Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២២

ខេត្តកំពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ បានអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ លោក​ ហ៊ុន​ ម៉ានី​ ដែលជា​គ្រូពេទ្យ​​មាន​ជំនាញ​បទពិសោធន៍​ច្បាស់លាស់​ ទទួល​បានការ​សិក្សា​នៅឯ​បរទេស​​ ហើយ​បានលះបង់​ពេល​វេលា​ ចុះ​ជួយ​ពិនិត្យ​ ​និង​ព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ និង​​មិន​គិត​​ពី​ការ​នឿយហត់ ​កើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់​ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ​ ពោលគឺការ​ពិនិត្យ​ព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ។​
ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់​ លោក​ ហ៊ុន ម៉ានី ជាង៣០០នាក់​ ចុះពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ជូនដល់ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ ជាង​១០០០នាក់​ នៅវិទ្យាល័យ ព្រែកដំបូក​ ស្ថិត​ក្នុង​ឃុំ​ព្រែកដំបូក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ នៅអាទិត្យនេះ។

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីក​ឡើង​​ថា​ បេី​ទោះបីជា​មន្ទីរពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព​ របស់​រដ្ឋ​មាននៅ​គ្រប់​មូលដ្ឋាន​ ប៉ុន្តែ​ការ​ពិនិត្យ​ ​និងព្យាបាល​ជូនប្រជាពលរដ្ឋ​ នៅតែមិនទាន់​តាម​តម្រូវការ​នៅឡើយទេ​ ដូច្នេះ​ទើប​មានការ​ស្នើសុំ​ទៅលោក ហ៊ុន​ ម៉ានី​ បុត្រា​​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​បញ្ជួន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ចុះមកពិនិត្យ និងព្យាបាល​ជម្ងឺ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដល់​មូលដ្ឋាន​​​នាឱកាសនេះ ក្នុង​គោលបំណង​ដើម្បី​ចូល​រួមចំណែក​​ទ្រទ្រង់​ដល់​ជីវភាព​ក្នុង​គ្រួសារ​ពុកម៉ែ​​បងប្អូន ដោយ​មិន​ត្រូវ​ចំណាយ​ពេល​វេលា​ និង​ថវិកា​ទៅ​ពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ ​នៅ​ឯទី​ឆ្ងាយ​ៗ​​ នោះ​ឡើយ​។

អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ បម្លែង​ថ្មី​ ជាពិសេស​ប្រភេទ​អូមីក្រុង​ គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ ៣ការពារ​ ៣កុំ​ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏ដូចជា​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល​ ព្រមជាមួយ​ការចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​ និង​ដូស​ជម្រុញ​ ​ឲ្យ​បាន​គ្រប់​ៗគ្នា​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២២

ខេត្តកំពង់ចាម៖ថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងឱកាស អញ្ជើញ ក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបចំនួន ១២៨អង្គ ឆ្លងពុទ្ធិកបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តផ្ទះកណ្តាល ស្ថិតក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ នៅថ្ងៃសៅរ៍នេះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ កុំចាញ់កលល្បិចភូតកុហកបោកប្រាស់ ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលតែងតែបង្កភាពវឹកវរដល់សង្គមជាតិ។

លោកក៏បានស្នើឲ្យបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋ ក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន និងសូមបន្តប្រកាន់យកការសម្រេចចិត្តដ៏ត្រឹមត្រូវបែបនេះនៅក្នុងឆ្នាំ២០២២ និង២០២៣ ក៏ដូចជាពេលខាងមុខៗទៀត ដើម្បីអនាគតប្រទេសជាតិយើង។ ហើយយើងទាំងអស់គ្នាសូមចូលគាំទ្រចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត។

អភិបាលខេត្ត ក៏បានសម្តែងអារម្មណ៍អបអរសាទរ ចំពោះសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ក៏ដូចជាខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋយើង ក្រោមការដឹកនាំនាំដ៏ភ្លឺស្វាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ប្រារព្វពិធីអបអរសាទរ​​​ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២​​​​ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” ដែល​បាន​រៀបចំ​ឡើង​ដោយ​ស្នងការរដ្ឋាននគរបាល​ខេត្តកំពង់ចាម​ នៅ
ថ្ថ្ងៃសុក្រនេះ​ លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ ខេត្តកំពង់ចាម​ បានថ្លែងថា​ ការប្រារព្វពិធី​​នេះ ​ពិតជាមាន​សារៈសំខាន់ និងចាំបាច់បំផុត ដើម្បីពង្រឹងភាពអង់អាច ដល់កងកម្លាំងនគរបាលនារី និងការផ្តល់ សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំ​បាច់​បំផុត ​ដើម្បីធានាបាននូវ ដំណើរការសង្គម ប្រកបដោយសុខដុមរមនា។ ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាព​យេនឌ័រនិងពង្រឹងភាពអង់​អាច​ដល់​នគរបាលនារី និងស្រ្តី ដើម្បីឲ្យពួកគេ ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុង​កិច្ចអភិវឌ្ឍ​សង្គម ​និង​សេ​ដ្ឋកិច្ច។

លោកឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​លេីកឡេីងថា​ កម្លាំងនគរបាលនារី បានខិតខំពុះពារគ្រប់ឧបសគ្គ ប្រឹងប្រែងយ៉ាងសកម្ម ចូលរួមចំណែកអនុវត្តតាមបទបញ្ហា ផែនការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមដែនសមត្ថកិច្ច និងឯកទេសជំនាញរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ មិនតែប៉ុណ្ណោះ កម្លាំងនគរបាលនារី បានចូលរួមយ៉ាងសកម្ម និងក្លៀវក្លាក្នុងការងារសង្គម ដោយរួមជាមួយអាជ្ញាធរដែនដី បំពេញការងារសង្គម វប្បធម៌ សាសនា ជាពិសេសចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានជួបប្រទះ នូវគ្រោះធម្មជាតិ នាពេលកន្លងមកគួរអោយកោតសរសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានព្រមានថា បេីសិន​ជា​បាន​ដឹង​ថា​ មាន​បុគ្គល​ណា​មួយ​ ដែលរពឹស​ដៃ​ ស្តុក​នូវ​ឯកសារ​ សម្រាប់​បម្រើ​សេវា​សាធារណៈ​​ ដើម្បី​​ចង់បាន​ប្រយោជន៍​ដោះដូរ ជា​ថវិកា​ពី​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ លោក​នឹង​លែង​មាន​ការ​យោគយល់ទៀត​ហេីយ​ ពោលគឺ​លោក​នឹង​ប្រគល់​ទៅ​ឲ្យ​ACU​ចាត់ការ​តាម​ផ្លូវ​ច្បាប់​តែម្ដង​ បេីសិន​ជា​បុគ្គល​នោះ​ នៅតែមិន​ព្រម​ផ្លាស់​ប្រែ​តាម​ការ​អប់រំ​ណែនាំ​។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ ​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២​នេះ លោក​ អ៊ុន​ ចាន់ដា​ បាន​លេីកឡេីងថា​ ចំពោះ​ឯកសារ​សម្រាប់​បំពេញ​ជា​សំបុត្រ​កំណើត​ ឬ​សំបុត្រ​បញ្ជាក់​កំណើត​ អាច​មាន​ការ​ខ្វះខាត​មួយ​ពេល​ៗ​ វាជារឿង​ជៀស​​មិន​ផុត​ទេ​ ព្រោះ​សេចក្តី​តម្រូវការ​វា​មាន​ច្រេីន​តាម​កំណើន​របស់​​ប្រជាពលរដ្ឋ​ តែទោះបីជាយ៉ាងណា​ អាជ្ញាធរ​ខិតខំ​ស្នើ​មក​ឲ្យបាន​គ្រប់​ចំនួន​តាម​អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន​ ផ្ទុយ​ទៅ​វិញ​បេីសិន​ជា​មាន​បុគ្គល​ណា​មួយ​ ដែលរពឹស​​ដៃ​ ស្តុក​នូវ​ឯកសារ​ ដើម្បី​ចង់​បាន​ប្រយោជន៍​ជា​ថវិកា​នោះ​ គឺ​ត្រូវ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​តែម្ដង​ ប្រសិនជា​មានការអប់រំ​ណែនាំ​មួយ​លេីកជាពីរលេីកហេីយ​ ​តែ​​បុគ្គល​ខិលខូច​នៅតែមិន​ព្រម​ផ្លាស់​ប្រែនោះ​ ។

អភិបាលខេត្តបាន​បញ្ជាក់​ថា​ ដោយសារ​ជួបប្រទះ​នឹង​បញ្ហា​ខ្វះខាត​មន្ត្រី​ បច្ចុប្បន្ន​រដ្ឋបាល​ថ្នាក់ជាតិ​ បាន​ប្រតិភូកម្ម​មុខ​ងារ​មក​ឲ្យ​យើង​ នៅ​ចំពោះ​មុខ​គឺ​យើង​ត្រូវ​ធ្វើការ​​អប់រំ​ណែនាំ​​កែប្រែចំពោះមន្ត្រីដែលប្រព្រឹត្ត ខុសឆ្គង​​ ដើម្បី​ប្រេីប្រាស់​​បន្ត​ទៀត​ យេីង​មិន​មែនធ្វើ​ការ​របៀប​ប៉ះដៃ​យកដៃ​ ប៉ះជេីងយកជេីងនោះទេ​ ​​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ទុក​ឱកាស​ឲ្យ​មន្ត្រី​ខិលខូច​ ធ្វើ​ឲ្យ​ខូច​ដល់​ការ​ដឹកនាំ​របស់​ស្ថាប័ន​រដ្ឋ​ដែរ​។ ​

ក្នុង​កិច្ចប្រជុំនេះដែរ​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ បាន​លើក​យក​សេចក្តី​ព្រាង​របៀបវារៈ​សំខាន់​ៗ​ មក​ពិភាក្សា​ រួមមាន​៖​ ១- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញអាណត្តិទី៣៣ របស់សាលាខេត្ត។
២ -ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ​ និងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣​ -ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូលចំណាយ និងការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
៤ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌឆ្នាំ២០២៣ របស់សាលាខេត្ត​។
៥ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅរសៀលថ្ងៃនេះ បាន​អញ្ជើញចែកកំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿង​ ជូនដល់ឃុំគោលដៅទាំង ៤០ឃុំ ក្នុងចំនួន៥ស្រុក គឺមានស្រុកបាធាយ ,ជើងព្រៃ, កងមាស ,កោះសូទិន​ និងស្រុកស្ទឹងត្រង់ ដែលអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប TSSD-AF ជំហានទី២។

តាមមន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន១ បានចែកកុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿង ដល់ឃុំគោលដៅទាំង៤០ឃុំ ប៉ុន្តែបច្ចុប្បន្នសម្ភារៈទាំងនោះបានខូចខាតប្រើប្រាស់មិនកើត។

ដូច្នេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីផ្សព្វផ្សាយផ្តល់ព័ត៌មានចល័តឃុំ (CMAWs) និងលោក លោកស្រីមេឃុំក្នុងការបំពេញការងារ ដែលទទួលបានជោកជ័យនាពេលកន្លងមក លើគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ទើប​លោក​អភិបាលខេត្ត បានចែកកំព្យូរទ័រយូរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីនចំនួន ៤០គ្រឿងបន្ថែមទៀត ដល់ស្រុកទាំង៥ ដែលមាន ៤០ឃុំ រួមមានស្រុកបាធាយមាន ៩ឃុំ, ជើងព្រៃមាន ៨ឃុំ ,កងមាសមាន ៨ឃុំ, កោះសូទិនមាន ៧ឃុំ, និងស្រុកស្ទឹងត្រង់មាន៨ឃុំ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page70 Page71 Page72 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!