Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២២

ខេត្តកំពង់ចាម៖អញ្ជើញប្រកាសទទួលស្គាល់យុវជនចំនួន ៨៨៨នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជេីងព្រៃ នៅថ្ងៃសៅរ៍នេះ លោកហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្ទៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយការងារគណបក្សថ្នាក់ខ្លួនឱ្យបានល្អ ជាពិសេសគឺត្រូវខិតខំជួយបម្រើប្រជាជនឱ្យបានល្អ។

លោក ហ៊ុន ម៉ាណែត ថាគណបក្សប្រជាជនកម្ពុជាយើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ គឺដោយសារតែមន្ត្រីគណបក្សយើងមានគុណធម៌ សុជីវធម៌ កសាងអំពើល្អ មានសាមគ្គីភាព និងតែងតែចាត់ទុកប្រយោជន៍ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រាន់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមាន សមត្ថកិច្ចសហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល និងសូមរួមគ្នាបំផុស និងបន្តអនុវត្តឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលផងដែរ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន ទី១ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួកឃាតករនេះយកទៅសម្លាប់ចោលដោយមិនរើសមុខ។ ទី២ ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពីសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣ បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុសសន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។ និងទី៤ បានជួយសង្រ្គោះជីវិតប្រជាជនពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រចាំសតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យ៉ាងសំបូរបែប និងទាន់ពេលវេលា ព្រមទាំងបានទិញថ្នាំ សម្ភារៈ បរិក្ខាពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល និងការចាត់វិធានការទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើនម៉ឹននាក់ថែមទៀតអាចនឹងត្រូវបាត់បង់ ហើយក៏ គ្មានទេការបើក និងស្តាសេដ្ឋកិច្ច មុខរបរ និងការងារឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សម្តេចតេជោ បានយកជីវិតកូន និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បីបង្ហាញអំពីភាពជឿជាក់ទៅលើវ៉ាក់សាំងនានា និងវិធីសាស្ត្រព្យាបាលនានាដល់មហាជន។

លោកហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជនកត់សំគាល់ផងដែរថា ក្នុងអំឡុងពេល កូវីដ-១៩ នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជា ក្នុងគោលបំណងធ្វើឱ្យ ប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ហើយនោះ កាន់តែរងផលប៉ះពាល់បន្ថែម។ អ្នកនយោបាយបែបនេះ គឺជាអ្នកនយោបាយដែលគ្មានគុណធម៌ និងសុជីវធម៌ចំពោះប្រជាជន និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់ឃើញ តែប្រជាជនខ្លួនឯងរងទុក្ខវេទនា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មីនា ២០២២

ខេត្តកំពង់ចាម​៖ក្នុង​កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធាន​កិត្តិយស​​សាខា​ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងអនុសាខាសមាគមនៅតាមបណ្តាក្រុង-ស្រុក ដែលមានកិច្ចសហការគ្នាល្អ​ ហើយបានបំពេញការងារមនុស្សធម៌ ជាច្រើន ជួយដល់សង្គមកន្លងមក ជាពិសេសគឺនៅតាមបណ្តាវត្តអារាមទូទាំងខេត្តកំពង់ចាម។​

លោក​ អ៊ុន​ ចាន់ដា​ បាន​បន្ត​ថា​ ថ្វីត្បិតតែ​សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម​ ទើបតែបង្កើតឡើងបានជាងមួយឆ្នាំក៏ពិតមែន ប៉ុន្តែសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

លោក​ អ៊ុន​ចាន់ដា​ បាន​បញ្ជាក់​ថា​ សមាគមនេះ បានបង្កើតឡើងដំបូងតាំង ពីឆ្នាំ១៩៩៩ ដែលជាគំនិតផ្តួចផ្តើម របស់សម្តេចហ៊ុន សែន ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំអតីតក្មេងវត្ត និងអ្នកមានសទ្ធាជ្រះថ្លាចំពោះ ព្រះពុទ្ធសាសនា រួមជាកម្លាំងសាមគ្គីគ្នា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងជួយលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយសម្តេចតេជោ ក៏ជាអតីតក្មេងវត្តដែរ ហេតុនេះ លោកមិនដែលភ្លេចវត្តអារាមឡើយ លោកតែងតែលើកតម្កើង និងជួយទំនុកបម្រុងជាហូរហែ មានតែ ពួក ប៉ុល ពត ទេដែលបានបំផ្លាញលុបបំបាត់ចោល ព្រះពុទ្ធសាសនា​នោះ។

លោក​ អ៊ុន​ ចាន់ដា​ បានធ្វើការផ្តាំផ្ញើចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់​ ត្រូវ​បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូត ដល់ថ្នាក់ក្រុង-ស្រុក និង​បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម ព្រមទាំងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត​។ ជាពិសេស​ត្រូវ​ធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដទៃទៀត ដូចជា ក្រុមការ ងារយុវជនគណបក្សខេត្ត សសយក សមាគមនារី យុវជនស្រលាញ់សន្តិភាព ព្រះមេគណ ព្រះគ្រូ អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មីនា ២០២២

ខេត្តកំពង់ចាម៖ថ្លែងនៅរសៀល ថ្ងៃអាទិត្ស ម្សិលមិញ ក្នុងឱកាសសំណេះសំណាល ជាមួយគ្រូបង្រៀន និង​ក្រុម​គ្រូ​ពេទ្យ​ នៅស្នាក់ការគណបក្សឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំល្វាលើ បានបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា ជាគណបក្សដែលតម្កល់នូវសន្តិភាពជាធំ ហើយបាននាំសេចក្ដីសុខសាន្តរបស់ប្រជាជនទូទៅ​។ លោកក៏បានស្នើឲ្យបងប្អូន ប្រជាពលរដ្ឋ​ រួមគ្នារក្សាការពារសន្តិភាព ដែលរកបានដោយលំបាកនេះ ឲ្យបានគង់វង្ស​ផងដែរ​។

លោកសុក ផេង ក៏បានរំលឹកពីអតីតកាល ដែលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម។ បច្ចុប្បប្រទេសកម្ពុជាបានទទួលសុខសន្តិភាពពេញលេញ ក៏ដោយសារតែថ្នាក់ដឹកយើងឈ្លាសវៃ គឺសម្តេចតេជោ ហ៊ុន សែន ដែលបានហ៊ានយកជីវិតធ្វើជាដើមទុន ហើយបាននាំសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាជនរហូតមកដល់សព្វថ្ងៃនេះ។ នៅថ្ងៃនេះសូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់ លោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូវីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ដូចជាការផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺកូវីដ-១៩។ ក្នុងនោះផងដែរគ្រូបង្រៀន ក៏បានរួមចំណែកអប់រំ ណែនាំផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្ដុះបណ្ដាល ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មីនា ២០២២

ខេត្តពង់ចាម​៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថាសកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបានក៏ដោយសារប្រទេសជាតិយេីងមាន ស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន​ ក្នុងការដឹកនាំប្រទេសជាតិ​ ឲ្យមានការ​អភិវឌ្ឍន៍​ រីកចំរើនឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ឲ្យបានគង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

ថ្លែង​បែបនេះ​ក្នុង​ឱកាស​ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ ខេត្តកំពង់ចាម​ ចុះពិនិត្យ​ ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ លេីក​ទី​២​ នៅ​ភូមិ​កំពង់រលីង​ សង្កាត់សំបួរមាស​​ ក្រុងកំពង់ចាម​ នៅថ្ងៃអាទិត្យនេះ។

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងថា ក្រៅ​ពី​ការ​អភិវឌ្ឍន៍​​​កសាងនូវ​ហេដ្ឋារចនាសម្ពន្ធ័​ អាជ្ញាធរ​យើង​បាន​យកចិត្តទុកដាក់​គិតគូរចំពោះ​សុខមាលភាព​ របស់​​បងប្អូនប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ចុះពិនិត្យ​ ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃដល់​មូលដ្ឋាន​​​ ដើម្បីលើកកម្ពស់កម្រិតជីវភាព​រស់នៅ​ ឲ្យកាន់តែប្រសើរឡើង​បន្ថែមទៀត​។

លោក​ អ៊ុន​ ចាន់ដា​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ សរុប​ចំនួន​២៨នាក់​ ​ដោយ​មាន​ការ​គាំទ្រ​ពី​លោក​ ហ៊ុន​ ម៉ានិត​​ ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​​ដោយ​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​ ប្រមាណ​ជា​ង២០០នាក់​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​​លេីកឡេីង​ថា​ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​ គឺ​មាន​ការ​ផ្ទុះឡេីងនូវ​រលក​ថ្មី​ នៃវីរុស​ប្រភេទ​អូមេក្រុង​ ដែលឆ្លង​ខ្លាំង​ ប៉ុន្តែ​ពុំមាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ទេ ព្រោះ​ប្រជាពលរដ្ឋ​យើង​ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវីដ​-១៩​ ដូច្នេះ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​ ឬ​ដូស​ជម្រុញ​គ្រប់​ចំនួន​​ទេនោះ សូម​អញ្ជើញ​មក​ទទួល​ឲ្យ​បាន​គ្រប់ៗគ្នា​​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មីនា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងរដ្ឋបាលខេត្ត ទៅបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជាការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសធនធានធម្មជាតិ ល្បែងស៊ីសង និងបានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ លើសពីនេះ សម្រាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ដែលបាន​ចូលរួម​ប្រឡងប្រណាំង​ចលនា​ភូមិ-ឃុំមានសុវត្ថិភាព​ ក្នុងឆ្នាំ​២០២១កន្លង​ទៅ​នេះ​ គឺទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ-សង្កាត់​ លេី​១០៩ឃុំ​-សង្កាត់​ នៅ​ទូទាំង​ខេត្តកំពង់ចាមតែម្តង។

ការលើកឡើងរបស់អភិបាលខេត្តកំពង់ចាម
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មហាខ្ញូង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន នៅថ្ងៃសុក្រម្សិលមិញ។

លោក​ អ៊ុន ចាន់ដា ក៏បានជំរុញដល់​កងកម្លាំង​នគរបាល​ ឲ្យបន្តពង្រឹងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ ហេីយត្រូវ​រួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ​ផងដែរ​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានស្នើដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវបន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឲ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ និងត្រូវខិតខំធ្វើការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណា​ត្រូវ​បម្រើសេវាសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ឲ្យ​ប្រជាពលរដ្ឋ មានទំនុកចិត្តមកលើ​សមត្ថកិច្ច​អាជ្ញាធរ​យើង ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំង​ខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ពេលដែលពួកគាត់មកទទួលសេវាផ្សេងៗ។

អភិបាលខេត្តថា ដើម្បីការពារតំណែងជ័យលាភី លេខ១នេះ ឲ្យបានតទៅមុខទៀត ដូច្នេះនគរបាលយុត្តិធម៌ អាជ្ញាធរ ភូមិ ឃុំ ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើសមត្ថកិច្ច​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page68 Page69 Page70 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!