Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តកំពង់ចាម៖ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ​ និង​អាជ្ញាធរ​ស្រុកជើងព្រៃ នៅថ្ងៃព្រហស្បតិ៍នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មន្ត្រី ឲ្យពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ​។ ជាពិសេស​ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានា​ និងផ្ដល់ការគាំទ្រ ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។​ លេីសពី​នោះ​ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី «ប្រភេទ អូមីក្រុង»​ ព្រមទាំង​ធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវវិធានការនានា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ររួមនឹងវិធានការ៣ការពារនិង៣កុំផងដែរ​។

អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ និង​អាជ្ញាធរ​ស្រុក​ជេីងព្រៃ​ ក៏ដូចជា​មន្ត្រីពាក់ព័ន្ធ​ទាំងអស់​ ឲ្យបង្កើន​ការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ឲ្យកាន់តែល្អទ្វេឡើង និង​ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២២

ខេត្តកំពង់ចាម​៖លោក​ ខ្លូត​ ចិន្តា​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បាន​ជំរុញលេីក​ទឹកចិត្ត​ដល់​ប្អូនៗ​ យុវវ័យ​ទាំងអស់​​ ឲ្យ​ខិតខំ​តស៊ូ​​សិក្សា​រៀនសូត្រ​ ដេីម្បី​ក្រេបជញ្ជក់​យកនូវ​ចំណេះវិជ្ជា​ផ្សេងៗ​ ដែលជាការ​កសាង​ធនធាន​មនុស្ស​ ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​ពោរពេញ​ ទៅ​ដោយ​សមត្ថភាព​ ចំណេះ​ដឹង​ និង​មាន​ជុំនាញយ៉ាង​ពិតប្រាកដ​ សម្រាប់ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​ ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​បន្ត​ទៀត​។

ថ្លែង​បែប​នេះ​ក្នុង​វេទិកា​ពិគ្រោះយោបល់​យុវជន​ ប្រធានបទ​ស្តីពី​ការ​ចូលរួម​របស់​យុវជន​ និង​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ និង​ការងារ​សង្គម​ ដែល​បាន​ធ្វេីឡេីង​នៅ​សណ្ឋាគារ​ភ្នំប្រុស​ ក្ក្រុងកំពង់ចាម នៅថ្ងៃអង្គារនេះ។

លោក​ ខ្លូត​ ចិន្តា ក៏បានជំរុញដល់​យុវជន​ទាំង​អស់​ ​ត្រូវ​មាន​ទំនុកចិត្ត​ និង​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង​​ ក្នុង​ការ​ស្វែងរក​ភាព​ជោគជ័យ​ ដេីម្បី​​កសាង​អនាគត​ ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​ដែល​មាន​ការ​រីកចម្រើន​ផងដែរ។

បេីតាមលោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាព​ ដើម្បីអភិវឌ្ឍន៍​ បាន​ឲ្យដឹងថា​ ក្រោមជំនួយគាំទ្រ USAID តាមរយៈអង្គការផេកកម្ពុជា នៃគម្រោងសហគ្រិនស្ត្រីវ័យក្មេង និងម្ចាស់ជំនួយផ្សេងទៀតរបស់អង្គការដៃគូ យើងបានរួមគ្នាក្នុងការបង្កើនសមត្ថភាព ដល់យុវជន និងសហគ្រិនស្ត្រីវ័យក្មេង សរុបចំនួន ១០៤៧នាក់ យុវជនជាស្ត្រីចំនួន ៦៣៤នាក់ ដែលក្រុយុវជនមកពី អង្គការ AFD ១០០នាក់, NAS ៩១នាក់, BSDA ៨០១នាក់, SHE ៣០នាក់, និង PDP ២៥។ ក្នុងឆ្នាំ២០២១ កន្លងទៅ យុវជនទាំង១០៤៧នាក់ ទទួលបានការពង្រឹង សមត្ថភាពបន្ថែមពី ភាពជាអ្នកដឹកនាំ ជំនាញសម្របសម្រួល ការនិយាយជាសាធារណៈ ការសសេររបាយការណ៍ ការគៀងគរការគាំទ្រលើមតិ ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណែត និងការធ្វើ អាជីវកម្ម ជាដើម។​

លោក សោម សុភ័ក្រ​ បាន​បន្តថា​ គម្រោង​យេីងបានគាំទ្រដល់ក្រុមយុវជន​ និងសហគ្រិនស្ត្រីវ័យក្មេង ក្នុងការចូលរួមសិក្ខាសាលានានា ដើម្បីរៀនសូត្រនិងចែករំលែកពីបទពិសោធន៍ ការងារ​ ចំណេះដឹងពីគ្នាទៅវិញទៅមក តាមរយៈបណ្តាញយុវជនក្នុងខេត្ត​ និងក្រៅខេត្ត​ ព្រមទាំងបានចូលរួមកិច្ចប្រជុំក្នុងកិច្ចសន្ទាតុមូល វេទិកាពិគ្រោះយោបល់ ការដាក់ពិន្ទុលើសេវាពីសហគមន៍ ផ្ត ល់ជំនាញលើបំនិនជីវិតដូចជាបដិសណ្ឋារកិច្ច,ជួសជុលម៉ូតូ,ជួសជុលរថយន្ ត,ជួសជុលម៉ាស៊ីន ត្រជាក់,តំឡើងកាមេរ៉ាសុវត្តិភាព,កែសម្ផស្ស ជាងកាត់សក់, បង្កើតជាសហគមន៍កសិកម្មស្ត្រីវ័យក្មេង, ផ្តល់ដើមទុនវិនិយោគតាមរយៈ គម្រោងខ្នាតតូច, និងផ្ដល់ជាអាហារូបករណ៍ដល់សិស្សក្រីក្រ នៅតាមសហគមន៍ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២២

ខេត្តកំពង់ចាម៖លោកហ៊ុន​ ម៉ាណែត​ បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាអ្នកដឹកនាំ ប្រទេសប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើ ការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ដោយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

លោកហ៊ុន ម៉ាណែត អគ្គម បញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក​ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញ​សម្ពោធ​ផ្លូវ​ជាង​២០គីឡូម៉ែត្រ​ ​ និង​បេីក​ការដ្ឋាន​សាងសង់​ស្ពាន​ ៩កន្លែង​ នៅ​ស្រុកស្រីសន្ធរ​ នៅថ្ងៃទី១៧ ខែមីនា ម្សិលមិញ។

លោកហ៊ុន​ ម៉ាណែត​​ បានថ្លែងថា​ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប និងក្រុមហ៊ុន បុរីអង្គរ ភែលេស ចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

បេីតាម​សេចក្តី​រាយការណ៍​របស់​​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានឲ្យដឹងថា​ ចំពោះ​វិស័យកសិកម្មនៅក្នុងខេត្ត ក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង ការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិតសម្រាប់បម្រើឲ្យការនាំចេញ។ ដោយប្រជាពលរដ្ឋចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ២ ទៅ៣ដង ហើយផលិតកម្មកសិកម្មភាគច្រើនប្រើប្រាស់គ្រឿងចក្រ។ ចំពោះបណ្តាញអគ្គិសនី បានភ្ជាប់ឲ្យប្រើប្រាស់ ចំនួន ៩១៤លើ ៩២៣ភូមិ ស្មើនឹង ៩៩,០២% ចំណែកវិស័យទឹកស្អាត ក្នុងខេត្ត កំពង់ចាម ក៏មានវិសាលភាពគ្របដណ្តប់នៅទូទាំងខេត្តបានចំនួន ១០៧ លើ១០៩ឃុំ-សង្កាត់ ស្មើនឹង ៩៨,១៦% និងភូមិចំនួន ៨៧០ភូមិ លើ ៩២៣ភូមិ ស្មើនឹង ៩៤,២៥% ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២២

ខេត្តកំពង់ចាម៖ក្នុង​ឱកាសបើក​អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត​កំពង់ចាម​ នៅអង្គារនេះ
លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បាន​លេីកឡេីង​ថា​​ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដោយមានការ​សហការ​ចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត បានយ៉ាងមានប្រសិទ្ធភាព។

លោកបាន​បន្ត​ថា​ ការអនុវត្តគោលនយោបាយភូមិ ឃុំ​មានសុវត្ថិភាព ដូចជា បញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ ការបង្ក្រាបល្បែងស៊ីសង ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការដោះស្រាយជម្លោះដីធ្លីនៅមូលដ្ឋាន ការអនុវត្តដំណើរការ នៃការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ការឆ្លើយតបនឹងការគ្រប់គ្រងគ្រោះមហន្តរាយដោយធម្មជាតិ ដែលកើតមាននៅក្នុងខេត្ត រួមនឹងការអនុវត្តវិធានការ បទបញ្ជានានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ អាជ្ញាធរ មូលដ្ឋាន រួមនឹងកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ និងចាត់វិធានការបង្ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់​ផងដែរ​។

លោកក៏បាន​ថ្លែងថា​ យើងទាំងអស់គ្នា ត្រូវបន្តជម្រុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឲ្យ​មានការអភិវឌ្ឍន៍ រីកចម្រើន​លើគ្រប់វិស័យ​ ខណៈ​ក្នុងឆ្នាំ២០២១ កន្លងទៅនេះ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវសន្តិភាព សស្ថិរភាពនយោបាយបានយ៉ាងល្អគួរជាទីមោទនៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២២

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដាអភិបាលខេត្តកំពង់ចាម​ បានថ្លែងថាមានតែការចាក់វ៉ាក់សាំងទេ ទើបអាចការពារអាយុជីវិតយេីង ឲ្យរួចផុតពីសេចក្តីស្លាប់​បាន។ លោកមានប្រសាសន៍ថា ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​ គឺ​មាន​ការ​ផ្ទុះឡេីងនូវ​រលក​ថ្មី​ នៃវីរុស​ប្រភេទ​អូមេក្រុង​ ដែលឆ្លង​ខ្លាំង​ ប៉ុន្តែ​ពុំមាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ ព្រោះ​ប្រជាពលរដ្ឋ​យើង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវីដ​-១៩​ ដូច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​ ឬ​ដូស​ជម្រុញ​គ្រប់​ចំនួន​​ទេនោះ សូម​អញ្ជើញ​មក​ទទួល​ឲ្យ​បាន​គ្រប់ៗគ្នា​​។

ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ ខេត្តកំពង់ចាម​ ចុះពិនិត្យ​ និង​ព្យាបាល​ជម្ងឺ​ជូនប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ នៅថ្ងៃ​ចន្ទនេះ។

លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ ចំនួន​៣៧នាក់​ ដោយ​មាន​ការ​គាំទ្រ​ពី​លោក​ ​ហ៊ុន​ ម៉ានិត​​ ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​ ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​ ប្រមាណ​ជា​៤០០នាក់​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ ការ​ចំណាយ​របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​លេីកឡេីង​ថា​ យេីង​បាន​ជម្រុញ​ការ​ស្ថាបនា​ផ្លូវ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​បឹងកុក​ ក្នុង​នោះ​មាន​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ និង​ប្រព័ន្ធ​លូ​ ​នៅ​ភូមិ​បឹងកុក​២​ ព្រមទាំង​​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ជាច្រើន​កំណាត់​នៅ​ភូមិ​ថ្មគោល​ និង​ភូមិ​ឡឥដ្ឋ​ ​ស្រប​គ្នា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ ប្រពៃណី​ជាតិ​ កាន់តែ​ខិត​មក​ជិត​ ដែលជា​ការ​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​នៅ​មុខ​ផ្ទះ​ក៏​បាន​ ​ឬ​ធ្វើ​ដំណើរ​អញ្ជេីញ​ទៅ​វត្ត​ ក៏ស្រួល​ ព្រោះ​ផ្លូវ​បាន​ធ្វើ​ស្អាត​អស់​ហើយ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page69 Page70 Page71 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!