម្ព័ន្ធនានា  នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះពិនិត្យប្រព័ន្ធរំដោះទឹកកខ្វក់នៅព្រះសីហនុដែលបានសាងសង់រួច។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលមានគោលបំណង កែប្រែឲ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ និងប្រព័ន្ធរំដោះទឹកកខ្វក់នេះ ជាដើមនេះ។

សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា បើមិនធ្វើប្រព័ន្ធរំដោះទឹកកខ្វក់ទេ ក៏មិនអាចធ្វើឲ្យខេត្តនេះមានបរិស្ថានល្អដែរ។ សម្រាប់ជំហានដំបូង រាជរដ្ឋាភិបាលបានផ្តល់នូវថវិកាដោយផ្ទាល់ ដែលនិយាយថា ជាបាតដៃខ្មែរសុទ្ធសាធ ទាំងការធ្វើផ្លូវ និងប្រព័ន្ធរំដោះទឹកស្អុយនេះ។ ចំពោះប្រព័ន្ធរំដោះទឹកស្អុកនេះ រាជរដ្ឋាភិបាលបានសាងសង់៣កន្លែង ហើយបច្ចុប្បន្នរួចរាល់ចំនួន២កន្លែងហើយ ខណៈមួយកន្លែងទៀតកំពុងបើកការដ្ឋានសាងសង់ ដែលមានសមត្ថភាពជាង២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា «បញ្ហាបរិស្ថានក្លាយទៅជាបញ្ហាសំខាន់របស់ជាតិយើង ហើយក៏ជារបស់ពិភពលោកផងដែរ ដូច្នេះទើបយើងត្រូវហ៊ានចំណាយទុន ដើម្បីរក្សានូវបរិស្ថានរួម សម្រាប់ទីក្រុងរបស់យើងនេះ។

ចំពោះអាងចម្រោះទឹកកខ្វក់នេះ គឺបានបំលែងចាប់តាំងពីទឹកស្អុយ ចម្រោះរហូតដល់អាចចិញ្ចឹមត្រីបាន។ នេះកើតចេញមកពីការខិតខំរបស់យើងទាំងការគិត ទាំងការខិតខំទទួលខុសត្រូវរកប្រាក់ ដើម្បីកសាងសមិទ្ធផលទាំងនេះ ដែលនេះជាមោទនភាពរបស់ជាតិខ្មែរ ដែលយើងខិតខំតស៊ូងើបឡើងពីគំនរផេះផង់ រហូតកសាងទីក្រុងគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដ៏ទំនើប។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាចាប់ពីពេលនេះ «អ្នកមកលេង និងងូតទឹកក្នុងខេត្តព្រះសីហនុរបស់យើង មិនរងនូវហានិភ័យទាក់ទងនឹងការកើតរមាស់ ឬធំក្លិនស្អុយក្នុងសមុទ្រនោះទេ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដែលរាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធចម្រោះទឹកកខ្វក់នេះ គឺសម្រាប់មនុស្សបច្ចុប្បន្ន និងក្មេងជំនាន់ក្រោយៗទៀតផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page7 Page8 Page9 … Page12 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!