Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តកំពង់ចាម៖លោក​ ហ៊ុន​ ម៉ានិត​ បានមានប្រសាសន៍ថា​ ការ​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ​មួយ​ខ្សែ​ តភ្ជាប់​ពីភូមិ​តាអុង ឃុំ​តាអុង​ ឆ្ពោះទៅ​ភូមិជយោ ឃុំជយោ​ នេះ​ ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ សម្រាប់ប្រជាពលរដ្ឋ​ ដែល​​ងាយស្រួល​ទាំងការ​ធ្វើ​ដំណើរ​ និងកាត់​បន្ថយ​ពេលវេលា​ទៀត​ផង​។

លោក​ ហ៊ុន​ ម៉ានិត បាន​បន្ត​ថា​ ក្នុង​រយៈពេល​៤ខែ​ទៀត​ ផ្លូវ​មួយ​ខ្សែ​នេះ​ នឹង​ស្ថាបនា​រួចរាល់​ជាស្ថាពរហេីយ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ទាំងអស់​ ត្រូវ​បេីកបរ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​​ និង​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ​។

លោក​ ហ៊ុន​ ម៉ានិត​ នាយករងខទ្ទកាល័យ​សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏បែបនេះ ក្នុងឱកាសបេីក​ការដ្ឋាន​ស្ថាបនា​ផ្លូវក្រាលកៅស៊ូ​ មួយ​ខ្សែ​ប្រវែង​ ១៦.៨ គីឡូម៉ែត្រ​ តភ្ជាប់ពី​ផ្លូវ​ជាតិលេខ៧១ ភូមិ​តាអុង ឃុំ​តាអុង​ ឆ្ពោះទៅផ្លូវលេខ ៧១C ស្ថិតនៅក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹក​មិញនេះ។

​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ក្នុង​ឆ្នាំ​២០២២នេះ​ ស្រុកចំការលើ​ បាន​ទទួល​សមិទ្ធផល​ថ្មី​ៗ​ ជាបន្តបន្ទាប់​ ជាក់ស្ដែង​ការ​កសាង​សំណង់​​មន្ទីរ​បក្ស​ស្រុក​ ដែល​ប្រជាពលរដ្ឋ​អាច​យក​ទីតាំង​នោះ​សម្រាប់​ប្រារព្ធ​​ពិធី​រៀបមង្គលការ​ ឬ​ពិធី​បុណ្យ​ផ្សេងៗ​ក៏បាន​ ​និង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​នេះ​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ ទាំង​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​ការ​ដឹក​ជញ្ជូន​នូវ​កសិផល​ផ្សេងៗ​យកទៅ​លក់​នៅ​ទី​ផ្សារ​​ ផងដែរ​។

អភិបាលខេត្ត​​ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ ខ្ពស់​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​ ជំងឺ​កូវីដ​-១៩​ បម្លែង​ថ្មី​ ប្រភេទ​អូមីក្រុង​ ដោយត្រូវ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ ព្រមជាមួយ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗគ្នា​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២២

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ​ មានការ សប្បាយចិត្តរីករាយ ដោយបានអាជ្ញាធ្វើការ​អភិវឌ្ឍន៍​ ជា​បន្តបន្ទាប់​ ​ជាក់ស្តែង​ដូចជា​ការ​ស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​​​នេះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ ក្នុង​ការ​ធ្វើដំណើរ​​ ដល់ពួកគាត់។

សូមជម្រាបថានៅសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ម្សិលមិញ លោក អ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ បានចុះ​ពិនិត្យ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ សរុប​ប្រវែង​ ១៦៥០ម៉ែត្រ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ ១៥២៩​ម៉ែត្រ​ នៅ​ក្នុង​ភូមិ​បឹងកុក​២​ និង​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​។

ក្នុងឱកាសចុះពិនិត្យ លោក​ អ៊ុន​ ចាន់ដា​ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ​ និង​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បការ​អភិវឌ្ឍន៍​។

មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវបេតុងអាមេ​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​នេះ គឺ​នៅក្នុង​ភូមិ​បឹងកុក​២​ មាន​ចំនួន​៨ខ្សែ​ សរុប​ប្រវែងជាង​ ១៤០០ម៉ែត្រ​ និង​នៅ​ភូមិ​ឡឥដ្ឋ​ ត្រង់​ចំណុច​ផ្សារ​ថ្មគោល​ មាន​ប្រវែង​ ២៥០ម៉ែត្រ​ និង​ទទឹង​ ៧ម៉ែត្រ​​ ក្នុង​នោះ​ស្ថាបនា លូរំដោះទឹក​ភ្លៀង​ ប្រវែង ១៥២៩​ ម៉ែត្រ​ ដែល​ជា​គម្រោង​ថវិកា​ ឆ្នាំ​២០២២​ ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ព្រមទាំង​មានការ​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាប់​ពី​ ចំណុច​សង្កាត់​កំពង់ចាម​ ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​បឹងកុក​ ដែលមាមចំនួន​ ៤៤បង្គោល​ ផងដែរ​។

មន្ត្រីបច្ចេកទេសដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យរាល់ពេល មានជំនន់ទឹកភ្លៀងក្នុងភូមិ មួយចំនួននៅក្នុងសង្កាត់ បឹងកុក ដើម្បីរកវិធីសាស្ត្រដោះស្រាយ។ ហេតុដូច្នោះហើយ ទើបមកដល់ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍស្ថាបនាផ្លូវបេតុងអាមេ និងស្ថាបនាលូរំដោះទឹកដើម្បី បញ្ចៀសការជន់លិច មិនឲ្យលិចដូចឆ្នាំមុនៗទៀត​នោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ​ ត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដែលមានដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និង​ទឹកស្អាតជាដេីម​។ លោកបន្តថា ខេត្តកំពង់ចាម​ មានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់​ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើនទៀត​។

លោកប្រសាសន៍យ៉ាងដូច្នេះ ក្នុង​អង្គសិក្ខាសាលា ផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម នៅ​សាលា​ខេត្តកំពង់ចាម​ នៅថ្ងៃទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​។

អភិបាលខេត្ត​ បាន​លើក​ឡើងទៀត​ថា​ ការងារអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ខេត្តកំពង់ចាម បានទទួលជ័យលាភី​ចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព ទូទាំងប្រទេសចំនួន ៥ឆ្នាំជាប់គ្នា។ លោកថា លទ្ធផលនេះ គឺពិតជាសបញ្ជាក់ថាកងកម្លាំងទាំងអស់ ពិតជាបានប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ចេញអស់ថាមពល ពុះពារគ្រប់ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្ត និងប្រតិបត្តិ តាមបទបញ្ជាដោយភាពម៉ឺងម៉ាត់ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដោយបានបង្ហាញ នូវការប្ដេជ្ញាចិត្តខ្ពស់ ប្ដូរផ្ដាច់ការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ មិនអនុញ្ញតឲ្យពួកក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខ ក្នុងខេត្តកំពង់ចាមជាដាច់ខាត។

ក្នុងអង្គសិក្ខាសាលានេះដែរ​ លោក​ ឈួន​ ចាន់​ថន​ អនុប្រធាន​លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម​ បាន​ធ្វើ​បទបង្ហាញ​ ដើម្បីបញ្ជ្រាបចំណេះដឹង ជូនដល់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធ នៅថ្នាក់ក្រោមជាតិ ឲ្យបានយល់ដឹងអំពីចរិតលក្ខណៈ ទម្រង់​ សកម្មភាពនានាពាក់ព័ន្ធក្រុមភេរវកម្មអន្តរជាតិ រួមនឹងផែនការជាតិប្រឆាំងនឹងភេរវកម្ម សំដៅទប់ស្កាត់ការគំរាមកំហែង ឬការជ្រៀតចូលនៃសកម្មភាព ឬក្រុមភេរវកម្មនានាចំពោះប្រទេសកម្ពុជា។

លោក​ ឈួន​ ចាន់​ថន​ បាន​បញ្ជាក់​ថា​ គោលបំណងនៃសៀវភៅ ផែនការជាតិប្រឆាំងភេរវកម្ម​ សម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ​ និង​ផែនការឆ្លើយតប របស់អន្តរជាតិក្រសួង/ស្ថាប័ន​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖ថ្លែងក្នុង​អង្គ​សិក្ខាសាលាផ្សព្វផ្សាយ និងចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផល នៅសាលាខេត្តកំពង់ចាម នៅព្រឹក​មិញនេះ​ លោក​​ ហាន​ កុសល​ អភិបាល​រង​ខេត្តកំពង់ចាម​ បាន​លេីក​ឡើង​ថា​ ក្នុង​នាម​ជា​អាជ្ញាធរសាធារណៈ គឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដូច្នេះតួនាទីរបស់យើងគួរតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ​ប្រសើរ​។

​លោក ហាន កុសល ក៏បានសំដែងនូវការថ្លែងអំណរ​គុណដល់ គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ ដែលកន្លងទៅធ្វើឲ្យចលនា​ភូមិ១ ផលិតផល១ ក្នុងខេត្តកំពង់ចាម ដំណើការបានល្អប្រសើរ ជាបន្តបន្ទាប់មក។

លោកបានបញ្ជាក់ថា ដើម្បី លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់​ចាម តាមរយៈ យុទ្ធសាស្ត្រផ្សេងៗ រដ្ឋបាលខេត្តកំពង់ចាម មានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ដឹកនាំដោយ លោក​ អ៊ុន ចាន់ដា​ បានខិតខំប្រឹងប្រែង និងអនុវត្ត តាមគោលនយោបាយ របស់រាជរដ្ឋា​ភិបាល ស្តីពីការលើកកម្ពស់សេដ្ឋកិច្ច នៅក្នុងខេត្ត និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ បើទោះបីជា ពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា និយាយរួម និងដោយឡែក ខេត្តកំពង់ចាម ស្ថិតក្នុងកាលៈទេសៈ នៃការរាតត្បាត នៃជម្ងឺកូវីដ ១៩ យ៉ាងណាក៏ដោយ។
​
លោក ហៀង សុវណ្ណារ៉ា បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិ ជម្រុញចលនា​ភូមិ១ ផលិតផល១ បានពិនិត្យ និងវាយតម្លៃ ក្នុងការកំណត់ផលិតផលខ្មែរ ដែលមានសក្តានុពលក្នុងខេត្ត​កំពង់ ចាម ជាភូមិ១ ផលិតផល១។ ការពិនិត្យ និងវាយតម្លៃ នៃផលិតផលទាំងនោះ ត្រូវបានកំណត់ ដោយ ផ្អែក លើលក្ខណៈវិនិច្ឆ័យសំខាន់ ចំនួន ៤គឺ ៖ ទី១.មានទីតាំងផលិតកម្មច្បាស់លាស់។ ទី២.មានការឆ្លុះ បញ្ចាំង នូវអត្តសញ្ញាណភូមិឋាន ដែលឆ្លើយតបទៅនឹងនិយមន័យចលនាភូមិ១ ផលិតផល១។ ទី៣.មានការ កែច្នៃដោយបានបង្កប់គំនិតច្នៃប្រឌិត និងទី៤ ជាផលិផល ប្រមូលផ្តុំគ្នា ជាសហគមន៍ ឬសមាគមន៍។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិ ជម្រុញចលនា​ភូមិ១ ផលិតផល១ បានពិនិត្យ និងវាយតម្លៃ ការទទួលស្គាល់ផលិតផល ក្នុងខេត្តកំពង់ចាម ចំនួន ១៥មុខ លើសំណើទាំង ១៧មុខ ដែលក្នុងនោះរួមមាន៖ ស្កត្នោត ឆៃប៉ូវ ចេកឆាប នំខ្លូត ស្ករចេក គ្រាប់ស្វាយចន្ទីរ ប្រេងស្លឹកគ្រៃ ក្រម៉ា ហូលផាមួង ព្រៃចង្រ្កាន ហូលផាមួង កងមាស ធូប ស៊ុយចំរើន ធូប ហ៊ែលវុទ្ធី ត្បាល់ថ្មបុកគ្រឿង និងឆ្នាំងខ្ទះ អាលុយមីញ៉ូម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោកយឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ ​បានមានប្រសាសន៏ថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានដឹកនាំ​ប្រទេសសម្រេចបានសមិទ្ឋផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហេីយអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ កំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជា​ពិភពលោក​ស្ថិត​ក្នុង​បរិបទ​កូវីដ​-១៩​ ក៏ដោយ។

ការ​លេីក​ឡើង​​បែប​នេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៏ស្តីពីសភាពការណ៏ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ ដែលបាន​ប្រារព្ធ​ឡើងនៅសាលប្រជុំសសរ១០០ សម្តេចតេជោ សួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែកុម្ភ: ម្សិលមិញ។

ក្នុង​កិច្ចប្រជុំ លោក យឹម ឆៃលី បានផ្តល់នូវអនុសាសន៏មួយចំនួន ក្នុងនោះ
ទី១. បន្តអនុវត្តនិងប្រកាន់ខ្ជាប់នូវបាវចនាពីរ គឺ “កែទម្រងខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ” និងបន្តគោរពអនុវត្តស្មារតីនៃអភិក្រម៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល ​និងវះកាត់ ,
ទី២. បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តចុះជួយមូលដ្ឋានតាមមុខសញ្ញា ពង្រឹងបរិមាណសមាជិកបក្សដោយឈរលើទស្សនៈ “ពង្រឹកចាស់ បង្កើនថ្មី” និងណែនាំប្រជាពលរដ្ឋពីសមិទ្ឋផលជាច្រើនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា,
ទី៣. ពង្រឹងគុណភាពនៃការចូលរួមរបស់យុវជនឲ្យរឹតតែសកម្ម និងមានប្រសិទ្ឋិភាពក្នុងការអភិវឌ្ឍន៏សង្គមជាតិ ដែលជាកម្លាំងប្រជាសាសន៏ដ៏ធំមួយ ដែលអាចជម្រុញ និងបង្កើនការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និងកំណែទម្រង់នានាឲ្យរឹតតែមានប្រសិទ្ឋភាព,
ទី៤. បន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្សឲ្យបានច្បាស់លាស់ និងខិតខំកសាងសមិទ្ឋផលនៅមូលដ្ឋាន និងផ្តល់សេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសកម្ម និងមានប្រសិទ្ឋភាព ពិសេសត្រូវកសាងមន្ទីរបក្សឲ្យបានគ្រប់ឃុំ សង្កាត់,
ទី៥. លើកកម្ពស់ស្មារតីឲ្យប្រជាជស្រឡាញ់ថែរក្សាសន្តិភាព និងបន្តរំលឹកពាក្យ ​“អរគុណសន្តិភាព” និងបន្តអប់រំប្រជាជនឲ្យយល់ពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈ “នយោបាយឈ្នះ ឈ្នះ” ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី,
ទី៦. ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រដល់បេក្ខជនរបស់គណបក្សយើងដែលឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ ដោយធ្វើសកម្មភាពរកការគាំទ្រពីប្រជាពលរដ្ឋឲ្យបានផុលផុស ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ពិសេសថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ត្រូវអនុវត្តឲ្យស្នើដៃគ្នា ប្រៀបដូចអម្រែកដែលត្រូវរែកស្មើគ្នា ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ និងអាណត្តិក្រោយៗទៀត,
ទី៧. ត្រូវយកចិត្តទុកដាក់រៀបចំការបណ្តុះ បណ្តាលអំពីច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត ​និងរាប់សន្លឹកឆ្នោតដល់មន្ត្រីរបស់យើង ដើម្បីការពារភាពត្រឹមត្រូវនៃគណបក្សយើង,
ទី៨. ចាប់ពីពេលនេះ រហូតដល់យុទ្ឋនាការឃោសនាបោះឆ្នោត គណៈកម្មាធិការបក្សខេត្ត ក្រុមការងារគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពមូលដ្ឋាន ដោយពង្រឹងពង្រីកអំពើល្អរបស់បក្សយើង ​បកស្រាយការបំភ័ន្តមតិផ្សេងៗរបស់ក្រុមពួកអគតិ និងទី៩. គណៈកម្មការប្រយុទ្ឋនឹងជម្ងឺកូវីដ១៩ ខេត្ត និងរដ្ឋបាលខេត្ត ត្រូវជម្រុញឲ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងជម្រុញដូសទី៣ និងដូសទី៤ ឲ្យបានគ្រប់ៗគ្នា និងបន្តខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ និង៣ការពារ” និងកែប្រែទម្លាប់នៃការរស់នៅសម្របតាមបរិបទនៃជម្ងឺកូវីដ១៩ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដើម្បីចៀសផុតពីជម្ងឺនេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page74 Page75 Page76 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!