Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • លេខទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ នេះ​ជា​មហា​កិត្តិយស​បំផុត​ ដែលគណៈកម្មការផលិត​ខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររបស់កម្ពុជា រឿង “កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទ​ពេញបូណ៌មី”​ បាន​ជ្រើសរើស​យក​ខេត្ត​កំពង់ចាម​ សម្រាប់​ធ្វេីការថត​ខ្សែ​ភាពយន្ត​នេះ​មុន​គេ​។ សង្ឃឹម​ថា​រឿងនិទានបែបប្រវត្តិសាស្ត្រនេះ​ នឹង​បាន​ទស្សនា​នៅ​ឆ្នាំ​ក្រោយ​បន្ទាប់​ពី​ក្រុម​ការងារ​ផលិត​រួច​ ហើយ​ខ្សែ​ភាពយន្ត​នេះ​នឹង​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ ឲ្យ​បាន​យល់ដឹង​អំពី​ប្រវត្តិ​តស៊ូ​របស់​ប្រមុខ​ ជាពិសេស​ សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែល​លោកបាន​ចំណាយ​ពេលវេលា​សឹងតែ​អស់​មួយ​ជីវិត​ ដេីម្បី​ស្វែងរកសន្តិភាព​ជូន​ដល់​ ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​របស់​យេីង​។

លោក​​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍យ៉ាងដូច្នេះ
នៅរសៀល​ថ្ងៃទី​១៦​ ខែកុម្ភ: ម្សិលមិញ ក្នុងឱកាសសួរសុខទុក្ខ ក្រុមការងារផលិតខ្សែភាពយន្ត​ និង​បងប្អូន​សិល្ប: តារា​សម្តែងរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​ នៅវត្តកោះគល់ ស្ថិត​ក្នុង​ឃុំកោះរការ ស្រុកកំពង់សៀម​ ព្រមទាំងបាន​ឧបត្ថម្ភ​នូវ​ថវិកា​​ចំនួន​ ​៤០លានរៀល​ផងដែរ​។

បើតាមលោក​ ហ៊ុយ វាសនា សហដឹកនាំរឿង បានឲ្យដឹងថា​ ​ក្នុង​សាច់រឿង កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទពេញបូណ៌មី​ ​ទាំង៥២ភាគ​ គឺខេត្តកំពង់ចាម​ គ្របដណ្ដប់​៧០ទៅ៨០ភាគរយ​ ព្រោះ​​មាន​សំណង់​ផ្ទះ​បូរាណ​ច្រើន​ ដែល​ត្រូវ​តាម​សាច់រឿង​បរិយាកាស​​ នាសម័យកាល​នោះ​។ ដូច្នេះ​ក្រុម​ការងារ​បាន​ចាប់ផ្ដើម​​ផ្តោត​យក​ទីតាំង​ ក្នុង​ខេត្តកំពង់ចាម​ មុន​គេ​​ ក្នុង​នោះ​មាន​ស្រុកកំពង់សៀម​ កងមាស​ និង​ស្រុកកោះសូទិន​ ដោយមាន​តួ​សម្ដែង​​សំខាន់ៗ​​ ជាច្រើន​នាក់​ ក្នុងនោះ​ក៏មាន​តួយុទ្ធជន​ និង​តួ​ប្រជាជន​​ ដែលចាប់​ផ្ដើម​ថត​នៅ​ភូមិកោះគល់​ ឃុំ​កោះរការ​ ស្រុក​កំពង់សៀម​ ពោលគឺ​ត្រូវ​ថត​រយ:ពេល​១០ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​។

គួរ​បញ្ជាក់​ថា​ អនុគណៈកម្មការ ផលិតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺ​ព្រះច័ន្ទ​ពេញបូណ៌មី”នេះ គឺមាន លោក ហ៊ីម សុទិត្យ​ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អ្នកនិពន្ធ និងដឹកនាំរឿង ជាអនុប្រធាន និងមានទីប្រឹក្សាសមាជិក ចំនួន ១៣នាក់ផ្សេងទៀត​ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសំដែងសំខាន់ៗ​ ចំនួន ១០៣នាក់ និងតួប្រជាជនយ៉ាងតិចមានចំនួន ៥០០ នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០ នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកម្សាន្តបុណ្យចូលឆ្នាំជាដើម។ ក្នុងនោះ​ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ​ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២២

ខេត្តកំពង់ចា៖លោកស្រី​ តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជ និងជាប្រធាន​ក្រុមការងារ​ចុះជួយ​​ឃុំ​បឹងណាយ​ នៅថ្ងៃទី​១៥​ ​ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ បាន​អញ្ជើញ​​រៀបចំ​ពិធី​​ក្រុងពលីបញ្ចុះ​បឋម​​សិលា​​កសាងស្នាក់ការ​គណបក្ស​ប្រជាជន​​​កម្ពុជា ឃុំ​​​បឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយ​មាន​ការ​អញ្ជើញ​​​ចូលរួមពី​លោកអភិបាល​រង​​ស្រុក ​​ក្រុម​ប្រឹក្សា​ឃុំ សាខាបក្ស​ភូមិ ​​និង​សមាជិក​ សមា​ជិកា​​បក្ស​ប្រជាជន​​កម្ពុជា​​ជាច្រើន​​​​រូបទៀត​​​ផង។

លោកស្រី​ តោ ពិឡា មានប្រសាសន៍ពាំនាំ​​ការសួរ សុខទុ​ក្ខ​​ពី សម្តេចហ៊ុន សែន លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ដែលជា​និច្ច​កាលតែង​តែ​យក​ចិត្ត​ទុក​ដាក់​​ ដល់ប្រជាពលរដ្ឋ​​​ ជួបការ​លំបាក​ដើម្បី​​ធ្វើឱ្យ​​​ប្រជាពលរដ្ឋ​​ រស់នៅ​​ប្រកបដោយ​​​សុខ​សន្តិ​ភាព​​និងការ​​អភិវឌ្ឍរីកចម្រើន។ ​

លោកស្រី​ បាន​បន្ត​ទៀតថា ​ពិធីក្រុង​ពលី​បញ្ចុះ​​បឋម​​សិលា​សាង​សង់​​​​អគារ​ស្នាក់​ការ​គណៈ​ប្រជាជនកម្ពុជា​​ ឃុំ​បឹងណាយនេះ ជា​សមិទ្ធផល​ថ្មីមួយ​ទៀត​ បង្ហាញ​ពី​ស្មារតី​សាមគ្គី​​​ភាពរបស់​មូលដ្ឋាន​ជាមួយ​ក្រុម​ការងារ​ ដែល​សបញ្ជាក់យ៉ាងច្បាស់​អំពីភាពរីកចម្រើន​​ របស់​គណ​បក្ស​ ដូច្នេះ​ហើយ​សមាជិក សមា​ជិកា គណ​បក្ស​ប្រជាជន​​កម្ពុជា​​ ទាំងអស់ ត្រូវតែ​​ទៅ​បោះ​ឆ្នោត​​​ នាពេលខាងមុខនេះឱ្យ​បាន​គ្រប់ៗ​គ្នា។

ក្នុង​ឱកាស​នោះដែរ លោកស្រី​ បានអញ្ជើញចុះពិនិត្យផ្លូវដី១ខ្សែ ប្រវែង២០០ម៉ែត្រ និងបានយកអំណោយជូនលោកតា លោកយាយ ដែរមានជីវភាពខ្វះខាតផងដែរ។

គួរ​បញ្ជាក់​ថា​ ទីស្នាក់ការគណបក្សថ្មីដែរចាប់ផ្តើមសាងសង់នេះ មានទំហំ១២ម៉ែត្រ គុណ​១២ម៉ែត្រ ​ប្រក់​​​ក្បឿង​ ​​​​ក្នុងគម្រោង​​​​អស់​ទឹកប្រាក់​ចំនួន​៤ម៉ឺន​​ដុល្លារ ​​និង​មានរបងព័ទ្ធ​ជុំវិញ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅថ្ងៃទី១៤​ ខែកុម្ភៈ​ នេះ​ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ​ ចំពោះ​បុគ្គលគ្រូដែល​បង្ខិតបង្ខំ​ ឬ​ដាក់​គំនាប​លើ​​សិស្សានុសិស្ស​ ​ឲ្យ​ចូលរៀន​គួរ​ ដេីម្បី​យក​ប្រាក់កម្រៃ​បន្ថែម​​។

ករណីបែបនេះអភិបាលខេត្ត​​បាន​លេីកឡេីងថា​ ចំពោះ​ការ​រៀនសូត្រ​​ បំប៉ន​ចំណេះវិជ្ជា​ វា​ពិត​ជារឿង​ល្អ​ត្រឹមត្រូវ​ណាស់​ ប៉ុន្តែចំពោះ​ការ​បង្ខិតបង្ខំ​កូន​សិស្ស​ វាជារឿង​មិន​សមស្រប​ ដែល​បង្ក​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ ពី​សំណាក់​អាណាព្យាបាល​​ ​ព្រោះបេី​គ្រូ​ល្អ​ពូកែមែននោះ​ ​គឺ​មាន​សិស្ស​ គាំទ្រច្រើន​​ហើយ​នាំគ្នា​​ ចូល​រៀន​ពុំខាន មិន​ចាំបាច់​បង្ខិតបង្ខំ​ទេ​។​
ក្នុង​កិច្ចប្រជុំ​អភិបាលខេត្តកំពង់ចាម​ ក៏បាន​
ប្រាប់មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ ​ឲ្យ​រៀបចំ​​បញ្ជូន​ក្រុម​ការងារ​ ចុះ​ធ្វើ​ការ​​ថែទាំ​ផ្លូវ​ថ្នល់​ ​ក៏ដូចជា​ការ​លុប​ក្រឡុក​សំបុកមាន់ នៅ​តាម​បណ្ដោយ​​ដង​ផ្លូវ​នានា​ ក្នុង​ក្រុង​កំពង់ចាម​ ដែល​រងការខូចខាត​ បន្ទាប់​ពី​សាងសង់​រួច​មួយ​រយៈពេល​ ដេីម្បីសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​ការ​លេីក​ កម្ពស់​សោភ័ណភាព នៅតាមដងផ្លូវផងដែរ​។

លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១-ពិនិត្យ​ និង​អនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​៣២​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្ត​។
២-ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា​ និង​ទិសដៅ​ការងារ​ប្រចាំ​ខែកុម្ភៈ​ ឆ្នាំ​២០២២​ របស់​ក្រុម​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​។
៣-​ ពិនិត្យ​ ពិភាក្សា​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​សេចក្តី​សម្រេច​ស្តីពី​ការ​កែសម្រួល​ និង​ទទួល​ស្គាល់​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្ត្រី​ និង​កុមារ​ខេត្តកំពង់ចាម​។ ៤-បញ្ហា​ផ្សេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖អភិបាល​ខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ លោក​ ហ៊ុន​ ម៉ានី​ ដែលជា​គ្រូពេទ្យ​​មាន​ជំនាញ​ បទពិសោធន៍​ ច្បាស់លាស់​ ទទួល​បានការ​សិក្សា​ នៅឯ​បរទេស​​ ហើយ​បានលះបង់​ពេល​វេលា​ ចុះ​ជួយ​ពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ និង​​មិន​គិត​​ពី​ការ​នឿយហត់។ លោកថា
កើតចេញពីស្មារតីមនុស្សធម៌ សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់​ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ​ ពោលគឺការ​ពិនិត្យ​ព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ។​

លោកថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់​ លោកហ៊ុន ម៉ានី ជិត៥០០នាក់​ ចុះពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ជូនដល់ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ ជាង​១០០០នាក់​ នៅវិទ្យាល័យ ហ៊ុន​ សែន​ កងតាណឹង​ ស្រុកកងមាស​ ខេត្តកំពង់ចាម​ នៅព្រឹមិញនេះ។

ថ្លែង​ក្នុង​ឱកាសនោះ​ដែរ​ អភិបាលខេត្តកំពង់ចាម​ បានលេីក​ឡើង​​ថា​ បេី​ទោះបីជា​មន្ទីរពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព​ របស់​រដ្ឋ​មាននៅ​គ្រប់​មូលដ្ឋាន​ ប៉ុន្តែ​ការ​ពិនិត្យ​ ​និងព្យាបាល​ជូនប្រជាពលរដ្ឋ​ នៅតែមិនទាន់​តាម​តម្រូវការ​នៅឡើយទេ​។ ដូច្នេះ​ទើប​មានការ​ស្នើសុំ​ទៅលោក ហ៊ុន​ ម៉ានី​ ដេីម្បី​បញ្ជួន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ចុះមកពិនិត្យ និងព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដល់​មូលដ្ឋាន​​​នាឱកាសនេះ ក្នុង​គោលបំណង​ដើម្បី​ចូល​រួមចំណែក​​ទ្រទ្រង់​ដល់​ជីវភាព​ ក្នុង​គ្រួសារ​ពុកម៉ែ​​បងប្អូន ដោយ​មិន​ត្រូវ​ចំណាយ​ពេល​វេលា​ និង​ថវិកា​ទៅ​ពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ ​នៅ​ឯទី​ឆ្ងាយ​ៗ​​។

អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ បម្លែង​ថ្មី​ ជាពិសេស​ ប្រភេទ​អូមីក្រុង​ គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ ៣ការពារ​ ៣កុំ​ របស់​ប្រមុខ​រាជរដ្ឋាភិបា ក៏ដូចជា​វិធានការសុខាភិបាល​ និងចូលរួមចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗគ្នា​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២២

ខេត្តកំពង់ចាម​៖ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ក្លោងទ្វារ​ និង​សមិទ្ធផល​នានា​ នៅវត្ត​បុទមរ័ត្នមានជ័យ ស្ថិត​ក្នុង​ភូមិ​ច្រកភ្នុំ​ ឃុំគោករវៀង​ ស្រុកជើងព្រៃ នៅព្រឹក​មិញនេះ អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានរំឮក​ដល់​គណៈកម្មការ​ អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ទាំងអស់​ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ ដេីម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ជុំនឿ​ទុកចិត្ត​ ក្នុង​ការ​ចូលរួម​ អភិវឌ្ឍន៍ កសាង​សមិទ្ធផល​ថ្មី​ៗ​ បន្ត​ទៀត​។

លោក​ អ៊ុន​ ចាន់ដា​ ថ្លែងថា​ ​កត្តា​ដែល​នាំ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការ​រីកចម្រើន​ទៅបាន គឺអាស្រ័យ​ទៅ​លេីកត្តា​ ៤យ៉ាង​ ទី១-​ គឺ​កត្តា​សុខសន្តិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ ពីព្រោះ​ថា​​មាន​សន្តិភាព​ទេីប​យេីង​មាន​ឱកាស​ធ្វើ​បុណ្យ​ជួបជុំ​គ្នា​ទៅបាន​។​ ទី២-​ កត្តា​ហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់​ ពីព្រោះ​ថា​មាន​ផ្លូវ​ស្រួលសម្រាប់​ធ្វើ​ដំណើរ​ ទេីប​យេីង​នាំគ្នា​ទៅ​វត្តអារាម​ក៏បាន​ស្រួល​ដែរ​។ ទី៣-​ កត្តា​ជីវភាព​ ពីព្រោះ​ថា​ការ​ធ្វើបុណ្យ​ដាក់ទាន​តិច​ឬច្រេីន​ អាស្រ័យទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ទី៤-​ កត្តា​ជុំនឿ​ ពីព្រោះ​ថា​ មាន​ជុំនឿ​ទុកចិត្ត​លើ​គណៈកម្មការ​អាចារ្យ​វត្ត​ និង​គណៈ​សង្ឈ​ ទេីប​ប្រជាពលរដ្ឋ​យើង​ ចូល​បុណ្យ​​កសាង​សមិទ្ធផល​ផ្សេងៗ​។

អភិបាលខេត្ត​ បាន​លើក​ឡើង​ថា​ កំណើត​រស់រាន​មាន​ជីវិត​​របស់​យើង​គឺមាន​៣​ ទី១-​កំណើត​កេីត​ឬ​ប្រសូត​ចេញ​ពី​ផ្ទៃ​អ្នក​ម្ដាយ។ ទី២-​កំណើត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ជួយសង្គ្រោះ​រំដោះប្រជា​ពលរដ្ឋ​យើង​ចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត​។ និង​ទី៣-​ កំណេីត​រស់រាន​មាន​ជីវិត​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដែល​ជា​យុទ្ធសាស្ត្រ​កន្លឹះ​ របស់​សម្តេច​ហ៊ុន​ សែន​ ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ សម្រាប់​ចាក់​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​យើង​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​ ជំងឺ​កូវីដ​-១៩​ បម្លែង​ថ្មី​ ជាពិសេស​ប្រភេទ​អូមីក្រុង​ ដោយត្រូវ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ និងចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗគ្នា​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page73 Page74 Page75 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!