Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ប៊ុន វិចត្រ 3 November 2025 · Image
···

បិទកាស៊ីណូ​ចំនួន​៤ ពាក់ព័ន្ធ​ការឆបោកអនឡាញ​នៅខេត្តព្រះសីហនុ​

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើ​យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក បានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូធំៗ ចំនួន4 ដែលសង្ស័យថា​ពាក់ព័ន្ធ​ជាមួយមេខ្លោងឆបោកអន្តរជាតិ Chen Zhi នៅខេត្តព្រះសីហនុ ៖

១. សេចក្តីសម្រេចលេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប

២. សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អុីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី

៣. សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ និង

៤. សេចក្តីសម្រេចលេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី ៤
ដោយសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 15 July 2025 · Image
···

ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD.មិនទាន់អាចបើកដំណើរផលិតកម្មឡើងវិញបានទេ ត្រូវបំពេញវិធានការច្បាប់បន្ថែម

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ចលើភាពស្អាត នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មេឃុំទឹកថ្លា មន្រ្តីប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ចំពោះក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារបានរកឃើញ ស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែក្រុមហ៊ុន ចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។ លទ្ធផលតេស្ដបឋម នៅទីតាំងទាំង៤ខាងលើ ឃើញថាប៉ារ៉ាម៉ែត្រ pH, DO និង COD ស្ថិតនៅក្នុងកំរិតស្ដង់ដារ
-ក្រុមការងារបានយកសំណាកទឹក មកវិភាគបន្តនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីធ្វើការផ្ទៀងផ្ទាត់។
ដោយឡែក ការត្រួតពិនិត្យនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងគ្មានការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនទេ។ អាងប្រព្រឹត្តិកម្មទឹកកក្ខក់ ពុំមានដំណើរការនោះទេ។  ក្រុមហ៊ុនបានធ្វើការបិទភ្ជិតប្រព័ន្ធលូ ដែលពីមុនក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចូលព្រែកសង្កែបានរួចរាល់។ ក្រុមការងារបានពិនិត្យតាមព្រៃកោងកាងជាប់របងក្រុមហ៊ុនឃើញថា ពុំមានកំណកខ្លាញ់ ឬ ប្រេងកកជាប់នឹងឬសកោងកាង និងពុំមានក្លិនស្អុយដូចមុនទៀតនោះទេហើយដើមកោងកាងបានលូតលាស់ឡើងវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានកំពុងអនុវត្តវិធានការច្បាប់ ដែលបានកំណត់ក្នុងលិខិតលេខ៩៧/០១២៥ ប.ស្ថ/អគព ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន។

ឆ្លើយតបនឹងចំណុចមិនទាន់បានបំពេញទាំងនេះ ក្រុមការងារបានបន្តតម្រូវឲ្យក្រុមហ៊ុន អនុវត្តវិធានការ មួយចំនួនដូចខាងក្រោម៖
១.ក្រុមហ៊ុនត្រូវពន្លឿនការដំឡើងបរិក្ខារ នៅក្នុងអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានឆាប់រួចរាល់ និងរាយការណ៍ជូនក្រសួងបរិស្ថាន ដើម្បីក្រសួងបរិស្ថានចុះត្រួតពិនិត្យ និងវាយតម្លៃ មុននឹងក្រុមហ៊ុនដាក់ឱ្យ អាងប្រព្រឹត្តិកម្មដំណើរការឡើងវិញ។
២.ត្រូវទុកដាក់ និងគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសហការជាមួយក្រុមហ៊ុនផ្ដល់សេវាប្រមូល និងដឹកជញ្ជូន ដោយមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 8 July 2025 · Image
···

ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន Four Seasons Food Taste Co., Ltd. បញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់

សូមបញ្ជាក់ជូនថាក្រុមហ៊ុន Four Seasons Food Taste Co., Ltd. ជាប្រភេទជាប្រភេទ រោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន បានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យ លេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និង មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧។ ក្នុងន័យនេះ ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈនិងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ។

ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 29 June 2025 · Image
···

ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ត្រូវបានក្រសួងបរិស្ថានចេញលិខិតឱ្យបិទផ្នែកផលិតកម្ម ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ

ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈ ច្រើនលើក។ នៅថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។  ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី២។ក្រោយនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២២  រោងចក្រនៅតែបង្ហូរសំណល់រាវចូលទៅក្នុងព្រែកទៀត មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី៣។ ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបានរកឃើញ ថាបានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ ដែលមានទៅតាំងនៅកបែរក្រុមហ៊ុន។ សម្រាប់ករណីបំពុលនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបន្ទាន់ តាមរយៈលិខិតលេខ ៨៩៥០/១២២៤ ប.ស្ថ/អគព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្រេចឱ្យ ផ្អាកសកម្មភាពផលិតកម្ម លើការបញ្ចេញសំណល់រាវចេញក្រៅ និងត្រូវបានពិន័យអន្តរការណ៍ និង ការផ្ដល់សំណងការខូចខាតបរិស្ថាន។

រហូតដល់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៥ ឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកម្តងទៀត បន្ទាប់មកនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែង បន្ថែមទៀត បន្ទាប់ពីថ្មីៗកន្លងមកមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរាយការណ៍ថា ក្រុមហ៊ុន មិនបានអនុវត្តតាមវិធានការច្បាប់ ដែលបានដាក់ចេញកន្លងមកនោះទេ និងនៅតែបន្តបង្ហូរសំណល់រាវ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម សម្អាតត្រឹមត្រូវ និង បង្ករឱ្យមានការបំពុលតំបន់ទឹកព្រែកកំពង់ស្មាច់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។

នៅពេលនេះ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltdនេះ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ក្នុងនោះមាត្រា១៥៦ មាត្រា២៨៧ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៤ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រ១១ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ ឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹកសាធារណៈ និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៥៩០ សជណ. ដប ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ និងយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់ និងគោលការណ៍ជាធរមាន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 22 May 2025 · Image
···

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស។

បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាលទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ ឈរលើមូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ។

លោក ទូច សុឃៈ បានបន្តថា ជាក់ស្តែងក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានយកចិត្តទុកដាក់លើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅខេត្តព្រះសីហនុ បន្ថែមលើការទទួលខុសត្រូវដឹកនាំ និងអនុវត្តរបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមានភាពកក់ក្ដៅ ជាក់ស្ដែងវត្តមានក្រុមហ៊ុនចំនួន២០០បន្ថែមទៀតនៅខេត្តព្រះសីហនុគឺជាទឡ្ហីករណ៍។

គួរកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន១៧២ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ក្នុងទំហំទុនសរុបជាង ២.៥ ប៊ីលានដុល្លារអាម៉េរិក និងអាចផ្ដល់ឱកាសការងារបានជាង១២ម៉ឺននាក់។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគដែលឈានមុខគេ ក្នុងត្រីមាសទី១នេះ រួមមាន ចិន កម្ពុជា សិង្ហបុរី កោះ British Vigin វៀតណាម កោះ Cayman អង់គ្លេស កោះ Samoa សហរដ្ឋអាម៉េរិក និងកាណាដា។

នៅពេលដែលកម្ពុជាក្លាយជាគោលដៅកាន់តែសកម្មរបស់វិនិយោគទុនបរទេស អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល បានអះអាងទៀតថា គ្មានអ្នកវិនិយោគណា យកទុនរាប់លានដុល្លារទៅវិនិយោគនៅប្រទេសដែលមានសង្គ្រាម និងអសន្តិសុខឡើយ ដូច្នេះហើយបានជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាននិងកំពុងបន្តរួមគ្នាការពារសន្តិភាព និងធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីស្រូបយកអ្នកវិនិយោគ រួមទាំងបង្កើតឱកាសអភិវឌ្ឍជាតិ៕SRP

ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 22 May 2025 · Image
···

សម្ដេចធិបតី៖ កម្ពុជាជ្រើសយកសហការជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ក្រោយឆ្លងកាត់សង្រ្គាម យើងត្រូវរួមគ្នាដើម្បីការរីកចម្រើន ហើយត្រូវសប្បាយរីករាយដែលយើងអាចឈានមកដល់ពេលនេះ និងរីករាយក្នុងការកសាងសមិទ្ធផលបន្ថែមទៀត។

នៅក្នុងពិធី «អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី គូសបញ្ជាក់ថា យើងចាប់យកគ្រប់ដៃគូទាំងអស់ រួមទាំងលើកទឹកចិត្ដ ការវិនិយោគក្នុងប្រទេស ចេញគោលនយោបាយថ្មីៗជូនប្រជាពលរដ្ឋ ជូនកម្មករ កម្មការិនី។

សម្ដេចធិបតី បានបន្ថែមថា ការធ្វើបែបនេះជាការថ្លែងអំណរគុណចំពោះការផ្ដល់ ការជឿទុកចិត្ដរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករ កម្មការិនី ផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំជាច្រើនអាណត្ដិមកនេះ ហើយជាពិសេសកាលពីឆ្នាំ២០២៣ កន្លងមកនេះ បានបោះឆ្នោតភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជនដើម្បីបន្ដបម្រើប្រជាជន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 7 March 2025 · Image
···

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រកាសថា កាលពីថ្ងៃទី១៤  ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ ទូ មានទម្ងន់សរុប 78,640 គីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

បនសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន ៤ ទូ ថាមានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។ ភ្លាមៗនោះ មន្រ្តីគយមានសមត្ថកិច្ច បានទាក់ទងទៅក្រុមហ៊ុននាវាដឹកជញ្ជូន និងម្ចាស់ទំនិញ ដើម្បីកាត់សៀលបើកទូត្រួតពិនិត្យទំនិញជាក់ស្តែងផ្ទុកក្នុងកុងតឺន័រទាំង៤នោះ ដោយឃើញថា មានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួច សរុបទម្ងន់ 78,640 គីឡូក្រាម ដែលជាមុខសញ្ញានៃការនាំចូលយកមកបោះបង់ចោលនៅព្រះរាជាណាចក្រកម្ពុជា និងជាទំនិញហាមឃាត់ការនាំចូលស្របតាមបញ្ញត្តិនៃអនុក្រឹត្យលេខ ៣៧០ អន.ក្របក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់និងទំនិញជាប់កម្រិតកំណត់ និងមាត្រា ៨ នៃច្បាប់ស្តីពីគយ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧។

ដោយពិនិត្យឃើញថា ករណីនេះជាបទល្មើសច្បាប់ស្តីពីគយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសម្រេចដោយបង្ខំឱ្យម្ចាស់ទំនិញត្រូវនាំចេញត្រឡប់ទៅវិញនូវទំនិញទាំង៤ ទូកុងតឺន័រនេះ ឱ្យបានឆាប់រហ័សបំផុត យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥  និងត្រូវបង់ពិន័យដោយយោងតាមបញ្ញត្តិមាត្រា ៧៤ និង៧៥ នៃច្បាប់ស្ដីពីគយជាធរមាន។

ជាលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្ចាស់ទំនិញបានបញ្ចប់នីតិវិធីបញ្ជូនសំបកកង់រថយន្តចាស់ៗប្រើរួចនេះចេញទៅវិញជាស្ថាពរ និងបានបង់ពិន័យស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ការបញ្ជូនទូកុងតឺន័រកាកសំណល់ខុសច្បាប់នាំចេញត្រលប់ទៅវិញនេះ គឺធ្វើឡើងដោយស្របតាមអនុសញ្ញាអន្តរជាតិបាសែលស្តីពីការត្រួតពិនិត្យការដឹកជញ្ជូនអន្តរជាតិ និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ ឆ្នាំ១៩៨៩ (Basel Convention on the Control of Transboundary Movements of Hazardous Wastes and their Disposal 1989)។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាតែងតែយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាព ចំពោះទំនិញនាំចេញ នាំចូល និងឆ្លងកាត់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបបានការនាំចូលដោយខុសច្បាប់នូវទំនិញហាមឃាត់មួយចំនួនរួមមាន សាច់បង្កកនិងផលិតផលពីសាច់សត្វខូចគុណភាព ៣៧ ករណី ស្មើនឹង ៩៤ ០១៨ គីឡូក្រាម និងគ្រឿងញៀន (ទម្ងន់សុទ្ធ) ៦៦ ៣០០,៩៤ ក្រាម។ ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ចំនួន ១០៧ មុខ ដែលមានទម្ងន់សរុបប្រមាណ ៥០៧ តោន៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Page1 Page2 … Page8 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!