Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២២

ខេត្តសៀមរាប៖មន្ត្រីជំនាញនាញនគរបាលចរាចរណ៍ខេត្តសៀមរាប បានឃាត់រថយន្តលាយបេតុង ចំនួនពីរគ្រឿង ដែលចូលចាក់បេតុងនៅតាភុល។

មន្ត្រីជំនាញចរាចរណ៍បានប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ថា ការឃាត់រថយន្ត លាយបេតុង ២គ្រឿង ធ្វើឡើង នៅថ្ងៃទី ១២ សីហា ២០២២ ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយ
ដង្គំ ក្រុងសៀមរាប។

មន្ត្រីចរាចរណ៍បានថ្លែងបន្តថា រថយន្ត លាយបេតុង ២ គ្រឿង ខាងលើបានចូលចាក់បេតុងមួយកន្លែងក្នុងភូមិតាភុល ហើយពេលចេញមកវិញរថយន្តមានដីភក់ជាប់កងរថយន្ត ដែលបណ្តាលអោយប្រឡាក់ផ្លូវ ចាប់ពីការដ្ឋាន មកដល់ស្តុបទន្លេសាប ប្រវែងប្រហែល ៥០ម៉ែត្រ។

មន្ត្រីចរាចរណ៍បានបញ្ជាក់ថា ក្រោយពីរបានឃាត់រថយន្តហើយ ក្រុមសមត្ថកិច្ចបាន អោយម្ចាស់ការដ្ឋានន នឹងម្ចាស់រថយន្ត ធ្វើការសំអាតផ្លូវ អោយបានស្អាតឡើងវិញ។ ក្នុងនោះក៏បានអោយម្ចាស់រថយន្ត នឹង អ្នកម៉ៅការសំណង់ ចូរួមសហការណ៍ដោយធ្វើរកិច្ចសន្យា នឹងធ្វើរកាអប់រំដល់អ្នកបើកបរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ក្រោយពីបានចាក់ថ្នាំប្រហែល១០មុខ ទៅលើអ្នកជំងឺម្នាក់ ក្នុងពេលតែមួយ បណ្តាលឲ្យអ្នកជំងឺស្លាប់។ កើតហេតុនៅវេលាម៉ោង ១៣ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ចំណុចភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ដោយសមត្ថកិច្ចនគបាលស្រុកស្វាយលើ។

សមត្ថកិច្ចស្រុកស្វាយលើបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា ស្ត្រីដែលត្រូវបានឃាត់ខ្ឡយន ឈ្មោះ វ៉ន ស្រី ភេទស្រីអាយុ៥២ឆ្នាំ មានទីលំនៅ ស្ថិតនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មុខរបរគ្រូពេទ្យបុរាណ។ ការឃាត់ខ្លួនពីបទឃាតកម្មដោយចេតនា (ព្យាបាលគ្មានវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ)។ ចំណែកជនរងគ្រោះឈ្មោះសេង ត្រេត ភេទស្រីអាយុ៣១ ឆ្នាំជាអ្នកជំងឺលើសឈាម មានទីលំនៅ ស្ថិតនៅឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀបរាប។

ករណីនេះសមត្ថកិច្ចស្រុកស្វាយលើមិនទាន់បញ្ជាក់លំអិតជុំវិញហេតុការណ៍នេះនៅឡើយទេ។ ទោះជាយ៉ាងណា ផេកហ្វេសប៊ុក AngKor Chom OD ការិយាល័យស្រុកអង្គរជុំ បានបង្ហោះសារមួយថា៖ អ្នកជម្ងឺម្នាក់រស់នៅភូមិមួយ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប បានស្លាប់ដោយសារពេទ្យគ្មានអាជ្ញាប័ណ្ណ។

អ្នកជម្ងឺមានអាការៈស្លាប់១ចំហៀងខ្លួន ដោយសារជម្ងឺលើសឈាម និងបានចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទោះបីជាគ្រូពេទ្យប្រាប់ថាអ្នកជម្ងឺមិនអាចធូរស្រាលបានទេ និងត្រូវត្រឡប់មកថែទាំនៅផ្ទះវិញ ប៉ុន្តែបងប្អូនសម្រេចស្វែងរកការព្យាបាលតាមមធ្យោបាយផ្សេងវិញ។ បងប្អូនអ្នកជម្ងឺបានសម្រេចចិត្តឲ្យពេទ្យម្នាក់រស់នៅ បេងមាលា ស្រុកស្វាយលើ ស្ថិតក្នុងតំបន់គ្របដណ្ដប់របស់ស្រុកប្រតិបត្តិសូទ្រនិគមព្យាបាលដោយធានាថា មើល១ជា (យក៣លានរៀល)។ ក្រោយការព្យាបាលមិនបានមួយថ្ងៃ អ្នកជម្ងឺបានទទួលមរណភាពហើយ។ តែអ្វីដែលយើងហួសចិត្តនោះគឺពេទ្យប្រើថ្នាំប្រហែល១០មុខ ចាក់ទៅលើអ្នកជម្ងឺក្នុងពេល១ថ្ងៃ។ នេះជាការលំបាកមួយក្នុងការគ្រប់គ្រងសេវាសុខាភិបាលខុសច្បាប់។ ពិតហើយថាអ្នកជម្ងឺរស់នៅក្នុងតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិអង្គរជុំ តែបងប្អូនអ្នកជម្ងឺបានដឹកទៅព្យាបាលនៅ បេងមាលា ស្រុកស្វាយលើ។

លោក ម៉ក់ សំអឿន ប្រធានការិយាល័យ សុខាភិបាលស្រុកអង្គរជុំ បានសរសេរនៅលើគណីហ្វេសប៊ុកផ្ទាល់ខ្លូនថា« គ្មានអ្នកណាឆោតជាងអ្នកឈឺ ព្រោះចង់ជា។ និទណ្ឌភាពក្នុងវិស័យសុខាភិបាល!  ពេទ្យគ្មានអាជ្ញាប័ណ្ណគួរត្រូវបានផ្តន្ទាទោស តែជាក់ស្តែងពួកគេនៅតែគេចផុតពីសំណាញ់ច្បាប់ និងបន្តរកស៊ីដោយខុសច្បាប់ដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២២

ខេត្តសៀមរាប៖បុរសចំនួនពីរនាក់ជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនឹងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងនៅនៅថ្ងៃពុធ ទី 10 ខែសីហាឆ្នាំ 2022 វេលាម៉ោង 18 និង 30 នាទី លើផ្លូវ 202 ពីស្រុកពួក ទៅស្រុកអង្គរជុំ ស្ថិតភូមិក្អែកទុំឃុំរើល ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួក លោកទេព ពុំសែន បានប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្តនិងម៉ូតូ រថយន្តម៉ាកFRON TIER

ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំ ពេញ2W-8726 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើង ទៅត្បូង បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ 2021 ពាក់ផ្លាកលេខសៀមរាប 1AL_4059 បើកបរដោយឈ្មោះម៉ុយ វ៉ាន់ឆាយ ភេទប្រុស អាយុ 18 ឆ្នាំនៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប(គ្មានមួកសុវត្ថិភាព ស្លាប់) អ្នកជិះជាមួយឈ្មោះកេត សំរាន ភេទប្រុស អាយុ 21 ឆ្នាំនៅភូមិឃុំ ជាមួយគ្នា(គ្មានមួកសុវត្ថិភាពរងរបួសធ្ងន់)បើបរទិសដៅពីត្បូង ទៅជើង។ ក្នុងនោះខូចខាតម៉ូតូ 1គ្រឿងធ្ងន់និងរថយន្ត 1គ្រឿងស្រាល។

លោកទេព ពុំសែន ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរើល ចុះទៅវាស់វែង សង្រ្គោះជនរងគ្រោះទៅមន្ទីពេទ្យ។ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកក្នុងអង្គភាពដើម្បីចាត់ការតាមនិតិវិធី។ គ្រោះថ្នាក់នេះមូលហេតុ អ្នកបើកបរម៉តូបើកបរមិនប្រកាន់ស្ដាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ សីហា ២០២២

ខេត្តសៀមរាប៖«សម្រាប់ខ្ញុំផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី គឺជាថ្នាក់ដឹកនាំវ័យក្មេង គម្រូ ដែលមានចក្ខុវិស័យ ឆន្ទៈក្នុងការដឹកនាំ និងមានសមត្ថភាពខ្ពស់ ហើយលើសពីនោះថែមទៀត ឯកឧត្តមពិតជាបានគិតគូរពីអនាគតយុវជនជំនាន់ក្រោយ និងប្រទេសជាតិទាំងមូល» ។ នេះជាការលើកឡើងរបស់ កញ្ញា យង់ វារី ជាសិស្សដែលទើបបញ្ចប់ការសិក្សាពីវិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប។

ទន្ទឹមនឹងការលើកឡើងខាងលើ កញ្ញា យង់ វារី ក៏បានបង្ហាញពីក្តីរំភើប និងមោទនភាព ដែលបានចូលរួមដោយផ្ទាល់ និងជួបឯកឧត្តម ហ៊ុន ម៉ានី ក្នុងកម្មវិធីកិច្ចពិភាក្សាសៀវភៅ៖ ក្តីសង្ឃឹម ហ៊ុន ម៉ានី។ កញ្ញាបានរៀបរាប់បន្ថែមថា៖ «ខ្ញុំបានតាមដានសកម្មភាពរបស់ ឯកឧត្តមចាប់តាំងពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងរយៈពេល៦ឆ្នាំ ហើយឯកឧត្តមបាននាំយកនូវផលប្រយោជន៍ជូនប្រជាជន តាមរយៈការផ្ដល់ភាពជឿជាក់ ឱកាស និងការជ្រោមជ្រែងលើការងារស្ម័គ្រចិត្ត ព្រមទាំងការផ្តួចផ្តើមផ្តល់ជាវេទិកាសម្រាប់យុវជន ដើម្បីឱ្យពួកយើងមានក្ដីស្រម៉ៃខ្ពស់ និងការតាំងចិត្តខ្ពស់សម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២២

ខេត្តសៀមរាប៖សណ្ឋាគារខេអឹមរីស្តារ បានរៀបចំពិធីបើកសម្ពោធដំណើរការ របស់ខ្លួននៅក្រុងសៀមរាប។

ពិធីសម្ពោធបានធ្វើឡើងនៅល្ងាចថ្ងៃចន្ទទី ០៨ ខែសីហា ឆ្នាំ ២០២២ ដែលស្ថិតនៅ ភូមិជន្លង់សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ផ្លូវចូលតាមមុខទីតាំងតារាងបាល់ជន្លង់ ១០០ ម៉ែត្រ។

ពិធីសម្ពោធសណ្ឋាគារខេអឹមរីស្តារ ដោយមានការចូលរួម ពីសំណាក់ឯកឧត្តមលោកជំទាវលោកឧកញ៉ាលោកលោកស្រីជាភ្ញៀវកិត្តិយសយយ៉ាងច្រើនកុះករ។

សណ្ឋាគារខេអឹមរីស្តារ សូមថ្លែងអំណរគុណឯកឧត្ដមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាជាភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញចូលរួមពិធីសម្ពោធពិសាអាហារយ៉ាងសប្បាយរីករាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២២

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណី រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សា ភេត្រា ភេទប្រុសអាយុ១៥ឆ្នាំ ទីលំនៅភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុក​វ៉ា​រិន ខេត្តសៀមរាប​។ ចំណែកជនរងគ្រោះ ឈ្មោះ ព.ស.ព ភេទ​ស្រី អាយុ ១៣ឆ្នាំ ទីលំនៅភូមិគោកកណ្តាល ឃុំល្វាក្រាំង ស្រុក​វ៉ា​រិន ខេត្តសៀមរាប​។​

របាយការណ៍បានបន្តថា ករណីរំលោភបានកើតឡើង ចំនួនបីលើក។ លើកទី១នៅអំឡុងឆ្នាំ២០២០ វេលាម៉ោង១៩ នៅចំណុចសំយ៉ាបផ្ទះកុមាររងគ្រោះ។​

លើកទី២នៅអំឡុងឆ្នាំ២០២១ វេលាម៉ោង២០ នៅចំណុចក្បែរបន្ទប់ទឹកផ្ទះកុមាររងគ្រោះ។​

លើកទី០៣ នៅថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០ នៅចំណុចក្បែរទ្រុងមាន់ខាងក្រោយផ្ទះជនរងគ្រោះ (មិនបានសម្រេច)។​

បើតាមរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបាននគរបាលស្រុកវ៉ារិន បញ្ជូនទៅនគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២២

ខេត្តសៀមរាប៖កម្មករម្នាក់បានទៅដកទូរស័ព្ទដែលកំពុងសាកថ្ម ត្រូវបានឆក់ស្លា..ប់ ក្នុងការ៉ាស់សាំងមួយកន្លែង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧:១៥ នាទីថ្ងៃទី០៧ខែ សីហាឆ្នាំ២០២២ស្ថិតនៅភូមិ ទក្សិណត្បូង សង្កាត់គោកចក​​ ក្រុងសៀមរាប ក្នុងការដ្ឋានស្ថានីយសក់សាំងមួយកន្លែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះណេប់ ភាណិត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ គោកឫស្សី ឃុំកែវពណ៌ ស្រុកពួក។

សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ព្រះ ស្រី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ហ៊ុន ហ៊ាប ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មេការសំណង់ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា វេលាម៉ោង១៦ និង០០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ខ្លួននិងកម្មករផ្សេងទៀតបានកំពុងធ្វើការងារ ភា្លមនោះមេឃចាប់ផ្តើមធ្លាក់ភ្លៀង ក៏នាំគ្នាសម្រាក នៅក្នុងការរដ្ឋាន ក៏ស្រាប់តែមានកម្មករម្នាក់ឈ្មោះ ណេប់ ភាណិត (សព) បានយកទូរស័ព្ទរបស់គាត់ ទៅសាកថ្ម នៅចំណុចជាប់និងជញ្ជាំងរបងផ្ទះ ក្នុងការដ្ឋាន ដោយដោតសាកថ្មទុកចោលនៅទីនោះរួចគាត់ទៅធ្វើការងារ របស់គាត់វិញ។ មួយសន្ទុះគាត់បានដើរទៅយកទូរស័ព្ទគាត់ នៅកន្លែងសាកថ្មខាងលើ ដោយខ្លួនរបស់គាត់សើម និងពុំមានពាក់ស្បែកជើង ពេលដែលគាត់បានចាប់យកទូរស័ព្ទរបស់គាត់ ក៏ស្រាប់តែ ឆក់ជាប់តែម្ដង។ ភ្លាមៗ នោះមេជាង ឈ្មោះ ហ៊ុន ហ៊ាប បានរត់ទៅទាញបិទកុងតាក់អគ្គិសនី ហើយនាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គោះនៅមន្ទីរពេទ្យមួយកន្លែងតាមបណ្តោយផ្លូវ៣០ម៉ែត្រ តែត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ករណីនេះក្រុមគ្រួសារ ក៏បានទទួលស្គាល់ថាសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងដោយខ្លួនឯងពិតប្រាកដមែន។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព គឺស្លាប់ដោយសារឆក់ខ្សែភ្លើង ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ជាប់នឹងរបងដីឡូត៍។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី​ ថ្ងៃសៅរ៍នេះនៅចំណុចក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប​។

ប្រភពបានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ វ៉ាន់ ភេទប្រុសអាយុ៤២ ឆ្នាំមុខរបរធ្វើសំណង់។

តាមការសាកសួរបំភ្លឺរបស់ប្រពន្ធ ជនរងគ្រោះឈ្មោះ តាំង គា​ អាយុ៤២ឆ្នាំ​ និងអ្នកជិតខាងបានបំភ្លឺថា ប្ដីរបស់គាត់ជាមនុស្សញៀនស្រាឧស្សាហ៍ប្រកាច់​ផងដែរ។ នៅពេលយប់កើតហេតុ បានសុំគាត់ទៅបត់ជើងខាងក្រៅផ្ទះ​ ក៏ពុំឃើញចូលផ្ទះវិញទេ​ លុះព្រឹកឡើងម៉ោង៧និង៣០នាទីថ្ងៃទី ០៦ ខែសីហា​ ឆ្នាំ២០២២ ទើបទទួលដំណឹងថា ប្ដីរបស់គាត់បានស្លាប់ជាប់នឹងរបងដីឡូត៍ទំនេរ។

យោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះនិងអ្នកជិតខាង​ មូលហេតុ ដែលជនរងគ្រោះស្លាប់ដោយសារញៀនស្រាខ្លាំងពុំមានពាក់ព័ន្ធបទល្មើសនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានដេកស្លាប់ នៅក្នុងបន្ទប់ជាន់ទី២ ក្នុងផ្ទះរបស់ខ្លួន រយៈពេលពីរយប់ពីរថ្ងៃ ទើបក្រុមគ្រួសារសាច់ញាតិ បានដឹង រាយការណ៍ជូនសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី ០៥ ខែកក្កដាឆ្នាំ ២០២២ នៅក្នុងបន្ទប់ដេក ជាន់ទី ២ ក្នុងផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុង ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ មានឈ្មោះ យ៉ាត វណ្ណា ភេទប្រុស អាយុ ៥៦ ឆ្នាំ មានស្រុកកំណើត ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីក្រុមគ្រួសារសាច់ញាតិ ប្រទះឃើញ ជនរងគ្រោះ ខាងលើ បានដេកស្លាប់ និងមានហូរឈាម ចេញតាមមាត់ផងនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើកុសលវិច័យភ្លាមៗ។
បន្ទាប់ពីពិនិត្យ ជុំវិញកន្លែងកើតហេតុ និងទៅលើ សាកសពជនរងគ្រោះ ឃើញថាមិនមានអ្វីខុសប្រក្រតី ដែលពាក់ព័ន្ធនឹងករណីអ្វីផ្សេង នោះឡើយ។
ចំពោះឈាមហូរចេញពីមាត់សមត្ថកិច្ចបញ្ជាក់ថា ដោយសារ ជនរងគ្រោះ បានស្លាប់ ក្នុងរយៈពេលយូរ (ប្រហែលម៉ោង ១-២ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២) ទើបបណ្ដាលឱ្យមានហូរឈាមចេញតាមមាត់។
សមត្ថកិច្ចបានបញ្ជាក់មូលហេតុថា ករណីស្លាប់នេះគឺ ដោយសារ ខ្យល់គរ ដោយជនរងគ្រោះ មានជំងឺប្រចាំកាយ លើសឈាម និង រោគបេះដូង។
ក្រោយពីធ្វើការពិនិត្យ សាកសពរួច សមត្ថកិច្ច បានប្រគល់ជូន ក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យ តាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ​ដោយម្លាំងអធិការនគរបាលស្រុកសូនិគម។

ជនសង្ស័យឈ្មោះផល វិសាល ហៅសាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូនិគម ខេត្តសៀមរាប។ ករណីរួមភេទចុងក្រោយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចបន្ទប់ផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចំណែកជនរងគ្រោះឈ្មោះយ. រ.ស ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិដាក់ផ្ការ ឃុំតសយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពពីស្រុកសូទ្រនិគមបានឲ្យដឹងថា ករណីខាងលើ គឺជនរងគ្រោះ និងជនសង្ស័យបានស្រលាញ់គ្នា និងស្មាក់រួមភេទជាមួយគ្នារហូត តាំងពីអំឡុងខែឧសភា ឆ្នា២០២២។ ដោយជនរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ ក្នុងព្រលានថ្មី ក្នុងភូមិប្រវាល ឃុំតាយ៉ែក រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្ដាយជនរងគ្រោះ ឃើញកូនរាងប្លែកៗ ក៏សួរ ទើបដឹងរឿង។ ហើយ ម្ដាយជនរងគ្រោះ ក៏ទៅជួបម្ដាយជនសង្ស័យ អោយទទួលខុសត្រូវ តែម្ដាយជនសង្ស័យថា អត់ទាន់មានលុយចាំថ្ងៃនេះ ចាំថ្ងៃនោះ  ទើបដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម្ដាយជនរងគ្រោះ ទៅប្ដឹងនគរបាលតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តសៀមរាប៖សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា ក្មេងស្រីម្នាក់ត្រូវបានគេប៉ុនប៉ងចាប់រំលោភតែមិនបានសម្រេច។ ករណីប៉ុនប៉ងរំលោភសេពសន្តវ:«មិនបានសម្រេច»កើតឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៌មានពីក្រុងសៀមរាបបានឲ្យដឹងថាជនរងគ្រោះឈ្មោះ  ឆ.ស.វ.រ.ស ភេទស្រីអាយុ០៥ឆ្នាំមុខរបរសិស្សមត្តេយ្យសាលាស្វាយដង្គំ រៀនជាមួយម្តាយជាគ្រូបង្រៀន  អាយុ៤៣ឆ្នាំរស់នៅក្រុងសៀមរាប។

ប្រភពបន្តថាករណីនេះជនរងគ្រោះរងរបួសមានស្នាមពកជាំត្រង់ថ្ងាសលើភ្នែកខាងស្តាំនិងមានស្នាមឈាមក្រោមភ្នែកស្តាំ។  ចំណែកប្រដាប់ភេទ ម្តាយជនរងគ្រោះថា មិនមានដាច់រលាត់ទេ  គ្រាន់តែមានស្នាមក្រហមបន្តិចផ្នែកខាងលើ។ យ៉ាងណា  ក្មេងរងគ្រោះបានប្រាប់ម្តាយរបស់ខ្លួនថា ជនសង្ស័យយកដៃលូកប្រដាប់ភេទខ្លួន។

បើតាមជនរងគ្រោះហេតុការណ៍នេះប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណភេទប្រុស មិនធាត់មិនស្គម  កម្ពស់ប្រហែល១,៦០ម៉ែត្រ  សម្បុរស្រអែម  អាយុប្រហែល២០ឆ្នាំ  ពាក់អាវយឺតដៃខ្លីពណ៌ឈាមជ្រូក  ស្លៀកខោខៅប៊យពណ៌ប្រផេះ  (គេចខ្លួនបាត់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២២

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ នៅស្រុកពួកនៅម្សិលមិញ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់ទឹកបង្ហៀរជ្រៃ

រយោង ព្រំប្រទល់ឃុំព្រៃជ្រូក និងឃុំស្រណាល។ ជនរគ្រោះមានឈ្មោះ រស់ រីណា ភេទស្រី អាយ១២ឆ្នាំ នៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានរាយការណ៍ថាករណីនេះមូលហេតុជនរងគ្រោះបានដើរឆ្លងទំនប់ទឹកបង្ហៀររអិលធ្លាក់គួចទៅតាមទឹកបណ្ដាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page76 Page77 Page78 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925 Telegram
×